ព្រឹត្តិការណ៍ Startup Asia នៅប្រទេសសិង្ហបុរី ឆ្នាំ 2014

តើអ្វីដែលធ្វើអោយការប្រកបអាជីវកម្មបានល្អ? គ្មាននរណាម្នាក់ដឹងពីរូបមន្តដ៏ល្អឥតខ្ចោះ នោះទេ ប៉ុន្តែព្រឹត្តិការណ៍ Startup Asia ឆ្នាំ 2014 នៅឆ្នាំនេះបានបង្រៀនយើងពីរបៀបធ្វើ អោយមានទំនុកចិត្ត។ ព្រឹត្តិការណ៍សហគមន៍ប្រចាំឆ្នាំសម្រាប់ការចាប់ផ្ដើមអាជីវកម្មថ្មី ត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅសប្តាហ៍ដំបូងនៃខែឧសភា ចាប់ពីថ្ងៃទី 6 ខែឧសភា ជាមួយនិងការប្រជុំមុនសន្និសីទរហូតដល់ថ្ងៃទី 8 ខែឧសភានៅពេលដែលមានការប្រកាស អ្នកឈ្នះនិងអ្នកចាប់ផ្ដើមអាជីវកម្មដែលត្រូវជួបជុំគ្នា។

កម្មវិធីនេះបានធ្វើឡើងសារជាថ្មីម្តងទៀតនៅឯ Biopolis’s Matrix ជាកន្លែងដែលអនុញ្ញាតិ អោយអ្នកចាប់ផ្ដើមអាជីវកម្មថ្មីបង្ហាញមុខនៅជាន់ទាំងបួន។ យើងលើកយកស្ថាបនិកបីនាក់ដែលបានបង្កើតអាជីវកម្មមកបង្ហាញគឺ 99.co របស់់ Darius Cheung,Scrollback របស់ Aravind Ravi Sulekha, និង Luloxa របស់ Alexis Horowitz-Burdick ពួកគេបាននិយាយអំពីការដំណើរការផ្សេងគ្នានៃការរៃអង្គាសប្រាក់និងនិយាយអំពី និន្នាការនៃការចាប់ផ្ដើមអាជីវកម្មថ្មីនៅក្នុងដំណាក់កាលនេះ។ Darius មិនមានអ្នកចំនូលថ្មី ចំពោះគម្រោងនៃការរៃអង្គាសប្រាក់ ប៉ុន្តែលោកនៅតែនិយាយថា “ការបង្កើតមិត្តភក្តិ [លើកទីពីរ] បានក្លាយជាភាពងាយស្រួល។ តែមិនបានបង្កើនមូលនិធិទេ។” គាត់បានណែនាំថា ប្រសិនបើអ្នកកំពុងតែព្យាយាមបង្ហាញទៅកាន់នរណាម្នាក់ដែលមាន សារៈសំខាន់ សូមព្យាយាមលះបង់វិនិយោគិនមុនៗមួយចំនួនសិន។ នេះដោយសារតែ ទំនុកចិត្តទាំងមូលគឺជាគន្លឹះ ហើយបន្ទាប់មកធ្វើតាមរបៀបដែលអ្នកលក់ដោយខ្លួនឯង ជាស្ថាបនិកម្នាក់។

Startup Asia 2014 Geeks In Cambodia

សកម្មភាពនៅក្នុងព្រឹត្តិការណ៍ Startup Asia 2014!

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឧស្សាហកម្ម លោក Teo Ser Luck បានចាប់ផ្តើមនៅថ្ងៃ ដំបូងនៃព្រឹត្តិការណ៍ Startup Asia ជាមួយនិងកំណត់សំគាល់លើមូលហេតុដែលតំបន់ អាស៊ីអាចក្លាយជា Silicon Valley នាពេលខាងមុខហើយអាចចែករំលែកគំរោងសម្រាប់ប្លុក 71។ គាត់បាននិយាយថា: «យើងចង់ផ្តល់ឱកាសដល់មនុស្សវ័យក្មេង ” “ឬនរណាម្នាក់ដែល មិនមានឱកាសក្លាយជាសហគ្រិន។ ស្ថាបនិក Dario Meli បាននិយាយថា “ប្រសិនបើអ្នកមិន ខ្មាស់អៀននៃការចាប់ផ្តើមផលិតផលដំបូងរបស់អ្នកទេនោះ អ្នកប្រហែលជារង់ចាំយូរពេក ហើយ”។ មាន Ecommerce ជាច្រើនបានប្រមូលផ្តុំគ្នានៅលើឆាក បន្ទាប់មកពិភាក្សាអំពីការ ដឹកជញ្ជូននៅពីក្រោយទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការលើកបង្ហាញនៅពេលរសៀល គ្រាន់តែជាការប្រមូលផ្ដុំក្រុមហ៊ុន hard​ware ដោយពិភាក្សាអំពីជំហានដើម្បីធានាថាគំនិតរបស់អ្នកគឺជា hard​ware របស់អ្នក។

ថ្ងៃទីពីរត្រូវបានចាប់ផ្តើមដោយ Viki របស់ Razmig Hovaghimian និង MyRepublic របស់លោក Malcolm Rodrigues ។ ពួកគេទាំងពីរនាក់បានទទួលការយកចិត្តទុកដាក់ ហើយនេះបានពង្រឹងគោលដៅរបស់ពួកគេចំពោះការស្វែងរកដែនដី។ ទោះជាយ៉ាងណា អ្នករាល់គ្នាត្រូវបានទន្ទឹងរងចាំការជជែកពិភាក្សាគ្នាចំពោះ Bitcoin រវាង Aurélien Menant ជាសហស្ថាបនិក និងជា នាយកប្រតិបត្តិនៃ Gatecoin និងលោក Richard Jerram ជាប្រធាន សេដ្ឋកិច្ចនៅធនាគារនៃប្រទេសសិង្ហបុរី។ គោលបំណងនៃការប្រជុំនោះគឺការផ្លាស់ប្តូររូបិយវត្ថុ ប៉ុន្តែអ្នកដែលទទួលបានជ័យជំនះនោះគឺលោក Richard ។ ដែលនោះត្រូវបានយកលំនាំតាម ខ្លឹមសារនៅលើវេទិកាទាំងអស់ចាប់ពីឯកសាររហូតដល់រូបិយប័ណ្ណ ដោយ Taavet Hinrikus ដែលជាបុគ្គលិកដំបូងនៅក្នុងកម្មវិធី Skype និងជាស្ថាបនិកនៃ Transferwise។ មេរៀនដែល គាត់បានរៀនពីកម្មវិធី Skype មានដូចជា :

1.ក្រុម / 2.ទីតាំង / 3.រក្សាទុកអ្នកប្រើប្រាស់នៅក្នុងចិត្ត / 4.ការបង្កើតថ្មី

ជំនឿតែមួយគត់របស់គាត់នោះគឺថា ខណៈពេលដែលវិស័យទំនិញនិងសេវាកម្មត្រូវបាន ផ្លាស់ប្តូរយ៉ាងលឿនដូចជាអ្នកប្រើប្រាស់ ហិរញ្ញវត្ថុគឺជាផ្នែកមួយដែលនឹងត្រូវចាប់យក។ ចាប់ពីគោលនយោបាយរបស់រដ្ឋាភិបាលរហូតដល់ច្បាប់ធនាគារ គាត់បានឈរយ៉ាងរឹងមាំ ក្នុងគោលបំណងរបស់គាត់ដើម្បីបង្អាក់ ។

Lessons from Khailee Ng of 500 Startups

មេរៀនពី Khailee Ng នៃ 500 Startups

បន្ទាប់ពីសម្រាកពិសារកាហ្វេមួយរយៈខ្លីមក បន្ទប់នេះត្រូវបំពេញជាមួយនិងមនុស្សដែល ចូលរួម Startup Arena នេះ ដែលមានអ្នកចាប់ផ្តើមអាជីវកម្មចំនួន 10 នាក់ មានឱកាសដើម្បី បង្ហាញគំនិតរបស់ខ្លួនទៅកាន់ហ្វូងមនុស្សនិងចៅក្រមដើម្បីឈ្នះរង្វាន់រហូតដល់ទៅ 10.000 ដុល្លារសហរដ្ឋអាមេរិក។ ក្រុមនៅឆ្នាំនេះត្រូវបានគេ ឃើញមានក្រុម StudyPact (ប្រទេសជប៉ុន) Kairos Watches (កូរ៉េ) Haystakt (ប្រទេសសិង្ហបុរី) AppVirality (ឥណ្ឌា) Bindo (ហុងកុង) Facerecog (សិង្ហបុរី) Astroscale (ជប៉ុន/សិង្ហបុរី) MergePay (ប្រទេសថៃ) Asli Goli (ប៉ាគីស្ថាន) និង Proxperty (សិង្ហបុរី) ។ ខណៈពេលដែល Astroscale spaceship ទទួលបាននូវការគាំទ្រពីមនុស្សជាច្រើន ក្រុម Bindo បានត្រលប់មកផ្ទះវិញជាមួយនឹង រង្វាន់ធំ ដោយមានឧបករណ៍ទីផ្សារដ៏ពេញលេញរបស់ពួកគេទាំងផ្នែករឹងនិងផ្នែកទន់។

ជាមួយនឹងអ្នកចាប់ផ្តើមអាជីវកម្មដ៏ច្រើនសន្ធឹកសន្ធាប់និងការបំផុសគំនិតនៅក្នុងសាលប្រជុំ ដែលជាថ្ងៃចុងក្រោយសម្រាប់ព្រឹត្តិការណ៍ Startup Asia ឆ្នាំ 2014 ដែលបានដំណើរការជា មួយនឹងឧបករណ៍បង្ហាញផ្លូវ ETPL របស់ wearable។ ឥឡូវនេះយើងអាចចាប់ផ្តើមអ្វីមួយពី ខ្លួនយើងផ្ទាល់។