ការសង្ខេបឡើងវិញនូវមហោស្រពស្តីពីវិទ្យាសាស្រ្តនិងវិស្វកម្មនៅកម្ពុជា

កាលពី​ថ្ងៃទី ១២ ដល់ទី ១៤ ខែមីនាកន្លងទៅនេះ មហោស្រពស្តីពីវិទ្យា​សា​ស្រ្តនិង​វិស្វកម្ម​នៅកម្ពុជា (CSEF​) ត្រូវបានប្រារព្ធឡើងប្រកបដោយភាព​ជោគជ័យ​នៅ​ឯសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ដោយបានធ្វើឡើងជាលើកតំបូងរបស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មហោស្រពនេះ​ប្រកាន់ខ្ជាប់​នូវ​វិធី​សា​ស្រ្ត​តែ​មួយ​គត់​គឺការ​រៀន​សូត្រ​ប្រកបដោយភាព​រីករាយ។

មហោស្រពនេះ​ត្រូវបានរៀបចំ​ឡើងដោយ​មូលនិធិ​មនុស្សធម៌ Golden West ​ដោយមានមនុស្សម្នាចូលរួមជាង 9000 ​នាក់នៅក្នុងរយៈពេលបីថ្ងៃដែលជាចំនួនដ៏ច្រើនមួយដែលលើស ពីការរំពឹងទុកដល់ទៅ 3 ដង​ឯណោះ ​! ជាការ​ពិតណាស់​ដែល​ថា ​ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើង​​ជាមួយនិងភាពរីករាយដែលបាន​ធ្វើអោយ​វា​កាន់​តែ​ងាយ​ស្រួល​ដើម្បី​បង្រៀន​និងលើកទឺកចិត្តដល់កុមារ​ដែល​មាន​អាយុចាប់​ពី 11 ឆ្នាំទៅ 17 ឆ្នាំ។ វា​ជា​ភស្តុតាង​ដែល​បញ្ជាក់ថា​ប្រជាជន​កម្ពុជា​វ័យ​ក្មេង​មាន​ការ​រំភើប​ចិត្ត​និង​ត្រូវបាន​លើក​ទឹក​ចិត្ត​អោយពូកគេក្លាយទៅជាអ្នក​វិទ្យា​សា​ស្រ្ត​និង​វិស្វករនាពេលអនាគត​។

ដោយបាន​ប្រារព្ធធ្វើ​ឡើង​នៅ​ឯសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅទូទាំង​រយៈពេល 3 ថ្ងៃ​ មហោស្រពនេះត្រូវបានគេឃើញមានអ្នកតាំងពិព័រណ៍ជាង 50 នាក់ដែលបាន​បង្ហាញ​វត្ថុ​តាង​​របស់​ពួក​គេ​ដើម្បី​បង្រៀន​អ្នក​ចូល​រួម​​​អំពី​ វិទ្យា​សា​ស្រ្ត​ ប​ច្ចេ​ក​វិទ្យា​ វិស្វកម្ម ​និង ​គណិតវិទ្យា (STEM​)។ សកម្មភាពនៅក្នុងព្រឹត្តិការណ៍នោះ​រួម​បញ្ចូល​ទាំង​ ការ​បើកបរ​មនុស្ស​យន្ត​ ការបង្កើត Rollercoaster និងមានអ្វី​ជា​ច្រើន​​ទៀត​ !

នៅក្នុង​ភាព​ជា​ដៃគូ​ជាមួយនិង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​កម្ពុជា ព្រឹត្តិការណ៍​នេះ​ក៏​បាន​ដាក់​បញ្ចូលនូវ​អ្នក​ស្ម័គ្រ​ចិត្ត​វ័យ​ក្មេង​មក​ពី​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយសំរួល​នៅ​ក្នុង​មហោស្រពនេះ​។ មានអ្នកស្ម័គ្រ​ចិត្តចំនួន 80 នាក់​ផ្សេងទៀតបានជួយ​សំរួលក្នុងការដឹក​ជញ្ជូន​សំភារៈនិង​​ធ្វើជាជំនួយការផ្នែកធនធាន​មនុស្ស​នៅក្នុងមហោស្រពនេះ​ផងដែរ។

ក្នុងនាមជា​ផ្នែក​មួយ​នៃ​អ្នកតាំងពិព័ណ៌នៅក្នុង​មហោស្រពនេះ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាននៅ​ទីនោះ​ដែរដើម្បី​ពិនិត្យ​មើល​នូវ​អ្វីដែលបានតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នោះ !

នៅខាងក្រៅសាលតាំងពិពណ៌ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះមានមនុស្សជាច្រើនបានចូលរួមយ៉ាងកុះករ

ពិធីបើកមហោស្រពជាមួយនិងក្រុមតន្ត្រីវ័យក្មេងដើម្បីស្វាគមន៍ដល់អ្នកចូលរួមទាំងអស់

លោក Allen Dodgson Tan ជានាយកគ្រប់គ្រងនៃមហោស្រពនេះបានបានថ្លែងសុន្ទរកថាស្វាគមន៍ដល់អ្នករាល់គ្នាដែលមានវត្តមាននៅទីនេះ

នៅ​ខាងក្នុងសាលតាំងពិព័ណ៌មានអ្នកចូលរួមជាច្រើនដែលសុទ្ធសឹងតែជាសិស្សដែលចង់រៀនក៏ដូចជាចង់ស្វែងយល់អំពី STEM (វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា) ពីអ្នកតាំងពិព័ណ៌ជាច្រើន។

មានសិស្ស​​ជា​ច្រើន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំ​វិញកន្លែងតាំង​ពិ​ព័រ​ណ៍មួយ​ពី​ក្រុម​ថ្មពិលក្រូចឆ្មា

អំពូលភ្លើង LED ត្រូវបានតភ្ជាប់​ទៅ​កាន់ក្រូចឆ្មាដោយ​ខ្សែ​ភ្លើងដែលត្រូវ​បាន​ដំណើរការ​ដោយ “ថ្មពិល​ក្រូចឆ្មា​” – ដែលជាប្រតិកម្ម​គីមី​មួយ​​ដើម្បី​បង្កើតបានជាចរន្ត​អគ្គិសនី​។ អ្នក​ក៏​អាច​ស្វែងយល់អំពី​គ្រឿងអេ​ឡិច​ត្រូ​និកទាំង​អស់​នេះ​និងអំពី​របៀប​ដើម្បី​ធ្វើ​ថ្មពិលក្រូច​ឆ្មា នៅ​ទី​នេះ ។

ម៉ាស៊ីនបោះពុម្ព 3D ដ៏ពេញនិយមនេះក៏ត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងមហោស្រពនេះផងដែរ។

ការតាំង​ពិ​ព័រ​ណ៌ដ៏អស្ចារ្យ​នេះ​បានអនុញ្ញាត​អោយអ្នក​ចូលរួម​មានឪកាសក្នុងការសាកល្បង កាសស្តែងនិម្មិត “Oculus Rift​”​ ដែលវាអាចនាំយើងចូលទៅកាន់ពិភព​ជាក់ស្តែងបានទាំង​ស្រុងនៅក្នុង​វីដេអូហ្គេម ​​។

ក្នុងនោះដែរក៏មានក្រុម​ហ៊ុន​ថ្មីៗជា​ច្រើន​បានបង្ហាញខ្លួននៅក្នុងមហោស្រ​ពនេះផង​ដែរ​ នៅ​ទី​នេះ​យើង​ឃើញមាន ​The Idea ​ដែលបាន​ផ្តល់នូវ​ដំបូន្មានល្អៗស្តីពី​ការងារ​ក៏ដូចជា​ការអភិវឌ្ឍន៍​ខ្លួនទៅ​ដល់​សិស្ស​នៅក្នុង​មហោស្រព​វិទ្យា​សា​ស្រ្តនេះ​។

ហើយការ​សប្បាយ​រីករាយក៏មិន​បាន​បញ្ឈប់​ការ​នៅ​ទីនោះ​ដែរ ! តារា​ចម្រៀង​ដ៏ពេញ​និយម​នៅក្នុងប្រទេស​កម្ពុជា ​ឡូ​រ៉ា ទេវរី​ម៉ម ត្រូវ​បានគេ​អញ្ជើញអោយ​សម្តែងនៅក្នុងមហោស្រពនេះ​ដើម្បី​ផ្តល់ភាព​រីករាយដល់អ្នកចូល​រួម​ទាំងអស់ជាមួយនិង​ការ​ច្រៀង​នៅ​លើ​ឆាក​!

យើង​សង្ឃឹម​ថា​អ្នក​គ្រប់​គ្នា​ដែល​បាន​ចូល​រួមក៏បាន​រីករាយ​នៅក្នុង​មហោស្រពនេះដែរ ​ខណៈ​​ដែល​ការរៀន​សូត្រ​អំពី STEM ពោរពេញទៅដោយ​ភាព​សប្បាយ​រីក​រាយ !

សូម​ក្រឡេកមើល​រូប​ថត​នៅក្នុង​ព្រឹត្តិការណ៍​ដែលគ្រប​ដ​ណ្ត​ប់​ដោយលោក កែវ រតនា ​ ជាអ្នកយកពត៌មាន​បច្ចេកវិទ្យា​សម្រាប់ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​​: