សន្និសីទស្តីពីភាពរស់រាននៃអាជីវកម្មរបស់ SmallWorld សំរាប់អ្នកបង្កើតធុរកិច្ចនៅក្នុងរាជធានីភ្នំពេញ

សូមប្រកាសហៅអ្នក​ប្រកបអាជីវកម្មថ្មី​ទាំង​អស់​នៅក្នុង​ប្រទេសកម្ពុជា ​: តើអ្នក​កំពុងតែ​ព្យាយាម​ដើម្បីបង្កើត​ក្រុមហ៊ុន​របស់​អ្នក​តាម​រយៈ​ការ​ចាប់ផ្ដើម​ដែល​អ្នក​ប្រើប្រាស់​ហិរញ្ញ​វត្ថុ​ផ្ទាល់ខ្លួន/ប្រាក់​ចំណូល​ប្រតិ​ប​ត្ដិ​ការ​ផ្ទាល់​របស់​អ្នកដែរឬទេ​? តើ​អ្នក​ត្រូវ​ការ​ជំនួយនៅក្នុង​ការ​ធ្វើ​អាជីវកម្មនេះក្នុង​គោល​បំណង​ដើម្បី​ធ្វើ​អោយអាជីវកម្មរបស់អ្នកមានតំណើរការនិងមានស្ថេរភាពដែរឬទេ?

មជ្ឈមណ្ឌល SmallWorld នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សំរាប់សន្និសីទ​ស្តី​ពី​ភាពរស់រាននៃអាជីវកម្ម​នៅ​ថ្ងៃ​ទី 7 ខែ​មិថុនា ​ចាប់​ពី​ម៉ោង 8.30 ព្រឹក រហូត​ដល់​ម៉ោង 12 ថ្ងៃត្រង់​នៅ​ឯសាកលវិទ្យាល័យហ្សា​ម៉ាន់។

ចាប់តាំងពី​ឆ្នាំ 2011 មក SmallWorld​ គឺជាកន្លែងបើក​ចំហនិងជាមជ្ឈមណ្ឌល​ពាណិជ្ជកម្មមួយសំរាប់​យុវជន​ ​ដែល​ត្រូវ​បាន​គេ​ផ្តល់​នូវ​ការ​គាំទ្រ​សម្រាប់​ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​និង​សហគ្រិន​វ័យ​ក្មេង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ អង្គការ​នេះ​បាន​ជួយ​បង្កើត​ក្រុម​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​របស់​ខ្លួន​​ដែល​ក្រុម​នេះសាកល្បង​និង​សំលៀង​ផលិតផល/សេវាកម្ម​របស់​ពួក​គេ​ជាមួយ​នឹង​ដើម​ទុន​តិច​បំផុត​។

ការ​បញ្ចូល​ពាក្យ​ថា “អ្នក​នៅ​រស់រានមាន​ជីវិត​” ចូលទៅក្នុងស​ន្និ​សី​ទ​នេះហាក់ដូចជាមិនមាន​កំហុសឆ្គងនោះ​ទេ – ​បើ​យោងទៅ​តាម SmallWorld បានអោយដឹងថា ​អាជីវកម្មថ្មីភាគ​ច្រើន​​នៅ​ក្នុង​សហគមន៍​របស់​យើង​គឺ​កំពុងតែស្ថិតនៅក្នុងដំណាក់កាលចាប់ផ្ដើម​ ប៉ុន្តែ​ភាគច្រើននៅក្នុងចំនោមពួក​គេ​សុទ្ធតែមិនមែនទទួល​បាន​ជោគជ័យទាំងស្រុងនោះឡើយ។

ដូច្នេះ​សន្និសីទ​នេះ​នឹងមានការលើកឡើងអំពីអ្នកបង្កើតធុរកិច្ចមួយ​ចំនួន​ដែលទទួល​បាន​ជោគជ័យ​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញដែលជា “អ្នក​នៅ​រស់រាន​មានជីវិត​”​ ដូច​ដែលពួក​គេ​នឹងចែក​រំលែក​នូវចំណេះដឹងនិងដំណើរ​របស់ពួកគេជាមួយនិងអ្នក​ចូល​រួម​​។

សូមពិនិត្យ​មើលទំព័រ​ព្រឹត្តិការណ៍​របស់​ពួកគេនៅ​ទីនេះសំរាប់ការរៀបចំទុកជាមុន ការ​ចុះ​ឈ្មោះមិន​ត្រូវ​បាន​ទាមទារ​នោះឡើយ ហើយ​ព្រឹត្តិការណ៍​នេះ​គឺ​បើក​ចំហ​ដល់​មនុស្ស​គ្រប់រូបអោយចូលរួមដោយ​ឥត​គិត​ថ្លៃ ​! ចូរណែនាំដល់​មិត្ត​ភក្តិ​និង​មិត្ត​រួម​ការងារ​របស់​អ្នកអោយចូលរួមដើម្បីអោយពួកគេ​ទទួល​បាន​ការ​លើកទឹកចិត្ត​និង​ចាប់​ផ្តើ​ម​ក្តី​សុ​បិ​ន្ត​របស់​អ្នក​ខណៈ​ពេល​ដែលអ្នកកំពុងតែ​ធ្វើ​ដំណើរឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ !