ព្រឹត្តិការណ៍ Startup Asia នៅ ប្រទេសសិង្ហបុរីឆ្នាំ 2014 ទាក់ទង ជាមួយនឹង Beacon-In

ដើរនៅជុំវិញតំបន់របស់អ្នក ហើយអ្នកនឹងដឹងថា អ្នករាល់គ្នាស្ទើរតែក្រលេកភ្នែករបស់ពួកគេ ដោយស្វ័យប្រវត្តិទៅរកទូរស័ព្ទដៃរបស់ពួកគេនាពេលសព្វថ្ងៃនេះ។ ដោយមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរី និង ប្រទេសឥណ្ឌា ដែលបានទទួលស្គាល់ពីការពិតនៃ Beacon-In នេះហើយ បានយកគំរូអាជីវម្មរបស់ពួកគេឆ្លើយតបជាមួយនិងអ្នកប្រើប្រាស់។

វាត្រូវបានណែនាំជាវេទិកាមាតិកាទូរស័ព្ទចល័តសម្រាប់ម៉ាកផលិតផលដើម្បីធ្វើអន្តរកម្មជា មួយនិងអ្នកប្រើប្រាស់របស់ពួកគេនៅក្នុងពេលវេលានិងទីកន្លែងដ៏ត្រឹមត្រូវ។ វាធ្វើការដោយ អោយអ្នកប្រើប្រាស់ដឹងដោយប្រើប៊្លូធូសនិងបញ្ជូនការរំលឹកដែលពាក់ព័ន្ធទៅកាន់ពួកគេ ឬ  ត្រួតពិនិត្យពួកគេសម្រាប់ការផ្តល់រង្វាន់ ។ ហាងដែលបានចូលរួមនឹងត្រូវតំឡើងផ្នែករឹង “beacon” ដែលត្រូវបានបង្កើតឡើងដោយផ្ទាល់ដើម្បីអាចអោយចូលដំណើរការបាន។ កម្មវិធីត្រួតពិនិត្យសកម្មភាពនេះនឹង ផ្ដល់នូវផ្នែករឹងដោយឥតគិតថ្លៃទៅកាន់គ្រប់ស្លាកសញ្ញា ដែលមាននៅក្នុងបញ្ជីនៅលើកម្មវិធីទូរស័ព្ទ beacon។ លើសពីនេះទៀត ពួកគេនឹងផ្តល់នូវការ ណែនាំដល់អតិថិជនរបស់ពួកគេជាមួយនិងការរៀបចំនៅក្នុងកន្លែងអាជីវកម្មរបស់ពួកគេ និងផ្តល់សេវាបន្ថែមដើម្បីធ្វើជាអ្នកផ្តល់ដំណោះស្រាយ iBeacon នៅក្នុងពេលតែមួយ។

វាមានគោលបំណងដើម្បីធ្វើជាវេទិកាលើកដំបូងមួយនៅក្នុងតំបន់អាស៊ីដើម្បីផ្តល់នូវ បទពិសោធន៍ iBeacon ដ៏ល្អបំផុតដល់អ្នកប្រើប្រាស់។ បច្ចុប្បន្ន Beacon-In គឺស្ថិតនៅក្នុង កំណែបេតា ហើយនឹងត្រូវដាក់នៅលើ iTunes Store ក្នុងពេលឆាប់ៗនេះសម្រាប់អ្នក ប្រើប្រាស់ iOS និង Google Play Store សម្រាប់អ្នកប្រើប្រាស់ Android !

នេះគឺជាគំនិតរបស់ស្ថាបនិក Aditya Haripurkar និងដៃគូ Harsh Sharma :

Beacon-In Team Geeks In Cambodia

ក្រុម Beacon-In

Beacon-In Process Geeks In Cambodia

ការបង្ហាញសាកល្បង Beacon-In

សេវាដូចជា Beacon-In នេះនឹងស្ដែងអោយឃើញថាពិតជាមានអត្ថប្រយោជន៍និងអាចយក មកអនុវត្តបាននៅក្នុងប្រទេសកម្ពុជា ដែលយើងតែងតែមានបំណងចង់ស្វែងរកទីកន្លែងដ៏ អស្ចារ្យ… នៅលើទូរស័ព្ទដៃរបស់យើង ! ជាញឹកញាប់ មុខងារត្រួតពិនិត្យត្រូវបានគេភ្ជាប់ជា មួយនឹងមូលដ្ឋានទិន្នន័យផែនទីលម្អិត ហើយនេះនឹងផ្តល់នូវពត៌មានយ៉ាងឆាប់រហ័សជាមួយ នឹងម៉ាកផលិតផល។ វាមិនមានទំរង់ស្រដៀងគ្នាទៅនឹង Foursquare ទេ ប៉ុន្តែផ្នែករឹងរបស់ Beacon បានផ្តល់នូវកម្មវិធីត្រួតពិនិត្យសកម្មភាពបានយ៉ាងទូលំទូលាយ។

អ្នកអាចស្វែងយល់បន្ថែមអំពីកម្មវិធីត្រួតពិនិត្យសកម្មភាពនៅទីនេះ !