ព្រឹត្តិការណ៍ Startup Asia សិង្ហបុរី 2014 : ការកំណត់តំលៃជាច្រើនជាមួយ និង Haystakt

កាបូបដ៏​ស្តើងមួយ​ដែលសម​នឹង​ការ​ចងចាំ​។ ចាន​សេ​រ៉ា​មិចកែច្នៃមួយ​ដែល​ដែលឆ្លុះបញ្ចាំងអំពី​លំហូរ​នៃ​សំលៀកបំពាក់​។ ទាំង​នេះ​គឺ​ជា​គម្រោង​មួយចេញពីអ្នកចាប់ផ្តើមអាជីវកម្មសិង្ហបុរី  Haystakt ដែល​មានមោទនភាពក្នុងការបង្ហាញនៅ​លើ​ចាន​របស់​ពួកគេ​។ ប្រសិន​បើ​អ្នក​មិន​ទាន់​បានដឹង​អំពី​ក្រុម​ប្រកួតអាជីវកម្មនេះទេ​ Haystakt គឺ​ជា​ជំរើសទីផ្សារ​មួយផ្សេងទៀត​ដែល​អ្នក​ផលិតអាច​ធ្វើពាណិជ្ជកម្ម​ផលិត​ផល​ច្នៃ​ប្រឌិត​របស់​ពួក​គេ​នៅក្នុង​ក្រុមតម្លៃ​​ដែលបាន​កំណត់ជាច្រើន​។

Photo Credits: Haystakt

រូបភាពផ្តល់ដោយ : Haystakt

វា​យកលំនាំតាម​រចនា​សម្ព័ន្ធដែល​ស្រដៀង​គ្នា​ទៅ​នឹង Kickstarter ​ប៉ុន្តែ​វេទិកានេះ​បានចេញមក​នៅ​ពេល​ដែលក្រុមមនុស្ស​ត្រូវ​បាន​ផ្ដល់​នូវ​សមត្ថភាព​ក្នុង​ការ​កំណត់​តម្លៃ​ចុង​ក្រោយ​នៃ​ផលិត​ផល​មួយ​។ គ្រាន់​តែ​ដាក់តំលៃ​ ប្រសិន​បើ​មានមនុស្សជា​ច្រើន​​ចាប់​អារម្មណ៍​​ផលិតផលនោះ តម្លៃ​និងធ្លាក់​ចុះ​។ នៅលើវិបសាយរបស់ពួកគេបានសរសេរថា​ : «​នៅពេល ដែល​អ្នក​កុម្ម៉ង់​ទិញមុនគេ ​លោក​អ្នក​កាន់​តែសន្សំសំចៃបានកាន់តែ​ច្រើន : សម្រាប់​រាល់មនុស្ស 10 នាក់​ដែល​បាន​ទិញ​បន្ទាប់​ពី​អ្នក នៅទី​បញ្ចប់​អ្នកបង់​តិចជាង $XX”​។ ហេតុនេះ​គឺ​ដោយ​សារ​តែ​តម្រូវ​ការ​ខ្ពស់​ជាង​មុន​នឹង​ជួយពង្រីកការ​ចំណាយ​នៃ​ផលិតផល​និង​អនុញ្ញាត​ឱ្យ​អ្នក​ផលិត មាន​ឱកាស​កាន់​តែ​ច្រើន​។

Founder Joel Leong / Photo Credits: Haystakt

ស្ថាបនិក Joel Leong / រូបភាពផ្តល់ដោយ : Haystakt

គំនិត​ទាំង​មូល​នៃ Haystakt បាន​ចាប់​ផ្តើ​មមក​វិញ​នៅ​ក្នុង​ឆ្នាំ 2012 នៅក្នុងបំណង​ដើម្បី​ជួយ​មិត្ត​ភក្តិ​របស់​គាត់​ជា​មួយ​នឹង​ការប​ណ្តា​ក់​ទុន​ច្នៃ​ប្រឌិត​របស់​ពួក​គេ​។ លោក Joel បាន​និយាយ​ថា​: «​យើង​បាន​ចាប់​ផ្តើ​ម​ចេញ​ជា​ទីផ្សារ​នៅលើ​ប​ណ្តា​ញ​នៅពេល​ដែល​ប្រទេស​សិង្ហបុរី​មាន​ទី​ផ្សារ​ក្នុង​ស្រុក​តូច​ ប៉ុន្តែ​ក្រោយមក​យើង​ចង់ស្វែង​រក​ការ​ផ្លាស់​ប្តូ​រ​​សម្រាប់​យើង” «​ដូច្នេះ​យើង​បាន​ធ្វើ​ការ​ជាមួយ​នឹង​អ្នក​ផលិត​និង​បាន​រក​ឃើញ​ថា​ បញ្ហា​នេះ​គឺ​តែង​តែជា​បរិមាណនិង​តម្លៃ​ហើយ​បញ្ហា​នេះ​ត្រូវ​បាន​ពង្រីក​កាន់តែ​ធំ​ដោយសារតែ “kiasu​” របស់ប្រទេសសិង្ហបុរី ឬ ​តម្លៃ​ដែលគេដឹងពីធម្មជាតិ​។

ជាមួយ​នឹង​ការ​ចាប់​ផ្តើ​ម​របស់​ខ្លួនដែលមានរយៈពេលសឹងតែមួយខែ​កន្លង​មក​ហើយ Haystakt បាន​រកឃើញគម្រោង​ទាំង​ប្រាំ​ដែលបាន​ផ្តល់​មូលនិធិ​យ៉ាង​ពេញលេញ​រួច​ទៅ​ហើយក្រៅពី​ដើមទុន។ ​គម្រោងទាំងប្រាំនោះ​រួម​មាន កាបូប​ស្តើង និង ពែង​តែ​ឫស្សី ដែលបង្ហាញ​ពី​ភាព ជោគជ័យយ៉ាង​ខ្លាំង​ជា​មួយ​នឹង​ក្រុមតំលៃ​។ លោក Joel បាន​និយាយ​ថា​: “ខ្ញុំ​អាច​និយាយ​បានថា​វា​គឺ​ជា​ចំណុច​លក់តែ​មួយ​គត់​របស់​យើង​ (USP​) ដែល​យើង​ធ្វើ​ឱ្យ​គម្រោងនេះ​ទទួល​បានភាព​ជោគជ័យ​យ៉ាង​ខ្លាំង”​។

Partners Joel and Melvin / Photo Credits: Haystakt

ដៃគូអាជីវកម្ម លោក Joel និង លោក Melvin / រូបភាពផ្តល់ដោយ : Haystakt

ក្រុម​បច្ចុប្បន្ន​នេះមាន​លោក Joel និង​មិត្ត​ភក្តិ​ពីកុមារភាព​របស់​គាត់ លោក Kelvin ដែល​​បាន​ចូល​រួម​នៅ​ក្នុង​ការ​អភិវឌ្ឍ​ន៍អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​លោកកាលពីលើក​មុន​។ ក្រុម​អ្នកផលិត នោះមានប្រភព​ចេញមក​ពី​ប្រទេស​សិង្ហបុរី​ ឥណ្ឌូ​នេ​ស៊ី ​និង​ ប្រទេស​ថៃ​ ​ប៉ុន្តែ Haystakt នឹង​​ពង្រីក​ទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ”Haystakt បាន​ផ្ដល់​នូវ​ទំនិញ​ច្នៃ​ប្រឌិត​សម្រាប់​លក់​ជាច្រើន យើង​បានលក់​រឿង​ជាច្រើននៅ​ពី​ក្រោយ​ផលិតផល​។ លោក Joel បាននិយាយថា “អ្នក​មិន​ត្រូវបាន​ទិញទំនិញ​អ្វី​មួយ​នោះ​ទេ ​ប៉ុន្តែវាជា​ដំណើរ​មួយ”​ »​។

ដំបូន្មាន​ចុង​ក្រោយសម្រាប់ដៃគូរបស់​លោក​គឺមានលក្ខណៈយ៉ាង​សាមញ្ញ​ : ​ខ្ញុំ​ជឿ​ជាក់​ថា​ការ​ធ្វើការដោយខ្ជឹលច្រអូស​នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់​។ មាន​ការ​ឡើងចុះជាច្រើន ប៉ុន្តែ​អ្នក​គ្រាន់​តែរក​​ឃើញ​នូវ​អ្វី​ដែល​អ្នក​ចង់ធ្វើ​​និងខិតខំ​ព្យាយាម​ដើម្បី​ទទួល​បាន​នូវលទ្ធផលដ៏​ល្អ​បំផុត​ចេញ​ពី​វា​”។ បច្ចុប្បន្ននេះ​វិបសាយរបស់​ Haystakt ត្រូវ​បាន​បើក​ដំណើរ​ការ​នៅទូទាំង តំបន់​អាស៊ី​អាគ្នេហ៍ ដូច្នេះ​អ្នក​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​ពិនិត្យ​មើលវិបសាយ​របស់​ពួក​គេ​ នៅ​ទីនេះ ! អ្នកក៏អាចមើលវត្តមានរបស់ពួកគេនៅក្នុង ព្រឹត្តិការណ៍ Startup Arena នៅខាងក្រោមនេះបានផងដែរ :