បច្ចេកវិទ្យាសម្រាប់ការផ្លាស់ប្តូរសង្គម

ខែ​នេះ​ស្រ្តី​បានធ្វើ​សន្និសិទ្ធមួយដែលត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ទីក្រុង​កូឡា​ឡាំ​ពួរ​ជា​កន្លែងដែល​អ្នក​ចូលរួម​អាច​ពិភាក្សា​អំពី​របៀប​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថ្មី​នេះ​អាច​គាំ​​ពារដល់​សុខភាពនិង​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្រ្តី​​។

នៅ​អំឡុង​ពេល​សន្និសីទ​នេះ​​គម្រោង​ ” + SocialGood​” ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​​​ប​ណ្តា​ញតភ្ជាប់​សហគមន៍​សកល​សម្រាប់​ការ​ផ្លាស់​ប្តូ​រ​សង្គម​។

គម្រោង​នេះ​ត្រូវ​បាន​បង្កើតឡើងដោយ Mashable ដែលជាវេទិកា​រ​ដំបូង​មួយដើម្បី​លើក​កំពស់​ការ​យល់ដឹង​ស្តី​ពី​សង្គមល្អតាម​រយៈ​​វេ​ប​សាយ​របស់​ពួក​គេ​និង​តាម​រយៈកិច្ច​ប្រជុំ​កំពូល​សង្គមល្អដែល​កម្មវិធី​លើក​ដំបូង​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​ឆ្នាំ2012។ គម្រោង +Social Good ជាកន្លែង​ដែលអ្នកដែលមានគំនិត​ច្នៃប្រឌិត​ជួបជុំគ្នាដើម្បីចែករំលែកទស្សនៈ​​ “អំណាច​នៃ​ប​ច្ចេ​ក​វិទ្យានិង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មីដើម្បី​ធ្វើ​ឱ្យ​ពិភពលោកក្លាយ​ជាកន្លែង​ដ៏ល្អ​មួ​យ​” ។

អ្នក​អាច​ចូល​រួមបាន​ដោយការ ​ចុះ​ឈ្មោះ​នៅ​លើ​គេហទំព័រ +SocialGood និង​ចាប់​ផ្តើមធ្វើទំនាក់ទំនង​ជាមួយសហគ្រិន ​អ្នកដែលមានគំនិត​ច្នៃ ប្រឌិត​ថ្មី​នៅក្នុង​សង្គម និង​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ចូលចិត្ត​បច្ចេកវិទ្យា​និង​ការ​ផ្លាស់​ប្តូ​រ​សង្គម។

អ្នក​អាច​​ត្រៀម​លក្ខណៈ​នៃ​កិច្ចប្រជុំ​​ទំនាក់ទំនងសង្គមនិងអាចចូលរួម​បានដែរប្រសិន​បើ​អ្នក​មាន​បទ​ពិសោធន៍​មួយ​ចំនួន​នៅ​ក្នុង​សង្គម​ល្អ​ដើម្បី​ចែក​រំលែក​ ។

នេះជាបទ​បង្ហាញ​វីដេអូមួយ​នៅក្នុងឆ្នាំ 201​​2​ :