ការសង្ខេបឡើងវិញនូវកម្មវិធីបោះជំរុំ Mekong ICT Camp 2015

កម្មវិធីបោះ​ជំរុំ Mekong ICT Camp ត្រូវ​បាន​ធ្វើឡើង​កាលពីថ្ងៃទី 8 ដល់​ទី 12 ខែ​មិថុនា កន្លងទៅនេះ​នៅឯមហាវិទ្យាល័យ​នៃ​ការ​ច្នៃ​ប្រឌិតនៅសាកល​វិទ្យា​ល័​យ ​Thammasat នៅក្នុងទីក្រុង​ប៉ា​តា​យ៉ា​ ប្រទេស​ថៃ​។ នេះ​ជា​លើក​ទី​បួនហើយសំរាប់​សិក្ខាសាលា​នេះដោយមាន​រយៈពេល​ប្រាំ​ថ្ងៃ​សម្រាប់ ផ្នែកសារ​ព​ត៌​មាន​ ការ​ទំនាក់ទំនង​ សមត្ថភាព​សំរាប់​ប​ច្ចេ​ក​វិទ្យា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ បុគ្គលិក​សុខភាព​សហគមន៍​ ​និង​អង្គការ​សង្គម​ស៊ីវិល ដោយគេឃើញមានអ្នកចូលរួម​ប្រមាណជា 60 នាក់​មក​ពី​អនុតំបន់​ទន្លេមេគង្គ​ រួមមានប្រទេស ​ភូមា ​កម្ពុជា​ ឡាវ ​ថៃ​ វៀតណាម​ និង ​ចិនយុ​ន​ណា​ន​។

សិក្ខាសាលា​ជាក់ស្តែងត្រូវបានផ្តោ​តទៅ​លើ​ប្រធានបទ​មួយចំនួន​ដូចជា ការ​តស៊ូ​មតិជាក្រុម ​ការទំនាក់ទំនងតាមរយៈបច្ចេកវិទ្យា Cloud​ និង​ការ​ចូលរួម​បញ្ចេញមតិយោបល់ដោយបើក​ចំហ​។ កម្មវិធីបោះ​ជំរុំ​មេគង្គ ICT ​នេះ​មានសិក្ខាសាលា​និង​ការ​ពិភាក្សា​​ដែល​បាន​ជួយ​ដល់​អ្នក​ចូល​រួម​ក្នុងការទទួល​បាននូវ​ពត៌មាន​បន្ថែម​ទៀតអំពី​ប​ច្ចេ​ក​វិទ្យា​ប្រភព​កូដបើក​ចំហ​ក៏​ដូច​ជា​ការ​យល់​ដឹង​អំពី​គោល​គំនិត​ដើម្បីលេចចេញ​ជា​​គម្រោង​​ផ្សេងៗ​។

សិក្ខា​សាលា​ទាំង​នេះ​រួម​មាន​:

•ការ​បង្កើត​មាតិកា​ផ្ទាល់មាត់
•​អ្នក​រាល់គ្នាអាច​សរសេរ​កូដ
•​​ទិន្នន័យ​បើកចំហសម្រាប់​ការងារ​អភិវឌ្ឍន៍
•​រៀបចំ​កម្មវិធីឆ្លើយតប​ជា​សំឡេង​ជាមួយ​នឹង ​Verboice
•​ផែនទីផ្លូវបើកចំហ​: ការដៅផែនទីនូវ​អ្វី​ដែល​សំខាន់
•​ការបកស្រាយ​ទិន្នន័យ
•ការប្រើប្រាស់ Drone ដើម្បី​ស្ទង់មើល​បរិស្ថាន
•​កំណត់ការទំនាក់ទំនង​ក្នុង​អំឡុង​ពេល​បន្ទាន់​
•ការប្រើប្រាស់ម៉ាស៊ីន​បោះពុម្ព 3D សម្រាប់​ការ​អភិវឌ្ឍ​ន៍
•​ការ​ប្រើ​ប្រាស់​បច្ចេ​ក​វិទ្យា​សម្រាប់​សុខភាព

សំណួរ​ដ៏​សំខាន់មួយ​ដែល​បាន​លើកឡើង​និង​បានពិភាក្សា​នៅក្នុងពេល​សិក្ខាសាលា​នេះ​រួម​មាន​ ប្រធាន​បទ​នៃ​ការ​ប្រើ​ប្រាស់ទិន្នន័យ​ធំ​​សម្រាប់​ប​ណ្តា​ប្រទេស​នៅ​ក្រោម​តំបន់​ទន្លេមេគង្គ​។ ការបង្កើតអោយមានការ​ប្រើ​ប្រាស់​ពេញ​លេញ​នៃ​ទិន្នន័យ​បើក​ចំហ​ក៏ដូចជាការផ្តល់ប្រភពនូវអ្វីដែល​សំខាន់​សម្រាប់​អ្នក​ជំនាញ​ ICT អ្នកកាសែត​ និង​បុគ្គលិក​សុខភាព​សហគមន៍​។

ដើម្បី​ជួយ​សំរបសំរួលដល់សិក្ខាសាលា​នេះក៏ដូចជាផ្តល់នូវការណែនាំ​ដល់​អ្នក​ចូលរួមទាំងអស់ ​អង្គការ InSTEDD iLab Southeast Asia​ និង អង្គការ  Open Development Cambodia  រួមទាំងអ្នក​ផ្សព្វផ្សាយផ្សេងៗ​ដែលពាក់ព័ន្ធបានមក​រួម​គ្នា​ដើម្បី​នាំ​ផ្លូវ​អ្នក​ចូល​រួម​ជា​មួយ​នឹង​គំរូនៃការប្រណាំងប្រជែងរបស់ពួកគេនៅ​ក្នុងវគ្គ Hackathon នេះ​។

ផ្សេង​ទៀត​ក្រៅ​អង្គការ​ទាំង​នេះ​ លោក Ryan Gerety មកពីវិទ្យាស្ថាន Open Technology Institute ​បាន​ដឹក​នាំ​វគ្គអនុវត្តជាក់ស្ដែងផ្សេង​ទៀត​ ដែល​ក្រុមចំនួន 3 បានបង្កើតគម្រោង​របស់​ខ្លួន​ជាមួយ​នឹង​ការបង្កើតប​ណ្តា​ញ Wi​-Fi នៅ​ក្នុង​គោល​បំណង​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែលមិន​មាន​ការ​តភ្ជាប់​ទៅ​កាន់ប្រព័ន្ធអ៊ីនធឺណិត​ ជា​ពិសេស​នៅ​ក្នុងពេល​សង្គ្រោះ​បន្ទាន់​។

កម្មវិធីបោះ​ជំរុំ​មេគង្គ ICT ​នេះ​ ក៏បាន​បង្ហាញ​នូវ​កិច្ចពិភាក្សា​ចំនួន​ពីរ​គឺ ​ច្បាប់នៅក្នុងប្រព័ន្ធ​ឌីជីថល និង​ការ​អភិវឌ្ឍ​ន៏​​​បើកចំហ​នៅ​តាម​ដង​ទន្លេ​មេគង្គ​។មុន​ពេល​បញ្ចប់​សិក្ខាសាលាដែលមានរយៈពេល 5 ថ្ងៃ​នេះ ​អ្នក​ចូល​រួម​មួយ​ចំនួន​ថែមទាំងបាន​ចែក​រំលែក​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុងកម្មវិធី Barcamp មេគង្គផងដែរ ​។

យើង​នឹងទន្ទឹងរងចាំកម្មវិធីបោះ​ជំរុំ Mekong ICT Camp នេះនៅលើកក្រោយទៀត ​!

/

ប្រភពរូបថត: mekongict.org