សៀវភៅណែនាំសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា

ដើម្បីជួយដល់អង្គការសង្គមស៊ីវិលក្នុងការប្រាស្រ័យទាក់ទងទៅកាន់អ្នកស្តាប់របស់ពួកគេតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមអោយមានប្រសិទ្ធភាព, គម្រោង Development Innovations មួយរបស់ទីភ្នាក់ងារ USAID បានសហការជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដើម្បីបង្កើតសៀវភៅណែនាំប្រព័ន្ធផ្សព្វផ្សាយសង្គមនេះឡើងដើម្បីជាជំនួយសម្រាប់អ្នកធ្វើការនៅក្នងអង្គការសង្គមស៊ីវិល។

ទីភ្នាក់ងារ USAID និង CCC សង្ឃឹមថាសៀវភៅណែនាំនេះនឹងផ្តល់នូវគន្លឹះនិងឧបករណ៍ចាំបាច់សម្រាប់បុគ្គលិកផ្នែកទំនាក់ទំនងនៅតាមអង្គការសង្គមស៊ីវិល (CSO) ដើម្បីធ្វើគម្រោងនិងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេអោយមានប្រសិទ្ធិភាព ។

សៀវភៅណែនាំនេះគឺជាឯកសារដែលមាន 52 ទំព័រដើម្បីជាជំនួយដល់បុគ្គលនិងបុគ្គលិកអង្គការដែលអាចរកបានដោយឥតគិតថ្លៃ។ សៀវភៅនេះត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការជំនួយយុទ្ធសាស្រ្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលដែលចំនួនអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅប្រទេសកម្ពុជាកំពុងមានការកើនឡើង។

ជាការពិតណាស់ សៀវភៅណែនាំនេះបានភ្ជាប់មកជាមួយនូវ ក្រាបពត៌មាន ដែលបង្ហាញអំពីនិន្នាកាក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា។ សៀវភៅនេះបានរៀបរាប់ថា នាពេលបច្ចុប្បន្ននេះប្រជាជនកម្ពុជាចំនួន 34% កំពុងតែប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលនេះជាចំនួនកើនឡើងទ្វេរដងបើធៀបទៅនិងឆ្នាំ 2013។

ខ្លឹមសារភាគច្រើននៅក្នុងសៀវភៅដៃនេះត្រូវបានបង្កើតឡើងជា 8 ផ្នែកដោយមានប្លង់ជាជំហានៗសម្រាប់ប្រើប្រាស់និងគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម។ ផ្នែកទាំងនេះរួមមាន “ការកំណត់គោលដៅ គោលបំណង និង គោលដៅសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម” “បង្កើតមាតិកាចូលរួម” “អភិវឌ្ឍន៍ផែនការមាតិកា” និង “ត្រួតពិនិត្យនិងកែលម្អប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក” ។ ផ្នែកទាំងនេះប្រើប្រាស់ឧបករណ៍ផ្សេងៗគ្នាដើម្បីជួយអ្នកឱ្យយល់ដឹងបានកាន់តែប្រសើរអំពីយុទ្ធសាស្រ្ត។

ឧបករណ៍ទាំងនេះរួមមាន រូបថតអេក្រង់, តួលេខ, តារាង, គំនូសតាង និងសូម្បីតែករណីសិក្សា ដូច្នេះអ្នកអាចមើលឃើញពីរបៀបដែលយុទ្ធសាស្រ្តនេះត្រូវបានអនុវត្តនៅក្នុងពិភពពិត។ ឧទាហរណ៍នៅក្នុងផ្នែក “ផ្សព្វផ្សាយទំព័រហ្វេសប៊ុករបស់អ្នក” រូបថតអេក្រង់អំពីរបៀបដែលទំព័រហ្វេសប៊ុកត្រូវបានផ្សព្វផ្សាយតាមរយៈអ្នកមានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ត្រូវបានរួមបញ្ចូលផងដែរ។

ក្រៅពីផ្នែកទាំង 8 នេះ ផ្នែក 2 ផ្នែកផ្សេងទៀតនៅក្នុងសៀវភៅជំនួយនេះត្រូវបានគេផ្តល់ការណែនាំស្តីពីការគ្រប់គ្រងទិដ្ឋភាពជាក់ស្តែងនៃទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។ ទាំងនេះត្រូវបានផ្ដល់ឱ្យនៅក្នុងទម្រង់ជាបញ្ជីនៃជំហានជាក់ស្តែងដែលអង្គការសង្គមស៊ីវិលអាចទទួលយកមកអនុវត្តក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេអោយបានល្អប្រសើរ។

នៅចុងបញ្ចប់នៃសៀវភៅជំនួយនេះ, សន្លឹកកិច្ចការចំនួន 9 សន្លឹកត្រូវបានរួមបញ្ចូលផងដែរដែលនឹងជួយអ្នកក្នុងការធ្វើគម្រោង រៀបចំ និងបញ្ជាក់ពីគោលបំណង និងខ្លឹមសារនៃទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។ ដោយផ្ទុកទៅដោយឯកសារដ៏ទូលំទូលាយនិងអាចយល់បានយ៉ាងងាយស្រួល, សៀវភៅណែនាំនេះពិតជាសៀវភៅមួយដែលមានប្រយោជន៍សម្រាប់អ្នក ប្រសិនបើអ្នកកំពុងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អង្គភាពរបស់អ្នក។

ដូច្នេះសូមពិនិត្យមើលសៀវភៅណែនាំនេះ ហើយអ្នកនឹងទទួលបានរបៀបដើម្បីគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយប្រសិទ្ធិភាព!

សៀវភៅណែនាំពេញលេញនេះអាចរកបានតាមរយៈតំណភ្ជាប់នេះ http://bit.ly/1TklbeC ។