ព្រឹត្តិការណ៍ Startup Arena

កាល​ពី​ខែ​មុន​នេះ​យើង​បាន​ណែនាំពី​ព្រឹត្តិការណ៍​ Startup Asia ​​ដែលបានធ្វើឡើងនៅ​ប្រទេស​សិង្ហបុរី​ ។ ​ព្រឹត្តិការណ៍ Startup Asia នឹង​ស្វាគមន៍​អ្នកចាប់ផ្តើ​មអាជីវកម្ម​ជា​ច្រើន​ដែល​នឹង​ត្រូវ​​ប្រកួត​យកទឹកប្រាក់ចំនួន $ 10 000 ។

នៅក្នុង​ចំណោម​អ្នក​ដាក់​ស្នើការប្រកួតនោះ​ ចៅក្រម Startup Arena នឹង​ជ្រើសរើសយកគំរូ​អាជីវកម្មចំនួន 10-15 ដែល​ល្អ​បំផុត​ដើម្បី​ធ្វើបទបង្ហាញលើ​គម្រោង​របស់​ពួក​គេ​ដែលមាន លក្ខណៈប្រកបដោយជំនាញវីជ្ជាជីវៈ​និង​ឆ្លើយ​សំណួរ​ដែល​ពាក់ព័ន្ធ​បានល្អ។

គោល​បំណង​របស់​កម្មវិធី​នេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​និង​ការ​ស្វែង​រកអ្នកដែលមានគំនិតអាជីវកម្ម​ថ្មី​និងអ្នក​ដែល​មិនទាន់បាន​ស្គាល់​ដើម្បីអោយមកបង្ហាញ​គំនិត​ដ៏​អស្ចារ្យរបស់ពួកគេនៅក្នុង តំបន់​អាស៊ីដោយរួមបញ្ចូលទាំង Bitcoins, Dating និង E-Commerce ​។

កាល​ពី​ឆ្នាំ​មុនការចាប់ផ្តើមអាជីវកម្ម “​Lots of Buttons” បានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន $ 10 000 ។ ចៅក្រម​បាន​កោតសរសើរ​ចំពោះអ្នក​ជំនាញវេបសាយ E​-commerce ​នេះ​។ អ្នកប្រកួត អាជីវកម្មដែលបានឈ្នះ​ក៏ត្រូវ​បាន​គេអញ្ជើញ​ឱ្យ​ចូលរួម​ព្រឹត្តិការណ៍ប្រចាំ​ឆ្នាំ Global Brain របស់ GBAF ផងដែរ ​​ជាមួយ​នឹង​ការធ្វើតំណើរ​និង​ការ​ស្នាក់នៅ​ដែល​គេបាន​ផ្តល់ដោយឥត​គិត​ថ្លៃ​សម្រាប់​មនុស្ស​ពេញ​វ័យ​ពីរនាក់​។

អ្នក​ឈ្នះ​កំពូល​ក៏​ទទួលបាន​​ស្តង់​ខ្នាត​តូច​មួយដែលអាចដាក់បាននៅក្នុងកិច្ចប្រជុំ Global Mobile International Congress ​នៅ​ទីក្រុង​ប៉េកាំង​និងអ្នកក​ឈ្នះ​កំពូលចំនួន 3 នាក់ទៀត នឹងបាន​ទទួល​សំបុត្រចួលរួមសន្និសីទ​ GMIC ចំនួនពីរសន្លឹក​។

​ឆ្នាំ​នេះព្រឹត្តិការណ៍ Startup Arena នឹង​ស្វាគមន៍​ចៅក្រម​ដូច​ខាង​ក្រោម​:

-    Willson Cuaca – សហ​ស្ថាបនិក​និង​ជា​ដៃ​គូ​គ្រប់​គ្រង​របស់​ East Ventures

-   Paul Srivorakul – សហ​ស្ថាបនិក​និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ Ardent Capital

-    Peng T. Ong  - នាយកក្រុមហ៊ុន Banean Holdings

-    Khailee Ng – ដៃគូ​អាជីវកម្មរបស់​ 500 Startup

-   Shirley Wong – ប្រធាន​សហព័ន្ធ​ Infocomm Technology របស់ប្រទេស​សិង្ហបុរី និង​ជា​ដៃគូ​គ្រប់គ្រង​ក្រុមហ៊ុន TNF Ventures Pte Ltd

-   Chris Evdemon – ដៃគូ​នៃ Innovation Works

លក្ខណៈ​វិនិច្ឆ័យ​ត្រូវ​បានគេ​ប្រកាស​ដូច​ខាង​ក្រោម​:

- សំលេងច្បាស់​នៅក្នុងបទបង្ហាញ

- ការបង្ហាញវីដេអូ (ជា​ភាសា​អង់គ្លេស ការហ្វឹកហាត់ពី​មួយ​ស​ប្តា​ហ៍ទៅមួយ​​ស​ប្តា​ហ៍​នឹង​ជួយអោយ​អ្នក​ធ្វើបទបង្ហាញបានល្អ​)

- កម្រិត​នៃ​ការ​ច្នៃប្រឌិត

- ការ​អនុវត្ត​នៃ​ផលិតផល

- សក្តា​នុ​ពល​វិនិយោគ​នៃអាជីវកម្មនេះ

ប្រសិន​បើ​អ្នក​គឺ​ជា​អ្នក​ចាប់ផ្ដើម​អាជីវកម្មមកពី​ប្រទេស​កម្ពុជា​ហើយ​មាន​ចំណាប់​អារម្មណ៍​ចង់ចូលរួមនៅក្នុងការប្រកួតនេះ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​មានសេចក្តីរីក​រាយ​ក្នុង​ការផ្តល់ ឪកាសអោយអ្នកចាប់ផ្ដើម​អាជីវកម្មចំនួន 3 នាក់ដើម្បីចូលរួមក្នុងការនាំយក​គម្រោង​របស់​ពួក​គេ​ឈានទៅ​កាន់កម្រិតមួយ​​ទៀត​ ​!

សូមទាក់​ទងមក​យើង​តាមរយៈ contact@geeksincambodia.com ហើយសូមចងចាំ​ថាថ្ងៃ​ផុតកំណត់​សម្រាប់ការ​ដាក់ពាក្យស្នើសុំការប្រកួតអាជីវកម្មរបស់​អ្នក​គឺនៅថ្ងៃ​ទី 31 ខែ​មីនា​ឆ្នាំ 2014 ​!

សម្រាប់​អ្នក​ដែល​ចង់​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ អ្នក​អាច​ចុះ​ឈ្មោះ នៅ​ទីនេះ ឥឡូវ​នេះ​ជា​មួយ​នឹង early bird ​អ្នកនឹងទទួលបានការ​បញ្ចុះ​តម្លៃចំនួន 15​% រហូត​ដល់​ថ្ងៃទី 24 ខែមីនា​​។