SPEEDSPOT ជាកម្មវិធីទូរស័ព្ទចល័ត ដើម្បីសាកល្បងនិងស្វែងរកចំនុច WI-FI

ក្នុង​នាម​ជា Geeks និង​ជាអ្នកធ្វើ​ដំណើរ​យើង​តែងតែ​ស្វែង​រក​អ្វីដែល​ថ្មី​ដែលត្រូវគ្នានិង​ផល​ប្រយោជន៍​ទាំង​នេះ​។

នេះ​គឺ​ជារ​បកគំហើញមួយដែលយើង​រីករាយ​នៅ​ថ្ងៃ​នេះ​ដើម្បី​ចែក​រំលែក​កម្មវិធី​ទូរស័ព្ទ​ចល័ត​ Geolocalizes Wi​-Fi ដែល​មាន​ល្បឿន​លឿនដែល​នៅ​ជុំវិញ​អ្នក​។ នៅ​ក្នុង​ប្រទេស​កម្ពុជាយើង បើ​ទោះ​បី​​វា​ជាការ​ងាយ​ស្រួល​ក្នុង​ការ​ទទួលបាននូវ​ស៊ី​ម​កាត 3G នៅ​ក្នុង​ទូរស័ព្ទមួយ តែវាកាន់តែមាន​ភាព​ងាយស្រួលជាងនេះទៅទៀតនៅ ពេលដែល​យើងប្រើវា​ដើម្បី​តភ្ជាប់​ទៅ​ Wi​-Fi តាម​ដែលយើង​អាច​ធ្វើទៅ​បាន​។ ប៉ុន្តែជួនកាលកន្លែងដែលអ្នក​ជ្រើសរើស​ផឹក​​កាហ្វេ​ដើម្បី​ពិនិត្យ​មើល​អ៊ីមែល​របស់​អ្នក​មិនបានផ្តល់​ល្បឿន​អ៊ី​ន​ធឺ​ណេត​គ្រប់គ្រាន់​ហើយ​នេះ​អាច​ធ្វើឱអ្នក​មាន​អារម្មណ៍​តានតឹង​ខ្លាំង​ណាស់​ ។​ អ្វីដែលកាន់តែល្អចំពោះកម្មវិធី​នេះវា​មិន​ត្រឹម​តែ​សាកល្បង​ភ្ជាប់​អ៊ិ​ន​ធឺ​ណិតប៉ុននោះទេវា​អនុញ្ញាត​ឱ្យ​អ្នក​ស្វែង​រក​ការ​តភ្ជាប់ដែល​មាន​ល្បឿន​លឿន​ពិត​ប្រាកដ​នៅ​ជុំវិញ​អ្នក ។

speedspot mobile app

ទីតាំងដែលបានដៅត្រូវ​បាន​សាកល្បង​ជាមុន​និង​បាន​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ផ្សេង​ទៀត​ហើយ​អ្នក​ក៏​អាច​ជាអ្នកចូលរួម​មួយ​នៅ​ក្នុង​ ” ការសាកល្បងក្នុងសង្គម​”ដោយ Wi​-Fi អាច​ធ្វើ​តេ​ស្ត​ពី​ទី​កន្លែង​ដែល​អ្នក​បាន​ទស្សនា​ ដាក់ឈ្មោះ​កន្លែង​នោះ​ហើយ​បន្ទាប់​មក​ចែក​រំលែក​ការ​ធ្វើ​តេ​ស្ត​តាម​រយៈ​កម្មវិធី​នេះ​។

speedspot mobile app

អ្នក​អាច​រក​ឃើញ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី Speed​​Spot ​តាមរយៈ​វីដេអូ​ដូច​ខាង​ក្រោម​ :