ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍ Crowdsourcing Week Global 2015

ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ Crowdsourcing Week Global (CSW Global 2015) ជាលើកទី 3 ​ត្រូវបាន​ធ្វើឡើង​នៅមហោស្រព Genexis ​នៅប្រទេសសិង្ហបុរីនៅក្នុង​រយៈពេល​បួន​ថ្ងៃ​ជាប់ៗគ្នា​ចាប់ពី​ថ្ងៃទី 21 ខែ​មេសា ​ឆ្នាំ 2015 តទៅ។ ​ស​ន្និ​សិ​ទនេះ​ត្រូវ​បាន​បែងចែក​ជា​បួន​ប្រភេទ​គឺ: ការ​បោះជំហាន​ថ្មី​, ប្រធានបទក្តៅ​ៗ​, Colab និង​ការ​បង្កើន​ល្បឿន, ​និង​មាន​ប្រធានបទ​ខុស​ៗគ្នា​សម្រាប់​ថ្ងៃ​នីមួយៗ​។

ថ្ងៃ​ដំបូង​ “អាជីវកម្ម​ជួបជាមួយក្រុម​មនុស្ស​: នេះ​ជា​ឱកាស​ពាន់​លាន​ដុល្លារ​” ដែលមានមនុស្ស​រាប់​រយ​នាក់​បានចូលរួមដែលក្នុងនោះ​ពូកគេមក​ពី​ប្រទេស​ដូច​ជា ​សិង្ហ​បុរី​, ជប៉ុន​, ​ហ្វីលីពីន​, សហរដ្ឋអាមេរិក​, អង់គ្លេស​, ឥណ្ឌា​ បែលហ្ស៊ិក​ និង​កាណាដា​។

ប្រភព​រូបថត​: facebook.com/CrowdsourcingWeek

ពេលវេលា​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​ដែលបានកើត​ឡើង​នៅ​ពេល​​មានកិច្ច​ពិភាក្សា​សម្រាប់ការ​ច្នៃ​ប្រឌិត​នៅក្នុងក្រុមហ៊ុន​​​តាម​រយៈ​ការ​ប្រែក្លាយ​ crowdsourcing អោយទៅ​ជា​វេទិការបស់អ្នកដឹក​នាំ​ដើម្បី​ផ្លាស់​ប្តូ​រ​គំនិត​របស់​ពួក​គេ​ទៅ​លើ​​បុគ្គល​ម្នាក់ៗ ការ​រួម​ចំណែក​ដោយឯករាជ្យ​ និង​តួនាទី​របស់​រដ្ឋាភិបាល​។

ប្រភព​​រូបថត​: facebook.com/CrowdsourcingWeek

ទិសដៅ​សម្រាប់​ថ្ងៃ​ទី​ពីរ​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​រួម​បញ្ចូល “កិច្ចសហការគ្នារវាងទីក្រុង​​និង​សង្គម​: ពង្រឹង​អំណាច​ចំពោះមនុស្សរាប់​ពាន់​លាន​ ” ។  Maria  Ressa បានចែក​រំលែក​ពី​របៀប​ដែល​អ្នកកាសែត​ម្នាក់​អាចជំនះចំពោះ​អាកាស​ធាតុ​នៅ​ក្នុងថ្ងៃ​នេះ​ថា​: “ថ្ងៃ​នេះ​ដោយ​មាន​ហ្វូង​មនុស្សជាច្រើន​និង​ប្រកបទៅដោយតម្លាភាព​ ឥឡូវ​នេះ​វាគឺ​ជា​ពេល​វេលា​​ដ៏​អស្ចារ្យមួយ​ដើម្បី​ក្លាយ​ខ្លួនជា​អ្នក​កាសែត​ម្នាក់​”​។ ឱកាស​គឺ​គ្មានដែន​កំណត់ជាមួយនិងក្រុម​មនុស្ស​ជាច្រើនហើយ​ចលនា​នេះ​គឺ​មិន​មែន​គ្រាន់​តែ​មាននៅ​ក្នុង​តំបន់ Silicon Valley តែប៉ុណ្ណោះទេ – វា​ត្រូវ​បាន​បន្ត​នៅ​ទូទាំង​ពិភពលោក​ផងដែរ។