ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍ Spikes Asia (ថ្ងៃទី 2)

 

ព្រឹត្តិការណ៍ Spikes Asia 2014 បាន​ឃើញ​វាគ្មិន​អ​ន្ដ​រ​ជាតិ​ជា​ច្រើន​បានចូលរួមនៅក្នុង​រយៈ​ពេល​បួន​ថ្ងៃ​នៅ​ប្រទេស​សិង្ហបុរី​។ ពិធីបុណ្យ​នៃ​ការ​ច្នៃ​ប្រឌិត​នេះ​គឺ​ជា​លើកទីប្រាំមួយហើយមកដល់ពេលនេះ ​ដោយ​មានសិក្ខាសាលាចំនួន 39 ​ វេទិកា​ចំនួន 15 និងការនិយាយអំពីបច្ចេកវិទ្យាចំនួន 7 លើក។ ប្រសិន​បើ​អ្នក​បាន​ខក​ខាន​ក្នុងការចូលរួមនៅថ្ងៃទី 1 សូមពិនិត្យ​មើល​វានៅ នៅ​ទី​នេះ ។

 

ថ្ងៃ​ព្រហស្បតិ៍​ទី 25 ខែ​កញ្ញា

 

SOCIALDEVIANT

5

ថ្ងៃ​ទី 2 នេះចាប់​ផ្តើ​ម​​ជាមួយនិង​លោក Marc Landsberg ជាស្ថាបនិកនិងជា​នាយក​ប្រតិបត្តិ​របស់ socialdeviant ដោយនិយាយ​ទៅ​កាន់​ហ្វូង​មនុស្ស​អំពី​ការ​វិវត្ត​នៃ​ការ​ច្នៃ​ប្រឌិត​​។ លោក Marc ចែក​រំលែក​ថា គំនិត​ច្នៃ​ប្រឌិត​ត្រូវ​បាន​គេ​ប្រើ​ដើម្បីគ្រាន់​តែ​ជា​​គំនិត​ដ៏​ធំ​មួយ​ពី​ទី​ភ្នាក់​ងារតែមួយតែប៉ុននោះ​ ដោយបាន​បង្ហាញ​នគ្រប់​វេទិកាទាំងអស់​។

Social DeviantPhoto Credit: Spikes Asia

ចំពោះ​កន្លែង​ដែល​ការ​ច្នៃ​ប្រឌិត​​ត្រូវ​បាន​ទៅដល់​ លោក Marc ជឿ​ជាក់​ថា​វា​នឹង​ត្រូវ​បាន “ជំរុញ​ដោយ​គោលបំណង​របស់ស្លាកយីហោ​មួយ​ជាមួយ​នឹង​បរិបទ​ដែល​ជា​អ្នកគ្រប់គ្រង”​។ នេះ  ​មាន​ន័យ​ថា​ការ​ច្នៃ​ប្រឌិត​នេះ​នឹង​មិន​ត្រឹម​តែ​ជា​គំនិត​នោះទេ វា​នឹង​ព្យាយាម​បម្រើ​អោយគោលបំណង​របស់​វា​។​​​ លោក Marc បានអោយឈ្មោះ​បច្ចុប្បន្នភាពនេះថា “ជាអ្នកបង្កើត​បដិវត្តន៍​” ។ មនុស្ស​គ្រប់​រូប​គឺ​ជាអ្នក​បង្កើតមាតិកាទាំងអស់​ និង​មាន​ការ​ផ្ទុះ​​គំនិតនៃការ​ច្នៃ​ប្រឌិត​មួយ​។ គំនិត​នេះ​ បើ​យោង​តាម​ទៅ​តាមលោក​គឺ​ជា​ទំនិញ​ថ្មី​។

លោក Marc បាន​រៀបរាប់​រឿង​ 3 យ៉ាង អំពីការ​ច្នៃ​ប្រឌិត​​:

1 និយមន័យ​នៃ​ការ​ច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ

ល្បឿន​គឺ​ពណ៌​ខ្មៅ​ថ្មី​។ ត្រូវរៀបចំ​ដើម្បីទទួលយក​​ប​ច្ចេ​ក​វិទ្យា​ថ្មី​និង​ប្រើ​វា​ដើម្បី​ផល​ប្រយោជន៍​លើស្លាកយីហោ​របស់​អ្នក​​។

តម្លៃ​វប្បធម៌គឺ​ជាផ្កាភ្លើង​ថ្មី​។ បង្កើត​ទំនាក់ទំនង​ស្លាកយីហោទៅ​នឹង​អ្វី​ដែល​មាន​បញ្ហា​នៅ​ក្នុង​​វប្បធម៌​ដើម្បី​ឱ្យ​មានការ​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​។

បច្ចេកវិទ្យាគឺជាឥន្ធនៈ​នៃ​ការច្នៃ​ប្រឌិត​ ប៉ុន្តែ​វា​មិន​បានជំនួស​នោះទេ​។ គំនិតគ្រាន់​តែ​ត្រូវ​បាន​ប្រតិបត្តិ​​ដោយ​ប​ច្ចេ​ក​វិទ្យា​តែប៉ុននោះ។

2 ការបត់បែនវិធី​សា​ស្រ្ត​ក្នុង​ការ​ធ្វើ​ឱ្យ​កិច្ចការ​បានកាន់តែល្អ

នេះ​គឺ​ជារឿងមួយ​ចំនួន​តូច​ដែល​លោក​បាន​ចែក​រំលែក

ផ្តើមពី​: នៅពេល​ដែល​មានទស្សនិកជនម្នាក់ ​ មាន​គោល​ដៅមួយ

​ទៅកាន់: ទស្សនិកជន​ជាច្រើន​ គោលដៅ​យ៉ាង​ខ្ពស់​ដ៏ជាក់លាក់។ អ្នក​ចាំបាច់​ត្រូវ​ដឹង​ពី​របៀប​ដើម្បី​កំណត់​គោល​ដៅ​ទស្សនិកជន​ទាំង​នោះ​។

ផ្តើមពី ​:  ពីធំ​ទៅ​តូច​។ ជា​គំនិត​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប​ណ្តា​ញ​ជា​ច្រើន​ដើម្បី​ធ្វើ​ឱ្យ​គំនិត​នេះ​ក្លាយជា​ការ​តូច​មួយ​តាម​ដែល​វា​អាច​ធ្វើ​ទៅ​បាន​។

ទៅ​កាន់: ពីតូច​ទៅ​ធំ​។ កាន់តែមានផល​ប៉ះពាល់​ច្រើន​ជាង​នេះ​ ដោយបាន​ផ្តោ​ត​និងមានគោលដៅ​លើ​គំនិត​របស់​អ្នក​ និង ​កាន់​តែមានលទ្ធភាពដែលវា​នឹង​ក្លាយទៅ​ជា​​ធំ​។

ផ្តើមពី​: នាយក​ប្រតិបត្តិច្នៃប្រឌិត​ដែលជ្រើសរើសអ្វី​ដែល​ជា​មាតិកា​​ល្អ​និង​អ្វី​ដែល​​មិនល្អ​​។

ទៅកាន់​: សហគមន៍អ្នកជ្រើសរើស។ វា​មាននៃ​គំនិត​ដ៏ច្រើនលើសលប់​ដែល​មាន​នៅ​ទីនោះ​ហើយ​គ្មាន​នរណា​ម្នាក់​អាច​រក្សា​ការតាមដាន​នូវអ្វី​ដែល​ជា​មាតិកា​ល្អនោះទេ​។

3 ប្រតិបត្តិ​ការ​ច្នៃ​ប្រឌិត​​របស់សង្គមដ៏​អស្ចារ្យ

ជា​ដំបូងគឺ​វេទិកា​របស់មាតិកា​។ នេះ​គឺ​​ជា​កន្លែង​ដែល​អ្នក​ចែក​រំលែក​អំពីគំនិត​របស់​អ្នក​។

ទីពីរ​គឺប្រភេទ​មាតិកា​។ តើ​ទំរង់អ្វីដែល​បាន​នាំ​យក​គំនិត​របស់​អ្នក​អោយរស់រវើក​?

ជា​ចុងក្រោយ​គឺឱកាស​របស់មាតិកា​។ ហេតុផល​សម្រាប់​ការ​បង្កើត​គំនិត​នេះ​។  ត្រូវតែមាន​ការ​ផ្លាស់​ប្តូ​រ​តម្លៃ​មួយនៅ​ទីនោះ​​ ជា​កន្លែង​ដែល​អតិថិជន​ទទួល​បាន​អ្វី​មួយ​ពី​ស្លាកយីហោ​។

ដោយសារ​រាល់ការនិយាយ​ទាំង​អស់​អំពី​ការ​ផ្លាស់​ប្តូ​រ​នេះ ​លោក Marc សន្និដ្ឋាន​ថា​អ្វី​ដែល​ស្ថិត​នៅ​ថេរ​គឺ​ជា​តម្រូវ​ការ​ក្នុង​ការ​បោះ​យុថ្កា​នៅ​ជុំវិញសេចក្តី​ត្រូវការ​និង​ចង់​បាន​មនុស្ស (ទស្សនិកជន​)។

STUFF6

លោក Will Findlater​ និពន្ធ​នាយក​របស់ Stuff បាន​ពិភាក្សា​ពី​អនាគត​នៃ​ប​ច្ចេ​ក​វិទ្យាដែលពាក់ជាប់និងខ្លួនមួយ​នេះ​។ ឧបសគ្គ​ក្នុង​ការ​ទទួល​យក​ដ៏​ធំនៃ (ឧបករណ៍ដែលពាក់ជាប់និងខ្លួន​) ដែល​បាន​រួម​បញ្ចូល​ទាំង​អ្វី​ដូច​ជា​សោ​ភ័​ណភាព​ក៏​ដូច​ជា​មុខងារ​ផងដែរ។ លោក Will ក៏បាន​កត់​សម្គាល់​ផងដែរថា​ ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ជាច្រើនមិនសូវបាន​ដើម្បី​ផ្តោ​ត​ទៅ​លើ​សោ​ភ័​ណភាពប៉ុន្មាន​ទេ​ ប៉ុន្តែ​សម្រាប់​មនុស្ស​កាន់​តែ​ច្រើន​ដើម្បី​ទទួល​យកនូវ​ប​ច្ចេ​ក​វិទ្យាដែលពាក់ជាប់និងខ្លួននេះ អ្នក​អភិវឌ្ឍន៍​ត្រូវ​តែ​ពិចារណា​លើបញ្ហានេះ​។

Genevieve Bell​ មកពីក្រុមហ៊ុន Intel បាននិយាយថា “ការ​នាំ​យក​សហគមន៍នៃការរចនា​ម៉ូត​ចូល​ទៅ​ក្នុង​ប​ច្ចេ​ក​វិទ្យាដែលអាចពាក់ជាប់និងខ្លួនបាន​គឺ​ជា​ជំហាន​បន្ទាប់”។

ខាងក្រោមនេះជាឧ​ទា​ហរ​ណ៏​មួយ​ដែល​បាន​ចែក​រំលែក​ដោយ Diane Von Furstenberg ដែលបានបង្ហាញវ៉ែនតា Google Glass។

Google-GlassPhoto Credit: Seth Wenig / Associated Press

លោក Will ជឿជាក់​ថា​អនាគត​នៃ​បច្ចេកវិទ្យាពាក់ជាប់និងខ្លួននេះ​ គឺ​ជា​ការ​រួម​បញ្ចូលគ្នា​នៃ​ម៉ូដ​ជាមួយនិងនិង​បច្ចេកវិទ្យា​​។ ដំបូន្មាន​របស់​លោក​គឺ​ការបង្កើត​ផលិតផល​ជាមួយ​ក្រុមហ៊ុន​រចនាម៉ូដ​ដែល​ដឹង​ពី​ទីផ្សារ​ដើម្បី​ផ្តល់​ជូន​នូវ​ម៉ូត​សម្រាប់​អ្នក​រាល់​គ្នា​។