ការបំផុសគំនិតអំពីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងព្រឹត្តិការណ៍ Spikes អាស៊ី – ភាគ១

កាលពីមួយ​ខែ​កន្លងទៅ​នេះយើង​បាន​ប្រកាស​ពី  ការប្រារព្វពិធីនៃ​ការច្នៃប្រឌិត Spikes អាស៊ីដែលនឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ចាប់​ពី​ថ្ងៃទី15 ដល់​ទី18 ខែ​កញ្ញា​។

សម្រាប់​កំណត់​ត្រា​នេះ Spikes Asia ជា​ពិធីមួយ​ដែល​នាំ​មក​នូវ​ ” ​អ្នកដែលមានការ​គំនិត​ច្នៃប្រឌិតដ៏ល្អបំផុតមួយ​ចំនួននៅ​ទូទាំង​តំបន់​និង​នៅ​ជុំវិញ​ពិភពលោក​” ដោយ​មាន​គណៈ​ប្រតិភូ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលរួម​សិក្ខាសាលា​និង​មានវគ្គ​សិក្ខាសាលា​ជាច្រើន​ទាក់ទង​ជាមួយ​ប្រធានបទ​ច្នៃ​ប្រឌិត​​។

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សេចក្តី​រីករាយ​ណាស់ដែល​បានធ្វើជាដៃគូ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​សម្រាប់​កម្មវិធី​នៅ​ឆ្នាំ​នេះ​ហើយ​យើង​រីករាយ​ក្នុងការ​ចែក​រំលែក​ការ​បំផុស​គំនិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ចំនួន​ពី​ព្រឹត្តិការណ៍​នេះ​ជាមួយ​នឹង​​អ្នកអាន​របស់​យើង​នៅ​ថ្ងៃ​នេះ​។

នៅ​ថ្ងៃ​ទី16 ខែ​កញ្ញា​យើង​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលាមួយ​ដែល​រៀប​ចំឡើង​ដោយ​លោក Eric Solomon ។ គាត់​បាន​ចាប់​ផ្តើ​ម​​បង្ហាញ​វីដេអូ​ជា​លើក​ដំបូង​ដែល​ធ្លាប់បានអាប់ដេតនៅ Youtube ក្នុង​ឆ្នាំ 2005 និង​បាន​បង្ហាញថា “តើ​មាន​អ្វី​អស្ចារ្យដែលកើតមានឡើងនៅក្នុង Youtube” ដែលបានរំលឹកផង​ដែរ​ថា​ Youtube នាពេល​ឥឡូវ​នេះ​បានបង្ហាញចំនួនម៉ោងនៃអ្នកមើលវីដេអូ​ជា​ប្រចាំខែ​​ចំនួន 6 000 000 000 ម៉ោង​និងចំនួនអ្នកចូលរួមទស្សនាជាង1ពាន់​លាន​នាក់​ក្នុង​មួយ​ខែ​។ សម្រាប់​គាត់ Youtube គឺ​ជា​​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​សំរាប់ការ​ទំនាក់​ទំនង​នៅ​ក្នុង​ពិភព​លោក​​ “មនុស្ស​ចំណាយ​ពេល​វេលា​ជា​ច្រើន​នៅ​លើ YouTube​ ដោយមាន​បំណង​ចង់​ទំនាក់ទំនង​និង​ចែករំលែក​ជាមួយ​ពិភពលោក​ទាំងមូល” ។ ក្នុង​អំឡុង​ពេល​នៃការ​ស្ទ្រីម​ផ្ទាល់​ 7,4​% នៃ​ក្រុម​ហ៊ុនអ៊ិ​ន​ធើ​ណិត​លើសកលលោកមានជីវិត​ដង្ហើម​ដោយសារតែមានគេមើល​វីដេអូ​ទាំងអស់នោះដោយប្រើរយៈពេលមើលប្រមាណ 1771 ​ឆ្នាំ​។ លោក Eric បាននិយាយ​ថា វា​បាន​ក្លាយ​ជា “បាតុភូត​សង្គម​ជាសកលមួយ”។

គួរ​បញ្ជាក់​ផង​ដែរថា GoPro បាន​បង្កើត “មាតិកា​វីដេអូដ៏គួរអោយអស់សំនើចបំផុតនៅលើពិភព​លោកដែលមិនធ្លាប់​បាន​ឃើញ​”​ ដែលទទួល​បាន​បទ​ពិសោធ​ន៏ពី Youtube របស់​ពួក​គេ​ទៅ​កាន់កម្រិត​មួយ​ទៀត​។ ជា​រៀងរាល់ 2 នាទីម្តងវីដេអូ​ GoPro ​ថ្មីត្រូវបាន​បាន​អាប់ឡូត​នៅ​លើ YouTube ។ 80​% នៃ​បំណែកវីដេអូ​ទាំង​នោះ​គឺ​ជា​វីដេអូ​ដែល​បាន​បង្កើតឡើងដោយ​អ្នក​ប្រើប្រាស់​។

សម្រាប់​ឧ​ទ​ហរ​ណ៍​ចុង​ក្រោយ​នេះ ​យើងមិន​អាច​ខកខានក្នុងការនិយាយអំពី​ Marquese  Scott​ ដែលជាចង្វាក់ Hip Hop ​និង Dubstep ជាអ្នករាំតាមចិញ្ចើម​ផ្លូវ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដោយ​ស្លាកសញ្ញា​ដូចជា​កូឡា​កូឡា​ឬ Peugeot ដែលបាន​អរគុណដល់ YouTube ។

លោក Eric បាន​ពន្យល់​ថា​ “តារា​ជាច្រើន​ត្រូវ​បាន​រះ​តាមរយៈ YouTube​” និង​ស្លាកយីហោ​ចាប់​ផ្តើ​ម​រួម​បញ្ចូល​​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ពួក​គេ​ខណៈ​ពេលដែល​ពួក​គេ​យល់​ថា “​ស្លាកយីហោ​មិន​លក់​ស្លាកយីហោនោះទេ មនុស្សទេដែល​លក់​ស្លាកយីហោនោះ​” ។

ក្នុង​នាម​ជាអ្នកការពារ​ស្លាកយីហោ​អាច​ពឹង​ផ្អែក​លើ​អ្នក​បង្កើត​នៅ​ក្នុង​មធ្យោបាយ​នេះ “ផ្តល់​មូលហេតុដល់មនុស្ស​អោយជឿ​ជាក់​” នៅ​ក្នុង​ភាព​ត្រឹមត្រូវ​នៃ​សារ​របស់​ពួក​គេ​និងនៅ​ក្នុង​ចំណង់​ចំណូល​ចិត្តដ៏​ពិត​ប្រាកដ​របស់​ពួក​គេ​។

សរុបរួមមក​យើង​អាច​និយាយ​បាន​ថា​ លោក Eric បាន​និយាយនៅ​ក្នុង​ការ​សំ​ភា​ស​ន៍អំពី Spikes អាស៊ី​ របស់​លោកថា “Youtube បាន​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ​ទៅលើការ​ផ្សាយ​ពាណិជ្ជកម្ម​” ហើយនៅតែមាន​មធ្យោបាយ​ជា​ច្រើនដែល Youtube អាច​ទាក់ទង​ជាមួយ​នឹង​ម៉ាកផលិតផល :

- យីហោ​អាច​ជា​អ្នក​បង្កើត​មាតិកា​ដែល​មាន​ន័យ​ថា​ពួក​គេ​អាច​នាំ​យក​មាតិកា​ក្នុង​របៀបដែល​ពួក​គេ​ពិត​ជា​មិន​អាច​ធ្វើ​បាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែប​ប្រពៃណី​មួយ​។

- យីហោ​អាចបង្កើតមាតិកា​ដូចដែល​យើង​បាននិយាយ​រួចមក​ហើយ​​ថា “សម្រាប់គ្រប់​ចំណង់​ចំណូល​ចិត្ត​​នោះគឺ​ជាសហគមន៍ Youtube​” ដូច្នេះ​ ស្លាកយីហោ​​អាចត្រូវ​​បាន​គិតតាម​វិធីជា​ច្រើន​ដើម្បី​រួម​បញ្ចូល​នៅ​ក្នុង​បរិបទមួយនៃការ​ផ្សាយ​ពាណិជ្ជកម្ម​​។

- ស្លាកយីហោ​អាច​ត្រូវ​បាន​សហការ​ដោយ​ដៃគូ​ជាមួយ​ធនធាន​ដ៏​រឹងមាំ​ដែល​មាន​ស្រាប់​នៅ​លើ YouTube​ ឧទាហរណ៍ដូច​ជា Amex បាន​ធ្វើ​ជាមួយ​ VEVO ជាដើម ។

- ស្លាកយីហោ​ក៏​អាច “សម្របសម្រួលអ្វីៗ​គ្រប់​យ៉ាង​” ហើយប្រើ Youtube និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ពាក់ព័ន្ធ​ដើម្បី ” ដាក់​បញ្ចូល​គ្នា​ក្នុងប្រព័ន្ធអេកូឡូស៊ី​ទាំងអស់របស់​ពួក​គេ​នូវ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​នៅ​លើ​ប​ណ្តា​ញអ៊ីនធឺណេត​” ។

 

“អ្វី​ដែល​ចាប់​ផ្តើ​ម​ជាមួយ​នឹង​ការ​ចុច​​​បាន​ក្លាយ​ជា​បទ​ពិសោធ​នៃការ​ចែក​រំលែក​”