ការសង្ខបឡើងវិញនូវព្រឹត្តិការណ៍ MobileCamp រាជធានីភ្នំពេញឆ្នាំ 2015

នៅក្នុងព្រឹត្តិការណ៍ MobileCamp ឆ្នាំ 201​​5 នេះ យើង​បាន​​ចាត់​ទុក​ថាជាការបង្ហាញដ៏​ធំ​មួយអំពី​ប​ច្ចេ​ក​វិទ្យា​​និងកម្មវិធីទូរស័ព្ទ​ចល័ត​ចុង​ក្រោយ​បំផុត​។

mobilecamp

មានអ្នកចាប់​ផ្តើ​មអាជីវកម្មបច្ចេកវិទ្យា​​និង​អង្គការ​ជា​ច្រើនបានជួបជុំគ្នានៅ​ទីនោះ​រួម​ជា​មួយ​និងអ្នកនិយមចូលចិត្តទូរស័ព្ទចល័ត​ដូចជា​ពួក​យើង​ដូច​ដែល​យើង​បាន​ជួបប្រទះនូវ​កម្មវិធី​ទូរស័ព្ទចល័តជា​ច្រើន​។ ដោយមានជំនួយពីឧបករណ៍ឌីជីថលនិងទូរស័ព្ទចល័ត កម្មវិធីនេះបានលើក​ទឹក​ចិត្ត​ដល់​ការសិក្សា​និង​ការ​បង្កើន​សមត្ថភាព​អប់រំ​ដល់កុមារ​។ ​ម្យ៉ាងវិញទៀតក៏មានកម្មវិធីប្រយុទ្ធ​ប្រឆាំងទៅ​នឹង​អំពើ​ពុក​រលួយ​ផងដែរ​។

នេះ​គឺ​ជាការលើកឡើងពីស្តង់​​មួយ​ចំនួន​ដែលបានបង្ហាញកម្មវិធី​ទូរស័ព្ទ​ចល័តដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិតនិងគួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​នៅក្នុងព្រឹត្តិការណ៍​នេះ:

វិស័យ​អប់រំ

  • Khmer Academy ​: ជា​វិបសាយមួយ​ដែល​អនុញ្ញាត​អ្នក​​ប្រើ​ប្រាស់​ដើម្បី​សិក្សាដោយឥត​គិត​ថ្លៃ​ឬ​ធ្វើអោយ​ប្រសើរឡើង​នូវ​ជំនាញ​កុំព្យូទ័រ​និង​ជំនាញលើវិបសាយតាមរយៈ​ការ​បង្រៀន​តាម​អន​ឡា​ញ​និង​វីដេអូ​ដ៏ងាយ​ស្រួល​ជា​ភាសា​ខ្មែរ។

ក្រុម Khmer Academy បានដាក់ស្តង់របស់ខ្លួនដើម្បីផ្សព្វផ្សាយអំពីកម្មវិធីដោយឥតគិតថ្លៃរបស់ពួកគេ

  • E4K- ជួយ​ដល់កុមារនៅ​កម្ពុជា​នៅតាមសាលា​បឋម​សិក្សា​​ដើម្បី​ពង្រឹង​ដល់ភាសា​ដើមរបស់​ពួក​គេ
  • កម្មវិធីវាយតម្លៃអំនានរបស់​សិស្ស​ ​ – កម្មវិធីនេះបង្កើត​ឡើង​ដោយ​ប​ច្ចេ​ក​វិទ្យា​សម្រាប់​ប្រព័ន្ធ​អប់រំ​ហើយ​ត្រូវបានអនុម័ត​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ កម្មវិធី​នេះ​អាច​ជួយដល់​ការ​សាកល្បង​ភាពលើភាព​ស្ទាត់ជំនាញ​ក្នុង​ការ​អាន​របស់​សិស្ស​តាម​រយៈកំរងសំណួរ​ផ្សេងៗ។
  • បណ្ណាល័យ​ខ្មែរ​ : អនុញ្ញាតិ​អោយអ្នក​​ទាញយកសៀវភៅ​រាប់​ពាន់ក្បាលដោយ​ឥត​គិត​ថ្លៃដោយមានទាំងសៀវភៅ​ជាភាសា​ខ្មែរ​និងភាសា​បរទេស​និងមាន​ចាត់​ថ្នាក់សៀវ​ភៅគ្រប់ប្រភេទដើម្បីផ្តល់នូវភាព​ងាយ​ស្រួលក្នុងការ​បំពេញទៅ​តាមក្រុម​អាយុ​ជាច្រើន​ ​។

​ផ្សេងៗ​ទៀត

  • Bribe Spot – តាមដាន​និង​រាយការណ៍​ពីការស៊ីសំណូក​: វា​អនុញ្ញាត​អោយបុគ្គលម្នាក់​ៗដើម្បី​រាយការណ៍អំពី​ការស៊ីសំណូកដោយ​អនាមិក​និង​បង្ហាញ​ជាសាធារណៈដើម្បី​ប្រឆាំង​និង​អំពើ​ពុក​រលួយ​ជា​មួយ​នឹង​អំណាច​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​។
bribespot

អ្នកចូលរូមបានទស្សនាស្តង់នីមួយៗ

  • Gift- ដោយ​ Rise-up Inc, ជា​វិធីដ៏​ងាយស្រួលមួយ​​ក្នុង​ការ​និយាយ​ថា​ ​អរគុណ​ នៅក្នុងទំរង់ជាការ​ផ្ញើរកាតនិង​រូបថតតាមសារ​​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រឡាញ់​និង​មិត្ត​ភក្តិ​របស់អ្នកដោយឥតគិតថ្លៃ។

  • Café KH​: ប្រសិន​បើ​អ្នកជា​អ្នកដែលចូលចិត្ត​កាហ្វេ​នោះ កម្មវិធី​នេះ​គឺ​សម្រាប់​អ្នក ​! វា​ជួយតាមដាន​ដល់ហាង​កាហ្វេ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​កម្មវិធីតែមួយ​នេះ​។
  • ooForce​: បង្កើន​ប្រសិទ្ធភាព​នៃ​ក្រុម​ចល័ត​របស់​អ្នក​​ដោយ​តាម​ដាន​ទីតាំង​នៃ​ក្រុម​នីមួយៗនូវអ្វី​ដែល​ពួក​គេ​បាន​ធ្វើនៅក្នុងពេលវេលាជាក់ស្តែង​។

ភាគ​ច្រើន​នៃ​កម្មវិធី​ទាំង​នេះ​គឺ​អាច​ប្រើ​បាន​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android ដោយ​មាន​ការ​ធ្វើបន្ទាន់​សម័យ​ជាបន្តបន្ទាប់ ​! សូមពិនិត្យមើល​កម្មវិធី​​ទាំង​នេះ​និង​ស្វែងយល់ពីវាដោយ​ខ្លួន​អ្នក​នៅ​ថ្ងៃ​នេះ​ !