គំរោង Alba ជាប្រភេទនៃគំនិតផ្តួច ផ្តើមផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា

យើងធ្លាប់បាននិយាយអំពីគំនិតផ្តូចផ្តើមដែលផ្តោតលើបច្ចេកវិទ្យាដូចជាកម្មវិធីទូរស័ព្ទឬក៏ សេវាកម្មដែលពាក់ព័ន្ធនឹងគំនិតច្នៃប្រឌិត។ ប៉ុន្តែគំនិតផ្តួចផ្តើមនេះមិនត្រឹមតែកំណត់ដែន បច្ចេកវិទ្យានោះទេ។ ដែលនេះជាមូលហេតុដែលយើងគិតថាវាគួរអោយចាប់អារម្មណ៍ដើម្បី ណែនាំពីគម្រោង Alba នៅថ្ងៃនេះ។

កាលពីខែមុនយើងមានឪកាសបានជួបលោក Guillaume ដែលជាសហស្ថាបនិកម្នាក់ គាត់ បានអង្គុយជាមួយយើងមួយរយៈហើយបានចែករំលែកនូវរឿងរ៉ាវនៃគំនិតផ្តួចផ្តើមនេះ។

គម្រោង Alba ត្រូវបានគេអោយអត្ថន័យដូចជាគំនិតផ្តួចផ្តើមមួយថា «ជាការទទួលយក ផលិតផលរបស់កសិករយកទៅដល់ទីផ្សារដែលមានតំរូវការដោយធ្វើជាដៃគូរជាមួយពួកគេ​»។ គំរូនៃសកម្មភាពរបស់ពួកគេពឹងផ្អែកលើការភ្ជាប់ផលិតផលពីកសិករកម្ពុជាទៅដល់អ្នកប្រើប្រាស់ក្នុងស្រុកនិងអន្តរៈជាតិ។

បើនិយាយ​អំពី​សកម្មភាពដ៏មាំទាំមួយនោះវិញ លោក Guillaume បាន​ពន្យល់​ពី​របៀប​ដែល​ដំណើរ​ការ​ទាំង​មូល​បាន​ធ្វើ​ការ​ងារ​ដែល​យើង​បាន​ចែក​រំលែក​នៅ​ទីនេះ​នៅ​ក្នុង​ពាក្យ​ផ្ទាល់​ខ្លួន​របស់​យើង​។ ពី​អ្វី​ដែល​យើង​បាន​យល់​ ការ​ចាប់ផ្ដើម​ផ្តល់​សេវាកម្ម​ដោយ​មិន​គិតថ្លៃ​ដល់​កសិករ​ដូចជា​ដំបូន្មាន​បច្ចេកទេស​ ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ និង​ធនធាន​នានា​ដែល​មាន​ន័យ​ថា​ពួក​គេ​អាច​ផ្តល់​នូវ​ការ​គាំទ្រ​លើ​របៀប​ដើម្បី​ឱ្យ​ប្រសើរ​ឡើង​នូវលទ្ធផល​ផលិតកម្ម​។ ក្នុង​ពេល​តំណាលគ្នា​នេះ​ដែរ​ពួក​គេ​ក៏​បាន​ធានា​ក្នុង​ការ​ទិញ​ផលិត​ផល​ពីកសិករដែល​ពួក​គេ​នឹង​ដោះស្រាយដោយ​ខ្លួន​គេផ្ទាល់​ដោយ​លក់​វា​ទៅ​អោយអ្នកប្រើប្រាស់​ចុងក្រោយ។ ភាព​ជា​ដៃគូ​នេះ​ « អនុញ្ញាត​អោយ​ផលិត​របស់កសិករ​ត្រូវគ្នា​នឹង​តម្រូវ​ការ​ទី​ផ្សារ » ។

ក្នុង​វិធី​នេះ​ពួក​គេ​បាន​នាំ​មក​នូវ​ភាពល្អ​ប្រសើរ​ឡើង​​លើពីរផ្នែកគឺ : ចេញពីទស្សនៈរបស់កសិករ ​ពួកគេ​បាន​គាំទ្រ​ដល់​ផលិត​ហើយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ឱកាស​ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គេ​នៅ​ក្នុង​វិធី​ដ៏មាន​ស្ថិរភាព​មួយ​។ ចេញពីទស្សនៈរបស់អ្នកប្រើប្រាស់​ ពួកគេ​ផ្តល់នូវ​ផលិតផល​ដែល​មាន​គុណភាព​ធានា​ក្នុងការដឹក​ជញ្ជូន​ហើយប្រកបដោយតម្លៃ​សម​រម្យ។

និយាយ​អំពី​ប្រភព​ដើម​នៃ​គំនិត​នេះ លោក Guillaume បាន​ពន្យល់​ថា​ ​សហ​ស្ថាបនិកទាំង​ពីរ​បាន​មកដោយដំណើរ​ដ៏​វែងឆ្ងាយ​ហើយពង្រីកគម្រោង​នេះ អស់រយៈ​ពេល​ដ៏​យូរ​មុន​ពេល​ពួកគេ​អាច​នាំយក​នូវគម្រោង​អា​ល់​បា​​ចុង​ក្រោយ​ដែល​យើង​បាន​ណែនាំ​​។

ជា​ការពិត​ណាស់​ពួកគេ​ទាំងពីរ​មាន​ប្រវត្តិជាអ្នកសេដ្ឋកិច្ច​ហើយមាន​ចំ​ណោះ​ដឹង​ដ៏ជ្រៅជ្រះពីគំរូនៃគំនិតផ្តួចផ្ដើមនេះ​។ ជា​ការពិត​ណាស់​ បើនិយាយ ត្រឡប់​​មកក្នុង​ថ្ងៃ​កាល​ដែលពួក​គេ​នៅជាសិស្ស​​វិញ ពួក​គេ​មាន​ចំណង់​ចំណូល​ចិត្តទាំងផ្នែកបច្ចេកវិទ្យា​ថ្មីៗ​និងទាំង​​បញ្ហា​សង្គម​ហើយ​ពួក​គេ​បាន​ចាប់​ផ្តើ​ម​ជីក​ឬសជីកគល់ទៅ​ក្នុងផ្នែក​​ប​ច្ចេ​ក​វិទ្យា​ដើម្បី​ព្យាយាម​និង​សាកល្បង​គំនិត​ចាប់ផ្ដើមថ្មីៗ​​។ ប៉ុន្តែ​ការ​ជំរុញ​ដោយ​បំណង​ប្រាថ្នា​នេះបានក្លាយជា​ផ្នែក​មួយ​នៃ​គម្រោង​​ជាមួយ​នឹង​ផល​ប៉ះពាល់ដល់​សង្គម​ដែល​មាន​ទំហំ​ធំ​នោះ ពួកគេក៏បាន​សម្រេច​ចិត្ត​​បោះបង់ចោល​គម្រោងគំនិតផ្តួចផ្តើមបច្ចេកវិទ្យា​របស់​ពួក​គេ​ដើម្បីបន្ត​ដំណើរ​មួយ​ផ្សេង​ទៀត​។

ដោយ​ដឹង​ថា​ពួក​គេ​ចង់​បង្កើត​គម្រោង​ភ្ជាប់​ទៅ​នឹង​បញ្ហា​អភិវឌ្ឍ​ ពួក​គេ​បាន​ចាប់​ផ្តើ​ម​ជួប​ជាមួយអ្នកដើរតួ​ផ្សេងៗជាច្រើន​ដែល​ពាក់ព័ន្ធទៅ​នឹង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​តាមទី​ជនបទ​។ពួក​គេ​ក៏​បាន​ជួប​ជាមួយ​អង្គការ​មិនស្វែងរកប្រាក់​ចំណេញ​​ផ្សេងៗជាច្រើន ហើយពីមួយ​ជំហាន​ទៅមួយ​ជំហាន​គំនិតក៏​បាន មក​ដល់នៅក្នុង​ជីវិត​។ កាលពីបីឆ្នាំ​កន្លះមុន​ពួក​គេ​បាន​ចាប់​ផ្តើ​ម​ផ្តោ​ត​លើតំបន់​អាស៊ី​ជា​ពិសេស​ប្រទេស​កម្ពុជា​ដែល​ពួក​គេ​បាន​គិត​ថា​និងមាន​បញ្ហា​ជាក់ លាក់​មួយចំនួន​។ «​ប្រទេស​កម្ពុជា​​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ប​ណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែល​មានការ​ផ្លាស់​ប្តូ​រ​យ៉ាង​ឆាប់​រហ័ស​​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​មួយ​។ លោក Guillaume បាន​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹងត្រូវ​បាន​​បង្ហាញថាមាន​ឱកាសជា​ច្រើន​ ​​ហើយ​ប្រហែល​ជា​អាច​នឹង​ត្រូវ​បាន​រង​ផល​ប៉ះ ពាល់​ទាំងក្នុង​របៀប​វិជ្ជមាន​និង​អវិជ្ជមាន​ដោយសារការធ្វើ​សកលភាវូបនីយកម្ម​» ​។

នៅ​ក្នុង​ផល​ប៉ះពាល់​អវិជ្ជមាន​ពួក​គេ​និយាយ​​អំពី​វិសមភាព​រវាង​តំបន់​ទីក្រុង​និង​ជនបទ​និង​ការ​ពិចារណា​លើ​ការ​ពិត​ដែល​ថា 75​% នៃ​ប្រជាជន​កម្ពុជា​​ពិត​ជា​រស់​នៅ​ក្នុង​តំបន់​ជនបទដែល​​បាន​បង្ហាញ​ហើយពាក់ព័ន្ធ​ទៅ​នឹង​ពួក​គេ​ដែលផ្តោ​ត​ទៅ​លើ​បញ្ហា​នោះ​ ។

ដូចជាសំរាប់ពេល​បច្ចុប្បន្ននេះ ​គម្រោង​នេះ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ជាមួយ​នឹង​មនុស្សជាង 30 នាក់​ជាប់​ពាក់ព័ន្ធនៅ​ក្នុង​គម្រោង អ្នក​វិនិយោគ​មួយ​ចំនួន​បាន​ប្រឡូក​ចូលនៅ​ក្នុង​ដំ​ណើ​រ​ការ​នេះ និងមាន​ដៃគូ​ជា​ច្រើន​បានផ្តល់​មតិយោបល់​ដ៏មានអត្ថន័យ​ទៅ​ដល់​ក្រុម​នេះ​។ ឧទាហរណ៍​ដូចជា​ការ​ចែក​រំលែក​ចំ​នេះ​ដឹង​អំពី​ប​ច្ចេ​ក​វិទ្យា​ដែល​ធ្វើ​ឱ្យ​ពួក​គេបង្កើន​ជំនាញ​​កុំ​ព្យូ​ទ័​ររបស់​ពួក​គេ​ ​ដូច្នេះ​ពួក​គេ​អាច​រក្សា​កំណត់ត្រា​នៃ​ការ​ផលិត​របស់​ពួក​គេ​នៅ​ក្នុង​របៀប​ដែលកាន់​តែ​ងាយ​ស្រួល​មួយ​ថែមទៀត។ គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយ​ការណាត់ជួបជាមួយ​ភ្នាក់ងារ​បីដង​ក្នុង​មួយ​ស​ប្តា​ហ៍​ពួក​គេ​មាន​អារម្មណ៍​ថាពួកគេទទួលបានការ​គាំទ្រ​​និង​ការ​លើក​ទឹក​ចិត្ត​កាន់​តែ​ច្រើនឡើងដើម្បីបង្កើនការលូតលាស់របស់ពួកគេ ​។

គំរោង​អា​ល់​បា ​ចាត់ទុកខ្លួនឯង​ថា​ជាគំនិតផ្តួច​ផ្ដើម​សំរាប់សង្គម​មួយដែល​ជា​ជម្រើស​ដោយចេតនា​ដែល​បាន​ចាត់​ទុក​ថា​ជាភាពខ្លាំងមួយ​។ ជា​មួយ​នឹង​ «​គំរូ​អាជីវកម្ម​ថ្មី​មួយ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្មក្នុងគោល​បំណង​ដើម្បី​លើក​កំពស់​ផលិតភាព​កសិកម្មនៅ​ក្នុង​ប្រទេសទាំងដប់ដែលស្ថិតនៅ​ភាគ​ខាងត្បូង »​ គម្រោង​អា​ល់​បា​នចាប់​ផ្តើ​ម​នៅក្នុងប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ និង​គិត​ពីការ​ពង្រីក​សក្តា​នុ​ពល​​ទៅកាន់​ប្រទេស​មួយចំនួនទៀត​ដូចជា ប្រទេសប្រស៊ីល ឬ ​ប្រទេស​ឥណ្ឌា​នា​ពេល​អនាគត​។

អ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​គម្រោង​នេះ​នៅ​ក្នុង​វីដេអូ​ដូច​ខាង​ក្រោម​ :