សូមណែនាំប្រព័ន្ធប្រតិបត្តិការ iOS8

ប្រព័ន្ធ​ប្រតិបត្តិការ iOS8 របស់​ក្រុមហ៊ុន Apple  គឺ​នៅ​ទី​នេះ​ដោយបានភ្ជាប់មកជាមួយ​នូវការ​បន្ទាន់សម័យ​ជា​ច្រើន​សម្រាប់​កម្មវិធី​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ដោយការបង្កើន​ភាព​ងាយ​ស្រួល​ និងបច្ចេកវិទ្យាអេក្រង់ប៉ះ​ថ្មី​ដ៏គួរ​ឱ្យ​រំភើប ​បានធ្វើអោយជីវិតរបស់អ្នកប្រកបដោយភាពទាន់ សម័យ។

ការថតយក​រូបភាព​តាមរបៀប​ដែល​អ្នកចង់បាន ​ហើយ​ពេល​នេះជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 គឺមានភាពងាយ​ស្រួល​ជាង​មុនក្នុង​ការ​ស្វែង​រក​​ រៀបចំ ​ឬ ក៏ការ​កែប្រែរូបថត​ណាមួយចេញ​ពី​បណ្ណាល័យ​របស់​អ្នក​។ អ្នកអាចវាយ​បញ្ចូល​ទាំង​កាលបរិច្ឆេទ​ ឬ​ ទីតាំង​នៃ​រូបភាព​ជាក់លាក់​ណាមួយ​​​ជា​មួយ​នឹង​មុខងារ​ផ្ដល់​យោបល់​ដ៏ឆ្លាតវៃ​ អ្នក​នឹងឆាប់​រក​ឃើញ​វាទោះបីជាអ្នកមិនមាន​ពេល​វេលា​គ្រប់គ្រាន់ក៏ដោយ។

ប្រភពរូបភាព: Apple

វីដេអូ​ពេលវេលា អីលូវ​នេះ​អាច​នឹង​ត្រូវ​បាន​ចាប់យក​នៅ​លើ​ទូរស័ព្ទ iPhone ដោយ​ខ្លួន​វា​ផ្ទាល់​។ ចង់​ចាប់​យក​ភាព​ស្រស់​ស្អាត​នៃ​ថ្ងៃលិច​ដែរឬទេ​? សូម​ឱ្យ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ធ្វើ​ការ​ងារ​ទាំង​អស់​នេះ​ ដោយគ្រាន់​តែ​អង្គុយ​ហើយ​រីករាយ​ជាមួយនឹង​ទេសភាព​ដ៏​អស្ចារ្យ ​!

ប្រភពរូបភាព: Apple

កម្មវិធី​សារ​ក៏​បាន​ទទួល​ការ​កែ​លម្អ​ជាច្រើនផងដែរ វា​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់អាចផ្ញើ​ការ​ថត​សំឡេង​និង​វីដេអូ​បន្ទាន់​និង​បាន​បន្ថែម​មុខងារ​ជជែក​កំសាន្ត​ជា​ក្រុម​​ផងដែរ។

ប្រភពរូបភាព: Apple

Photo Credits: Apple

ការ​ជូន​ដំណឹង​​ក៏​អនុញ្ញាត​ឱ្យ​អ្នកអាច​ឆ្លើយ​តប​​ដោយ​មិន​ចាំបាច់​ចាក​ចេញ​ពី​កម្មវិធី​ដែល​អ្នក​កំពុងតែដំណើរការបានផងដែរ​។ នៅលើ​ចំណុច​ប្រទាក់​ដែលមានកិច្ចការ​ច្រើន​ នោះ​អ្នក​នឹង​មើល​ឃើញ​ជា​លក្ខណៈ​ពិសេស​បន្ថែម​ទៀត​ដែល​នឹងបង្ហាញពី​​​ការហៅចេញចុង​ក្រោយ​របស់​អ្នក​។ លោក​អ្នក​គ្រាន់​តែ​ចុច​លើ​រូប​តំណាង​ណាមួយ​នៃ​លេខទំនាក់​ទំនង​របស់​អ្នក​ដើម្បី​ចាប់​ផ្តើ​ម​​ជជែក​កំសាន្ត​ឬ​ហៅ​ទូរស័ព្ទទៅកាន់ពួកគេ​។

Photo Credits: Apple

ប្រភពរូបភាព: Apple

ដោយ​គ្រាន់​តែ​ចុចបន្តិចបន្តួចតែប៉ុននោះ ​អ្នក​អាច​វាយ​ប្រយោគ​បានពេញលេញ​។ ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 ព្យាករ​ណ៍នូវអ្វី​ដែល​អ្នក​ទំនង​ជា​ចង់​និយាយ​និង​បាន​បង្ហាញ​ពាក្យ​ជាច្រើន​ដែល​ជា​ធម្មតា​ប្រើ​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​បញ្ចប់​ប្រយោគ​របស់​អ្នក​។ មុខងារ​នេះ​ក៏ជួយសំរួល ទៅ​តាមទំលាប់​នៃការវាយ​ជាធម្មតា​របស់​អ្នកផងដែរ​។ ដោយ​មាន​ជំនួយ​ពី​អ្នក​អភិវឌ្ឍន៍​ភាគី​ទីបី​ ​មុខងារ swipe ​គឺ​អាច​ប្រើប្រាស់​បាន​នៅ​លើ​ក្តា​រ​ចុច​។

មុខងាររុករកថ្មី​​ដ៏​ឆ្លាតវៃ​ត្រូវបានគេពិចារណាលើ​កត្តា​ផ្សេងៗដូច​ជា ​ទីតាំង​របស់​អ្នក និងការបង្ហាញ​​ទីតាំង​នៅ​ក្បែរ​នោះ​អាស្រ័យលើ​ការ​ស្វែងរក​របស់​អ្នក​។ ការបន្ទាន់សម័យ​របស់កម្មវិធី​នេះ​ក៏​អាច​ជួយ​ក្នុង​ការ​រក្សា​ផលិតផល​របស់​ក្រុមហ៊ុន Apple របស់​អ្នក​ទាំង​អស់អោយ​នៅ​ក្នុង​សម​កាល​កម្ម​គ្រប់ពេលវេលា​។

​គំរោងរបស់​ក្រុមហ៊ុន Apple នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8.0.2 ​នឹងចេញផ្សាយនៅ​ប៉ុន្មាន ស​ប្តា​ហ៍​ខាង​មុខ​នេះ​ហើយ។ ការ​រង់ចាំ​នេះ​សម្រាប់​កម្មវិធី​ដ៏អស្ចារ្យ​បំផុត​របស់​ក្រុមហ៊ុន Apple ដែលច្បាស់​ណាស់ថា វា​នឹងពិតជាមាន​តម្លៃជាមិនខាន​ ​!