ព្រឹត្តិការណ៍ Startup Asia ប្រទេសសិង្ហបុរី ឆ្នាំ 2014 : ទទួលយក នូវភាពឆ្លាតវៃជាមួយនឹង Vibease

នៅពេលដែលលោក Dema Tio បានប្រឡូកចូលក្នុងវិស័យឧបករណ៍រំញ័រ Vibease ដ៏វៃឆ្លាត​ ជាលើកដំបូងរបស់គាត់នៅក្នុងព្រឹត្តិការណ៍ Startup Asia ឆ្នាំ 2012  អ្នករៀបចំកម្មវិធីបានផ្ដល់ អោយគាត់នូវប្រាក់សំណងត្រលប់មកវិញលើស្តង់របស់គាត់។ «ដំបូងគាត់បានសួរខ្ញុំថាតើវាជា ការលេងសើចឬទេ ព្រោះសព្វថ្ងៃនេះដូចជាមិនដែលឃើញមានអ្នកណាយកឧបករណ៍រួមភេទ មកបង្ហាញនៅក្នុងព្រឹត្តិកាណ៍អាជីវកម្មបច្ចកវិទ្យាផ្សេងៗនោះទេ។ យើងបានជជែកពេញមួយ ថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍ Startup Asia សិង្ហបុរី ឆ្នាំ 2014 ដែលលោក Dema បានធ្វើបទបង្ហាញ ដែលជាពេលវេលាដ៏ល្អមួយសំរាប់វាគ្មិននៅក្នុងសន្និសីទនេះទៅលើផលិតផលផ្នែករឹង។

Dema Tio, the founder of Vibease

លោក Dema Tio ជាស្ថាបនិកនៃ Vibease

សម្រាប់អ្នកទាំងឡាយណាដែលមិនយល់ច្បាស់ជាមួយ Vibease នោះ វាជាឧបករណ៍រំញ័រដ៏ ឆ្លាតវៃមួយដែលតភ្ជាប់ទៅកាន់ឧបករណ៍ផ្ទាល់ខ្លួនរបស់អ្នកហើយ synchronises ចលនារបស់ ខ្លួនជាមួយនឹងកម្មវិធីដែលភ្ជាប់ដើរតួជាឧបករណ៍សំរាប់គូរស្នេហ៍។ វាប្រើការតភ្ជាប់ដោយ ប្លូធូសនិងត្រូវបានរចនាឡើងដើម្បីជាការទាក់ទាញភ្នែក។ របៀបនៃការប្រើប្រាស់នោះគឺការ តភ្ជាប់ឧបករណ៍រំញ័រទៅកាន់ទូរស័ព្ទ iPhone ឬទូរស័ព្ទ Android របស់អ្នក។

Photo Credits: Vibease

ភាពភាពផ្តល់ដោយ : Vibease

ឥឡូវនេះ Vibease គឺមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង សាន់ហ្វ្រាន់ស៊ីស្កូ ជាញឹកញាប់​ លោក Dema ឈរជើងនៅក្រុង Shenzhen សម្រាប់រយៈពេលនៃការត្រួតពិនិត្យដំណើរការ​ ផលិតកម្ម។ លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមរបស់លោក Steven Kik និង Hermione Way ពួកគេទាំងអស់គ្នាគ្រប់គ្រងទិដ្ឋភាពផ្សេងគ្នានៃ Vibease ដូចជាទូរស័ព្ទចល័ត ការអភិវឌ្ឍន៍វិបសាយ និង ការិយាល័យកណ្តាលនៅសានហ្វ្រានស៊ីស្កូ។ នៅពេលដែលវាចូល មកដល់ដំណើរការនៃការផលិតនោះ លោក Dema បានស៊ាំទៅនិងកិច្ចការនេះទៅហើយ​ ដូចដែលគាត់ធ្លាប់ជាអ្នកជំនាញកម្មវិធីមួយរូប។ លោកបាននិយាយថា: «ការពេញចិត្តនេះគឺ ខុសគ្នាទាំងស្រុង ហើយផ្នែកមួយដ៏ល្អបំផុត នោះគឺថាមនុស្សពិតជាចង់ប្រើវា»។ លោកបានពន្យល់ថា ស្ថាបនិកអាជីវកម្មផ្នែករឹងភាគច្រើនអង្គុយរួមគ្នាជាមួយនិងកម្មកររោងចក្រ ដើម្បីធានាថាដំណើរការទាំងមូលគឺដើរដោយរលូន។ “គ្មានវិធីណាដែលអ្នកអាចប្រាប់ពួកគេបានទេ នេះគឺជាផលិតផលរបស់ខ្ញុំ ហើយនេះគឺជាអ្វីដែលខ្ញុំចង់បាន ” ” ហើយរំពឹងថានឹងមានវេទមន្តកើតមានឡើង » លោក Dema បានសង្កត់ធ្ងន់ថា « អ្វីដែលយើងបានរៀនអំពីផ្នែករឹងគឺចេញពីសៀវភៅរបស់ក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung និង ក្រុមហ៊ុន LG

Vibease Geeks In Cambodia

Vibease នៅក្នុងព្រឹត្តិការណ៍ Startup Asia Singapore 2014

ក្រុមហ៊ុននេះបានចុះបញ្ជីនៅសហរដ្ឋអាមេរិកដូចដែលសកម្មភាពរបស់ពួកគេត្រូវបានសង្គមទទួលយកនៅក្នុងប្រទេសនេះ ហើយប្រជាជនចាប់ផ្តើម​មើលឃើញឧបករណ៍រំញ័រនេះកាន់តែមានផាសុខភាព។ មនុស្សនៅក្នុងតំបន់អាស៊ីបានប្រើវា ប៉ុន្តែពួកគេមិននិយាយអំពីវាទេ ដែលវាជាការលំបាកសម្រាប់ Vibease ដើម្បីកសាងបណ្តាញទស្សនិកជនរបស់ខ្លួន។

Vibease អាចជាគំនិតរបស់ Dema ប៉ុន្តែវាមិនមែនជារឿងតែមួយគត់ដែលគាត់ជាចាប់អារម្មណ៍ចង់ចែករំលែកនោះទេ។ “ខ្ញុំពិតជាចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំជាមួយមនុស្ស។ មានមនុស្សជាច្រើននិយាយថា ផ្នែករឹងគឺជាការលំបាក ប៉ុន្តែការងារពិតប្រាកដនោះគឺពិបាកជាងអ្វីដែលមាននៅក្នុងគំនិតរបស់អ្នកដប់ដងទៅទៀត។ មានមនុស្សនៅក្នុងប្រទេសចិនបានធ្វើរួចទាំងស្រុងជាមួយនឹងផ្នែករឹង ហើយពួកគេមិនសុំអ្វីនោះទេ នៅពេលដែលពួកគេបង្រៀនដល់អ្នកទាំងអស់នោះ។ ខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំ ហើយប្រាប់ប្រទេសសិង្ហបុរីថាខ្ញុំធ្វើវាបានហើយ។

ជាមួយនឹងការផ្តល់ដំបូន្មានសម្រាប់អ្នកចាប់ផ្តើមអាជីវកម្ម គាត់បានត្រឹមតែនិយាយថា “បើទោះបីជាអាជីវកម្មរបស់អ្នកមានសក្តានុពលក៏ដោយ ក៏អ្នកនៅតែត្រូវមានកិច្ចការដ៏សាមញ្ញមួយចំនួនដើម្បីបម្រុងទុកអាជីវកម្មរបស់អ្នក”។ ខ្ញុំមិនបានផ្ដល់អនុសាសន៍អោយប្រជាជនបង្កើតផលិតផលផ្លូវភេទជាច្រើននាពេលអីលូវនេះទេ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសធ្វើវានោះ បន្ទាប់មកអ្នកត្រូវធ្វើការស្រាវជ្រាវ។

អ្នកអាចស្វែងយល់បន្ថែមអំពី Vibease នៅលើវេបសាយជាផ្លូវការរបស់ពួកគេ ឬ តាមរយៈ ទំព័រហ្វេសប៊ុក របស់ពួកគេ ! ឥឡូវនេះ Vibease អាចត្រូវបានគេបញ្ជាទិញជាមុនសម្រាប់ខែឧសភា ឆ្នាំ 2014 ដោយមានតម្លៃលក់រាយ 79 ដុល្លា។