ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍ Startup Weekend សៀមរាប

ព្រឹត្តិការណ៍ Startup Weekend ​សៀម​រាប ជាលើក​ដំបូង​បង្អស់នៅ​ខេត្តសៀមរាប​ត្រូវ​បាន​គេ​​ធ្វើ​ឡើងនៅមជ្ឈមណ្ឌល Coworking and Art Space 1961 ចាប់ពីថ្ងៃទី 29 ដល់​ថ្ងៃទី 31 ខែ​ឧសភា​ ឆ្នាំ​ 2015 នេះ​។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ជា​ច្រើន​នៅ​ក្នុងរាជធានី​ភ្នំពេញ​, ក្រុម Startup Weekend ក្នុង​ស្រុកបាន​សម្រេច​ចិត្ត​ណែនាំប្រជាជននៅក្នុងខេត្តសៀមរាបអោយចូលរួម​​កម្មវិធី Startup Weekend របស់​ខ្លួន​។

អ្នកចូលរួមបានចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍នេះនៅខាងក្រៅមជ្ឈមណ្ឌល 1961 Coworking and Art Space

អ្នក​ចូលរួម​សរុប​ចំនួន 25 នាក់​បាន​មក​ជួបជុំគ្នា​ដើម្បី​ចូល​រួមនៅ​ក្នុង​សកម្មភាព​ត្រិះរិះ​ដោយ​ចាប់​ផ្តើ​ម​ជា​មួយ​នឹង​ការរិះរក​គំនិត​ដើម្បីប្រែក្លាយអោយ​ទៅ​ជា​ការ​ពិត​។ ពួក​គេ​​ត្រូវ​បានគេ​ផ្តល់អោយនូវ​ឧបករណ៍ជា​មូលដ្ឋាន​ក៏​ដូច​ជាការ​បង្វឹក​ពី​អ្នក​ណែ​នាំ​នៅ​ក្នុង​គោល​បំណង​ដើម្បី​រៀបចំគំនិតនេះ​ដើម្បីធ្វើបទបង្ហាញដោយផ្ទាល់នៅក្នុងវគ្គប្រកួត​​ផ្តាច់​ព្រ័ត្រ​ទៅ​កាន់ក្រុម​អ្នក​ជំនាញ​និង​វិនិយោគិន​ដ៏មានសក្តា​នុ​ពល​។

គោល​បំណង​គឺ​ដើម្បីបង្កើតការ​យល់ដឹង​ពី​ភាព​ជា​សហគ្រិន​និង​សហគមន៍​អាជីវកម្មក្នុងស្រុក​នៅ​ខេត្ត​សៀមរាប​ក៏​ដូច​ជា​ការ​ពង្រឹង​ប្រព័ន្ធ​អេកូ​ជា​មួយ​នឹង​មនុស្ស​ដែលមាន​អាជីវកម្ម​ដូច​គ្នា​​។

នៅទី​បំផុត​ខេត្តសៀម​រាប​គឺស្ថិតនៅលើ​ផែនទី​សហគ្រិន​ភាពនិង​អាច​កសាងទំនាក់ទំនងរបស់​ខ្លួន​ជាមួយ​នឹងប្រព័ន្ធ​អេកូអាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ​។

នៅ​ថ្ងៃ​ដំបូង​អ្នក​ចូលរួមបានរិះរក​គំនិត​លើ​អ្វី​ដែល​ពួក​គេ​ចង់​បាននៅ​ក្នុង​សិក្ខាសាលា​នេះ​។ ពួក​គេ​មួយ​ចំនួន​បាន​បោះ​ជំហាន​ឡើងជាមួយនិងការធ្វើបទបង្ហាញអំពី​គំនិតរបស់ពួកគេ​, ស្វែងរកដំណោះស្រាយ​, និងធ្វើផែន​ការ​​ក្រុម​ទាំង​មូល​នៅ​ក្នុងរយៈពេលត្រឹមតែ 60 វិនាទីតែប៉ុណ្ណោះ​។ បទបង្ហាញសរុបចំនួន​ 10 ត្រូវ​បានដាក់​ស្នើ​ឡើង​ដែល​ផ្តោ​ត​លើ​ការ​ផ្តួ​ច​ផ្តើ​មលើ​វិស័យ​អប់រំ​, ​គំនិត​កសាង​សហគមន៍ ​ឧបករណ៍​បច្ចេកវិទ្យា​ និង​កម្មវិធី​។

ក្នុងចំណោមប្រធានបទទាំង 10 នេះ បទបង្ហាញចំនួន 5 ត្រូវ​បានគេ​ជ្រើសរើស​និង​អនុម័ត​ដោយ​អ្នក​ចូលរួមដើម្បីអភិវឌ្ឍន៍។ បន្ទាប់​មកអ្នក​ចូល​រួម​ត្រូវបាន​បំបែកទៅ​ជា​ក្រុម​ដោយផ្អែកទៅលើ​សមត្ថភាព​របស់​ពួកគេ​ដើម្បី​រួម​ចំណែក​ក្នុង​នាម​ជា​ អ្នក​អភិវឌ្ឍន៍ និង​ អ្នកទីផ្សារ​ជាដើម​។ នៅចុងស​ប្តា​ហ៍​នោះ ​ក្រុម​ទាំងឡាយបានខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បីនាំមកជាមួយ​នូវ​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​ចំពោះបញ្ហា​របស់ពួកគេរៀងៗខ្លួន​មុននិងធ្វើបទបង្ហាញ​ចុងក្រោយបំផុតទៅកាន់គណៈវិនិច្ឆ័យនៅថ្ងៃ​អាទិត្យ​។

មានតែបី​ក្រុម​តែប៉ុណ្ណោះដែលបានជាប់ចំណាត់ថ្នាក់ ហើយ​ក្រុមទាំងនោះ​រួមមាន​:

ក្រុមទី 1 - Cleanbodia​:  អាជីវកម្មដែលមានទំនួលខុសត្រូវលើបរិស្ថាននេះ​ចង់​នាំ​យក​មក​នូវ​ថង់​ប្លា​ស្ទិ​ច​ជី​វដែលសឹករេចរឹលដើម្បី​ជំនួស​ថង់​ប្លា​ស្ទីក​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​ទប់​ស្កាត់​បញ្ហា​ជាមួយ​ការ​បំពុល​ប្លា​ស្ទិ​ច​នៅ​ទីនោះ​។

ក្រុមទី 2 - CoEnlight​:  អាជីវកម្មថ្មីនេះគឺ​ជា​វេទិកា​អប់រំ​នៅលើប​ណ្តា​ញអ៊ីនធើណេតមួយដែលបាន​បង្កើត​ឡើង​សម្រាប់​និស្សិត​កម្ពុជា ​ដោយ​មាន​វគ្គ​សិក្សា​តម្រូវ​សម្រាប់​បុគ្គល​ម្នាក់ៗ​។

ក្រុមទី 3 - Whozaround​: អាជីវកម្មថ្មីនេះគឺ​ជា​កម្មវិធី​រុករកនៅលើ​ប​ណ្តា​ញ​សង្គមមួយ​ដើម្បី​ជួយ​អ្នក​អោយ​រក​ឃើញ​មនុស្ស​ដែល​អ្នក​បាន​តភ្ជាប់ជាមួយ​ដោយ​ប្រយោល​ ដោយ​ធ្វើ​សម​កាល​កម្ម​គណនី Faecbook​, Linkedin របស់​អ្នក​​ទៅ​លើប​ណ្តា​ញ​។

ខកខានមិនបានចូលរួមនៅក្នុងព្រឹត្តិការណ៍ Startup Weekend នេះ​មែនទេ? សូមកុំបារម្ភ ​ដ្បិត​នឹង​មាន​ព្រឹត្តិការណ៍​​បែបនេះ​ជា​ច្រើន​ទៀតនៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​! សូមតាមដាននៅលើគេហទំព័រ Geeks in Cambodia ​សម្រាប់​ពត៌មាន​លម្អិត​ស្តីពីព្រឹត្តិការណ៍​នា​ពេល​អនាគត​!  ម្យ៉ាងវិញទៀតសូមចូលទស្សនា​គេហទំព័រ​របស់មជ្ឈមណ្ឌល​ 1961 Coworking and Art Space នៅ​ទី​នេះ ។