ការសង្ខេបឡើងវិញនូវពិធីសម្ភោធជា ផ្លូវការរបស់សហព័ន្ធ ICT កម្ពុជា

ការ​រួម​បញ្ចូល​គ្នា​រវាង ​សមាគម​ពាណិជ្ជកម្ម ICT ​​កម្ពុជា (ICTBA) និង សមាគម​​ IT កម្ពុជា (CITA​) ​ដើម្បី​បង្កើតជា​សហព័ន្ធ​ ICT (ICTF​) ​បាន​ប្រព្រឹត្តទៅ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុននៅ​សណ្ឋាគារ​អ៊ី​ន​ធឺ​ខន​ក្នុង​រាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​ឃើញ​មានការចូលរួមពីរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC​)  ​ឯកឧត្តម ​កាន់ ចាន់មេត្តា ធ្វើជាប្រធាន​ក្រុម​ ដោយបានធ្វើបទបង្ហាញអំពីវិស័យ ICT នៅ​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​​ប្រកបដោយ​ប្រសិទ្ធភាព​។

More than 100 participants from both local and international technology companies in attendance

អ្នកចូលរួមជាង 100 នាក់មកពីក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ទាំងជាតិនិងអន្ដរជាតិបានចូលរួមក្នុងពិធីសម្ភោធនេះ

ដោយមានអ្នកចូលរួម​ជាង 100 នាក់​មក​ពី​ក្រុម​ហ៊ុន​ប​ច្ចេ​ក​វិទ្យា​​ក្នុង​តំបន់ទាំង​ជាតិ​និង​អ​ន្ដ​រ​ជាតិ​​ ពិធីសម្ភោធ​ជា​ផ្លូវ​ការរបស់សហព័ន្ធ ICTF នេះបានទាក់ទាញនូវចំនាប់អារម្មណ៍ពីសមាជិក​របស់​ខ្លួន​ ដោយបានលើក​ទឹក​ចិត្ត​អោយពួក​គេ​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ភាគី​ទាំង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​បើកសម្ភោធរបស់​​ ​ឯកឧត្តម ​កាន់ ចាន់មេត្តា លោកបានស្វាគមន៍​ចំពោះ​អ្នក​ចូល​រួម​ទាំង​អស់​មុន​ពេល​លោកបង្ហាញ​ពីផែនការ​សម្រាប់​វិស័យ ICT ជាប្រាំ ដំណាក់​កាលចាប់ពី​ឆ្នាំ 2014 ដល់​ឆ្នាំ 2020 :

  1. E-Government
  2. CamCERT – Cyber Security
  3. E-Commerce
  4. E-Tourism
  5. E-Learing
The Secretary of State of MPTC, H.E Kan Chanmeta’s opening statement

សេចក្តីថ្លែងការណ៍បើកសម្ភោធរបស់ ឯកឧត្តម កាន់ ចាន់មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC​)

លោកបាន​និយាយ​ថា “ដើម្បី​ត្រៀម​ខ្លួនរួច​ជា​ស្រេច​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​អាស៊ី​​នា​ឆ្នាំ 2015 យើង​ត្រូវ​ការ​ជំនាញ ICT ដើម្បី​ទាក់ទាញ​វិនិយោគិន​។ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មិន​អាច​ធ្វើ​ការ​តែ​ម្នាក់​ឯងបានទេ​ដើម្បី​ឈាន​ទៅ​ដល់​គោល​ដៅនេះ ​ដូច្នេះ​យើង​ត្រូវ​ការ​ភាគីដែលពាក់ព័ន្ធ​ទាំងអស់រួម​ទាំង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ក្នុង​ការ​ចូលរួម​នៅក្នុង​វិស័យ ICT”។

បន្ទាប់​មក លោក សុខ ​ស៊ី​ផា​ណា​ ​ជាមេធាវីនិងជាអ្នក​នយោបាយដ៏​លេចធ្លោ​មួយរូបនោះ បាន​និយាយ​អំពី​តម្រូវ​ការ​ដែលកំពុង​កើន​ឡើង​សម្រាប់​វិនិយោគិន​នៅ​អាស៊ី​។ លោក​បាន​ពន្យល់​ថា ​អ្នក​វិនិយោគ​មាន​និន្នាការ​ក្នុងរក​មើលប្រទេសណា​ដែល​មាន​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​និង​ការ​តភ្ជាប់​ទៅ​នឹង​វិស័យ ICT ដើម្បី​ចាប់​ផ្តើ​មការ​ប​ណ្តា​ក់​ទុន​របស់​ខ្លួន​។ ក្នុង​នាម​ជាអ្នកដើរ តួដ៏​សំខាន់​មួយ​នៅ​ក្នុង​វិស័យនេះ ICTF កំពុងតែព្យាយាម​ដើម្បី​ផ្តល់​នូវ​ការ​គាំទ្រ​លើផ្នែកហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ IT ​ដែល​អ្នក​វិនិយោគ​អាច​ជឿ​ទុកចិត្ត​បាន​។

Mr. Siphana Sok, a prominent lawyer and politician, gave his speech about the key point of investors

លោក សុខ ស៊ីផាណា ជាមេធាវីនិងជាអ្នកនយោបាយដ៏លេចធ្លោម្នាក់ បានថ្លែងសន្ទរកថាអំពីចំណុចសំខាន់របស់វិនិយោគិន

លោក ​ស៊ី​ផា​ណា ក៏​បាន​បញ្ជាក់ផងដែរ​ថា ​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​អាស៊ី​នា​ពេល​ខាង​មុខនឹង​អាច​មើល​ឃើញ​ប្រទេស​នេះ​ទៅ​ហួស​ពី​ទីផ្សារ​បច្ចុប្បន្នសំរាប់ប្រជាជនទាំង 14 លាន​នាក់​របស់​ប្រទេស​កម្ពុជា​និងឆ្ពោះទៅកាន់ទីផ្សារ​គោល​ដៅ​នៅ​​តំបន់អាស៊ី​ទាំងមូល​។

The CEO of SOMA Group and the Chairman of  ICTF, Mr. Sok Puthyvoth, gave his speech about ICT sector

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន សោម៉ាគ្រុប និងជាប្រធាននៃសហព័ន្ធ ICTF លោក សុខ ពុទ្ធីវុធ បានថ្លែងសន្ទរកថាអំពីវិស័យ IT

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន សោ​ម៉ា​គ្រុប និង​ជា​ប្រធាន​នៃសហព័ន្ធ ICTF លោក​ សុខ ពុទ្ធីវុធ បានអោយ​ដឹងផង​ដែរ​​ថា​ វិស័យ ICT នៅ​តែ​ជាសហគមន៍​ដ៏តូច​មួយ​ដែល​នៅ​តែ​បន្ត​ដើម្បី​បង្ហាញ​ពី​សក្តា​នុ​ពល​ជាច្រើន​។ លោក​សង្ឃឹម​ថា​ក្រុម​ហ៊ុន​និង​អ្នក​ជំនាញ​ផ្នែក IT ទាំងឡាយ​អាច​ប្រើប្រាស់សហព័ន្ធ ICTF នេះ​ជា​វេទិកា​ដើម្បី​បណ្តុះសហគមន៍​និង​សម្រេច​បាននូវ​ទស្សនៈ​វិស័យ​របស់​ពួក​គេ​។

Mr. Pily Wong, CEO of MDP Cambodia and the vice chairman of the ICTF, gave his speech about IT development

លោក Pily Wong ជានាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន MDP Cambodia និងជាអនុប្រធាន​នៃសហព័ន្ធ ICTF បានយាយ​អំពី​​ការ​អភិវឌ្ឍ​ន៍របស់វិស័យ IT

លោក Pily Wong ជានាយក​ប្រតិបត្តិ​របស់ក្រុមហ៊ុន MDP Cambodia និងជាអនុប្រធាន​នៃ សហព័ន្ធ ICTF បាន​និយាយ​ថា ​​ការ​អភិវឌ្ឍ​ន៍វិស័យ IT អាចជួយបង្កើនជីវិត​រស់នៅ​របស់​ប្រជាជននៅ​គ្រប់​ទីកន្លែងចាប់ពី​ជនបទរហូតដល់​ទី​ក្រុងអោយកាន់តែល្អប្រសើរ​​។ លោក​បាន​កត់​សម្គាល់​ថា ប​ច្ចេ​ក​វិទ្យា​​ត្រូវ​បាន​ក្លាយ​ទៅជា​សមាសភាគ​ដ៏​សំខាន់​មួយ​នៃ​ការ​ផ្លាស់​ប្តូ​រ ​ជា​ពិសេស​នៅ​ក្នុង​វិស័យ​កសិកម្ម​។ លោក​សង្ឃឹម​ថា​ ថ្ងៃ​មួយនៅក្នុង​វិស័យ​អាជីវកម្ម​ដែលប្រៀប​ធៀប​ទៅ​នឹង​តំបន់ Silicon Valley នឹង​អាចឈានទៅ​ដល់​ប្រទេស​កម្ពុជា​។

នៅ​ចុង​បញ្ចប់​នៃ​ពិធីសម្ភោធនេះ ​សមាជិក​របស់ ICTF បាន​ថតរូប​រួម​គ្នា​ដើម្បី​ជាការរំលឹក សំរាប់ថ្ងៃនោះ​។

Group photo of  the ICTF’s membership

ការថតរូប​ជាក្រុមរបស់សមាជិក ICTF

រួមសេចក្តីីមក សហព័ន្ធ ICTF នេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​សំរាប់វិស័យ ICT នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ធ្វើជា​សំ​លេង​តែមួយ​សម្រាប់​​ទាំងរដ្ឋាភិបាល​និងវិស័យ​ឯកជន​ក្នុង​ការ​សហការ​ជាមួយ​គ្នាដូច​ជាប្រព័ន្ធអេកូមួយ​។ សហព័ន្ធនេះ​នឹងធ្វើ​ការ​រួម​គ្នា​ដើម្បី​លើក​កម្ពស់​ទី​ផ្សារ​នៅ​លើ​លំដាប់​ថ្នាក់អន្តរជាតិ​ និង ជំរុញ​ប្រទេស​កម្ពុជា​ដើម្បីឈានទៅកាន់យុគសម័យ ឌីជីថល​។

===============

Author : Rattana Keo

Edited by : Cally Cheung & Immanuel Sak Hoi