ព្រឹត្តិការណ៍ Startup Weekend Cambodia 2013

ព្រឹត្តិការណ៍ Startup Weekend នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​បញ្ចប់។ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ដែលមាន16 ក្រុម​ត្រូវបាន​ចូល​រួម​ប្រកួតប្រជែងក្នុងរយៈពេល 54 ម៉ោង​ដើម្បី​ធ្វើ​ឱ្យ​ការ​ចាប់​ផ្តើ​មអាជីវកម្ម​របស់​ពួក​គេ​លេច ចេញជារូប​រាងបាន។ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូលរួមនៅ​ក្នុង​ការ​ប្រកួត​ប្រជែង​និង​ផ្តល់​ឱ្យ​អ្នក​នូវ​ពត៌មាននៅ​ក្នុងទិដ្ឋភាពនោះ ។

ទិដ្ឋភាព​ទូទៅ​នៃព្រឹត្តិការណ៍

នៅក្នុង​អំឡុង​ពេលការចាប់ផ្ដើម​អាជីវកម្មនាចុង​ស​ប្តា​ហ៍មាន​អ្នក​អភិវឌ្ឍន៍កម្មវិធីនិង​អ្នកប្រកប អាជីវកម្មជាច្រើនបាន​លើកឡើងពីគំនិតរបស់ពួកគេ​ហើយ​បង្កើត​ជាក្រុម​បង្កើតផលិតផល ​អភិវឌ្ឍ​ន៍អាជីវកម្ម​និងនៅទី​បំផុត​ការ​ពារ​​វា​នៅ​ទល់​មុខ​គណៈកម្មការទាំងប្រាំមួយ​មួយ​នា​រសៀល​ថ្ងៃ​អាទិត្យ​។ សម្រាប់​អ្នក​ចូលរួម​នាចុង​ស​ប្តា​ហ៍​នោះ​មានសម្ពាធជាច្រើនជាមួយនឹង ការចំនាយ​រយៈ​ពេល​យូររហូតដល់​យប់និង​គេង​បានតែប៉ុន្មាន​ម៉ោង​តែប៉ុននោះ​។ ការចាប់ផ្ដើម​អាជីវកម្មនាចុង​ស​ប្តា​ហ៍នេះទាមទារ​ឱ្យ​អ្នក​ចូលរួម​ដែល​មានចំនាប់អារម្មណ៍​អោយ​នៅ​តែមាន ចិត្តចង់ធ្វើតាម​ការ​ប្រកួត​ប្រជែងនោះ​បើទោះបីជាមានរឿងអ្វី​​កើត​ឡើងក៏​ដោយ​​។

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​មានបទ​ពិសោធន៍​ផ្ទាល់យ៉ាង​ពេញលេញ​និង​បាន​ជួប​ក្រុម​នីមួយៗដើម្បី​ប្រមូល​មតិ​និង​ចំនាប់អារម្មណ៍​របស់​ពួក​គេ​អំពី​ការ​ប្រកួត​ប្រជែង​ការ​ចាប់​ផ្តើ​មអាជីវកម្មនាចុង​ស​ប្តា​ហ៍នោះ ​។

ឆ្នាំ​នេះ​ព្រឹត្តិការណ៍ Startup Weekend​ នៅប្រទេស​កម្ពុជាកើតឡើង​ស្រប​ពេល​ជាមួយ​នឹងព្រឹត្តិការណ៍ Global Startup Battle ដោយ​ប្រមូល​អ្នកឈ្នះ​ពី​ទីក្រុងចំនួន 200 នៅ​ជុំវិញ​ពិភពលោក​។ ​ចំនែកឯប្រទេសកម្ពុជា​ពិតជាមាន​មោទនភាព​​ខ្លាំងណាស់​ចំពោះ​ក្រុម​​ពីរ​ដែល​បច្ចុប្បន្ន​កំពុងតែ​ត្រៀមខ្លួនដើម្បីប្រកួត​ប្រជែង​ការ​ចាប់ផ្ដើមអាជីវកម្ម​ដ៏​ធំ​បំផុតមួយ​នៅ​លើ​ពិភពលោក​។ អ្នក​អាច​ជួយ​ក្រុម​ទាំង​នេះ​ដោយផ្ទាល់​ដើម្បី​ធ្វើ​ឱ្យ​គម្រោង​របស់​ពួក​គេ​អាចចូល ទៅ​កាន់​សហរដ្ឋ​អាមេរិក​បានដោយការ​បោះឆ្នោត​ឱ្យ​ពួក​គេ​នៅ​ក្នុង​គេហទំព័រជា​ផ្លូវការ​នេះ​ជា​រៀង​រាល់​ថ្ងៃ​។

ថ្ងៃទី1 – ថ្ងៃ​សុក្រ​ ទី22 ខែ​វិច្ឆិកា

ម៉ោង18:00 – ការ​ចាប់​ផ្តើ​ម​ជា​ផ្លូវ​ការ​នៃ​ Startup Weekend Cambodia

លោក Darren James ជាអ្នកតំនាងអោយអ្នករៀបចំកម្មវិធី Startup Weekend នៅក្នុង ប្រទេស​កម្ពុជា​បានណែនាំពី​ក្រុម​ការងារ ម្ចាស់​ឧបត្ថម្ភ​ ​គ្រូ​បង្វឹក​ គណៈកម្មការ​និង​ដំណើរ​ការ​នៅក្នុងកម្មវិធីនេះ​។

18:30 – វាគ្មិន​បង្ហាញ​គំនិត​ពីការចាប់ផ្ដើមអាជីវកម្ម

មានសហគ្រិនមិន​តិច​ជាង39នាក់ទេដែលបានណែនាំ​អំពីគំនិត​របស់​ពួក​គេ​ទៅ​កាន់អ្នកចូលរួម ​ជា​ភាសាអង់គ្លេស​និង​សូម្បី​តែ​នៅ​ក្នុង​ភាសា​ខ្មែរ​។ បន្ទាប់​ពី​ការបង្ហាញគំនិតក្នុងរយៈពេល1នាទី​ របស់​ពួក​គេ​វា​ជា​ពេល​វេលា​ដើម្បី​ប្រមូល​សន្លឹក​ឆ្នោត​ពីគ្រប់​អ្នក​ចូលរួម​នៅក្នុង Startup Weekend ​និង​​បញ្ចុះ​បញ្ចូល​ពួក​គេ​ពីមូលហេតុដែល​​ពួក​គេ​គួរ​តែ​ចូល​រួម​ក្រុម​។ បន្ទាប់​ពី​រាប់រួច រាល់ហើយ​គឺ​មាន16ក្រុម​ត្រូវបានចូលរួម​​ប្រកួត​ប្រជែងជាផ្លូវ​ការ​ ​។

នៅ​ពេល​ដែល​ក្រុម​ត្រូវ​បាន​កំណត់​រួចរាល់បន្ទាប់​មកការងារ​នឹងចាប់​ផ្តើ​ម​។

ថ្ងៃទី2 – ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា : ការធ្វើដំណើរមួយដោយមិនបានរំពឹងទុក

ម៉ោង 8:00 – ជាថ្ងៃថ្មីសម្រាប់គំនិតថ្មី

វាជាពេលព្រឹកព្រលឹមប៉ុន្តែមនុស្សគ្រប់រូបបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃដ៏យូរមួយនេះ។ បន្ទាប់ពីបរិភោគអាហារពេលព្រឹករួចក្រុមនីមួយៗបានត្រឡប់ទៅធ្វើការវិញខណៈពេលដែល គ្រូបង្វឹកបានដើរកាត់តាមបន្ទប់ការសិក្សានីមួយៗនិងផ្តល់ឱ្យពួកគេជាមួយនឹងដំបូន្មានលើផ្នែកទីផ្សារ គំរូអាជីវកម្ម ពត៌មានលំអិតអំពីបច្ចេកទេសនិងមានអ្វីផ្សេងៗជាច្រើនទៀត។

នៅព្រឹកនោះអ្នកដឹកនាំគម្រោងផ្តោតជាពិសេសលើការបញ្ជាក់គំនិតរបស់ពួកគេពីអតិថិជនដែលមានសក្តានុពល។ អ្នកអភិវឌ្ឍន៍អាជីវកម្មបានបង្ហាញផលិតផលដែលអាចសម្រេចបានជា អប្បរមាខណៈពេលដែលអ្នកទីផ្សារនិងអ្នកប្រកបអាជីវកម្មបង្កើតគំរូអាជីវកម្មនិងការអភិវឌ្ឍន៍អាជីវកម្ម។

ក្រុមទាំងឡាយប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងថ្ងៃនោះវាជាការវាស់ស្ទង់ដ៏គួរឱ្យចាប់អារម្មណ៍មួយដើម្បីអោយដឹងពីសមត្ថភាពរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាដែលពួកគេបានជួប ប្រទះ។ នៅវេលាម៉ោងប្រមាណ 1 យប់មានអ្នកចូលរួមភាគច្រើនបានត្រលប់ទៅផ្ទះដើម្បី សំរាកខណៈពេលដែលអ្នកផ្សេងទៀតបានសម្រេចចិត្តថាចូលគេងលើសម៉ោងនោះដើម្បី ឈានមុខសម្រាប់ថ្ងៃបន្ទាប់។

ថ្ងៃទី3 – ថ្ងៃអាទិត្យ ទី24 ខែវិច្ឆិកា : ការងារចំនួន54ម៉ោងត្រូវបានធ្វើបទបង្ហាញក្នុងរយៈពេល 5 នាទី

នៅព្រឹកថ្ងៃអាទិត្យក្រុមទាំងឡាយសំរេចបានព័ត៌មានលម្អិតនិងរៀបចំសម្រាប់ការបង្ហាញចុង ក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយ វិនិយោគិន សហគ្រិនបានប្រមូលផ្តុំគ្នានៅក្នុងបន្ទប់ដ៏ធំមួយដើម្បី ចូលរួមនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

នៅរសៀលនោះក្រុមទាំងឡាយបានផ្តោតលើការបង្ហើយគំរោងរបស់ពួកគេដើម្បីធ្វើបទបង្ហាញ

បន្ទាប់ពីរយៈពេល 3 ថ្ងៃនៃការប្រកួតប្រជែងដ៏ខ្លាំងក្លានោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅចំពោះ មុខអង្គចៅក្រមក៏បានមកដល់។

ម៉ោង16:00 – ត្រូវជឿជាក់ចំពោះខ្លួនឯង

ក្រុមនីមួយៗទទួលបានពេលវេលា5នាទីយ៉ាងច្បាស់លាស់ដើម្បីធ្វើបទបង្ហាញលើគម្រោងអាជីវកម្មរបស់ពួកគេ។ ពួកគេត្រូវបានគេរំពឹងថានឹងកំណត់ពីគោលគំនិត គំរូអាជីវកម្ម ផ្នែក បច្ចេកទេសនិងពន្យល់ពីមូលហេតុដែលវាខុសប្លែកពីដៃគូប្រកួតប្រជែងដែលមានស្រាប់។ ការរចនាក៏ត្រូវបានគេពិចារណាផងដែរ។

គណៈវិនិច្ឆ័យដែលក្នុងចំណោមនោះជាសហគ្រិននិងជាវិនិយោគិនរួមមាន លោក Divon Lan (Google), Trent Eddy (Emerging Markets Investments) លោក Chris Brown (MangoMap) លោក Stephen Paterson (Mekong Business Challenge ) លោក Sopheak Chleang (Asia Master) និងលោក David Clicquennoi (Golden Gekko) បានផ្ដល់មតិយោបល់ដល់ក្រុមទាំង ឡាយនិងពិចារណាថាតើគំនិតនេះថ្មីនិងមានតម្លៃសម្រាប់ចូលរួមប្រកួតប្រជែង Global Startup Battle ដែរឬទេ។

បើយោងទៅតាមការធ្វើបទបង្ហាញ ក្រុមនីមួយៗត្រូវបានគេសួរសំណួរនៅលើទិដ្ឋភាពផ្សេងៗ គ្នានៃការបង្ហាញរបស់ពួកគេ។ សមត្ថភាពរបស់ក្រុមអាជីវកម្មដែលទទួលបានអតិថិជននិង ប្រាក់ចំនូលត្រូវបានគេសួរក្រុមនោះជាញឹកញាប់។

នេះគឺជាក្រុមកំពូល:

ចំណាត់ថ្នាក់លេខ 1: Adscool / IRecommend – ជាកម្មវិធីទូរស័ព្ទមួយដែលពឹងផ្អែកលើរូប ថតដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងឡាយក្លាយជាអ្នកតំណាងម៉ាកផលិតផលមួយ។ អ្នកអាចស្វែងយល់បន្ថែមនៅលើវេបសាយ : www.adscool.co

ចំណាត់ថ្នាក់លេខ 2 : Peeler – ជាផ្ទៃបង្ហាញឌីជីថលមួយដែលអនុញ្ញាតឱ្យយើងតាមដាន ការសន្ទនាលើបណ្តាញអ៊ីនធឺណេតពីកន្លែងតែមួយ។

ចំណាត់ថ្នាក់លេខ 3 : Cloud Drink ជាកម្មវិធីទូរស័ព្ទដៃមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចបញ្ជាទិញភេសជ្ជៈនិងផ្តល់នូវការិយាល័យសម្រាប់ការលក់រាយដើម្បីបង្ហាញផលិតផល របស់ពួកគេ។

Adscool និង Peeler ស្ថិតក្នុងរង្វង់ជើងឯកដែលមានសិទ្ធិចូលរួមប្រកួតប្រជែងការចាប់ផ្ដើម អាជីវក​ម្មជាលក្ខណៈសកលហើយបានបង្ហោះវីដេអូដែលមានរយៈពេល 60 វិនាទីរបស់ពួកគេ រួចជាស្រេច។ ក្រុមមួយទៀតដែលបានចូលរួមក្នុងការផ្សងព្រេងនេះដែរដែលស្ថិតនៅក្នុងរង្វង់មួយផ្សេងទៀតដែលគេហៅថា KitSnap ដែលជាវេទិកាមួយដែលអនុញ្ញាតអោយយើងរាល់គ្នាអាចរកឃើញ ព្រឹត្តិការណ៍ធំតូចទាំងឡាយដែលនៅក្បែរនោះឬនៅទូទាំងពិភពលោក។

Adscool:

Peeler :

ព្រឹត្តិការណ៍ Startup Weekend នៅកម្ពុជាគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនិងគួរឱ្យរំភើប ណាស់។ Geeks នៅក្នុងប្រទេសកម្ពុជាសូមសរសើរដល់អ្នករៀបចំកម្មវិធីអ្នកស្រី Channe Suy Lan និងលោក Chantra Be និងគ្រូបង្វឹកទាំងឡាយសម្រាប់ការធ្វើអន្តរាគមន៍ដ៏មានប្រយោជន៍ របស់ពួកគេ។ ហើយក៏សូមកោតសរសើរទៅដល់អ្នកឈ្នះនិងអ្នកចូលរួមផ្សេងទៀតដែលបាន បង្កើតគម្រោងចេញពីគំនិតរបស់ពួកគេ ។

សូមតាមដានទាំងអស់គ្នាថាតើការចាប់ផ្ដើមអាជីវកម្មថ្មីនៅកម្ពុជាតំនើរការដល់ណានៅក្នុងការ ប្រកួតប្រជែងជាលក្ខណៈជាសកលនេះ។