ការសង្ខេបឡើងវិញអំពីព្រឹត្តិការណ៍ពិព័ណ៌បច្ចេកវិទ្យា ITET 2014

សហព័ន្ធ ICT កម្ពុជា (ICTF​) បាន​ធ្វើពិធីតាំងពិព័ណ៌អេឡិចត្រូនិក​និង​ទូរគមនាគមន៍ខ្នាតអន្តរជាតិមួយដែល​មិន​ធ្លាប់​មាន​ពីមុនមក ​​កាលពីថ្ងៃទី 14 ដល់ទី 16 ខែ​វិច្ឆិកា​ ឆ្នាំ 2014។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (MPTC​) ។

ការ​បង្ហាញ​ដ៏​អស្ចារ្យ​នៃ​ប​ច្ចេ​ក​វិទ្យា​នេះបាន​ទាក់ទាញ​ហ្វូង​មនុស្ស​ជាច្រើន ហើយ​ស​ន្និ​សិ​ទ​នៅក្នុង​ថ្ងៃ​ដំបូងបានផ្តល់នូវការ​យល់ដឹងជាច្រើនដែល​ទាក់ទងទៅ​និងវិស័យ ICT របស់ប្រទេស​កម្ពុជា​។

ការតាំង​ពិ​ព័ណ៌

Collage

ម៉ាកយីហោល្បីៗជាច្រើនដូចជាក្រុម​ហ៊ុន SMART​, LG​, Huawei​, Alcatel​, Lenovo និង Sony បាន​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន​ដែលជា​លទ្ធផល​នៅ​ក្នុង​បរិយាកាស​ដ៏រស់​រវើក​នៅ​ទូទាំង​សាល​​ពិ​ព័​ណ៌​នៅកោះ​ពេជ្រនេះ​​។

Drone

យន្តហោះ Drone ដែលបំពាក់ទៅដោយ កាមេរ៉ា instax និង GoPro ត្រូវបានបង្ហាញនៅក្នុងសាលពិព័ណ៌

Tech

ការបង្ហាញពីបច្ចេកវិទ្យាថ្មីៗនៅក្នុងពិព័ណ៌ ITET 2014

សម័យប្រជុំ

នៅ​ថ្ងៃ​ដំបូង​ មានសម័យ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ឧស្សាហកម្ម​មក​ពី​ប្រទេស​កម្ពុជា​ ប្រទេស​ចិន ​កូរ៉េ​ និង​សិង្ហបុរី​ ដើម្បីចែករំលែក​គំនិត​របស់​ពួកគេ​ស្តីអំ​ពី​បញ្ហា​ផ្សេង​ដែល​ទាក់ទង​នឹង​វិស័យ ICT ។

Tol Gnak

ឯកឧត្តម Tol Gnak បានផ្តល់សុន្ទរកថាបើកកម្មវិធី

សុន្ទរកថា​ដំបូង​គឺ​ត្រូវបានថ្លែងឡើងដោយ​ឯកឧត្តម​ Tol Gnak ជាអគ្គនាយក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង TELSOM ​កម្ពុជា​។ លោក​បាន​ចែក​រំលែក​អំពី​និន្នាការ​​នៃ​ការផ្លាស់​ប្តូ​រ បច្ចេកវិទ្យា​ពត៌មាន​​ដែល​យើង​បាន​ក្លាយ​ទៅ​ជា​សង្គម​មួយដែលគ្មានឧបសគ្គ​ ដែលកំពុងត្រូវ​បាន​​អភិវឌ្ឍន៍​វិស័យ ICT អោយកាន់តែមាន​ភាព​ងាយ​ស្រួល​ ហើយលោកក៏​បានលើកឡើងអំពី​ការ​អភិវឌ្ឍន៍​នៃ​វិស័យ​ពត៌មានវិទ្យា​ថ្មី​ៗផងដែរ។

ការ​ពិភាក្សា​លើក​ដំបូង​​គឺ​ទាក់ទងទៅ​នឹង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នៃ​វិស័យ ICT នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក Michael Macdonald​ ជាក្រុម​ផ្នែក​បច្ចេកវិទ្យា​និង​ជា​ទីប្រឹក្សា​ប្រតិបត្តិ​ពាណិជ្ជកម្ម​របស់ក្រុមហ៊ុន Huawei Technologies​ បានចែករំលែកអំពីទស្សនៈ​វិស័យ​របស់​ក្រុមហ៊ុន Huawei នៃ​ការ “កសាង​ពិភពលោក​មួយ​ដែលមានការ​តភ្ជាប់កាន់​តែ​ប្រសើរ​​” ។ លោក​បាន​កត់សម្គាល់​ថា​ ក្រុមហ៊ុន Huawei ត្រូវ​បាន​ផ្តោ​ត​កាន់​តែ​ខ្លាំង​ទៅលើ​អ្នក​ប្រើ​ប្រាស់​ចុង​ក្រោយនិង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួក​គេ​មាន​ផលិតភាព​និង​មាន​ប្រសិទ្ធិ​ភាព​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់ ICT ។

Huawei

ចំពោះមតិផ្ទាល់ខ្លួន​ ការយល់ដឹងអំពីទូរស័ព្ទចល័ត និង cloud ​គឺ​ជា​ប្រធានបទមួយ​ចំនួន​ដែល​លោក​បាន​រៀបរាប់​នៅ​ក្នុង​ការ​ផ្លាស់​ប្តូ​រ​ទៅ​មុខ​ជា​មួយ​នឹង​ទស្សនៈ​វិស័យនេះ​។ លោក​ក៏​បាន​ឱ្យ​ដឹង​ថា​ សហគ្រាស​អាច​ពង្រីក​លើ​សេវា​វិស័យ ICT ដែល​បាន​អនុញ្ញាត​ដើម្បីបង្កើតជាការ​ប្រកួតប្រជែងនៅក្នុង​វិស័យ​នេះ​។

ការ​ពិភាក្សា​​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក Phillip Wong ជា​នាយក​ប្រតិបត្តិ​របស់ Edotco (កម្ពុជា​)​ ​លោក Steven Cao នាយក​ប្រតិបត្តិ​របស់ក្រុមហ៊ុន CFOCN លោក​ Nam Ngyuen ជាប្រធានផ្តល់ដំណោះស្រាយវិស័យ ICT​ ប្រចាំក្រុមហ៊ុន Mekong Net​ លោក ​ Guan Hong Chao ជា​អនុប្រធាន​នាយក​គ្រប់គ្រងនៃនាយកដ្ឋាន​ពាណិជ្ជកម្ម​សកល​ប្រចាំក្រុមហ៊ុន China ComService ។

***

ព្រឹត្តិការណ៍ពិព័ណ៌បច្ចេកវិទ្យា ITET 2014 គឺ​ជា​ព្រឹត្តិការណ៍​ឈានមុខ​មួយដែល​សង្ឃឹម​ថា​នឹងធ្វើឡើង​ជាបន្តបន្ទាប់​សម្រាប់​ឆ្នាំ​ក្រោយៗទៀត ​!

សំរាប់ពត៌មានបន្ថែម​អំពីព្រឹត្តិការណ៍ ITET 2014 នេះ សូមតាមដាននៅលើកក្រោយទៀត។