ការសង្ខេបឡើងវិញនូវមហោស្រពពិព័រណ៍ STEM កម្ពុជា ២០១៦

មហោស្រពពិព័រណ៍ STEM កម្ពុជាត្រូវបានធ្វើឡើងកាលពីថ្ងៃទី 7-ខែឧសភាកន្លងទៅនេះនៅអគារ A និង B នៅក្នុងបរិវេណកោះពេជ្រ។ ព្រឹត្តិការណ៍នេះត្រូវបានចំឡើងដោយក្រសួងអប់រំយុវជននិងកីឡា រួមជាមួយនិង សាលាអន្ដរជាតិហ្សាម៉ាន់ បានបង្ហាញគម្រោងជាង 200 ប្រភេទនិងបានផ្ដល់នូវឱកាសដល់សិស្សនិស្សិតដើម្បីស្វែងយល់ពីពិភពនៃចំនេះដឹងផ្នែកវិទ្យាសាស្រ្ត និងជំនាញផ្សេងៗ។ កម្មវិធីនេះបានស្វាគមន៍អ្នកចូលរួមជាង 10.000 នាក់ ដោយក្នុងនោះមានចាប់ពីសិស្សសាលារដ្ឋរហូតដល់សាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍។

សាធារណៈជនទូទៅរួមទាំងសិស្សសាលាបានចូលរួមនៅក្នុងមហោស្រពនេះ

មហោស្រពពិព័រណ៍ STEM កម្ពុជាបានផ្តល់នូវឱកាសដល់និស្សិតក្នុងការដោះស្រាយចំណោទបញ្ហាដោយការប្រើប្រាស់ហេតុផល និង វិធីសាស្រ្តវិទ្យាសាស្រ្ត ក្រៅពីការជួយសិស្សក្នុងការធ្វើការសម្រេចចិត្តនៅលើ អាជីព STEM,  មហោស្រពនេះបានលើកទឹកចិត្តអោយសិស្សនិស្សិតខិតខំព្យាយាមឱ្យអស់ពីសមត្ថភាព ដោយផ្តល់ឱ្យពួកគេនូវកន្លែងសម្រាប់ពួកគេក្នុងការចែករំលែក, ស្រាវជ្រាវ, និងច្នៃប្រឌិតថ្មី។កម្មវិធីនេះក៏បានអនុញ្ញាតឱ្យពួកគេធ្វើការប្រៀបធៀបលទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេជាមួយសិស្សដទៃទៀតផងដែរ។

Students experimenting at a booth

សិស្សនិស្សិតបានធ្វើការពិសោធន៍នៅស្តង់មួយ

ក្រោមអធិបតេយ្យភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងកីឡា និង ឯកឧត្តម Simon Fellows​ ជាភារៈធារីនៃស្ថានទូតអូស្រ្តាលី ក៏បានអញ្ជើញចូលរួមនៅក្នុងមហោស្រពនេះផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយលោក Ejder Kilic ប្រធានសាលាអន្តរជាតិហ្សាម៉ាន់ ។

ប្រសិនបើអ្នកបានខកខានព្រឹត្តិការណ៍នៅឆ្នាំនេះសូមកុំភ្លេចចូលរួមនៅឆ្នាំក្រោយទៀត!