កម្មវិធី PassApp Taxi – របៀបដ៏ងាយស្រួលក្នុងការកក់ម៉ូតូកង់បីនៅពេលធ្វើដំណើរក្នុងប្រទេសកម្ពុជា!

កម្មវិធី PassApp Taxi ដែលត្រូវបានបង្កើតឡើងដោយលោក តុប និមល គឺជាកម្មវិធីមួយដែលអ្នកកំពុងតែស្វែងរក។ ដោយទើបតែបានបើកដំណើរការកាលពីខែមុនតែប៉ុណ្ណោះ កម្មវិធីនេះត្រូវបានគេទាញយកយ៉ាងច្រើនក្នុងចំនួនប្រមាណជាង 2000 នាក់នៅលើ App Store និង Google Play Store។

របៀបដែលកម្មវិធីនេះដំណើរការគឺងាយណាស់។ នៅពេលដែលលោកអ្នកបើកកម្មវិធីនេះ អ្នកនឹងត្រូវបាននាំទៅកាន់ផែនទីនៃតំបន់ជុំវិញអ្នកដែលត្រូវបានកំណត់ដោយប្រព័ន្ធ GPS នៅក្នុងទូរស័ព្ទរបស់អ្នក។ លោកអ្នកគ្រាន់តែចូលទៅកាន់ “កំណត់កន្លែងទទួល” នៅផ្នែកខាងក្រោមនៅលើអេក្រង់ ទូរស័ព្ទរបស់អ្នក ហើយកម្មវិធីនេះនឹងបញ្ជូនសំណើរទៅកាន់រ៉ឺម៉កកង់បីណាមួយដែលបានចុះបញ្ជីដែលនៅជិតអ្នកបំផុត។

អ្នកនឹងត្រូវបានជូនដំណឹងនៅពេលដែលរ៉ឺម៉កកង់បីបានទទួលយកសំណើររបស់អ្នក ហើយបន្ទាប់មកអ្វី ដែលអ្នកត្រូវធ្វើនោះគឺត្រូវរង់ចាំនៅទីតាំងដែលអ្នកបានកំណត់ដើម្បីអោយអ្នករត់រ៉ឺម៉កកង់បីមកទទួលអ្នក!

លើសពីនេះទៅទៀត អ្នកអាចកំណត់គោលដៅរបស់អ្នកនិងទទួលបានការប៉ាន់ស្មានតម្លៃមួយផងដែរ! ម៉្យាងវិញទៀត កម្មវិធីនេះនឹងជួយសម្រួលដល់ការរំខានផ្សេងៗដូចជាបញ្ហាតម្លៃដូចដែលរ៉ឺម៉កកង់បីដែលបានចុះបញ្ជីនេះត្រូវបានគិតថ្លៃដោយផ្អែកលើចំនួនគីឡូម៉ែត្រនិងតាមរយៈអត្រាតំលៃថេរ។

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនេះ យើងបានជួបជាមួយ លោក តុប និមល ជាស្ថាបនិករបស់កម្មវិធីនេះដើម្បីធ្វើកិច្ចសំភាសន៍។

កិច្ចសំភាសន៍នេះត្រូវបានកែសម្រួលសម្រាប់ភាពច្បាស់លាស់។

តើកត្តាអ្វីខ្លះដែលបានបំផុសគំនិតអោយលោកអភិវឌ្ឍន៍កម្មវិធីនេះឡើង?

និមល : ចំពោះខ្ញុំ, ខ្ញុំពិតជាម្ចាស់ក្រុមហ៊ុនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថា EasyGo ដែលជួយអោយអតិថិជនអាចទំនាក់ទំនងទៅកាន់រ៉ឺម៉កកង់បីនៅពេលណាដែលពួកគេត្រូវការ។ បើតាមខ្ញុំដឹង ចំនួនអតិថិជនដែលបានហៅទូរស័ព្ទចេញមានចំនួនកើនឡើងដែលនេះបានបង្កជាបញ្ហាប្រឈមមួយសម្រាប់ខ្ញុំ ដោយសារតែវាបានក្លាយជាបញ្ហាស្មុគស្មាញសម្រាប់ប្រតិបត្តិករទូរស័ព្ទក្នុងការភ្ជាប់អតិថិជនទៅកាន់អ្នកបើកបររ៉ឺម៉កកង់បីអោយបានទាន់ពេលវេលា។

ដូច្នេះខ្ញុំបានចាប់ផ្តើមគិតអំពីកម្មវិធីនេះនិងរបៀបដែលវាអាចជួយកាត់បន្ថយភាពតានតឹងនៅលើប្រតិបត្តិករនេះប្រសិនបើអ្វីគ្រប់យ៉ាងត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិច។ ម្យ៉ាងវិញទៀត ខ្ញុំចង់ឱ្យប្រជាជនកម្ពុជាដើម្បីអាចនិយាយបានថា ពួកគេអាចកក់រ៉ឺម៉កកង់បីតាមរយៈកម្មវិធីនេះបាន។

តើកត្តាអ្វីដែលបណ្តាលអោយលោកសម្រេចចិត្តថា បច្ចុប្បន្ននេះជាពេលវេលាដ៏ល្អក្នុងការចេញផ្សាយកម្មវិធីនេះនៅក្នុងប្រទេសកម្ពុជា?

និមល : ពិតមែនហើយខ្ញុំគិតថា យើងអាចមើលឃើញថាប្រជាជនកម្ពុជាកំពុងចាប់ផ្តើមប្រើប្រាស់ស្មាតហ្វូនកាន់តែច្រើន។ ហើយចាប់តាំងពីពួកគេត្រូវបានចាប់ផ្តើមប្រើស្មាតហ្វូនមក ពួកគេនឹងចាប់ផ្តើមដឹងបន្តិចម្តងៗថាកម្មវិធីទូរស័ព្ទដៃអាចជួយពួកគេអោយធ្វើកិច្ចការបានរហ័សជាច្រើន ដូច្នេះខ្ញុំគិតថានេះជាពេលវេលាដ៏ល្អដើម្បីចេញផ្សាយកម្មវិធីនេះឡើង។

តើកម្មវិធីនេះបានជួបបញ្ហាប្រឈមអ្វីខ្លះ ហើយតើលោកបានយកឈ្នះបញ្ហាទាំងនោះបានដោយរបៀបណាដែរ?

និមល : បញ្ហាប្រឈមដ៏ធំបំផុតដែលយើងបានជួបប្រទះនៅពេលចាប់ផ្ដើមនោះគឺថា កម្មវិធីនេះគឺអាចប្រើប្រាស់បានតែនៅក្នុងភាសាអង់គ្លេសតែប៉ុណ្ណោះ អ្នកបើកបររឺម៉កកង់បីជាច្រើនមិនអាចយល់ពីកម្មវិធីនេះបានឡើយ ហើយកម្មវិធីនេះត្រូវបានគេធ្វើឡើងដើម្បីប្រើប្រាស់ដោយជនបរទេសតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ឥឡូវនេះយើងបានចាប់ផ្តើមកំណែជាភាសាខ្មែរហើយ ដូច្នេះរត់ម៉ូតូកង់បីជាច្រើនកំពុងតែមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់វា ហើយប្រជាសាស្រ្តអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះគឺមានចំនួនប្រហែលពាក់កណ្តាលរវាងជនបរទេសនិងប្រជាជនកម្ពុជា។

តើលោកនឹងមានការអភិវឌ្ឍន៍អ្វីខ្លះជាមួយនិងកម្មវិធីនេះនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ?

ឥឡូវនេះយើងមានរឺម៉កកង់បីប្រហែលជា 30 និងអ្នកបើកបរតាក់ស៊ីចំនួន 10 ដែលអាចធ្វើការកក់បានតាមរយៈកម្មវិធីនេះ។ នៅចុងខែវិច្ឆិកានេះ ខ្ញុំសង្ឃឹមថានឹងមានអ្នកបើកបររ៉ឺម៉កកង់បីយ៉ាងហោចណាស់ 50 នាក់ និងអ្នកបើកបរតាក់ស៊ីចំនួន 30 នាក់ចុះបញ្ជីប្រើប្រាស់កម្មវិធីនេះ។ នៅចុងឆ្នាំក្រោយនេះគោលដៅរបស់ខ្ញុំគឺដើម្បីឱ្យមានអ្នកបើកបររ៉ឺម៉កកង់បីចំនួន 200 នាក់ដែលនឹងត្រូវតភ្ជាប់ទៅកាន់កម្មវិធីនេះ។

លក្ខណៈពិសេសមួយទៀតដែលខ្ញុំចង់បន្ថែមនោះគឺថា អ្នកដំណើរនឹងអាចតាមដានទីតាំងអ្នកបើកបររបស់ពួកគេដោយផ្ទាល់នៅលើកម្មវិធីនេះ ដូច្នេះពួកគេអាចនឹងដឹងថាអ្នកបើកបរមានចម្ងាយឆ្ងាយពីពួកគេប៉ុនណា។

តាមរយៈការអភិវឌ្ឍន៍កម្មវិធីនេះ តើលោកនឹងមើលថាតើបច្ចេកវិទ្យាបាននាំមកនូវគុណសម្បត្តិសំខាន់ៗអ្វីខ្លះ?

ជាដំបូង ខ្ញុំគិតថាបច្ចេកវិទ្យាបានធ្វើអោយមានភាពងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្ញុំដោយសារតែវាអាចជួយតាមដានូវរាល់សំណើរទាំងអស់ជំនួសឱ្យការធ្វើវាដោយដៃដោយការហៅទូរស័ព្ទទៅកាន់អ្នកបើកបររ៉ឺម៉កកង់បីឥតឈប់ឈរ។ លើសពីនេះទៅទៀត វាមានភាពងាយស្រួលសម្រាប់អតិថិជនផងដែរដោយសារតែពួកគេអាចកក់រ៉ឺម៉កកង់បីជាមួយការចុចប៊ូតុងមួយជាជាងការហៅទូរស័ព្ទពីរបីដង ហើយត្រូវរង់ចាំនោះ។ ដូច្នេះវាអាចជួយកាត់បន្ថយពេលវេលាដែលបានចំណាយសម្រាប់អតិថិជននិងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ពួកគេផងដែរ។

តើលោកមានដំបូន្មានអ្វីខ្លះសម្រាប់អ្នកទាំងឡាយណាដែលមានបំណងចង់ក្លាយជាសហគ្រិន/អ្នកអភិវឌ្ឍន៍?

ដំបូន្មានរបស់ខ្ញុំចំពោះពួកគេនោះគឺការបង្កើតកម្មវិធីជាច្រើនទៀតដើម្បីទទួលបានគុណសម្បត្តិនិងអត្ថប្រយោជន៍ជាច្រើនដែលបាននាំយកមកដោយបច្ចេកវិទ្យា។ ក្រៅពីនោះទៀត សព្វថ្ងៃនេះកម្មវិធីទូរស័ព្ទគឺមិនពិបាកក្នុងការអភិវឌ្ឍន៍ទៀតឡើយ ហើយវានៅតែអាចបន្តដំណើរយ៉ាងវែងឆ្ងាយទៀតដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល។

-

សូមសាកល្បងប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ PassApp Taxi នៅថ្ងៃនេះ!