ការបោះជំរុំស្តីពីការច្នៃប្រឌិតនៅក្នុងសង្គមអាស៊ី

ការបោះ​ជំរុំស្តីការច្មៃ​ប្រឌិតនៅក្នុងសង្គម​អាស៊ី​គឺ​ជា​ព្រឹត្តិការណ៍​ពិសេស​មួយ​ដែល​យើង​សប្បាយ​ចិត្ត​ដើម្បី​ចែក​រំលែក​ជាមួយ​អ្នកអាន​របស់​យើង​នៅ​ថ្ងៃ​នេះ​។ បើ​ទោះ​បី​ជា​វា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែ​កញ្ញា​តែ​វានៅតែជាបញ្ហា​ដើម្បី​និយាយ​អំពី​វានាពេល​ឥឡូវនេះ ​ដូច្នេះ​មនុស្ស​ដែល​ចាប់​អារម្មណ៍​ក្នុង​គំនិត​នេះ​អាច​​ត្រៀម​ខ្លួនរួច​ជា​ស្រេច  ។

ដូចជា SICA ក្នុងឆ្នាំ 201​​2 បាន​ប្រព្រឹត្តឡើង​នៅ​ក្នុង​ទីក្រុង​កូឡា​ឡាំ​ពួរ​ក្នុងឆ្នាំ201​​3នេះ​នឹង​​ប្រព្រឹត្ត​ឡើងទាំង​នៅ​ក្នុងទីក្រុងម៉ានីលនិង​កូ​ឡា​ឡាំ​ពួរ​។

គំនិត​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​​​  ”អ្នកចូលចិត្ត geeks ជួប​ជាមួយ​អ្នកមានគំនិត​ដ៏​អស្ចារ្យ​​” ។

ម្យ៉ាងវិញ​ទៀត​​ព្រឹត្តិការណ៍​នេះស្វាគមន៍​អ្នក​ចូលរួមដែល​ភាគច្រើន​ជាអ្មកមាន​ប្រវត្តិ​ជាមួយ​នឹង​បច្ចេកវិទ្យា​ ​ អ្នកមាន​ឆន្ទៈ​ដើម្បី​អភិវឌ្ឍ​គម្រោងដែលផ្តោ​ត​លើសង្គម​ ​។ ឧ​ទា​ហរ​ណ៍​មួយ​នៃ​ការ​ឈ្នះ​ពាន​រង្វាន់​កាល​ពី​ឆ្នាំ​មុន ប​ណ្តា​ញអ្នកចរិច្ចាគ​ឈាម​ ​ គឺ​ជា​ប​ណ្តា​ញ​មួយ​នៅ​លើ​អ៊ីនធើណេតដែល​មាន​គោលបំណង​បង្កើន​ការ​ផ្គត់ផ្គង់​ឈាម​នៅ​ក្នុង​ទ្វីប​អាស៊ី​និង​បាន​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ទទួលបាននូវសុវត្ថិភាព​និង​កម្រិត​ឈាមគ្រប់គ្រាន់​​ទៅតាម​ប្រភេទ​ឈាម​។

ជាទូទៅ​គម្រោង​ទាំងអស់​​ជា​ស្ពាន​នៃ​បច្ចេកវិទ្យា​​ជាមួយ​នឹង​ការ​ច្នៃ​ប្រឌិត​សង្គម​ឬ​ផល​ប៉ះ​ពាល់​​សង្គម​អាច​ត្រូវ​បាន​បង្ហាញ​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នេះ​។

អ្នក​ឈ្នះ​កាល​ពី​ឆ្នាំ​មុន ThatApp​, បាន​ទទួល​រង្វាន់​ដូច​ខាងក្រោម​:

  • ​ឈ្នះរង្វាន់ RM5​, 000 ក្នុងការទទួលយក​គំនិត​របស់​ពួក​គេ​ឆ្ពោះទៅ​កាន់​ជំហាន​បន្ទាប់
  • ឈ្នះរង្វាន់ $ 12,000 សំរាប់ការបង្ហោះ​រយៈពេល​ជាង​មួយ​ឆ្នាំ​ពី​ Softlayer
  • ទទួលបានសមាជិក​ភាព​ដោយ​ឥត​គិត​ថ្លៃ​នៅ  Hub Singapore
  • ​ផ្តល់កន្លែងធ្វើការរួមគ្នា​ដោយ​ឥត​គិត​ថ្លៃរយៈ១ ខែពេល​នៅ Nook
  • ផ្តល់​សេវា​ដោយ​ឥត​គិត​ថ្លៃ20 ម៉ោង​ខាងផ្នែករដ្ឋបាល​ដែល​ត្រូវបាន​ផ្ដល់​ដោយ GVS
  • ផ្តល់កន្លែងសំរាប់ផ្សព្វផ្សាយជា​សាធារណៈ​​តាម​រយៈប​ណ្តា​ញ Malaysiakini ​
  • មានអ្នកបង្ហាត់បង្ហាញផ្សេងៗ​គ្នា​
  • ទទួលបានការជាវដោយ​ឥត​គិត​ថ្លៃចំនួន​ ​1ឆ្នាំ​ពី ទស្សនា​វ​ដ្តី idN ។

ព្រឹត្តិការណ៍នៅក្នុងទីក្រុងម៉ានីលនឹង​ត្រូវ​បាន​រៀបចំ​ដោយ Webgeek.ph ហើយ​និង​ប្រព្រឹត្តិ​ទៅចាប់​ពី​ថ្ងៃទី 13 ដល់​ថ្ងៃទី 15 ខែ​កញ្ញា​។ គំនិតនេះ​អាច​ត្រូវ​បាន​គេដាក់​ជូន​រហូត​ដល់ថ្ងៃទី 2 ​ខែ​សីហា​​។

ព្រឹត្តិការណ៍​នៅ​ក្នុង​ទីក្រុង​កូឡា​ឡាំ​ពួរ​នឹង​ត្រូវ​បាន​នាំ​យក​មក​ដោយ  UX Malaysia និង

Sunway + Jeffrey Cheah Foundation នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី 20 ​ដល់​ថ្ងៃទី 22 ខែ​កញ្ញា។ ពាក្យស្នើសុំ​អាច​ត្រូវ​បាន​ផ្ញើ​រហូត​ដល់​ថ្ងៃទី 20 ខែ​សីហា​។

ព្រឹត្តិការណ៍​នេះ​អាច​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​​​ចាប់​​ផ្តើ​មគម្រោង​​សង្គម​ដ៏​ល្អ​របស់​អ្នក​ដែល​បាន​ជួប​មនុស្ស​ជាច្រើន​ដែល​ផ្តោ​ត​លើ​បញ្ហា​ស្រដៀង​គ្នា​មួយ​។ វា​អាច​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​ពង្រីក បណ្តាញរបស់អ្នក ​ក៏​ដូច​ជា​ជួប​ជាមួយអ្នកបណ្តាក់ទុនដ៏​មាន​សក្តា​នុ​ពល​និង​លើស​ពី​នេះ​ទៅទៀត​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ការ​ច្នៃប្រឌិតក្នុងសង្គម​ ​និង​បច្ចេកវិទ្យា​​ថ្មីៗ ។​

នេះ​គឺ​ជា​សេចក្ដី​ណែនាំ​​នៃ​ព្រឹត្តិការណ៍​កាលពីឆ្នាំ​មុន​ :