ការសង្ខេបឡើងវិញនូវសន្និសិទ បើកសម្ពោធស្តីអំពីមនុស្សយន្តនៅកម្ពុជា

ដោយបានរៀបចំឡើងដោយក្រសួងអប់រំយុវជននិងកីឡា សន្និសីទបើកសម្ពោធស្តីអំពីមនុស្សយន្តជាកម្មវិធីមួយដើម្បីលើកកម្ពស់វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះត្រូវបានគេឃើញមានការធ្វើបទបង្ហាញនិងពិភាក្សាអំពីអនាគតរបស់វិស័យមនុស្សយន្តនៅកម្ពុជា។ ក្រៅពីសិស្សនិស្សិត អ្នកជំនាញ សហគ្រិន និង មន្ត្រីរដ្ឋាភិបាល, ឯកឧត្តម ឡាវ ឈីវអ៊ា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាក៏បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងសន្និសីទនេះដែរ។

អ្នកចូលរួមនៅក្នុងសន្និសិទបើកសម្ពោធស្តីអំពីមនុស្សយន្ត

លោកបណ្ឌិត “NatNataraj, មកពី Villanova University Center for Analytics of Dynamic Systems និងជាសាស្ត្រាចារ្យវិស្វកម្មមេកានិចនៅសាកលវិទ្យាល័យ Villanova បានផ្តល់នូវទស្សនៈស្តីពីបញ្ហាស្រាវជ្រាវសំខាន់ៗដែលចាំបាច់ត្រូវដោះស្រាយនៅក្នុងវិស័យរ៉ូបូតចល័តនេះ។ ជាមួយនិងកម្មវិធីនៅក្នុងវិស័យកសិកម្ម និងសកម្មភាពកំចាត់គ្រាប់មីន, មនុស្សយន្តចល័តមានសក្តានុពលដើម្បីផ្តល់ប្រយោជន៍ដល់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

លោកបណ្ឌិត “Nat” Nataraj បានផ្តល់ទស្សនៈរបស់លោកនៅក្នុងសន្និសិទស្តីអំពីមនុស្សយន្ត

ការពិភាក្សាផ្សេងទៀតរួមមានការតាក់តែងនិងធ្វើការអប់រំអំពីមនុស្សយន្តនៅក្នុងប្រទេសកម្ពុជា នេះជាឱកាសសំរាប់មនុស្សយន្តនៅក្នុងសកម្មភាពកំចាត់មីន និងមនុស្សយន្តដែលបញ្ជាដោយគំនិត។ កិច្ចពិភាក្សានេះក៏បានពិភាក្សាគ្នាអំពីអ្វីដែលបានបង្កើតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះអំពីវិស័យមនុស្សយន្តនៅរាជធានីភ្នំពេញ និងពីរបៀបដែលវាអាចត្រូវបានប្រើប្រាស់ដើម្បីជាផលប្រយោជន៍មួយ។

លោក UL Dara និង លោក HengSokmeng មកពីសាកលវិទ្យាល័យន័រតុនបានពិភាក្សាអំពីមនុស្សយន្តដែលគ្រប់គ្រងដោយគំនិតនិងពីរបៀបដែលវាអាចអាចត្រូវបានគេប្រើដើម្បីជួយដល់មនុស្សចាស់ជរា ឬ ជនពិការក្នុងការអភិវឌ្ឍសក្តានុពលពេញលេញរបស់ពួកគេ។ ពួកគេមានបំណងដើម្បីបង្កើតផលិតផលនិងឧបករណ៍ដើម្បីគាំទ្រដល់ចលនារបស់ពួកគេ និងរួមបញ្ចូលវាទៅក្នុងសង្គមយ៉ាងពេញលេញ។

នៅចុងបញ្ចប់នៃសន្និសីទនេះ មានការមូលមតិគ្នាថានឹងបង្កើតអង្គការវិជ្ជាជីវៈមួយសម្រាប់វិស្វកររ៉ូបូតដែលស្រដៀងគ្នាទៅនឹងវិទ្យាស្ថានវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក (IEEE) ដែលអាចជួយពង្រឹងសហគមន៍រ៉ូបូតអោយមានការរីកចំរើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផែនការនាពេលអនាគតផ្សេងទៀតរួមមាន ក្រសួងអប់រំយុវជននិងកីឡា នឹងអភិវឌ្ឍន៍កម្មវិធីផ្តល់ជំនួយដើម្បីផ្តល់រង្វាន់ដល់គម្រោងបច្ចេកវិទ្យាដែលមានភាពលេចធ្លោជាងគេ។