PHNOMPON Daily Deals នៅក្នុងប្រទេសកម្ពុជា

វេបសាយ Daily Deals ​បាន​ក្លាយ​​​ជា​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​។ Groupon ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​អ្នកនាំមុខ​ដ៏​សំខាន់​មួយ​ ​នាពេលថ្មីៗ​នេះ​នៅ​​​​អាស៊ី​អាគ្នេយ៍ វេបសាយ​ក្នុង​ស្រុកប្រភេទនេះ​ជា​ច្រើន​​​បាន​ចាប់​ផ្តើ​ម​ទទួល​យក​ការ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​ដូច​ជា ប្រទេស​វៀតណាម ឬ ប្រទេស​ហ្វីលីពីនជាដើម ។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​វេទិកា​លើ​ប​ណ្តា​ញ​មួយ​ដែល​ផ្តល់​នូវ​ សេវាកម្ម​​ Daily Deals ​ដែលគេ​ហៅ​ថា PhnomPon ។

PhnomPon បាន​ផ្ដល់​នូវ​ការ​ផ្តល់​ជូន​ពិសេស​ប្រចាំ​ថ្ងៃ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​រីករាយ​ជាមួយ​នឹង​ការ​បញ្ចុះតម្លៃ​ទៅ​លើ​សកម្មភាព​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដូច​ជា​ភោជនីយដ្ឋាន​ ម្ហូប​អាហារ​និង​ភេសជ្ជៈ​ ហាងកែសម្ភស្ស​ សំភារៈអេ​ឡិច​ត្រូ​និច ​និង​សូម្បី​តែ​ការ​សិក្សា​អប់រំ​។ Deal នេះ​គឺ​មាន​ពេលខ្លះ​​អាចបញ្ចុះ​តំលៃដល់ 50​% ឬ​ច្រើន​ជាង​នេះ​ និង​អាច​ជាវបានតាមរយៈវេបសាយ ​។ នៅពេល​ដែលមាន​ការ​ទូទាត់​ត្រូវ​បាន​ធ្វើ ​អ្នក​ទទួល​បាន​កាត​របស់លោកអ្នក​ហើយ​បន្ទាប់​មក​គ្រាន់​តែ​​បោះពុម្ព​វា​ហើយ​បង្ហាញ​វា​ទៅកាន់​ហាង​ឬ​ក្រុមហ៊ុន​មួយ​ដែល​បាន​ផ្តួ​ច​ផ្តើ​ម​កិច្ច​ព្រម​ព្រៀង​នេះ​។

គូប៉ុងនេះ​ត្រូវបាន​ផ្ដល់​នូវ​ការ​បញ្ចុះតម្លៃ​គិតជាភាគរយលើ​សេវាកម្ម​និង​ផលិតផល​​ដូចជា ៖

phnompon

ប័ណ្ណ​នេះ​ផ្តល់​នូវ​ការបញ្ចុះតំលៃ​ពិសេស​ទៅ​លើ​ផលិតផល​ជាក់លាក់​ :

phnompon

បើ​ទោះ​បី​ជា​ការ​ទូទាត់​លើ​ប​ណ្តា​ញ​អ៊ិនធើណេតនៅ​តែ​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ​វា​នៅតែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​ពី​វិប​សាយ​របស់ Phnompon ។ ពិត​ណាស់​អតិថិជន​អាច​កុម្ម៉ង់​ដោយផ្ទាល់​ពី Phnompon ហើយ​បន្ទាប់​មក​អាច​ធ្វើ​ការ​ទូទាត់​ជាមួយ​​​កា​រិ​យា​ល័យ​របស់​ក្រុមហ៊ុន​ឬ​ស្នើសុំការ​ទូទាត់​ដែលត្រូវ​បាន​ប្រមូល​ពី​កន្លែង​ដែលពួក​គេ​បាន​ជ្រើសរើស​ ។

Phnompon បាន​បង្កើត​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ 201​​2 មាន​បំណង​ផ្តល់​នូវ​បទ​ពិសោធ​ន៏​ទីផ្សារ​ដ៏​ទំនើប​មួយ​​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់មានភាព​សន្សំ​សំចៃ។ ពួកគេ​ក៏​មាន​បំណង​ដើម្បី​ផ្តល់​ជូន​នូវ​ឱកាស​អាជីវកម្ម​ក្នុង​ស្រុក​ដើម្បី​ចូលរួម​ជាមួយនិងអតិថិជន​ថ្មី​ៗ ​។

ប្រសិន​បើ​អ្នក​បើក​អាជីវកម្មមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​នៅ​ក្នុង​សេវា​កម្ម​របស់​អ្នក ​អ្នក​អាចទំនាក់ទំនង​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែមអំពីអាជីវកម្មនៅឯ​ phnompon.com