ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍បាខែមកំពតឆ្នាំ 2015

ជា​មួយ​នឹង​ភាពកើន​ឡើង​នៃអ្នកនិយមខាង​បច្ចេកវិទ្យា​ដែលចង់ទទួល​បាន​ចំណេះដឹង​បន្ថែម​ទៀតនោះ ​ព្រឹត្តិការណ៍ Barcamp ត្រូវ​បាន​ក្លាយ​ជាព្រឹត្តិ​ការណ៍មួយដែលទទួលបានការ​ពេញ​និយម​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បាខែមគឺជា​​ព្រឹត្តិការណ៍​មួយដែល​មនុស្សដែលមានចំនង់ចំនូលចិត្តដូចគ្នាបាន​មកជួបជុំគ្នា​ក្នុង​ការ​ចែក​រំលែក​និង​រៀន​នូវ​អ្វី​គ្រប់​យ៉ាង​នៅក្នុងបរិយាកាសបើកទូលាយ។

នៅ​ក្នុង​​ខេត្តកំពត​នៅលើកនេះ​ មានអ្នក​ចូលរួម​សរុប​ចំនួន 392 នាក់​បាន​ចុះ​ឈ្មោះ​សម្រាប់​ព្រឹត្តិការណ៍​អប់រំមួយ​នេះ​។ ដោយបាន​ធ្វើ​ឡើងនៅក្នុង​រយៈ​ពេល 1 ថ្ងៃ​កន្លះ​ដែល​មាន ​47 ប្រធានបទ​ទាក់ទង​ទៅ​នឹង​ការងារ ​សហគ្រិនភាព​​ ការ​រចនា​និង​ការ​ច្នៃប្រឌិត​ អ៊ិ​ន​ធើ​ណិតនិងប​ច្ចេ​ក​វិទ្យា​ បានធ្វើអោយអ្នកចូល​រួម​ទទួលបាននូវចំណេះដឹងជា​ច្រើនពីវាគ្មិនទាំង 27 រូប។

វាគ្មិនទាំង 27 រូបដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះសុទ្ធសឹងតែមានប្រវត្តិខុសៗគ្នានិងមកពីអង្គភាពផ្សេងៗគ្នា

នៅ​ក្នុង​ពិធី​បើកកម្មវិធី មានអ្នកចូលរួមប្រមាណ​ជាង 250 នាក់​បាន​ជួបជុំគ្នា​ដើម្បី​ស្វាគមន៍​នៅក្នុងការ​ចាប់​ផ្តើ​ម​ព្រឹត្តិការណ៍ Barcamp នេះ​។

នៅក្នុង​អំឡុង​ពេល​​ព្រឹត្តិការណ៍​នេះ​ ប្រធានបទ​ដែលគេ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ “តើ​ធ្វើ​ដូចម្តេច​ដើម្បី​ជំរុញការលក់​ដោយខ្លួនអ្នកអោយ​មាន​ប្រសិទ្ធិ​ភាព​” ដោយ​អ្នកស្រី ​សូ​ម៉ា​រី​ណា ​មក​ពី​ Development Innovations ​។ មាន​អ្នក​ចូលរួម​ចំនួន 86 នាក់បាន​ចូលរួម​នៅក្នុង​ប្រធានបទមួយនេះ។

“ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពីការ​ប្រើ​ប្រាស់​អ៊ិ​ន​ធឺ​ណិត​” ដោយ​វាគ្មិន​លោក​ ទេព គិនវ៉ាន់កន ហើយ​ប្រធាន​បទនេះជាប្រធានបទដ៏​ក្តៅ​គគុក​មួយ​ដោយមានអ្នកចូល​រួមចំនួន 49 នាក់ដែល​ចង់​ស្វែងយល់បន្ថែម​អំពី​របៀប​ដែលប្រព័ន្ធអ៊ិ​ន​ធឺ​ណិត​​មានអត្ថ​ប្រយោជន៍​យ៉ាងណានោះ​។

កញ្ញា ​សុខ ​អ៊ីន មកពី HEDC International បាន​ទាក់ទាញ​អ្នកចូលរួមបានជាង 47 នាក់​សម្រាប់​ប្រធាន​បទ​របស់​កញ្ញាគឺ “ផែនទីគំនិត​ ​”។

Mind Map

តាមរយៈ​ការ​ជំរុញ​លើក​ទឹក​ចិត្តអោយអ្នកចូល​រួម​បានចូលរួមនៅក្នុង​កិច្ច​ពិភាក្សា​បើក​ចំហ​ ព្រឹត្តិការណ៍​នេះបាន​បង្កើត​ការ​ជជែក​ពិភាក្សា​ជា​ច្រើននៅក្នុង​ចំណោម​អ្នកចូលរួមទាំងនោះ​។ មានអ្នកចូលរួមចំនួន 102 នាក់​បាន​ចូលរួម​នៅក្នុង “ពិធីជប់លៀងអាហារពេលល្ងាច​” ។ អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏​បាន​ជួយសំរួលនូវ​អ្វី​គ្រប់​យ៉ាង​ដើម្បីធ្វើអោយព្រឹត្តិការណ៍នេះដំណើរការបានយ៉ាងរលូនផងដរ​។

ខក​ខានមិនបានចូលរួមនៅក្នុង​ព្រឹត្តិការណ៍​នេះ​មែនទេ? សូមកុំបារម្ភ​ ​! មានព្រឹត្តិការណ៍ Barcamp ជា​ច្រើន​ផ្សេង​ទៀត​នា​ពេល​ខាង​មុខនៅ​ឆ្នាំ​នេះ​រួម​មាន​:

ព្រឹត្តិការណ៍​បារ​ខែ​ម​បាត់ដំបង : 23-24 ខែ​ឧសភា​ ឆ្នាំ 2015
ព្រឹត្តិការណ៍​បារ​ខែ​ម​ខេត្ត​ព្រះសីហនុ : 27-28 ខែ​មិថុនា​ ឆ្នាំ 2015
ព្រឹត្តិការណ៍​បារ​ខែ​ម​រាជធានី​ភ្នំពេញ : 3-4 ​ខែ​តុលា​ ឆ្នាំ 2015
ព្រឹត្តិការណ៍​​បារ​ខែ​ម​ខេត្ត​កំពង់​ចាម : 13-14 ខែ​វិច្ឆិកា​ ឆ្នាំ 2015

យើង​សង្ឃឹម​ថា​នឹង​ជួប​អ្នក​នៅទីនោះ ​!