ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍: ការប្រកួតប្រជែងភស្តុតាងនៃគំនិត (POC) Bootcamp

ការ​ប្រកួត​ប្រជែង​ភស្តុតាង​នៃ​គំនិត (POC) bootcamp បាន​ប្រមូល​ផ្តុំ​ទៅដោយ  អេកូ​សហគ្រិន​ចំនួន 24 វគ្គ​បរិស្ថានចំនួន 8 និង គោលដៅពណ៌​បៃតងចំនួន 1 ​​នៅ​ទីក្រុង​ហូ​ជី​មី​ញ (ចាប់ពីថ្ងៃទី 10 ដល់ទី 13 ខែ​តុលា​ ឆ្នាំ 2014​) ។ ដោយដើរតួ​ជា​ស៊េរី​ព្រឹត្តិការណ៍ bootcamp ជា​លើក​ដំបូង​មួយដែល​រៀបចំ​ដោយ​ធនាគារ​ពិភពលោក​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង ​Dev ព្រឹត្តិការណ៍នេះ​វា​គឺជា​ការ​ចាប់​ផ្តើ​ម​នៃ​ជំនាន់​បច្ចេកវិទ្យា​​ស្អាត​នៅក្នុងតំបន់ជា​លើក​ដំបូង។

ដូច​គ្នា​នេះ​ដែរ ​វគ្គ​នេះ​ត្រូវ​បានចាប់ផ្តើម​ដោយលោក​បណ្ឌិត Komix លោក Vo Quoc Khanh ដូចដែល​លោកបាន​ពន្យល់​ពី​គន្លឹះ​នៃ​ភាព​ជា​សហគ្រិន​នៅ​ក្នុង​វិស័យ​របស់ប្រទេសវៀតណាម​។ តើ​អ្វី​ជា​ប​ច្ចេ​ក​វិទ្យា​ដែលហួស​សម័យ​ ? ការ​ហួស​សម័យ​មាន​ន័យ​ថា ការនៅកន្លែងចាប់​ផ្តើ​ម​​។ អ្វីដែល VCIC អាច​ធ្វើ​បាននោះ​គឺ​ជួយ​អ្នក​នៅ​ពេល​ចាប់​ផ្ដើម​និង​នាំ​យក​ប​ច្ចេ​ក​វិទ្យា​មក​​ទី​នេះវិញ​។ ប្រសិនបើ​យើង​អាច​ជួយ​អ្នក​ជាមួយ​នឹង​ការរីកចំរើននោះ​ខ្សែ​កោង​នេះ​គឺ​ពិតជាមាន​ភាព​ងាយ​ស្រួល។

ការលើកយកមកបង្ហាញបន្ទាប់ពី​អាហារ​ថ្ងៃ​ត្រង់​​រួមមាន “ខ្សែកោងគំរូពាណិជ្ជកម្ម​និង​ករណីពាណិជ្ជកម្ម ​”  ដែលបង្ហាញដោយ​លោក Chris Zobrist  ជា​ដៃគូច្នៃប្រឌិត ​និងលោក  Truc Dao Phan មកពី YN1K​។ នៅ​ថ្ងៃ​បន្ទាប់​គឺជា​សម័យប្រជុំអំពី​រូបិយវត្ថុ​ជា​មួយ​និងអ្នក​គ្រប់​គ្រង​វិនិយោគរបស់ LGT Philanthropies ដោយ Shuyin Tang  ដូចដែលនាង​បាន​ចែក​រំលែកអំពី​ទស្សនៈ​ផ្សេងមួយទៀត​ទៅ​លើ​ការ​បង្កើន​មូល​និ​ធិ។ ​និន្នាការ​នា​ពេល​បច្ចុប្បន្ន​បាន​ឃើញ​វិនិយោគិន​កំពុង​សម្លឹង​រក​មើល​​អាជីវកម្ម​ថ្មី​។ អ្នក​ពិគ្រោះ​យោបល់​របស់​ធនាគារ​ពិភព​លោក អ្នកស្រី Linh Pham ​បានលើកនូវចំណុច​នេះ​ខណៈ​ពេលដែល​អ្នកស្រី​បាន​ចែក​រំលែក​បទ​ពិសោធន៍របស់អ្នកស្រី​​ដោយបានភ្ជាប់វាទៅ​នឹង​ផែនការ​សកម្មភាព​ចំនួន 100 ថ្ងៃ​ ដែល​បាន​បង្កើត​នូវគម្រោង​ណែនាំមួយសម្រាប់​បេក្ខជន​ទាំងអស់​ដើម្បី​បន្ត​លើគម្រោង​របស់​ពួក​គេ​ចេញពីព្រឹត្តិការណ៍ bootcamp នេះ​។

ជា​មួយ​នឹងការបង្វឹក​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ ​ជំហាន​បន្ទាប់​សម្រាប់​អ្នក​ចូលរួម​បន្ទាប់​ពី​​បិទសម័យប្រជុំ​រួម​បញ្ចូលទាំង​ការ​បង្ហាត់បង្ហាញ​ជាមួយនិង​គ្រូបង្វឹកដែលមាន​ជំនាញ​និង​វគ្គ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែលបាន​ធ្វើ​ឡើង​សម្រាប់អ្នក​ទាំង​អស់​គ្នា​​។ ​ការធ្វើបទបង្ហាញនេះ​នឹងបង្ហាញពី​សក្តា​នុ​ពល​នៃ​ការ​ប​ណ្តា​ក់​ទុន​ក្នុង​ស្រុក​ដែល​បាន​ចូល​ទៅ​ក្នុង​ការ​តស៊ូ​មតិ​ក្នុងការ​ផ្លាស់​ប្តូ​រ​អាកាសធាតុ​សម្រាប់​ភាពប្រសើរ​ឡើង​របស់ប្រទេស​នេះ​។ ក្នុង​នាម​ជា​បេក្ខជននេះ​​ ​អនាគត​នៃបច្ចេកវិទ្យា​របស់ប្រទេសវៀតណាម​បាន​ប្រកាស​ថា​ «​យើង​មិន​អាច​ធ្វើ​ឱ្យ​ពេល​វេលា​ដើរលឿន​ជាង​មុន​បាន​ទេ ​ប៉ុន្តែ​យើង​អាច​ធ្វើអោយ​ពេល​អនាគត​មក​ឆាប់ៗ​! ”

ខក​ខានព្រឹត្តិការណ៍ Poc មែនទេ ? សម្រាប់​ពត៌មាន​បន្ថែម​អំពី​ការប្រកួតប្រជែង Poc ​និង VCIC នេះ សូមចូលទស្សនា គេហ​ទំព័រ​ផ្លូវ​ការ របស់​ពួក។​ សម្រាប់​ពត៌មាន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​សូមពិនិត្យ​មើល​​នៅ​លើ Twitter របស់​ពួក​គេ !