ការសង្ខបឡើងវិញនូវព្រឹត្តិការណ៍ Google I/O Extended Phnom Penh 2014

ព្រឹត្តិការណ៍ Google I/O គឺជាសន្និសីទប្រចាំឆ្នាំមួយដែលផ្តោតជាសំខាន់លើអ្នកអភិវឌ្ឍន៍ ដែលគេប្រារព្ធឡើងនៅក្រុមហ៊ុន Google នៅក្នុងទីក្រុង San Francisco ឬរដ្ឋ California ។ ព្រឹត្តិការណ៍ Google I/O មានបង្ហាញលក្ខណៈបច្ចេកទេសដ៏ខ្ពស់យ៉ាងស៊ីជម្រៅនៅក្នុង សម័យប្រជុំដែលផ្តោតលើការបង្កើតវិបសាយ ទូរស័ព្ទចល័ត និងកម្មវិធីសំរាប់អាជីវកម្ម ជាមួយនិង Google និងបច្ចេកវិទ្យាបណ្ដាញបើកចំហរដូចជាប្រព័ន្ធប្រតិបត្តិការ Android, Chrome, Chrome OS, APIs របស់ Google, ឧបករណ៍ Google នៅលើបណ្តាញ App Engine និងមានអ្វីជាច្រើនទៀត។ ព្រឹត្តិការណ៍ Google I/O ត្រូវបានចាប់ផ្តើមឡើងជាផ្លូវការនៅក្នុងឆ្នាំ 2008 ជាមួយនិងអក្សរ “I” និងអក្សរ “O” ដែលតំណាងអោយ មុខចូល/មុខចេញ (Input / Output) និង “ការបើកបង្ហាញពីការច្នៃប្រឌិត”។ ទ្រង់ទ្រាយនៃព្រឹត្តិការណ៍នេះគឺស្រដៀងគ្នា ទៅនិងព្រឹត្តិការណ៍ Google Developer Day។ សន្និសីទ Google I/O 2014 នៅឆ្នាំនេះបានធ្វើ ឡើងនៅក្នុងទីក្រុង San Francisco ចាប់ពីថ្ងៃទី 25-26 ខែមិថុនា​ ឆ្នាំ 2014 ។

Google I/O 2014 in San Francisco

សន្និសីទ Google I/O 2014 ធ្វើឡើងនៅក្នុងទីក្រុង San Francisco

ព្រឹត្តិការណ៍ Google I/O Extended ត្រូវបានគេប្រារព្ធឡើងនៅគ្រប់ទីកន្លែងដើម្បីភ្ជាប់ជាមួយ និងព្រឹត្តិការណ៍ផ្ទាល់ដែលធ្វើឡើងនៅក្នុងទីក្រុង San Francisco។ ចំនែកឯនៅក្នុងប្រទេស កម្ពុជាវិញក្រុម Google Developer Group Phnom Penh (DGD Phnom Penh) បានសហការជា មួយនិងក្រុមGoogle Business Group Phnom Penh (GBG Phnom Penh) ដើម្បីរៀបចំព្រឹត្តិការណ៍ Google I/O Extended Phnom Penh ជាលើកដំបូងរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមកដែល ត្រូវបានធ្វើឡើងនៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2014 នៅវេលាម៉ោង 6:30ល្ងាច រហូតដល់ម៉ោង 2:00ព្រឹក នៅភោជនីយដ្ឋានខ្មែរស៊ូរិន។

Participants Google I/O Extended Phnom Penh

អ្នកចូលរួមព្រឹត្តិការណ៍ Google I/O Extended Phnom Penh

ព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាមានអ្នកចូលរួមប្រមាណជា 109 នាក់បានចូលរួម ដែលពួកគេភាគច្រើនសុទ្ធសឹងតែជាបុគ្គលិកដែលមកពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យានានា អ្នកជំនាញផ្នែក IT និងអ្នកមកពីអង្គការក្រៅរដ្ឋាភិបាលដែលមានការរំភើបចិត្តនិងចង់ចូលរួម ជាបទពិសោធពីព្រឹត្តិការណ៍ជាលើកដំបូងដ៏អស្ចារ្យនេះនៅក្នុងប្រទេសកម្ពុជា។

នេះគឺជាសកម្មភាពដែលបានឡើងទៅតាមលំដាប់លំដោយ:

6:30ល្ងាច – 7:00ល្ងាច: ចុះឈ្មោះអ្នកចូលរួម

7:00ល្ងាច – 8:00យប់: ការពិសារអាហារប៊ូហ្វេពេលល្ងាចដែលយើងបានឃើញមានមនុស្ស ជាច្រើនមកពីអង្គការក្រៅរដ្ឋាភិបាលនិងក្រុមហ៊ុនបច្ចេកវិទ្យានានា បានភ្ជាប់ទំនាក់ទំនងគ្នា យ៉ាងរីករាយជាមួយនិងអាហារពេលល្ងាចដ៏អស្ចារ្យ។

ការពិសារអាហារពេលល្ងាចនិងទំនាក់ទំនង

ការពិសារអាហារពេលល្ងាចនិងទំនាក់ទំនង

8:30យប់ – 8:45យប់ : លោក គង់ សោមវ៉ាន់ដា (អ្នកគ្រប់គ្រងក្រុម GDG ប្រចាំរាជធានី ភ្នំពេញ) និង លោក ពេជ្រ វីរីរៈ (អ្នកគ្រប់គ្រងក្រុម GBG ប្រចាំរាជធានីភ្នំពេញ) បាន ស្វាគមន៍ចំពោះអ្នកចូលរួមទាំងអស់និងបើកសុន្ទរកថា។

ការបើកសុន្ទរកថានិងកិច្ចស្វាគមន៍

ការបើកសុន្ទរកថានិងកិច្ចស្វាគមន៍

8:45យប់ – 9:00យប់: អ្នកស្រី Greta Greathouse (ប្រធានមន្ទីរអភិវឌ្ឍន៍និងច្នៃប្រឌិត) បានចាប់ផ្តើមនៅក្នុងព្រឹត្តិការណ៍នេះជាមួយនឹងប្រធានបទ ការច្នៃប្រឌិតបច្ចេកវិទ្យា សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា

Mrs. Greta Greathouse presenting about Innovation in Technology for the Development of Cambodia

អ្នកស្រី Greta Greathouse ធ្វើបទបង្ហាញអំពីការច្នៃប្រឌិតបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា

9:00យប់ – 9:20យប់: លោក Abu A.Majeed (អ្នកឯកទេសគម្រោងសុវត្ថិភាពព័ត៌មាន) បានចែករំលែកប្រធានបទអំពីការច្នៃប្រឌិតនៅក្នុងសន្តិសុខព័ត៌មាន

Mr. Abu A.Majeed present about Innovation in Information Security

Mr.Abu A.Majeed ធ្វើបទបង្ហាញអំពីការច្នៃប្រឌិតនៅក្នុងសន្តិសុខព័ត៌មាន

9:20យប់ – 10:20យប់: ការបង្វឹកខួរក្បាលនៅលើប្រធានបទផ្សេងៗគ្នាដែលទាក់ទងទៅ នឹងការច្នៃប្រឌិតនៅក្នុងបច្ចេកវិទ្យា។

Group discussion

ការពិភាក្សាជាក្រុម

បន្ទាប់ពីការពិភាក្សាជាក្រុមត្រូវបានបញ្ចប់រួចមក ក្រុមនីមួយៗត្រូវបានឡើងមកនៅលើឆាក ដើម្បីធ្វើបទបង្ហាញលើការសន្និដ្ឋានរបស់ពួកគេដោយសង្ឃឹមថានឹងទទួលបាននូវរង្វាន់ដ៏អស្ចារ្យ។

10:20យប់ – 10:30យប់: បន្ទាប់ពីវគ្គបង្វឹកខួរក្បាលត្រូវបានបញ្ចប់ អ្នករាល់គ្នាបានទទួលនូវ ភាពរីករាយជាមួយអាហារសម្រន់ BBQ chicken ដែលបានផ្តល់អោយពូកគេនូវថាមពល បន្ថែមទៀតដើម្បីត្រៀមខ្លួនរហូតដល់យប់ជ្រៅដើម្បីមើលការផ្សាយ Keynote ផ្ទាល់ពីសន្និសីទ Google I/O ដែលបានធ្វើឡើងនៅក្នុងទីក្រុងសាន់ហ្វ្រានស៊ីស្កូ។

Food Refreshment

ការពិសារអាហារសម្រន់

10:30យប់ – 10:45យប់: លោក សារិន​ សុភមង្គល (ទីប្រឹក្សាជំនាញប្រចាំប្រទេស នៅក្រុមហ៊ុន Google) បានបំផុសគំនិតយើងអំពីប្រធានបទ Google និងប្រទេសកម្ពុជា។ នៅក្នុងប្រធានបទរបស់លោក លោកបានពន្យល់អំពីរបៀបដែលផលិតផលរបស់ក្រុមហ៊ុន Google បានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ យើងក៏បានឃើញនូវផលិតផល របស់ Google ថ្មីៗមួយចំនួនដែលទើបតែបានលេចឡើងនៅក្នុងប្រទេសកម្ពុជាដូចជា: សេវាបកប្រែរបស់ Google  Google street view នៅក្នុងប្រទេសកម្ពុជា និង Google Street View Angkor

Mr. Sarin Supheakmungkol present about Google and Cambodia

លោក សារិន សុភមង្គល ធ្វើបទបង្ហាញអំពី Google និងប្រទេសកម្ពុជា

លោកក៏បានគូសបញ្ជាក់អំពីព្រឹត្តិការណ៍ផ្សេងៗជាច្រើនដែលត្រូវបានគាំទ្រដោយសហគមន៍ Google នៅក្នុងប្រទេសកម្ពុជាដូចជា: ព្រឹត្តិការណ៍ DevFest Phnom Penh 2013, ព្រឹត្តិការណ៍ Startup Weekend Cambodia, ព្រឹត្តិការណ៍ Google Map Maker GeoWalk and Map Up , ព្រឹត្តិការណ៍ Dart Flight School : Phnom Penh CodeLab, ព្រឹត្តិការណ៍ Women Tech Makers និងព្រឹត្តិការណ៍ GBG Women Entrepreneur on the Web ។

Mrs. Suy Channe present about Women and Technology

អ្នកស្រី ស៊ុយ ចាន់ណេ ធ្វើបទបង្ហាញអំពីស្ត្រីនិងបច្ចេកវិទ្យា

10:45យប់ – 11:00យប់: អ្នកស្រី ស៊ុយ ចាន់ណេ (ជានាំគ្រប់គ្រងប្រចាំតំបន់នៅអង្គការ InSTEDD iLab Southeast Asia) បានផ្ដល់សុន្ទរកថាយ៉ាងកក់ក្តៅលើប្រធានបទស្ត្រីនិង បច្ចេកវិទ្យា។ នៅក្នុងសម័យប្រជុំនេះ អ្នកស្រីបានពន្យល់អំពីរបៀបដែលស្ត្រីអាចរួមចំណែក លើវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។

មុនពេលការផ្សាយបន្តផ្ទាល់ keynote ចាប់ផ្តើមជាផ្លូវការនោះ ក្រុមអ្នករៀបចំកម្មវិធីបានថតរូប ជាក្រុមរួមគ្នាជាមួយនិងអ្នកចូលរួមដើម្បីអោយអ្នករាល់គ្នាមានអនុសាវរីយ៍ដ៏អស្ចារ្យដែលត្រូវចងចាំនៅក្នុងថ្ងៃ​នោះ។

Group photo of Participant Google I/O Extended Phnom Penh 2014

ការរូបថតជាក្រុមនៃអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍ Google I/O Extended Phnom Penh 2014

11:00យប់ – 12:30 យប់: នៅទីបញ្ចប់វាគឺជាពេលវេលាសម្រាប់អ្វីដែលយើងកំពុងតែរង់ចាំ។ អ្នករាល់គ្នាបានរួមគ្នាដើម្បីរាប់ថយក្រោយនូវនាទីចុងក្រោយនៃការផ្សាយបន្តផ្ទាល់ Keynote របស់សន្និសីទ Google I/O ពីទីក្រុង San Francisco។ នៅក្នុងអំឡុងពេលនៃការផ្សាយបន្ត ផ្ទាល់សន្និសីទនោះ អ្នករៀបចំកម្មវិធីបានរៀបចំនូវ BBQ chicken បន្ថែមទៀតសម្រាប់ឱកាស ដ៏ពិសេសនេះដែល​ជា​ដំណើរការដ៏ល្អមួយ​ពីព្រោះអ្នក​រាល់​គ្នា​មាន​ភាព​​រីក​រាយ​ជាមួយនិងការ បរិភោគ​អាហារខណៈពេលពួកគេដែលមើលព្រឹត្តិការណ៍ផ្ទាល់ នេះជាមូលហេតុដែលអាហារ និងបច្ចេកវិទ្យាអាចភ្ជាប់ជាមួយគ្នានៅលើកម្រិតសង្គមមួយបាន!

Live Keynote from Google I/O Conference hosting from San Francisco

ការផ្សាយ Keynote ផ្ទាល់ពីសន្និសីទ Google I/O ដែលធ្វើឡើងនៅទីក្រុងពីសាន់ហ្វ្រាន់ស៊ីស្កូ

ការបង្ហាញ keynote ពិតជាបង្ហាញពីមហិច្ចតារបស់ក្រុមហ៊ុន Google ដើម្បីនាំយកនូវប្រព័ន្ធ ប្រតិបត្តិការទូរស័ព្ទដៃរបស់ខ្លួនទៅកាន់គ្រប់ទីកន្លែងចាប់ពីរថយន្តរបស់អ្នកទៅកាន់ខ្លួន របស់អ្នក រហូតដល់កញ្ចក់ទូរទស្សន៍របស់អ្នក និងសូម្បីតែទៅកាន់កន្លែងធ្វើការរបស់អ្នក។ យើងបានឃើញពីការបង្ហាញជាមុននៃប្រព័ន្ធប្រតិបត្តិការ Android L ដែលត្រូវបានចេញផ្សាយ ជាមួយនឹងការរចនាថ្មីដ៏ស្រស់ស្អាត។ ដូចដែលក្រុមហ៊ុន Google បានហៅវាថាជា Material design ដែលបន្ថែមនូវលក្ខណៈពិសេសថ្មីដ៏ជម្រៅមួយចំនួនដែលអាចគាំទ្រដល់ 64 ប៊ីត និង ជំនួយប្រព័ន្ធការជូនដំណឹងដែលនឹងជួយអោយមនុស្សអាចមានសមត្ថភាពទាក់ទងជាមួយនឹងកម្មវិធីរបស់ខ្លួននៅក្នុងរបៀបដ៏មានប្រសិទ្ធិភាពដោយមិនចាំបាច់ដំណើរការកម្មវិធីដោយខ្លួនឯង។

Android L Presentation at Google I/O 2014

បទបង្ហាញអំពីប្រព័ន្ធប្រតិបត្តិការ Android L នៅក្នុងព្រឹត្តិការណ៍ Google I/O 2014

Google ក៏ត្រូវបានចូលមកកាន់ទូរទស្សន៍របស់អ្នកផងដែរជាមួយនឹង Android TV។ គ្រាន់តែ នឹកគិតថាទូរទស្សន៍របស់អ្នកដូចជាអេក្រង់ Android ផ្សេងទៀត។ ចំណុចប្រទាក់គឺមានភាព រលោងខ្លាំងណាស់និងមានចំណុចប្រទាក់របស់អ្នកប្រើប្រាស់យ៉ាងសាមញ្ញបំផុតដែលឆ្លើយតបទៅនឹងទំលាប់នៃការប្រើប្រាស់របស់អ្នក។ គន្លឹះនៅពីក្រោយការច្នៃប្រឌិតថ្មីនេះគឺដើម្បីរក្សា នូវបទពិសោធន៍នៃទូរទស្សន៍ Android TV នៅគ្រប់ឧបករណ៍ទាំងអស់។ អ្វីដែលកាន់តែ ប្រសើរជាងនេះទៅទៀតនោះគឺអ្នកអាចប្រើប្រាស់នាឡិកា Android Wear របស់អ្នកដើម្បី ផ្លាស់ប្តូរជម្រើសនៅលើទូរទស្សន៍របស់អ្នក។ ម៉្យាងវិញទៀត Android TV រួមបញ្ចូលទាំងការ គាំទ្រពេញលេញរបស់ Google Chromecast ដែលមានន័យថា អ្នកអាចចូលទៅកាន់ផ្ទះរបស់ នរណាម្នាក់ដែលអ្នកនៅតែអាចស្ទ្រីមវីដេអូនិងតន្ត្រីរបស់អ្នកពីទីនោះបាន។

មានការច្នៃប្រឌិតថ្មីដ៏គួរឱ្យកត់សម្គាល់ជាច្រើនទៀតដែលត្រូវបានគ្របដណ្តប់នៅក្នុងអំឡុង ពេល keynote នោះ ប៉ុន្តែពិតណាស់យើងបានគ្របដណ្តប់ដ៏ធំបំផុតលើការប្រកាសនៅក្នុង អត្ថបទនេះ។

នៅក្នុងសេចក្តីបញ្ចប់នេះ ព្រឹត្តិការណ៍ Google I/O Extended Phnom Penh ពិតជាដំណើរ មួយដែលប្រកបដោយភាពជោគជ័យដែលបាននាំមកនូវបទពិសោធន៍ទៅដល់អ្នកចូលរួមគ្រប់គ្នាជាមួយនិងការផ្សាយផ្ទាល់ដ៏អស្ចារ្យពីសន្និសីទ Google I/O ក៏ដូចជាការធ្វើបទបង្ហាញពី វាគ្មិននៅក្នុងតំបន់។ គោលបំណងនៃព្រឹត្តិការណ៍ Google I/O Extended Phnom Penh គឺតែង តែនាំមកនូវភាពសប្បាយរីករាយទៅកាន់អ្នករាល់គ្នា។ ចាប់ពីការបរិភោគអាហារពេលល្ងាច ដ៏អស្ចារ្យ រហូតដល់ការចាប់រង្វាន់ដែលពេញទៅដោយភាពសប្បាយរីករាយ ហើយព្រឹត្តិការណ៍ នេះក៏បានផ្ដល់ឱ្យអ្នករាល់គ្នានូវឱកាសដើម្បីជួបជាមួយមនុស្សថ្មីៗដើម្បីបានចែករំលែកពីក្តីស្រឡាញ់អំពីបច្ចេកវិទ្យានិងការច្នៃប្រឌិត។

អ្នកអាចស្វែងយល់បន្ថែមពីសន្និសីទពេញលេញនៃព្រឹត្តិការណ៍ Google I/O 2014 នៅទីនេះ:

===========

កែសម្រួលដោយ: Immanuel Sak Hoi