សន្និសិទសង្គមច្នៃប្រឌិត 101

“ឧបមា​ថា ប្រសិនបើ​អ្នក​មាន​គំនិត​ដ៏ល្អអំពី​កម្មវិធី​មួយ​ដែល​អាច​ជួយ​មនុស្ស​បានរាប់​រយ​រាប់ពាន់​នាក់​” …

ប្រយោគ​ដំបូងបាន​ណែនាំអំពី ព្រឹត្តិការណ៍​សង្គម​ច្នៃប្រឌិត101 ដ៏គួរអោយ​ចាប់​អារម្មណ៍​​។ ​កិច្ចប្រជុំនេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារសប្តាហ៍​ក្រោយ (ថ្ងៃ 11 មីនា​) នៅ​រាជធានី​ភ្នំពេញ​ ហើយជា​ឱកាសមួយ​ដើម្បី​រៀន​អំពី : «​ហេតុ​អ្វី​បាន​ជា​វាលំបាក​ម្លេះ​ (ប៉ុន្តែ​​ងាយស្រួល​ក្នុង​ពេល​តែមួយ​) ដើម្បី​ជា​ការ​ច្នៃប្រឌិត​ថ្មី​និង​របៀប​ដើម្បី​ស្វែង​រក​មធ្យោបាយរបស់​អ្នក​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ដោយ​លាយបញ្ជូលគ្នា​ជាមួយនិង​វិទ្យា​សា​ស្រ្ត​និងជាមួយគំនិតដែលប្រកបដោយ ភាពច្នៃ​ប្រឌិត​»​។

សន្ទរកថានឹង​ត្រូវ​បាន​ថ្លែង​ដោយ​លោក Mike Rios ហើយគាត់​នឹង​ចែក​រំលែក​អំពីបទ​ពិសោធ​ផ្ទាល់​ខ្លួន​របស់​គាត់​ដែល​ជា​ស្ថាបនិក​នៃ “17 Triggers” ដែល​ជា​ទី​ភ្នាក់​ងារ​ច្នៃប្រឌិត​មួយដែល​យើង​ធ្លាប់បានស្គាល់​។ ជា​ការពិត​ណាស់17 Triggers តំណាង​ឱ្យ​តម្លៃ​មនុស្ស​និង​មាន​ជំនឿ​យ៉ាងមុតមាំ​ថា “ប្រសិន​បើ​ទីផ្សារ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​លក់​ស្រាបៀ​រ​និង​បារី​នោះ​ ​វា​ក៏​អាច​ត្រូវ​បានគេ​ប្រើ​ដើម្បី​ជួយ​អោយមនុស្ស​រស់នៅ​មាន​សុខភាព​ល្អ​និងប្រកបដោយជីវិត​រីករាយ​ផងដែរ” ។

លោក Mike ដែលត្រូវបានគេ​ស្គាល់​ថា​ជា “adman with the bleeding heart ​” ដែលពីមុនមក ធ្លាប់សហការ​ជា​មួយ​នឹង​ទី​ភ្នាក់​ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បីៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ ហើយលោកបានចាកចោលអ្វីៗ​គ្រប់​យ៉ាង​ដើម្បី​មកធ្វើ​​ជា​ទីប្រឹក្សា​សម្រាប់​វិស័យ​​អភិវឌ្ឍ​មួយ ​រហូត​ដល់​លោក​បាន​បង្កើត​ 17 Triggers នៅក្នុង​ឆ្នាំ 201​​0 ។

“101​” តំណាង​ឱ្យ “ការណែនាំ​” ដូច្នេះមាន​ន័យ​ថា​អ្នក​នឹង​អាច​រក​ឃើញ​មូលដ្ឋាន​និង​កម្រិត​មូលដ្ឋាន​គ្រឹះ​នៃ​​ប្រធានបទ​នេះ​ ។

ប្រសិន​បើ​អ្នក​ចាប់អារម្មណ៍​ចង់ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ ជួបគ្នានៅ​ថ្ងៃ​អង្គារ​នាសប្តាហ៍ក្រោយ​ចាប់ពី​ម៉ោង 3:30 រសៀលរហូត​ដល់​ម៉ោង 5:00 ល្ងាច​នៅ​សណ្ឋាគារ ​ហ៊ី​ម៉ា​វ៉ា​រី​ !