ការសង្ខេបឡើងវិញអំពីព្រឹត្តិការណ៍ : Inside 3D Printing

អ្នក​ប្រហែលជា​បាន​អាន​នៅ​ក្នុង​អត្ថបទ​របស់​យើង “និន្នាកាបច្ចេកវិទ្យាទាំង 4 នៅក្នុងឆ្នាំ ២០១៥” ហើយបាន​មើល​ឃើញ​ថា​ម៉ាស៊ីន​បោះពុម្ព 3D មាននៅ​ក្នុង​បញ្ជី​នេះ។ ជា​ការ​ពិត​ណាស់ ម៉ាស៊ីន​បោះពុម្ព 3D នឹង​ត្រូវ​បាន​ធ្វើអោយមានរលក​ដ៏​ធំ​មួយ​នៅ​ក្នុង​ពិភព​នៃ​បច្ចេកវិទ្យា​នៅ​ក្នុងឆ្នាំ​នេះ​។

នៅ​ទូទាំង​ពិភពលោក​មានសន្និសីទម៉ាស៊ីន​បោះពុម្ព 3D កាន់​តែ​ច្រើន​ក៏​ដូច​ជា​ការ​តាំង​ពិព័រណក៏ត្រូវ​បាន​គេ​ធ្វើដែរ​។ ព្រឹត្តិការណ៍ដ៏​ថ្មី​បំផុតនេះត្រូវបានគេធ្វើឡើងនៅ​ក្នុង​ប្រទេស​សិង្ហបុរី​ចាប់ពី​ថ្ងៃទី 27 ដល់ 28 ខែ​មករា​ឆ្នាំ 2015 ដោយបាន​ប្រមូ​លផ្តុំមនុស្ស​ជាច្រើនដែលមានចំនួនជាង 2500 នាក់ ។

Inside 3D Printing 2

អ្នកចូលរួមបានទស្សនាការតាំងពិពណ៌នៅឯសាលសន្និសីទនេះ។ រូបថត: MecklerMedia

ថ្ងៃទី 1

ព្រឹត្តិការណ៍នេះបាន​ធ្វើ​ឡើង​នៅ​ក្នុងមជ្ឈមណ្ឌល​ពិព័រណ៍និងអនុបាត Suntec ​សិង្ហបុរី ​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​បើក​ជា​មួយ​នឹង​សុន្ទរកថា​ពី​សា​ស្រ្តា​ចា​រ្យ លោក Chua Chee Kai ​ជានាយក​មជ្ឈមណ្ឌល NTU Additive Manufacturing Centre ​។ លោក​បាន​និយាយ​អំពី​របៀប​ដែលម៉ាស៊ីន​បោះពុម្ព 3D នឹង​ក្លាយ​ជា​អនាគត​នៃ​ការ​ផលិត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​។ វា​ពិត​ជា​អាច​បង្កើន​ផលិតភាព​ក៏​ដូច​ជា​ការជួយ​កែ​លម្អ​ដំណើរ​ការ​ដោយផ្តល់​នូវសមត្ថភាព​ក្នុង​ការ​បង្កើត​ផលិតផល​ថ្មីក៏ដូចជា​ធ្វើអោយមានភាពប្រសើរ​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់ផងដែរ​។

ខាង​ក្រោម​នេះ​ជាកិច្ច​ពិភាក្សា​ជា​ក្រុម​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើងអំពីអនាគត​នៃ​ការ​បោះពុម្ព 3D នៅ​ក្នុង​តំបន់​អាស៊ី​ដើម្បី​ផ្តល់​នូវ​ទស្សនៈ​ទូលំទូលាយ​បន្ថែម​ទៀតអំពី​អ្វី​ដែល​ត្រូវ​កើតមានឡើង​។ វាគ្មិនដែលបានធ្វើបទបង្ហាញរួ​មមាន​:

លោក Tyler Benster​, អ្នកផ្សព្វផ្សាយអំពីម៉ាស៊ីនបោះពុម្ព 3D

លោក Ulf Lindhe​ នាយក​អភិវឌ្ឍន៍​អាជីវកម្ម FIT AG & netfabb GmbH

លោក Benoit Valin នាយក​ Additive Manufacturing, UCT

លោក Simin Zhou អនុប្រធាន​រោងចក្រ​បច្ចេកវិទ្យា​ឌីជីថល, UL

នៅ​ពេល​រសៀល ​លោក​វេជ្ជៈបណ្ឌិត Achala de Mel បាន​និយាយ​អំពី​ការ​ប្រើ​ប្រាស់ម៉ាស៊ីន​បោះពុម្ព 3D ដើម្បី​សង្គ្រោះ​ជីវិត​។ សម័យ​ប្រជុំ​នេះ​ត្រូវបាន​គ្រប​ដ​ណ្ត​ប់ទៅលើ​ដំណើរ​ការ​ក្នុង​ការ​បោះពុម្ព​​សរីរាង្គ ”​ដែល​នៅរស់” ​ឬ​​សូម្បី​តែឧបករណ៍​វះកាត់  ហើយនិង​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​ប្រឈម​ដែល​កើតមានឡើងក្រោយ​ពេល​ធ្វើ​ការ​នេះ​។

ដើម្បី​បញ្ចប់​ថ្ងៃ​នៅថ្ងៃទី 1 លោក Mike Vasquez ​ជាទីប្រឹក្សា​លើរបាយការណ៍​បោះពុម្ព 3D​ បាន​និយាយ​អំពីរបៀប​ដែល​ម៉ាស៊ីន​បោះពុម្ព 3D អាច​ធ្វើការសម្រាប់​អង្គការ​និង​អាជីវកម្ម​។ លោក Mike បានចែក​រំលែក​នៅ​លើ​របៀប​ដែល​ក្រុម​ហ៊ុន​ដែល​អាច​ទាញ​យក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​បោះពុម្ព 3D នេះដើម្បី​សំរេចនូវគោល​បំណង​អាជីវកម្ម​របស់​ខ្លួន​។ លោក​ក៏​បាន​ធ្វើ​បទ​បង្ហាញ​ពីករណី​សិក្សា​មួយចំនួន​ដើម្បី​ណែនាំ​អំពីគំរោងការទៅ​កាន់​អ្នក​ចូល​រួម​និងរៀបចំ​ផែនការ​នៅលើ​របៀបដែល​ប​ច្ចេ​ក​វិទ្យា​នេះ​អាច​ជួយ​ដល់ពួក​គេ​បាន​។

ថ្ងៃ​ទី 2

Inside 3D Printing 1

អ្នកចូលរួមបានស្តាប់នៅក្នុងសន្និសីទនេះ។ រូបថត: MecklerMedia

នៅព្រឹក​ថ្ងៃ​ទី 2 នេះ អ្នកនឹងឃើញ​វាគ្មិន​មកពី​ Golden West Design Lab ​រាជធានី​ភ្នំពេញ​។ អ្នក​ប្រហែល​ជា​បាន​រំលឹក​ថា​ពួក​គេ​កំពុងតែនឹង​រៀប​ចំព្រឹត្តិការណ៍នា​ពេល​ខាង​មុខនេះគឺព្រឹត្តិការណ៍​​វិទ្យា​សា​ស្រ្ត​និងវិស្វកម្មនៅក្នុងប្រទេស​កម្ពុជា។ លោក Allen  Dodgson Tan ដែលជា​នាយក បាន​និយាយ​អំពីក្រុម​​របស់កម្មវិធីបណ្តុះបណ្តាល​សម្ភារៈ​យុទ្ធ​ភ័​ណ្ឌ​កម្រិត​ខ្ពស់​នេះ (AOTM​) ។ លោក Allen បាន​តំណាង​អោយ​ប្រទេស​កម្ពុជា​ដោយបង្ហាញ​ពីប​ច្ចេ​ក​វិទ្យា​​បោះពុម្ព 3D របស់​យើង​ ហើយ​ប្រសិន​បើ​អ្នក​ចង់​ស្វែងយ​ល់បន្ថែម​ទៀត​អំពី​ Golden West ​និង AOTM សូមទស្សនា នៅ​ទីនេះ ។

នៅ​ក្នុង​សម័យ​ប្រជុំបន្ទាប់នេះ​លោក ​ Aaron Issac ជានាយក​ប្រតិបត្តិ​នៃ Polychemy.com​ បានចែក​រំលែក​អំពី​របៀប​ដែល​ក្រុម​ហ៊ុន​របស់​លោក​បាន​ប្រើ​ប្រាស់ម៉ាស៊ីនបោះពុម្ព 3D ដើម្បីផលិត​គ្រឿង​អលង្ការ​ដែលមាន​តំលៃ​សមរម្យ​និងអាច​កែច្នៃទៅតាមចំនង់ចំនូលចិត្តបាន​។ លោក​បាន​ពិភាក្សា​គ្នា​អំពី​ប្រព័ន្ធ​កម្មវិធីដែល​មាន​នៅ​និង​កន្លែង​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នៅក្នុងហាង​អន​ឡា​ញ​របស់លោក​។

នៅពេលរសៀលមាន​ការពិភាក្សាមួយ​ស្តីអំ​ពី​របៀប​ដែលម៉ាស៊ីនបោះពុម្ព 3D អាច​ជួយដល់សហគ្រាសខ្នាតតូចនិងមធ្យមបាន។ លោក Harsh Sanghvi, ជាអ្នកជំនាញខាងម៉ាស៊ីនបោះពុម្ភ 3D​ មកពីក្រុមហ៊ុន Shapeway បានពិភាក្សា​ពីកម្មវិធី​មួយ​ចំនួន​ដែល​អាច​ផ្តល់​នូវការ​បោះពុម្ព 3D មកដល់ទីកន្លែងសំរាប់សហគ្រាសខ្នាតតូចនិងមធ្យម។ លោកបាននិយាយ​ថា​អាជីវកម្ម​មួយ​ចំនួន​ដែល​ពួក​គេ​ធ្វើ​ការ​ជាមួយ​​អាចនឹង​កាត់​បន្ថយ​ការ​ចំណាយ​ប្រមាណ 70​% តាម​រយៈ​បច្ចេកវិទ្យា​បោះពុម្ព 3D នេះ។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា​ ការ​យល់​ដឹង​អំពី​ប​ច្ចេ​ក​វិទ្យា​គឺ​ជា​ការ​សំខាន់​ខ្លាំងណាស់​ក្នុង​ការ​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​បោះពុម្ព 3D នេះ​។

——————

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បានជជែក​ជាមួយនិង​លោក Allen អំពី​អ្វី​ដែល​លោក​បាន​គិត​ពី​ស​ន្និ​សី​ទ​នេះ​។ លោក​បាន​លើក​ឡើង​ថា​ទោះ​បី​ការ​បោះពុម្ព 3D បាន​កើត​មានឡើង​ជា​ច្រើន​ទសវត្សរ៍​មក​ហើយក៏ដោយ ក៏មាន​ការ​ចាប់​អារម្មណ៍​ថ្មីៗ​ត្រូវបានកើន​ឡើង​នៅ​ក្នុង​​បង្កើត​ការ​យល់​ដឹង​ជា​សាធារណៈអំពី​ប​ច្ចេ​ក​វិទ្យាដ៏ថ្មី​​នេះ​។

“នៅក្នុងព្រឹត្តិការណ៍ដូចជា Inside 3D Printing នៅក្នុង​ប្រទេស​សិង្ហបុរី​បាន​ផ្តល់​នូវ​បទ​បង្ហាញ​ទៅតាមលំដាប់លំដោយចាប់​ពី​ប​ច្ចេ​ក​ទេ​ស រហូតដល់​ការ​ជួយ​ដល់​ឧស្សាហកម្ម​ខាងក្នុងជាមួយនិងបញ្ហា​ស្មុ​គ្រ​ស្មាញ​ផ្សេងៗដើម្បី​ធ្វើ​បទ​បង្ហាញ​មួយ​ដែល​គ្រប​ដ​ណ្ត​ប់​តែ​លើពត៌មាន​ទូទៅ​​អំពីម៉ាស៊ីន​បោះពុម្ព 3D នេះ​។

ព្រឹត្តិការណ៍​ Inside 3D Printing ​នេះពិត​ជា​បទ​ពិសោធ​ន៍ផ្ទាល់និងភ្នែក​មួយដែលផ្តល់នូវ​ឱកាសនាពេល​ខាងមុខ​សម្រាប់​វិស័យ​​នានា​។ ចង់ស្វែងយល់បន្ថែម​ទៀត​អំពី​សន្និសីទ​នា​ពេល​ខាង​មុខ​របស់​ពួក​គេមែនទេ​? សូម​ចូល​ទស្សនា នៅ​ទីនេះ ។

សូម​ទស្សនាវីដេអូ​ខាង​ក្រោមនេះអំពីការលើកបង្ហាញមួយ​ចំនួនចេញ​ពី​ព្រឹត្តិការណ៍​នេះ​ !