សង្ខេបព្រឹត្តិការណ៍:សៀវភៅទិន្នន័យបើកចំហ “Translate-A-Thon” នៅរាជធានីភ្នំពេញ

សៀវភៅទិន្នន័យបើកចំហ​ ណែនាំ​អ្នក​នូវ​ទិដ្ឋភាពផ្នែក​ច្បាប់​ សង្គម ​និង ​ប​ច្ចេ​ក​ទេស​នៃ​ទិន្នន័យ​បើក​ចំហ​។ វា​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​នរណា​ម្នាក់​ ​ប៉ុន្តែ​វា​មាន​ប្រយោជន៍​ជាពិសេស​សម្រាប់​អ្នក​ដែល​ធ្វើការ​ជាមួយ​ទិន្នន័យ​របស់​រដ្ឋាភិបាល​។ វា​បាន​ពិភាក្សា​ពី​មូលហេតុ​ តើទិន្នន័យ​បើក​ចំហ​ជា​អ្វី​និង​ប្រើដោយរបៀបណា​​ – ហេតុ​អ្វី​បាន​ជា​ត្រូវបើក​ចំហរ តើការ​បើក​ចំហជាអ្វី ​និង​ពី​របៀប​ “បើកចំហ​” ។

សៀវភៅ​នេះ​ត្រូវ​បាន​សរសេរជា​លើក​ដំបូង​នៅ​ក្នុង​ភាសា​អង់គ្លេស​ដោយ​មូលនិធិ​បើក​ទូលាយចំណេះដឹង​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​អ្នក​ស្ម័គ្រ​ចិត្ត​បាន​បកប្រែ​វា​ទៅ​ជាដប់ប្រាំ​បី​ភាសា​​ផ្សេង​ទៀត​ប៉ុន្តែ​មិនទាន់មានជាភាសា​ខ្មែរនៅឡើយទេ​។

ដើម្បី​ជួយ​ដល់​ចលនា​​ទិន្នន័យ​បើក​ចំហ​នៅ​ក្នុង​ប្រទេស​កម្ពុជាអោយ​ឆ្ពោះ​ទៅ​មុខ​តាម​រយៈ​ការ​បង្កើន​ចំណេះដឹង​និង​​ទទួលស្គាល់ភាព​ជា​ម្ចាស់នៅ​ក្នុងតំបន់​​មួយ​ ​​ព្រឹត្តិការណ៍សៀវភៅបើក ចំហ​ទិន្នន័យ “Translate-a-thon” ត្រូវ​បាន​​ធ្វើ​ឡើង​នៅ​ថ្ងៃទី 20 ខែ​មេសា​ ឆ្នាំ2014 ដោយ​ក្រុម​មក​ពី អភិវឌ្ឍន៍បើកទូលាយនៅ​​កម្ពុជា ​ដែលជាសាខាក្នុងតំបន់នៃ​​មូលនិធិការ​បើកទូលាយ​ចំណេះដឹង សហការ​ជាមួយនិង សិទ្ធិហាប់ ។

Open Data Handbook Translate-A-Thon Cambodia

ព្រឹត្តិការណ៍​នេះ​ចាប់​ផ្តើ​ម​នៅ​ម៉ោង 9 ព្រឹក​ ដោយបានស្វាគមន៍អ្នក​ចូលរួមប្រមាណជាង 10 នាក់ដែល​បាន​ត្រៀម​ខ្លួនរួច​ជា​ស្រេច​ដើម្បី​ចូលរួម​ជាបទពិសោធន៍និង​ដើម្បីជា​ប្រយោជន៍ដល់​សង្គម​ទូទៅ​។ អ្នក​រាល់​គ្នា​បាន​នាំ​យក​កុំព្យូទ័រ​យួរ​ដៃ​​ផ្ទាល់ខ្លួនរបស់​ពួក​គេ ​ហើយចាប់​ផ្តើ​ម សហការគ្នា​បកប្រែ​ដោយ​ប្រើ Transifex ជាកម្មវិធី​ដែល​ជំរុញ​អោយ​មាន​ការ​បកប្រែឯកសារ​ជា​ក្រុម​ ​។ អាហារ​និងភេសជ្ជៈ​ត្រូវគេ​បាន​ផ្តល់ជូន​នាពេលនោះផងដែរ​។

រឿង​ដំបូង​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នោះគឺ​ចូលទៅកាន់វិបសាយនេះ​ www.transifex.com ដើម្បី​បង្កើតគណនី​មួយ​ហើយ​បន្ទាប់​មក​សូម​ចូល​ទៅ​កាន់​: https://www.transifex.com/projects/p/opendatahandbook/language/km/ រួចធ្វើការស្នើសុំដើម្បី​ចូល​រួម​ក្រុម​។ នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​អ៊ី​ម៉ែ​ល​​បញ្ជាក់​ពី​ក្រុម​នោះ ភាពរីករាយ ក៏បានកើតមានឡើង​។ សម្រាប់​អ្នកទាំងឡាយណា​ដែល​ចង់​ចូល​រួម​ចំណែក​ដល់​ការ​បកប្រែ​នេះ​ ប៉ុន្តែ​បានខក​ខាននៅក្នុងព្រឹត្តិការណ៍​នេះ​ ​សូមកុំ​​បារម្ភ ព្រោះរាល់​ជំនួយ​របស់​អ្នក​​នៅ​តែ​ស្វាគមន៍ ​! ដោយគ្រាន់​តែ​ធ្វើ​តាម​ជំហាន​ខាង​លើ​ហើយ​អ្នក​អាច​ចាប់​ផ្តើ​ម​បកប្រែនៅលើ​ប​ណ្តា​ញ​បាន​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​។

Open Data Handbook Translate-A-Thon Cambodiaនិយាយ​អំពី​ដំណើរការនៃការបកប្រែនោះវិញ អ្នករាល់គ្នា​បាន​ចាប់​ផ្តើ​ម​បកប្រែ​ប្រយោគ នីមួយៗទៅតាមលេខ​យោង​ដែល​ជាជំនួយដល់ក្រុមការងារ​។ យើង​មាន​ជម្រើស​ក្នុងការបកប្រែ យើងអាចបកប្រែ​ជាលក្ខណៈបុគ្គល​​ម្មាក់ៗឬមួយក៏ជាមួយ​ដៃគូ​រ​នៅ​ក្នុង​ករណី​ដែល​យើង​ត្រូវការ​ពិភាក្សា​អំពី​អត្ថន័យនៃប្រយោគនីមួយៗ​។

Speaking about the translation process, everyone started translating each sentence by the reference number that helped to assign teamwork. We had the option of either translating as an individual or with a partner, the latter just in case we needed to discuss the meaning of each sentence.

ការ​បកប្រែ​នេះ​មិន​តម្រូវអោយ​មានការបកប្រែពាក្យ​ទាំង​អស់ក្នុងន័យត្រង់ៗពេកនោះទេ។ ពាក្យ​ប​ច្ចេ​ក​ទេសមួយ​ចំនួន​ពិបាកធ្វើអោយ​អ្នកអានយល់ខ្លាំង​ណាស់​ហើយ​យើង​ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ដើម្បីអោយ​ស្វែង​រក​ឃ្លាណាមួយ​ផ្សេង​ទៀត​ដើម្បី​ស្វែងរកអត្ថន័យដែលដូច​គ្នា​​ជំនួស​វិញ​។ អ្នករាល់​គ្នានៅ​ក្នុង​ក្រុម​នេះ​អាច​ពិនិត្យ​ឡើងវិញ​នូវ​ការ​បកប្រែ​និង​កែសម្រួល​ពាក្យ​ដើម្បីធ្វើអោយ​ប្រសើរ​ឡើងនូវលំហូរនៃការបកប្រែ​និងបង្កើនភាព​ត្រឹមត្រូវ​។

សរុបរួមមក ព្រឹត្តិការណ៍​ សៀវភៅទិន្នន័យបើកចំហ “Translate-A-Thon” បានលើក​ទឹក​ចិត្តដើម្បីអោយ​មនុស្ស​គ្រប់​រូប​​សហការ​គ្នា​ក្នុង​ការ​បកប្រែ​សៀវភៅ​ទិន្នន័យបើកចំហជា ភាសាខ្មែរ​និង​នាំ​យក​ប្រយោជន៍ជូន​ដល់​សង្គមជាតិ​។ ជា​មួយ​នឹងពាក្យចំនួន 3000 ពាក្យត្រូវ បានបកប្រែ​រួចរាល់ជា​​ភាសា​ខ្មែរ​និងពាក្យចំនួន 6600 ពាក្យ​ផ្សេង​ទៀតដែលនឹងត្រូវបកប្រែ ខ្ញុំសង្ឃឹម​ថាអ្នក​រាល់​គ្នា​អាច​ទទួលបានការ​បំផុសគំនិត​ដើម្បី​រក្សា​ការ​ធ្វើការ​នៅ​លើ​សៀវភៅ ទិន្នន័យ​បើកចំហនាពេលប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដើម្បី​អោយសៀវភៅ​នេះលេចចេញជារូបរាង ឡើងនៅ​ក្នុង​ភាសា​ខ្មែរ​នាពេល​ឆាប់ៗនេះ​។

យើងជឿជាក់ថា ការបកប្រែសៀវភៅទិន្នន័យបើកចំហជាភាសាខ្មែរនេះនឹងធ្វើអោយមានអ្វី គ្រប់យ៉ាងទាំងអស់សំរាប់ប្រជាជនកម្ពុជា ចាប់ពីសកម្មជនដល់អ្នកកាសែតរហូតទៅដល់អ្នក ស្រលាញ់បច្ចេកវិទ្យា និង សម្រាប់មន្ត្រីរាជការស៊ីវិល និង អ្នកស្រាវជ្រាវទាំងអស់អោយកាន់ តែមានចំណេះដឹងទូលំទូលាយនិងមានបំណងប្រាថ្នាក្នុងការកសាងសង្គមបើកទូលាយមួយ ​!