ព្រឹត្តិការណ៍នៃការច្នៃប្រឌិត The Spikes Asia 2013

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែស្វែង​រក​នូវព្រឹត្តិការណ៍​ថ្មីៗដ៏​អស្ចារ្យ​ជាច្រើនដែល​មិនអាច​ខកខានទៅបាន​នៅ​ក្នុង​តំបន់​អាស៊ី​ជា​ពិសេស​នៅ​ពេល​ដែល​ព្រឹត្តិការណ៍​ទាំងនោះ​ត្រូវ​បាន​គេ​ផ្តោ​ត​ទៅ​លើ​ប្រធានបទផ្សេងៗ​ដូច​ជា​ ផ្នែកឌីជីថល​ ការ​ទំនាក់ទំនង​ទីផ្សារ​និង​ផ្នែកផ្សេងៗទៀត​ដែល​ពាក់ព័ន្ធ​​។

យើង​ទើប​តែ​មាន​ឱកាស​ដើម្បី​រកអោយ​ឃើញនូវ  Spikes Asia ជាព្រឹត្តិការណ៍នៃការច្នៃ ប្រឌិតដែលបានប្រព្រឹត្តឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ​ចាប់ពី​ថ្ងៃទី15 ដល់​ថ្ងៃទី17 ខែ​កញ្ញានៅ​ឆ្នាំ​នេះ​។

តើ Spikes Asia ​​ជា​អ្វី​ ?

ព្រឹត្តិការណ៍​នេះ​នាំ​មក​ជាមួយ​គ្នានូវ​ « អ្នកដែលប្រកបដោយការ​ច្នៃប្រឌិតដែលពូកែបំផុត មកពីគ្រប់ទិសទី​នៅ​ទូទាំង​​ពិភពលោក » Spikes Asia ​គឺ​ជា​ពេល​វេលា​មួយដែលមានអ្នក សំដែងជាច្រើនដែលប្រកបដោយ​គំនិតច្នៃ​ប្រឌិត​ដែលអាច​​​ផ្តោះ​ប្តូ​រ​គំនិត​យោបល់គ្នាបាន​។

តើអ្វី​មាននៅក្នុងកម្មវិធី​នោះ​?

ព្រឹត្តិការណ៍​នេះមានលក្ខណៈជា​សិក្ខាសាលា​ផ្តោ​ត​លើការសិក្សានៃការ​ច្នៃ​ប្រឌិត​​ ការបញ្ចេញ សមត្ថភាពនៃការ​ច្នៃ​ប្រឌិត​ពី​តំបន់​អាស៊ី​រួម​ជាមួយ​ពេលវេលាទំនាក់ទំនងគ្នាផងដែរ។

ការលើកឡើង​ផ្សេងៗទៀត :

- អ្នក​ប្រកួតប្រជែងវ័យក្មេង : ជាពេលវេលា​សម្រាប់​អ្នក​ច្នៃ​ប្រឌិត​វ័យ​ក្មេង​ចូល​រួម​នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ / ការទំនាក់​ទំនង​ដើម្បី​បង្ហាញ​ទេព កោសល្យ​របស់​ពួក​គេ   !

- កំរិតឧត្តមសិក្សា (ការបណ្តុះ​ប​ណ្តា​ល​និង​ការអប់រំ​) :អ្នកច្នៃប្រឌិត​​ អ្នកទីផ្សារ​​ អ្នកផ្សព្វផ្សាយ និងអ្នក​ប្រតិបត្តិ​គណនី​ ដែលមាន វ័យក្មេងក្នុងកំរិតឧត្តមសិក្សា​​ ។

- ពិធីប្រគល់រង្វាន់ Spikes ​Asia : ជាពេលវេលា​ដើម្បី​ប្រារព្ធ​ពិធី​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់អ្នកដែលប្រកបដោយ​គំនិត​ច្នៃ​ប្រឌិត​នៅ​ក្នុង​ការ​ទំនាក់ទំនង​ព្រឹត្តការណ៍ដ៏គួរអោយរំជួលចិត្តនេះមិនគួរអោយរំលោងបាត់ទេ ។

តើ​នរណា​គួរ​តែ​ចូល​រួមក្នុង​ព្រឹត្តិការណ៍​នេះ ?

ការរៀបចំព្រឹត្តិការណ៍នៃការច្នៃប្រឌិតនេះ​គឺមានការចូលរួមពីអ្នក​ដែល​មានគំនិត​ច្នៃ​ប្រឌិត​និង​​ទំនាក់ទំនង​។ ​បញ្ជាក់​ : « អ្នកចូលរួមអាចមានដូចជា អ្នក ដឹកនាំសិល្បៈ​ អ្នកច្នៃប្រឌិត ភ្នាក់ងារ​ផ្សព្វផ្សាយ​សារព័ត៌មាន​ អតិថិជន​ អ្នក​គ្រប់គ្រង​គណនី​ ដែលសុទ្ធតែគួរ​ចូលរួមនៅក្នុង ព្រឹត្តិការណ៍ The Spikes Asia »​ ។

តើព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅ​កន្លែង​ណា​និង​នៅពេល​ណា ?

Spikes Asia ​នឹង​ប្រព្រឹត្ត​ទៅ​នៅ Suntec នៅ​ក្នុង​ប្រទេស​សិង្ហបុរីចាប់ពី​ថ្ងៃទី15 ដល់​ថ្ងៃទី17 ខែ​កញ្ញា​នៅឆ្នាំ​នេះ​។

ប្រសិន​បើ​លោក​អ្នក​មាន​បំណងចង់ស្វែងយល់បន្ថែម​ទៀត​អ្នក​អាច​ទស្សនា​វេ​ប​សាយ​ : www.spikes.asia

អ្នក​ក៏​អាច​ស្វែង​រក​វីដេអូ​ Spikes Asia ​ឆ្នាំ 2012 ដូចដែលបានបង្ហាញនៅខាងក្រោមនេះ :

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិតជាមាន​សេចក្តីរីករាយណាស់ដែល​ត្រូវ​បាន​គេផ្តល់​កិត្តិយស​ដែល​ត្រូវបានធ្វើ​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​ក្នុងប្រព័ន្ធ ផ្សព្វផ្សាយ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ !