ក្រុមហ៊ុនស្មាតកំពុងត្រូវបានភ្ជាប់អ្នកទៅកាន់ហ្វេសប៊ុកដោយឥតគិតថ្លៃ

ក្នុងនាមជាផ្នែកមួយនៃភាពជាដៃគូរបស់ខ្លួនតាមរយៈ​​​​​​ “កម្មវិធីមូលដ្ឋានដោយឥតគិតថ្លៃ” ជាមួយក្រុមហ៊ុនហ្វេសប៊ុក, ក្រុមហ៊ុនស្មាត​ ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា​ បានណែនាំប្រជាជនកម្ពុជាដើម្បីអោយពួកគេអាចចូលដំណើរការទៅកាន់ហ្វេសប៊ុកបានដោយឥតគិតថ្លៃ។

មានប្រជាជនកម្ពុជាជាង 98,5% នៃប្រជាជនសរុបរស់នៅក្នុងតំបន់ដែលមានសេវាទូរស័ព្ទស្មាតស្រាប់។ បើទោះបីជាមានវត្តមានរបស់បណ្តាញទិន្នន័យដែលមានល្បឿនលឿនរបស់ក្រុមហ៊ុនស្មាត (3G និង 4G) ច្រើនជាង 65% នៃប្រជាជនកម្ពុជាក៏ដោយ តែចំនួនប្រជាជនសរុបដែលត្រូវបានតភ្ជាប់ទៅអ៊ីនធឺណិតមានប្រហែលជា 30% តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនមនុស្សដែលតភ្ជាប់ទៅកាន់អ៊ីនធឺណិតសម្រាប់គោលបំណងសំខាន់នៃការប្រើប្រាស់ហ្វេសប៊ុកផងដែរ។

សេវាកម្ម Facebook Flex គឺជាសេវាកម្មមួយដែលអនុញ្ញាតអោយអតិថិជនស្មាតអាចប្រើប្រាស់ហ្វេសប៊ុកបានដោយគ្មានបណ្តាញទិន្នន័យ ឬដោយគ្មានទឹកប្រាក់ក្នុងគណនី។ ដោយការជ្រើសយកជម្រើស “Go for Free” នៅលើគេហទំព័រហ្វេសប៊ុកឬនៅលើកម្មវិធី Android, អតិថិជនទាំងនេះនឹងចូលដំណើរការទិន្នន័យនៅលើកំណែមូលដ្ឋានដោយឥតគិតថ្លៃរបស់ហ្វេសប៊ុក ដែលពួកគេអាចជជែកកំសាន្ត​​ ដាក់ប្រកាស​​ ចុច​ like បញ្ចេញមតិយោបល់និងចែករំលែករូបថត​ និង វីដេអូ​ បានដោយឥតគិតថ្លៃ។ ការប្ដូរទៅជម្រើស “មើលរូបភាព” នឹងអនុញ្ញាតឱ្យរូបភាពនិងវីដេអូលេចឡើង។ ជាមួយនិងជម្រើសនេះ ការគិតថ្លៃទិន្នន័យធម្មតានឹងត្រូវបានអនុវត្តផងដែរ។

រាល់អ្នកប្រើប្រាស់ហ្វេសប៊ុកថ្មីមានសិទ្ធិទទួលបានការប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃចំនួន 14 ថ្ងៃសម្រាប់សេវាកម្ម Facebook Flex រួមទាំងរូបភាពនិងវីដេអូផងដែរ។

សេវាកម្ម​​​ Facebook Flex របស់ស្មាតគឺអាចប្រើប្រាស់បាននៅលើកម្មវិធីហ្វេសប៊ុកសំរាប់ Android និងនៅលើវែបសាយហ្វេសប៊ុកសម្រាប់ឧបករណ៍មិនមែន Android​ ។