ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍ ពិពណ៌បច្ចេកវិទ្យាច្នៃប្រឌិតសំរាប់ការ អភិវឌ្ឍន៍

កាលពីថ្ងៃ​ទី 8 ខែ​កញ្ញា​ ឆ្នាំ 2014 កន្លងទៅនេះ ការតាំងពិ​ពណ៌​ប​ច្ចេ​ក​វិទ្យា​​​ច្នៃប្រឌិតសំរាប់ការ​អភិវឌ្ឍន៍ ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ Development Innovations កម្ពុជា​។

ដោយមានអង្គការសង្គម​ស៊ីវិល​ និង អ្នក​ផ្តល់​សេវា​ប​ច្ចេ​ក​វិទ្យាជាង 20  បាន​បង្ហាញ​ពីការ​បង្កើត​ថ្មី​របស់​ពួកគេ​ ​ព្រឹត្តិការណ៍​នេះបាន​ឃើញអ្នក​ចូលរួម​ជាង 500 នាក់​។ ដោយអ្នកចូលរួមទាំង​អស់នោះរួមមាន​សិស្ស​និស្សិត​ អ្នកនិយមបច្ចេកវិទ្យា​ និង​អ្នកមក​ពីតាមបណ្តាក្រុមហ៊ុន​បច្ចេកវិទ្យា​និង​អង្គការ​នានា​។

អ្នកចូលរួមជាង 500 នាក់​បានចូលរួមនៅក្នុងព្រឹត្តិការណ៍ពិ​ពណ៌​ប​ច្ចេ​ក​វិទ្យានេះ

អ្នកចូលរួមជាង 500 នាក់​បានចូលរួមនៅក្នុងព្រឹត្តិការណ៍ពិ​ពណ៌​ប​ច្ចេ​ក​វិទ្យានេះ

ការ​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ចាប់​ផ្តើ​ម​ឡើងនៅ​ម៉ោង 1:30 រសៀល ដោយឃើញមានរដ្ឋ​ម​ន្រ្តី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ និង ​​នាយក​ទីភ្នាក់ងារ USAID បាន​ស្វាគមន៍​ចំពោះ​អ្នក​ចូល​រួម​ទាំង​អស់​ជាមួយ​នឹង​សន្ទរកថារបស់​ពួកគេ​។

ឯកឧត្តម​ ហង្ស ​ជួនណា​រ៉ុ​ន ​រដ្ឋ​ម​ន្រ្តី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែងថា ឥឡូវ​នេះ​យើង​កំពុង​ធ្វើ​ការ​ជាមួយ​វិស័យ​ឯកជន​មិន​​ត្រឹម​តែ​ជាមួយសហគមន៍​​អភិវឌ្ឍន៍តែប៉ុននោះទេ ​​យើង​បាន​បង្កើត​មជ្ឈ​មណ្ឌល​ធនធាន ICT និង​សាលារៀន​ជាង 300 កន្លែង។ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​ការ​ផ្លាស់​ប្តូ​រ​សង្គម​ពី​វិស័យ​កសិកម្មទៅ​ជាឧស្សាហកម្ម​ និង ​ឆ្ពោះទៅកាន់​កម្រិត​សេវាកម្មខ្ពស់​ ​យើង​ត្រូវ​ការ​មនុស្ស​កាន់​តែ​ច្រើន​ដែលមាន​ចំណេះ​ដឹង​អំពី​គណិតវិទ្យា​ និង​ វិទ្យា​សា​ស្រ្ត​ ហើយគំនិតទាំង​នោះបានចូល​ទៅក្នុងខ្លឹមសារនៅលើបណ្តាញអ៊ីនធឺណេត ​​ដូច្នេះ​សិស្ស​អាច​ទទួលបានចំនេះដឹងទាំងនោះតាមរយៈស្មា​ត​ហ្វូ​ន​ឬ​កុំព្យូទ័រ។ ដោយការ​ប្រើ​ប្រាស់ប​ច្ចេ​ក​វិទ្យា​នេះ​ យើង​អាច​ជួយអោយ​សិស្ស​ជា​ច្រើន​ទទួល​បាន​ការ​អប់រំ​បានកាន់​តែ​ប្រសើរ​ឡើង​និង​បង្កើតការងារ​បន្ថែម​ទៀត​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា​ដើម្បី​ផ្លាស់ទី​ទៅកាន់កំរិតបន្ទាប់​​នៃការ​អភិវឌ្ឍន៍។

ឯកឧត្តម ហង្សជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងសុន្ទរកថារបស់លោកអំពីវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម ហង្សជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងសុន្ទរកថារបស់លោកអំពីវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា

បន្ទាប់​ពីនោះមក អ្នក​ចូលរួម​ទាំង​អស់​ត្រូវបាន​ចូល​រួម​នៅក្នុង​សិក្ខា​សាលា​ដែលរៀបចំដោយ​សហគមន៍​បច្ចេកវិទ្យា​រួមជាមួយនិង​​​សកម្ម​ភាពទាំងឡាយនៅក្នុងការតាំងពិពណ៌នេះផងដែរ​។ ការតាំងពិពណ៌នេះមានការចូលរួមពី​សហគមន៍​បច្ចេកវិទ្យា​ជាច្រើនដូចជា: វិ​គី​ភី​ឌា​, បារ​ខែ​ម​, Mekhek, Google​, SmallWorld, InSTEDD​, Hackerspace​, Arc Hub​, សមាគម​ធាងត្នោត, Sithi Hub និងមានអ្វីជា​ច្រើន​ទៀត !

អង្គការសង្គម​ស៊ីវិល​ និង អ្នក​ផ្តល់​សេវា​ប​ច្ចេ​ក​វិទ្យាជាង 20  បាន​បង្ហាញ​ពីការ​បង្កើត​ថ្មី​របស់​ពួកគេ​ទៅកាន់អ្នកចូលរួម

អង្គការសង្គម​ស៊ីវិល​ និង អ្នក​ផ្តល់​សេវា​ប​ច្ចេ​ក​វិទ្យាជាង 20 បាន​បង្ហាញ​ពីការ​បង្កើត​ថ្មី​របស់​ពួកគេ​ទៅកាន់អ្នកចូលរួម

ព្រឹត្តិការណ៍ពិ​ពណ៌​ប​ច្ចេ​ក​វិទ្យា​​​ច្នៃប្រឌិតសំរាប់ការ​អភិវឌ្ឍន៍ ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​នាំ​មក​នូវ​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​យ៉ាង​ច្រើន​ទៅកាន់អ្នក​ចូល​រួម​ទាំង​អស់ដែលចង់ដឹង​​អំពី​ប​ច្ចេ​ក​វិទ្យា​​ថ្មីៗដែលបាន​បង្កើតឡើង​នៅក្នុងប្រទេសកម្ពុជា​។

==============

និពន្ធដោយ: Rattana Keo

កែសម្រួលដោយ: