សិក្ខាសាលាស្តីអំពីសហគ្រាសសង្គមសំរាប់អ្នកប្រកបអាជីវកម្មថ្មីនៅកម្ពុជា

តើអ្នកចាំទេនៅ​ពេល​ដែល​យើង​បានចេញផ្សាយអត្ថបទមួយស្តីអំពី​​ពាក្យទាំង 13 ដែល​ត្រូវ​យល់ដឹងសម្រាប់​សហគ្រិន​ថ្មី នៅ​ទីនេះ ? មែនហើយ ក្រាបពត៌មានដ៏ល្អនេះពិតជាអាចផ្តល់ភាពងាយ​ស្រួល​សម្រាប់​អ្នក​​ ហើយ​ពាក្យមួយ​ក្នុង​ចំណោម​ពាក្យទាំង 13 នេះគឺថែមទាំងមាននៅ​ក្នុងចំណងជើង​​នេះ​ទៀតផង​ ​!

នៅក្នុង​ការ​តភ្ជាប់​ជាមួយមជ្ឈមណ្ឌល​សហគ្រិនភាពរបស់សាកលវិទ្យាល័យហ្សា​ម៉ាន់​ សហគ្រាស​សង្គម​កម្ពុជា​ត្រូវ​បាន​ធ្វើ​សិក្ខាសាលាដ៏គួរ​អោយ​រំភើប​មួយ​ស្តី​ពី​ភាព​ជា​សហគ្រិន​សង្គម​នៅថ្ងៃ​ច័ន្ទសប្តាហ៏ក្រោយនេះ (25 ឧសភា​) ​ចាប់ពី​ម៉ោង 9 ព្រឹកតទៅ​ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​​

“ចាប់​ផ្តើ​ម​ ផ្លាស់ប្តូរទិសដៅ​ ចាប់​ផ្តើ​ម​សាជា​ថ្មី​ម្តង​ទៀត​” អនុញ្ញាត​អោយអ្នក​ដើម្បី​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ពិភព​នៃ​សហគ្រិន​វ័យក្មេង​និង​បំផុស​គំនិត​ដល់សហគ្រិននៅ​ក្នុង​តំបន់​អាស៊ាន​និង​ប្រទេស​កម្ពុជា​ដូច​ដែលអ្នកនឹងបាន​រៀន​បន្ថែម​ទៀត​អំពី​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​។ គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​នាំមក​នូវ​ការ​ច្នៃប្រឌិត​ថ្មី​និង​ណែនាំ​យុវជន​កម្ពុជាអោយឆ្ពោះ​ទៅ​កាន់​ពិភព​នៃ​ភាព​ជា​សហគ្រិន​សង្គម​។

អ្នកអាច​រំពឹងថា​នឹងបាន​រៀន​ពី​សហគ្រិន​សង្គម​ក្នុង​ស្រុក​​ដែល​ទទួល​បាន​ជោគជ័យក៏​ដូច​ជាសហគ្រិន​​​សង្គមមកពីទូទាំងពិភពលោកផងដែរ​ដែលពួកគេ​នឹង​ផ្ដល់​អោយ​អ្នក​នូវ​ការ​យល់​ដឹង​លើ​ការ​បរាជ័យ​ បញ្ហា​ប្រឈម​របស់​ពួក​គេ ​របៀបដែលពួក​គេ​យកឈ្នះ​លើ​ការ​សាកល្បង​ទាំង​នេះ​ ក៏​ដូច​ជា​របៀប​ដ៏​អស្ចារ្យ​ក្នុងការ​បើកដំណើរ​ការ​សហគ្រាស​សង្គម​។

វាគ្មិន​ដែលនឹងត្រូវធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាសហគ្រាសសង្គមនោះរួមមានលោក Ganesh Murrurti ដែល​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ Saora Industries ដោយលោកត្រូវ​បាន​គេទទួល​ស្គាល់ជា​សកល​ពី​មជ្ឈមណ្ឌល​ច្នៃប្រឌិតពិភពលោក​​របស់​ម៉ាឡេស៊ី​ សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ​និង​ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ​អ​ន្ដ​រ​ជាតិ​ ក៏ដូចជា​លោក សុខ ​សុភមង្គល​ ​ដែល​ជា​ស្ថាបនិក​របស់  Codingate ផងដែរ។

វាគ្មិន​ផ្សេង​ទៀត​ដែល​នឹង​មានវត្តមាននៅក្នុងសិក្ខាសាលានេះគឺលោក អ៊ឹម ​សូ​ភ័​ណ មកពីក្រុមហ៊ុន  Digital Divide Data ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និងលោក ហាវ គួងនី​ ដែលជា​ស្ថាបនិក​របស់ My Dream Home ​។

ក្រៅពីបាន​រៀនសូត្រ​ពី​វាគ្មិនហើយនោះ ​អ្នក​ក៏​អាច​ឈ្នះ​រង្វាន់​ដ៏អស្ចារ្យនៅ​ក្នុង​សិក្ខាសាលា​នេះផងដែរ​។ អាហារសំរន់​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ហើយ​អ្នក​ចូលរួម​ក៏​អាច​ស្នើ​សុំវិញ្ញាបនបត្រ​នៃ​ការ​ចូលរួម​នេះ​បានផងដែរ។

ដូច្នេះ​តើអ្នកនៅ​រង់ចាំនៅអ្វី​ទៀត​? រហូត​មកដល់ពេលនេះមានបេក្ខជនជាង 200 នាក់មក​ពី​តាមបណ្តាអង្គការនិងសាលាចំនួន 70 ​ផ្សេងៗគ្នា​​​បាន​ដាក់ពាក្យរួច​ហើយដើម្បី​ចូលរួមនៅក្នុងសិក្ខាសាលា​នេះ​។ ទោះ​ជា​យ៉ាង​ណា​ កន្លែង​អង្គុយ​មានចំនួនកំណត់​ហើយមានតែបេក្ខជនដែល​ត្រូវបានគេ​ជ្រើស​រើសតែប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​ដើម្បី​ប្រមូល​សំបុត្រ​របស់​ពួកគេ​។ អ្នកអាចចុះឈ្មោះ​បាន​ដោយ​ឥតគិតថ្លៃ​ ​ដូច្នេះ​សូម​ចុះឈ្មោះនៅ​ទី​នេះ !

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សិក្ខាសាលា​នេះ សូមពិនិត្យមើល​ទំព័រ​ហ្វេ​ស​ប៊ុ​កជាផ្លូវការរបស់មជ្ឈមណ្ឌល​សហគ្រិនភាពរបស់សាកលវិទ្យាល័យហ្សា​ម៉ាន់នៅ​ទីនេះ ។