ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍ gDays និង DevFest កម្ពុជាឆ្នាំ 2014

តើ​អ្នក​ជាអ្នកនិយមចូលចិត្ត Google ដែរឬទេ ​? ហើយ​អ្នកក៏​ប្រហែល​ជា​ដឹងអំពីព្រឹត្តិការណ៍ gDay និង DevFest កម្ពុជា​ ឆ្នាំ 2014 ដែលបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី 29 និងទី 30 ខែ​វិច្ឆិកា ​នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​។ ស​ន្និ​សិ​ទដែលមាន​រយៈពេល​ពីរ​ថ្ងៃ​នេះ ​ត្រូវ​បាន​រៀប​ចំឡើង​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​សហគមន៍​ Google ​ពីររួមគ្នាគឺ ​ក្រុម​ពាណិជ្ជកម្ម Google ប្រចាំរាជធានី​ភ្នំពេញ​ (GBG Phnom Penh) ​ជាអ្នករៀបចំព្រឹត្តិការណ៍ gDay​ និង​ ក្រុម​អ្នក​អភិវឌ្ឍន៍​របស់ Google រាជធានី​ភ្នំពេញ (GDG Phnom Penh) ជាអ្នករៀបចំព្រឹត្តិការណ៍ DevFest

1

ព្រឹត្តិការណ៍ gDay និង DevFest ត្រូវបានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យហ្សាម៉ាន់

មានអ្នក​ចូលរួម​ប្រមាណជាង 500 នាក់​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សន្និសីទ​នេះ​។ នៅក្នុងចំនោមពួក​គេទាំងនោះ​រួមមាន ​សិស្សនិស្សិត​ អ្នកជំនាញ IT សហគ្រិន​ អ្នក​និយមបច្ចេកវិទ្យា​ និង​អ្នក​ដែល​ចង់ស្វែងយល់​អំពី​ប​ច្ចេ​ក​វិទ្យា​របស់ Google ។ អ្នក​ចូល​រួមបាន​រីករាយ​ជាមួយនិងឧបករណ៍អេឡិចត្រូនិក​ជាច្រើន​ដែល​បាន​តាំងបង្ហាញ​ដោយ​ក្រុម​ហ៊ុន​ប​ច្ចេ​ក​វិទ្យា​ទាំងឡាយដែលជា​អ្នក​ឧបត្ថម្ភ​កម្មវិធី។ ឧបករណ៍អេឡិចត្រូនិកទាំងនោះមានដូចជា Tablet ទូរស័ព្ទ​ស្មា​ត​ហ្វូន នាឡិកា​ SmartWatch, Google Cardboard ​និង​ទូរទស្សន៍ 3D ។

2

អ្នកចូលរួមបានធ្វើតេសឧបករណ៍អេឡិចត្រូនិកនៅបរិវេណសាលតាំងបង្ហាញ

នៅ​ឆ្នាំ​នេះ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះដែរដូចដែលយើងបានចែករំលែកពត៌មាន​អំពី​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេហ៍​ផងដែរ។

IMG_3354

អ្នកចូលរួមបានចូលទស្សនាស្តង់តាំងបង្ហាញនៅជាន់ទី 4

តើ gDay ​គឺជា​អ្វី​?

gDay គឺជាស​ន្និ​សិ​ទ​ដែលគ្រប់គ្រង​ដោយ​សហគមន៍​សម្រាប់​សហគមន៍​និង​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន Google ។ នេះ​ជា​ឱកាស​មួយដើម្បី​បង្ហាញ​សហគមន៍​របស់​អ្នក​ជា​សាធារណៈ​ បង្ហាញ​ពី​ផែន​ការ​របស់​អ្នក​ អបអរ​ពីរឿងជោគជ័យ ​ក៏​ដូច​ជា​ជ​ម្រុ​ញ​អ្នក​ផ្សេង​ទៀត​ជា​មួយ​នឹង​ប​ច្ចេ​ក​វិទ្យា​និង​ការ​លើក​ទឹក​ចិត្ត​ពួក​គេ​អោយ​ចូល​រួមនៅ​ក្នុង​ប​ណ្តា​ញ GBG របស់​អ្នក​។

តើ Devfest គឺ​ជា​អ្វី​?

DevFest គឺ​ជា​ព្រឹត្តិការណ៍ដែល​គ្រប​ដ​ណ្ត​ប់​​ផលិតផល​របស់អ្នកអភិវឌ្ឍន៍ Google ជាច្រើន។ វា​ផ្តល់​អោយអ្នក​នូវ​ជម្រើស​ដើម្បី​រៀបចំព្រឹត្តិការណ៍ដែលផ្តោ​តជា​សំខាន់លើផលិតផល​នៅ​ក្នុង​អំឡុង​ពេល​រដូវ​កាល DevFest នេះ​។ ព្រឹត្តិការណ៍​របស់​អ្នក​គួរ​តែ​គ្រប​ដ​ណ្ត​ប់លើ​បច្ចេកវិទ្យា​ដែលអភិវឌ្ឍន៍​ដោយ Google​ មិនថា​វា​ផ្តោ​តទៅ​លើ​ផលិតផលតែមួយឬផលិតផល​​ច្រើននោះទេ​។

អំពី​ព្រឹត្តិការណ៍​

ថ្ងៃទី 1​: ថ្ងៃ​សៅរ៍​ទី 29 ខែ​វិច្ឆិកា​ ឆ្នាំ 2014

នៅ​ថ្ងៃ​ដំបូង​បាន​ចាប់​ផ្តើ​ម​​ជាមួយ​នឹង​សុន្ទរកថា​ស្វាគមន៍​ដោយ​ប្រធាន​គ្រប់គ្រង​របស់ សហគមន៍ Google ​និង​មានប្រធានបទជាច្រើនទៀតដែលធ្វើបទបង្ហាញ​ដោយ​វាគ្មិន​។ ដោយប្រធានបទ​ទាំង​នោះ​រួម​មាន ​:

  • ការ​រីក​ចំរើនជា​មួយ​នឹង​ Google​: ការ​សំរេច​បាន​ជោគជ័យ​នៅក្នុង​ពិភពឌីជីថល ដោយលោកEarth Chariyawattanarut អ្នកឯកទេស​លើ​បណ្ដាញ​របស់ Google​
  • ការណែនាំអំពីវគ្គ Android Hackathon ដោយ​លោកគង់ សោមវ៉ាន់ដា ជាសហ​ប្រធាន​គ្រប់គ្រង ​GDG ភ្នំពេញ​
  • ហ្គូហ្គលផែនទីទិដ្ឋភាពផ្លូវនៅកម្ពុជា​ ដោយលោក ហេង​ ​សុវណ្ណ ប្រធាន​គម្រោងរបស់ Google SV
  • របៀបដែលក្រុមហ៊ុន Google ត្រូវ​បាន​ផ្លាស់​ប្តូ​រវិស័យអប់រំ​នៅលើ​ពិភព​លោក​ ​ដោយលោក John Esteller និង​ អ្នកស្រី​ Chelsea Woods មកពីក្រុមអប់រំរបស់ Google ​ប្រចាំរាជធានី​ភ្នំពេញ
  • ការធ្វើអោយ​អាជីវកម្ម​របស់​អ្នកមាននៅលើប​ណ្តា​ញជាមួយ​នឹង Google My Business ​ដោយ ​លោក​មួន ចំណាន ​សហ​គ្រប់គ្រងរបស់ GBG ​ភ្នំពេញ
4

លោក Earth Chariyawattanarut អ្នកឯកទេសលើបណ្តាញរបស់ Google បានផ្ដល់សុន្ទរកថារបស់លោកអំពី “ការរីកចំរើនជាមួយនឹង Google: ការសំរេចបានជោគជ័យនៅក្នុងពិភពឌីជីថល”

នៅ​ពេល​រសៀល ​សម័យប្រជុំ​ត្រូវ​បាន​ធ្វើឡើង​ស្របគ្នា​ដោយមានវាគ្មិនជាច្រើន​បាន​ចែក​រំលែក​ចំណេះ​ដឹង​​ទៅកាន់អ្នកចូលរួមរបស់​ពួកគេ​។ វគ្គ​សិក្ខាសាលាទាំង​នោះ​រួមមាន​:

  • YouTube សម្រាប់​ម្ចាស់ពាណិជ្ជកម្ម​ដោយលោក ​ឡ​ន ​ដា​រិ​ន
  • ការ​ណែនាំអំពី AngalurJS​: ដោយ​លោក Darren Jensen
  • ​ហ្គេមអាស្វា​ : រឿងជោគជ័យដោយលោក អៀ អ៊ុយ
  • ជួយអោយភាសាខ្មែរប្រសើរឡើង ដោយការ​ទទួល​ស្គាល់​តួអក្សរអុបទិក​ជា​ជា​ភាសា​ខ្មែរ (OCR) ដោយលោក ដាញ់ហុង
  • ការណែនាំអំពី Android Wear ដោយលោក Tim Chanrithy
5

លោក Darren Jensen បានណែនាំអំពី AngalurJS

នៅក្នុង​ពេល​តំនាលគ្នានេះ​ផង​ដែរ ​វគ្គ Android Hackathon បានប្រមូល​ផ្តុំ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ​ដៃ​ដើម្បី​បង្កើត​ជា​ក្រុម​ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​ប្រជែងគំនិតកម្មវិធីទូរស័ព្ទ​ចល័ត​។​ ព្រឹត្តិការណ៍ Hackathon នេះ​ត្រូវបាន​ធ្វើឡើងនៅក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗគ្នា​ដែលស្ថិតនៅ​ក្រោម​ការ​ណែនាំ​ដោយ​គ្រូ​បង្វឹក​។ ការធ្វើបទ​បង្ហាញ​ Android Hackathon និងការវិនិច្ឆ័យនឹងត្រូវបាន​ធ្វើ​ឡើង​នៅ​ពេលល្ងាច​ក្នុងថ្ងៃ​ទី​ពីរ​​។ ក្រុម​ណាដែលមាន​គំនិត​កម្មវិធី​​ល្អ​បំផុត​នឹង​ទទួល​បាន​រង្វាន់នាឡិកា​ន LG SmartWatch ដែលត្រូវបាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន LG កម្ពុជា​

6

សកម្មភាព Android Hackathon

ថ្ងៃទី 2​: ​ថ្ងៃ​អាទិត្យ​ទី 30 ខែ​វិច្ឆិកា​ ឆ្នាំ 2014

លោក​ Amit Chopra ប្រធាន​សហគមន៍អ្នកអភិវឌ្ឍន៍ Google ​ ​បានចាប់​ផ្តើ​ម​ថ្ងៃ​ទី​ពីរនេះ​ជា​មួយ​នឹង​ការ​ថ្លែង​សុន្ទរកថាស្វាគមន៍របស់លោក​តាម​រយៈ​ Hangout ​។ បន្ទាប់​ពី​នោះ​ទៀត វាគ្មិន​បាន​ធ្វើបទបង្ហាញជាបន្តបន្ទាប់ដូចជា​:

  • សំណួរ​និង​ចម្លើយ​ស្តី​ពី​​ទីផ្សារ​ឌីជីថល​សម្រាប់​ SMB ដោយ​លោកEarth Chariyawattanarut អ្នកឯកទេស​លើ​បណ្ដាញ​របស់ Google​
  • ទូរស័ព្ទចល័តនៅក្នុងវិស័យទេសចរណ៍​​ជាមួយនិងបច្ចេកវិទ្យា NFC និងផែនទី Google នៅ​លើ​ទូរស័ព្ទ Android ដោយ​លោក សុខ ​គឹ​ម​ហេង នាយករងនៃនាយកដ្ឋានវិទ្យាសាស្រ្ត កុំព្យូទ័រនិងទំនាក់ទំនង​
  • របៀបដើម្បី​បង្កើត​ផែនទី​អន្តរកម្ម​ដោយ​ប្រើប្រាស់​ផែនទី Google ​: ករណី​សិក្សា​មួយមកពី​គេហទំព័រ​អូ​ឌី​ស៊ី​ ដោយ​កញ្ញា​ ហេង ហ៊ុយ អេង
  • តើ​ធ្វើ​ដូចម្តេច​ដើម្បីផ្តល់សិទ្ធិ​អំណាច​ដល់​សង្គម GBG​ ? (GBG ក្រុងព្រះសីហនុ) ដោយលោក ទួន សាម៉ន
7

អ្នកចូលរួមបានស្តាប់សុន្ទរកថាស្វាគមន៍ពីលោក Amit Chopra ប្រធានសហគមន៍អភិវឌ្ឍន៍ Google (តាមរយៈវីដេអូអនឡាញ)

បន្ទាប់​ពីស្តាប់សន្ទរកថាចប់ អ្នក​ចូលរួម​និង​អ្នក​រៀបចំ​កម្មវិធី​បាន​ថតរូប​រួមគ្នា​ដើម្បីជាការរំលឹកដល់ព្រឹត្តិការណ៍​នេះ​។

8

អ្នកចូលរួមនិងអ្នករៀបចំកម្មវិធីបានថតរូបជុំគ្នាដើម្បីជាការរំលឹកដល់ព្រឹត្តិការណ៍នេះ

ក្នុង​អំឡុង​ពេល​សម្រាក​អាហារ​ថ្ងៃត្រង់​ gDay កម្ពុជា​បាន​នាំ​ភាព​សប្បាយ​រីករាយ​ជាច្រើន​ដល់​អ្នក​ចូលរួម​ទាំងអស់ ​! ក្រុម​តន្ត្រី​បានប្រគុំបទភ្លេងជូនដល់អ្នកចូលរួមដើម្បី​កំសាន្ត​​:

9

នៅ​ពេល​រសៀល​ សម័យប្រជុំផ្សេងៗ​ត្រូវ​បាន​ធ្វើ​ឡើង​ជាបន្តបន្ទាប់គ្នា​ ​:

  • ក្តារចុចខ្មែរឆ្លាតវៃដែលតំនើរការនៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយលោក គ្រុយ វណ្ណា
  • ការណែនាំអំពី Polymer និង CodeLab ដោយលោក ឈុយ ថុង
  • ​ធ្វើអោយ​អាជីវកម្ម​របស់​អ្នកមាននៅលើបណ្តាញ​ជាមួយ​នឹង Google App ​! ដោយ​លោក ទួន សា​ម៉​ន
10

ការណែនាំអំពី Polymer និង CodeLab ដោយលោក ឈុយ ថុង

11

ក្រុមនីមួយៗបានបញ្ចេញគំនិតយោបល់របស់ពួកគេអំពីកម្មវិធីទូរស័ព្ទដៃនៅក្រោមការត្រួតពិនិត្យពីគ្រូបង្វឹក

នៅម៉ោង 4 ល្ងាច ​អ្នក​ចូលរួម​ទាំងអស់និង​ក្រុម Android Hackathon បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​សាល​ស​ន្និ​សី​ទ​សម្រាប់​សម័យ​ប្រជុំចុង​ក្រោយ ការធ្វើបទ​បង្ហាញ​ និង ការវិនិច្ឆ័យ Android Hackathon “។ បន្ទាប់​មកវាជា​ពេល​វេលា​សម្រាប់​ក្រុម Hackathon ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់​និង​បង្ហាញ​អំពីគំនិត​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ ​!

មាន​​ក្រុម​ចំនួន​ប្រាំមួយបានធ្វើបទបង្ហាញ​គំរូ​កម្មវិធី​ទូរស័ព្ទ​របស់​ខ្លួន​​។ ក្រុមទាំងនោះមានដូចជា : Khmer temple, Find my bus, Komnab Khmer, Inthanu Dictionary, and My team app.

12

ក្រុម Android Hackathon បានធ្វើបទបង្ហាញគំរូកម្មវិធីទូរស័ព្ទដៃរបស់ពួកគេទៅកាន់គណៈវិនិច្ឆ័យនិងអ្នកចូលរួម

13

ចៅក្រមទាំងប្រាំរូបសុទ្ធតែមានប្រវត្តិនៅក្នុងវិស័យបច្ចេកវិទ្យានិងកម្មវិធីទូរស័ព្ទដៃ

14

អ្នករៀបចំកម្មវិធីបានប្រកាសលទ្ធផលអំពីគំនិតកម្មវិធីទូរស័ព្ទដៃដែលល្អបំផុត

ក្រុម​ដែល​ឈ្នះ​ការ​ប្រកួត​នេះ​គឺក្រុម កំណាព្យខ្មែរ “Komnab Khmer” ដែលជាកម្មវិធី​ទូរស័ព្ទ​មួយ​ដែល​បាន​បង្ហាញ​ពាក្យជួនដើម្បី​តែង​កំណាព្យ​។ សូម​អបអរសាទរ​ដល់​ក្រុម​នេះ​ !

15

ក្រុមកំណាព្យខ្មែរបានទទួលរង្វាន់ពីអ្នករៀបចំកម្មវិធី

នៅ​ម៉ោង 6 ល្ងាច​ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់ វាគ្មិន​និង​ដៃគូ​ឧបត្ថម្ភត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​នៅក្នុង​ពិធីជប់លៀង​​អាហារពេល​ល្ងាច​នៅ​ឯ​ភោជនីយដ្ឋានមួយ​។ ​អ្នកចូលរួមទាំងអស់បានរីករាយ​ជា​មួយ​នឹង​ការ​ចាប់​រង្វាន់​ក៏​ដូច​ជា​ពិធីប្រគល់វិញ្ញាបនបត្រ​ដល់​អ្នក​ស្ម័​គ្រចិត្ត​ទាំងអស់​ផងដែរ។

ព្រឹតិ្តការណ៍ gDay និង DevFest កម្ពុជា​ ឆ្នាំ 2014 គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ជួយជំរុញអ្នក​រាល់​គ្នា​អោយយល់ដឹងអំពី​ប​ច្ចេ​ក​វិទ្យា​និង​បាន​ផ្តល់​អំណាច​ដល់​កម្ពុជា​ជាមួយ​និងសហគមន៍ Google ។ តាមរយៈសកម្មភាព Hackathon​ ការ​បង្ហាញ​ឧបករណ៍​អេឡិចត្រូនិក និង​សុន្ទរកថា​ពី​វាគ្មិននានា​ ​បានធ្វើអោយអ្នកចូលរួម​ពិត​ជា​ទទួល​បាននូវ​ចំណេះ​ដឹង​បន្ថែម​ទៀត​អំពី​ប​ច្ចេ​ក​វិទ្យា​និង​ផលិតផល​របស់ Google ។ ប​ច្ចេ​ក​វិទ្យា​របស់ Google ពិត​ជា​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាជន​កម្ពុជា​សម្រាប់​ទាំង​ការងារ​និង​ការអប់រំ​។

សូម​ក្រឡេកមើល​រូប​ថត​នៅក្នុង​ព្រឹត្តិការណ៍​ដែលគ្រប​ដ​ណ្ត​ប់​ដោយលោក កែវ រតនា ​ ជាអ្នកយកពត៌មាន​បច្ចេកវិទ្យា​សម្រាប់ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​​:

សូមទស្សនារូបថតស្លាយដែលរៀបរៀងដោយក្រុមអ្នករៀបចំព្រឹត្តិការណ៍នេះ:

សូមទស្សនាបទយកការណ៍អំពីព្រឹត្តិការណ៍ gDay & DevFest កម្ពុជា ឆ្នាំ 2014 ​ដែលគ្រប​ដ​ណ្ត​ប់​ដោយទូរទស្សន៍ជាតិកម្ពុជា: