បទសម្ភាសន៍ PIXTA Inc: តាមរយៈអាស៊ី Lens Flatly

ជាមួយនឹងរយៈពេលជិតប្រាំបីឆ្នាំដែលស្ថិតនៅក្រោមរូបភាពនៃខ្សែក្រវ៉ាត់ស្តុករបស់ពួកគេ។ PIXTA Inc និងវេទិការូបថតរបស់ខ្លួនបានបង្កើតឡើងអោយក្លាយទៅជាប្រភពនៃ រូបថតដែលឈានមុខគេមួយនៅក្នុងប្រទេសជប៉ុននិងនៅប្រទេសជាច្រើនទៀតដូចជាប្រទេសសិង្ហបុរីនាពេលបច្ចុប្បន្ននេះ។ ពួកគេមកទីនេះដើម្បីលក់មុខមាត់អាស៊ីនៅតំបន់អាស៊ី ហើយ ពួកគេមិនភ័យខ្លាចក្នុងការទទួលស្គាល់ថាពួកគេពិតជាធ្វើបានល្អនូវអ្វីដែលពួកគេកំពុងតែធ្វើ។

Photo Credits: PIXTA Stock

ប្រភពរូបភាព: PIXTA Stock

ចាប់តាំងពីការបើកឆាកដំបូងរបស់ពួកគេនៅឆ្នាំ 2005 មក ក្រុមហ៊ុននេះបានរីកចំរើនយ៉ាង ឆាប់រហ័សនៅក្នុងទីផ្សារជប៉ុន។ សរុបអោយខ្លីមក ពួកគេមានបំណងដើម្បីអោយការលក់ ឈានទៅដល់ទៅ 1 លានដុល្លារអាមេរិក (ជាពិសេសសម្រាប់ឆ្នាំនេះ)។ ជាពិសេសដោយ ឃើញមានចាំងពន្លឺព្រាកៗមកលើប្រទេសកម្ពុជា យើងបានជួបជាមួយនឹងបុរសម្នាក់ដែល ស្ថិតនៅពីក្រោយការអភិវឌ្ឍន៍គំរូអាជីវកម្មរបស់ក្រុមហ៊ុន PIXTA Inc លោក Yusuke Saito ជាអ្នកដឹកនាំការអភិវឌ្ឍន៍អាជីវកម្មដើម្បីរកឱ្យឃើញនូវអ្វីនៅក្នុងហាងនេះសម្រាប់ប្រជាជនខ្មែរ។

/ /

ជំរាបសួរលោក Yusuke! តើយើងអាចចាប់ផ្តើមជាមួយនឹងការណែនាំដ៏ខ្លីមួយទៅលើ ប្រវត្តិនិងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន PIXTA បន្តិចបានទេ ?

បច្ចុប្បន្នវេទិការបស់យើងធ្វើការនៅក្នុងទិសដៅពីរ ដោយទីមួយសម្រាប់មនុស្សដែលស្វែងរក រូបភាពនៅក្នុងស្តុក និងមួយទៀតសម្រាប់មនុស្សក្នុងការបង្កើត (និងដាក់) រូបភាពទៅក្នុង ស្តុក។ ទីមួយគឺជាអាជីវកម្មចំបងរបស់យើង ប៉ុន្តែយើងពិតជាចង់ជំរុញនៅលើកក្រោយទៀត ដោយសារតែវាជាដំណើរការដែលអាចរួមបញ្ចូលប្រជាជននៅទូទាំងពិភពលោក។ មិនថាអ្នក ជាអ្នកថតរូបថ្មីថ្មោងឬជាអ្នកអាជីពទេ យើងចង់អោយមនុស្សគ្រប់គ្នាដឹងថាពួកគេអាចផ្ទុក រូបថតរបស់ពួកគេបាន ដោយហេតុព្រោះតែបើអ្នកចង់ទទួលបាននូវបច្ចេកទេសអំពីវានោះ។

ជាមួយនិងភាពផ្ទុយគ្នាស្រលះ តើក្រុមហ៊ុនបានកំណត់ស្ដង់ដារនិងប្រធានបទនៃ រូបភាពនៅក្នុងស្តុកជាលើកដំបូងដែរឬទេ?

នៅក្នុងដំណាក់កាលដំបូងរបស់យើង យើងបានធ្វើការជាមួយនិងអ្នកថតរូបជាក់លាក់ម្នាក់ ដើម្បីធានាអោយបាននូវគុណភាព។ ឥឡូវនេះយើងស្រាវជ្រាវយ៉ាងសកម្មដើម្បីរកអោយ ឃើញនូវអ្វីដែលជាតម្រូវការ។ ឧទាហរណ៍ យើងបានតាមដានការស្រាវជ្រាវនៅលើ វែបសាយរបស់យើងផ្ទាល់ដើម្បីកត់សម្គាល់ថា ប្រសិនបើការស្រាវជ្រាវមួយនោះត្រូវបាន ទទួលនូវតម្រូវការខ្ពស់។ នៅក្នុងការឆ្លើយតបទៅនិងពាក្យគន្លឹះដ៏ពេញនិយមនេះ បន្ទាប់មក យើង ប្រមូលផ្តុំអ្នកថតរូបដើម្បីបង្វឺកខួរក្បាលអំពីទិសដៅដ៏ល្អបំផុតដើម្បីបង្ហាញពីសញ្ញាណ នៃពាក្យគន្លឹះនេះ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើននៅក្នុងការស្រាវជ្រាវមិនមាន ការផ្លាស់ប្តូរទៅជាការលក់ទេ ព្រោះថាបច្ចុប្បន្នរូបថត មិនអាចសំរេចបាននូវគំនិតនៅពីក្រោយ ពាក្យទាំងនេះទេ។

បើនិយាយអំពីភាពខុសគ្នាវិញ តើអ្វីជាភាពខុសគ្នារវាងរូបថតសាមញ្ញនិងរូបថតនៅ ក្នុងស្តុក?

យើងបានបង្រៀនមនុស្សអោយចេះថតក្នុងរូបសម្រាប់ស្តុកជាពិសេស ដោយសារតែអ្វីដែល មាននៅក្នុងស្តុកត្រូវតែមានប្រភេទផ្សេងៗគ្នានៅក្នុងពេលតែមួយ។ វត្តមាននៃការថតរូប របស់យើងនិងបញ្ជាក់ប្រាប់ពីភាពខុសគ្នានេះនៅក្នុងលក្ខខណ្ឌនៃមហិច្ឆតា។ ជាធម្មតារូបថត បានចាប់យកនូវអារម្មណ៍ផ្ទាល់ខ្លួននិងការចងចាំរបស់អ្នកថតរូប។ ស្តុករូបថតមួយបានផ្លាស់ ប្តូរលំនាំដើម្បីបង្ហាញជាអារម្មណ៍ / ការចងចាំ / សកម្មភាព ដោយមិនមានការជាប់ពាក់ព័ន្ធ និងខ្លួនអ្នក។

តើអ្វីជាផែនការខ្លះនៃគំរោងរបស់ក្រុមហ៊ុន PIXTA Inc សំរាប់ប្រទេសកម្ពុជា?

យើងពិតជាសង្ឃឹមថានឹងឈានទៅដល់ប្រទេសកម្ពុជានៅក្នុងលក្ខខណ្ឌនៃធនធាន។ មានឱកាសដ៏ល្អសម្រាប់អ្នកថតរូបដើម្បីចាប់យកសម្ភារៈនៅក្នុងស្តុកនេះនៅក្នុងលក្ខខណ្ឌនៃ របៀបរបបរស់នៅនិងការទាក់ទាញរបស់ប្រទេសនេះនិងផ្លាស់ប្រែវាទៅជាតំនើរមួយដែលអាចបន្តបានសម្រាប់យើងទាំងអស់គ្នា។ ពិភពលោកចង់ដឹងអំពីប្រទេសកម្ពុជា ហើយបង្ហាញវាទៅ កាន់មនុស្សជាច្រើនដែលប្រើប្រាស់សម្ភារៈនេះដែលអាចពាក់ព័ន្ធបានយ៉ាងងាយស្រួលនៅ ក្នុងការព្រឹត្តិការណ៍។ សម្រាប់ប្រទេសសិង្ហបុរីយើងបានសហការជាមួយ ClubSNAP ដើម្បី ស្វែងរកអ្នកថតរូបដែលមានចំនាប់អារម្មណ៍ដូចគ្នានេះ ហើយបទពិសោធន៍បានបង្រៀនយើង យ៉ាងដូច្នេះ ប្រសិនបើចំណង់ចំណូលចិត្តអាចត្រូវបានគេប្រើប្រាស់ដើម្បីស្វែងរកប្រាក់ចំណេញ នោះ ចំនាប់អារម្មណ៍របស់មនុស្សនៅក្នុងការចូលរួមនឹងមានភាពខ្លាំងក្លា។

ចូរសរុបឡើងជាមួយនឹងបំណែកតូចៗមួយចំនួនដ៍គួរឱ្យចាប់អារម្មណ៍អំពីរូបថត។ តើអ្វីជាសំណើដ៏ចំលែកបំផុតសម្រាប់ប្រធានបទនៅក្នុងស្តុកដែលអ្នកបានជួបប្រទះ?

និន្នាការទូទៅសម្រាប់អតិថិជនជប៉ុននោះគឺជាការថតរូបបញ្ឈរ ដូច្នេះយើងតែងតែទទួលបាន នូវសំណើជានិច្ចនៅគ្រានោះមានក្រុមហ៊ុនទេសចរណ៍មួយរបស់ប្រទេសជប៉ុនដែលមាន មូលដ្ឋាននៅប្រទេសថៃចង់បាននូវរូបថតដែលបង្ហាញថាប្រជាជនថៃបានថតរូបនៅក្នុង ប្រទេសជប៉ុន… វាពិតជាជាក់លាក់ណាស់។

សូមអរគុណ Yusuke!

/ /

មុនពេលយើងបានបញ្ចប់ការជជែកគ្នានោះ យើងបានរកឃើញថា Yusuke កាលពីមុនក៏ត្រូវ បានជាប់ពាក់ព័ន្ធជាបុគ្គលិកនៅក្នុងគម្រោង Kamonohashi (នៅខេត្តសៀមរាប) សម្រាប់រយៈ ពេលប្រាំខែមកហើយដែរ ដែលធ្វើអោយគាត់មានចំណេះដឹងមួយចំនួនអំពីការផ្តល់ជូនរបស់ ប្រទេសកម្ពុជា។

លើសពីនេះទៅទៀត Geeks នៅក្នុងប្រទេសកម្ពុជាមានភាពសោមនស្សរីករាយក្នុងការផ្តល់ ជូនដល់មិត្តអ្នកអានរបស់យើងនូវលេខកូដរបស់  PIXTA Inc ផ្តាច់មុខមួយដែលបញ្ចុះតំលៃ 5 ដុល្លារ ដើម្បីអោយអ្នកទទួលបាននូវបទពិសោធន៍អំពីស្តុករូបថតនេះផងដែរ។ សម្រាប់ការដែលអាចអនុវត្តទៅបាន អ្នកត្រូវតែចុះឈ្មោះជាមួយនិងវេបសាយនេះដើម្បីធានា ថាវាគឺជាការទិញជាលើកដំបូងរបស់អ្នកជាមួយនិងពួកគេ។ ដោយគ្រាន់តែបញ្ចូលលេខកូដ បញ្ចុះតម្លៃ PIXTAGEEKSKH (មានសុពលភាពរហូតដល់ 31/07/2014) មុនពេលទិញសូម ចុចការដាក់ស្នើដើម្បីផ្លាស់ប្តូរតម្លៃ !