គំរូកម្មវិធីវាយតំលៃអំនាន

Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​ សូម​កោតសរសើរយ៉ាង​ក្រៃលែងចំពោះអ្នកផ្តួ​ច​ផ្តើ​ម​វិស័យ​ ICT សំរាប់​ការ​អប់រំ​។ សូមអញ្ជើញមក​ចូលរួមនៅ​ថ្ងៃ​ទី 26 ខែធ្នូ ​ឆ្នាំ 2014 នេះ នៅឯ Development Innovations ដែលជា​ព្រឹត្តិការណ៍​មួយដើម្បី​ស្វែងយល់អំពីគំរូ​កម្មវិធី​វាយ​តម្លៃ​អំនាន​។ ព្រឹត្តិការណ៍​នេះ​គឺ​ជា​ផ្នែក​មួយ​​នៅ​ក្នុង​សកម្មភាព​នៃការ​រៀនដែលប្រកបដោយភាពច្នៃប្រឌិតរបស់ EZECOM  ​ដែល​នឹង​ធ្វើឡើងចាប់​ពី​ម៉ោង 3:30 រសៀលរហូត​ដល់​ម៉ោង 5:00 ល្ងាច​។

តើកម្មវិធី​វាយ​តម្លៃ​អំនាន​គឺ​ជា​អ្វី​? វា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់គ្រូ​បង្រៀន​នៅ​ថ្នាក់​ទី 1 និងថ្នាក់​ទី 2 ក្នុង​គោល​បំណង​ដើម្បី​វាយ​តម្លៃ​សមត្ថភាព​​អាន​​របស់​សិស្សរបស់ពួកគេ​។ កម្មវិធី​ Android នេះ ពង្រីក​ជាប្រាំ​ផ្នែក​ដូចជា​ការ​យល់​ដឹង​សូរសព្ទ​ បំណិន​សូរស័ព្ទ​ វាក្យ​សព្ទ​ ការយល់​ដឹងនិងការ​អាន​ស្ទាត់ជំនាញ​។

កម្មវិធី​នេះ​បាន​ភ្ជាប់​មក​ជាមួយនូវ​ការ​ប៉ាន់ស្មាន​កាន់តែ​ត្រឹមត្រូវ​អំពី​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់សិស្ស។ បន្ទាប់​ពី​ការ​ធ្វើ​តេ​ស្ត​ គ្រូ​អាច​ជួយ​សិស្ស​ទៅ​តាមផ្នែក​ដែល​កម្មវិធី​នេះ​បាន​រក​ឃើញ​ថា​ពួក​គេ​ត្រូវបាន​ជួប​ការ​លំបាក​។

ព្រឹត្តិការណ៍​នេះ​នឹង​ឃើញមានលោក ឆាយ សុខចាន់ណា ​ជាអ្នកជំនាញ​បច្ចេកវិទ្យា​ពត៌មានរបស់ World Education Cambodia។ លោក​នឹង​ត្រូវ​ចែក​រំលែក​អំពីគំរូ​កម្មវិធី​វាយ​តម្លៃ​អំ​នាន​របស់​លោក​។ លោកក៏​បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​គ្រូ​បង្រៀន ICT ជាង 100 នាក់​ពី​សាលា​រៀន​ចំនួន 35 ​ផង​ដែរ ។

ដើម្បី​ចុះឈ្មោះ​សូម​ចុច នៅ​ទីនេះ !