ការសង្ខេបឡើងវិញអំពីព្រឹត្តិការណ៍ EmTech សឹង្ហបុរី

ព្រឹត្តិការណ៍ EmTech សិង្ហបុរីត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 27 និង 28 ខែ​មករា​នៅអគារ Marina Bay Sands ​ប្រទេស​សិង្ហបុរី ។ ដូច​ដែល​លោក Steve Leonard ដែលជាអនុប្រធាន​ប្រតិបត្តិ​របស់ក្រុមហ៊ុន Infocomm Singarpore បានដាក់បញ្ចូល “ព្រឹត្តិការណ៍ EmTech ​សិង្ហបុរី​នៅ​ឆ្នាំ 2015 នេះថាជា​បទ​ពិសោធ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​មនុស្សគ្រប់​រូប​ដែល​បាន​ចូល​រួម​។ វា​តែងតែ​ជា​ការ​ដ៏គួរអោយរំភើប​មួយក្នុង​ការ​ចំណាយ​ពេល​វេលា​ជាមួយ​នឹងមនុស្សមួយ​ចំនួន​ដែលមាន​គំនិត​ច្នៃ​ប្រឌិត​បំផុតនៅ​លើ​ពិភពលោក​។ ព្រឹត្តិការណ៍ EmTech ​សិង្ហបុរី​គឺ​ជា​មធ្យោបាយដ៏​ល្អ​មួយ​ដើម្បី​ជួប​ជាមួយ​មនុស្ស​ដែលមានវិស័យជា​ច្រើននៅ​ក្នុង​កន្លែង​តែមួយ​”។

Steve Leonard

លោក Steve Leonard បានផ្តល់សន្ទរកថាបើកកម្មវិធី

មានអ្នក​ចូលរួម​ប្រហែលជា 500 នាក់​មក​ពី 23 ប្រទេស​បាន​ប្រមូល​ផ្តុំ​គ្នា​នៅក្នុងសន្និសីទនេះ​ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ ទស្សនាវដ្តីបច្ចេកវិទ្យារបស់ MIT។ ស​ន្និ​សិ​ទ​នៅ​ក្នុងឆ្នាំ​នេះ​បានផ្តោតនៅ​លើប្រធានបទ “ប​ច្ចេ​ក​វិទ្យា​ដែល​កំពុងមានការ​រីក​ចម្រើន​​” ដែលបានធ្វើអោយ​អ្នក​ចូល​រួមមានភាព​រីក​រាយ​ហើយ​វាគ្មិន​ត្រូវបានបំផុសគំនិត​។ ព្រឹត្តិការណ៍ EmTech ​សិង្ហបុរីបាន​ផ្ដល់​អោយយើងឃើញទាំង​អស់​នូវ​អ្វី​ដែល​នឹងត្រូវកើតមានឡើង​នា​ពេល​អនាគត​និង​​អនុញ្ញាត​អោយ​យើងមើល​ឃើញ​ពី​របៀប​ដែល​ប​ច្ចេ​ក​វិទ្យា​ថ្មី​នេះ​នឹង​ផ្លាស់​ប្តូ​រ​អាជីវកម្ម​និង​ជួយជំរុញ​សេដ្ឋកិច្ច​សកល​។

Registration

ប្រតិភូចុះឈ្មោះនៅពេលព្រឹក

ប្រតិភូ​បានចូលរួម​សម្រាប់​ហេតុ​ផល​ជាច្រើន​​។ មានអ្នកមួយចំនួនបានប្រើប្រាស់ប្រភពប​ច្ចេ​ក​វិទ្យា​​ដែល​ពួក​គេ​អាច​ប្រើ​ប្រាស់នៅក្នុង​ការ​ងារ​របស់​ពួក​គេ ចំនែកឯអ្នកដទៃទៀតបានប្រើប្រាស់​ដើម្បី​ភ្ជាប់​ប​ណ្តា​ញ​ទំនាក់ទំនង​សម្រាប់​អាជីវកម្ម​របស់​ពួកគេ​។ នៅក្នុងរបៀបផ្សេងទៀត អ្នក​រាល់​គ្នាក៏នឹងទទួលបាន​​នូវចំណេះ​ដឹងមួយ​ចំនួនផងដែរ។

នៅក្នុងសម័យប្រជុំមួយ​ក្នុង​ចំណោម​​សម័យ​ប្រជុំដែលមានអ្នកចូលរួមច្រើន​បំផុត​នោះគឺ “ច្រកចូលបន្ទាប់ - លំហអាកាស 3.0 ។ នៅក្នុងព្រឹត្តិការណ៍នេះមានវាគ្មិនមួយ​ចំនួនដូចជាអ្នកស្រី Bonnie Dunbar ដែលជាអតីត​អវកាសយានិក​របស់អង្គការ​ណា​សា ​លោក Steve Isakowitz​, Virgin Galactic និងលោក Chris Boshuizen​។ ពួក​គេ​បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ប​ច្ចេ​ក​វិទ្យា​ផ្សេង​ៗគ្នា​ដែល​នឹងត្រូវ​​នាំ​យក​ពួក​យើង​ចូលទៅ​ក្នុង​អវកាស​ហើយលំហអាកាសនឹង​កាន់តែខិត​ទៅ​ជិត​យើង​។

Bonnie Dunbar

អ្នកស្រី Bonnie Dunbar បានធ្វើបទបង្ហាញអំពីអនាគតនៃជើងហោះហើរអវកាសរបស់មនុស្ស

នៅ​ក្នុងស​ន្និ​សិ​ទ​នេះ ​លោក Steve បាន​និយាយ​ថា “ព្រឹត្តិការណ៍ EmTech ​សិង្ហបុរីបាន​រួម​គ្នា​ដើម្បីចងក្រងជា​ក្រុម​​នៃអ្នក​​ច្នៃ​ប្រឌិត​ សហគ្រិន​ អ្នក​វិនិយោគ​និង​អ្នកអប់រំ​ដើម្បី​ចែក​រំលែក​គំនិត​សម្រាប់​ប​ច្ចេ​ក​វិទ្យា​។ ខ្ញុំ​បាន​ជួប​ជាមួយមនុស្ស​ដ៏​អស្ចារ្យ​ជា​ច្រើន​និង​បាន​កោតសរសើរ​ចំពោះ​ទីកន្លែង​ដ៏​អស្ចារ្យ​និង​​កិច្ចស្វាគមន៍របស់​ប្រទេស​សឹង្ហ​បុរី​ “។ សន្ទរកថា​របស់​លោក​បាន​ពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នៃ​ការ​ធ្វើ​ដំណើរ​នៅលើលំហអាកាស​ដែល​មនុស្ស​គ្រប់​រូប​អាច​មាន​ឱកាស​ក្នុងការរុករកនូវអ្វីដែលពូ​កគេមិន​ស្គាល់​​។

Steve Isakowitz

លោក Steve Isakowitz បានថ្លែងសន្ទរកថានៅក្នុងព្រឹត្តិការណ៍ EmTech សិង្ហបុរីឆ្នាំ 2015

ប្រធានបទមួយ​ផ្សេង​ទៀត​ដែលបាន​រក​ឃើញ​ក្នុង​អំឡុង​ពេល​ស​ន្និ​សី​ទ​នេះ​គឺ​ ជីវិតឌីជីថល​, ជីវិតនិងសុខភាព​ ​និង​ការច្នៃប្រឌិតថ្មី​ប្រកបដោយនិរន្តរភាព​ដែលជួយដោះស្រាយបញ្ហា​នៅលើពិភពលោក​។ នៅក្នុងនោះក៏មាន​ការពិភាក្សា​ស្តី​អំពី​យន្តហោះ ​drone និងមនុស្ស​យ​ន្ដផងដែរ​។

Marita Cheng

កញ្ញា Marita Cheng មកពីក្រុមហ៊ុន 2Mar Robotics បាននិយាយអំពីការផ្តល់អំណាចដល់ស្ត្រីវ័យក្មេងដើម្បីក្លាយជាវិស្វករនាពេលអនាគត

ក្រៅ​ពី​សម័យ​ប្រជុំ​នៅក្នុងសន្និសីទ​នេះ ព្រឹត្តិការណ៍ EmTech សិង្ហបុរី​ក៏​បានលើកឡើងអំពីការប្រកួតប្រជែងអ្នកច្នៃប្រឌិត​ថ្មី TR35 ប្រចាំតំបន់​ដែលមានអាយុក្រោម 35 ឆ្នាំផងដែរ។ ព្រឹត្តិការណ៍ EmTech ​សឹង្ហ​បុរី​គឺជាព្រឹត្តិការណ៍​ដ៏​អស្ចារ្យមួយ​ហើយព្រឹត្តិការណ៍​​បន្ទាប់​របស់​ពួក​គេ​នឹងត្រូវធ្វើឡើងនៅ​ក្នុង​ឆ្នាំ 2016។ សូមចូលទស្សនា នៅ​ទី​នេះ ដើម្បីស្វែងយល់​បន្ថែម​ទៀត​អំពី​ស​ន្និ​សិ​ទ​នេះ​។

រាល់រូបភាព​ទាំងអស់នេះ​បានទទួលការអនុញ្ញាត​ពី EmTech សិង្ហបុរី​។