TECHCAMP ភ្នំពេញឆ្នាំ2013
TechCamp គឺជាសន្និសិទបច្ចេកវិទ្យាមួយដែលប្រមូលផ្តុំទៅដោយអង្គការមិនស្វែងរកប្រាក់ចំនេញ អង្គការសង្គមស៊ីវិលនិងអ្នកជំនាញបច្ចេកវិទ្យា ។
ព្រឹត្តិការណ៍នេះមានគោលបំណងកំណត់នូវបញ្ហាដែលជួបប្រទះដោយអង្គការសង្គមស៊ីវិលនិងការផ្តល់នូវសិក្ខាសាលាដើម្បីដោះស្រាយបញ្ហាទាំងនោះតាមរយៈដំណោះស្រាយបច្ចេកវិទ្យា។
TechCamp ភ្នំពេញឆ្នាំ2013 ដែលបានធ្វើឡើងនៅក្នុងសាកលវិទ្យាល័យន័រតុននៅថ្ងៃទី13 និងទី14 ខែមីនាបានផ្តោតលើ “ការកសាងសមត្ថភាពនិងការពង្រឹងអំណាចយុវជនតាមរយៈបច្ចេកវិទ្យា”នាំយកនូវ វិន័យក្រុមជាច្រើនដើម្បីធ្វើការរួមគ្នាលើបញ្ហាប្រឈមជាក់លាក់និងជួយជម្រុញដំណោះស្រាយរបស់ពួកគេនៅចំពោះមុខនៃកាវិនិច្ឆ័យមួយនៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ។
Geeks នៅក្នុងប្រទេសកម្ពុជាយើងគឺមិនត្រឹមតែផ្តោតទៅលើតែបច្ចេកវិទ្យាប៉ុននេះទេប៉ុន្តែពួកយើងសរសេរពីសង្គមដ៏ល្អផងដែរ។ មានន័យថាយើងបានជឿជាក់យ៉ាងខ្លាំងថាបច្ចេកវិទ្យាអាចត្រូវបានយកមកប្រើប្រាស់ក្នុងគោលបំណងដើម្បីផ្តល់នូវដំណោះស្រាយថ្មីទៅនឹងបញ្ហាប្រឈមដែលអង្គការក្រៅរដ្ឋាភិបាលនិងអង្គការដែលមិនរកប្រាក់ចំណេញប្រឈមមុខជារៀងរាល់ថ្ងៃ។
អ្នកអាចចូលមើល គេហទំព័ររបស់ព្រឹត្តិការណ៍ប្រសិនបើអ្នកមាចង់រៀនបន្ថែមទៀតពី TechCamp Phnom Penh ។