post-image

ទូរស័ព្ទ IPHONE ដែលមានម្លៃទាប អាចនឹងត្រូវបានចេញផ្សាយនៅក្នុងឆ្នាំនេះ

មានពាក្យ​ច​ចាម​អារាម​មួយបាននិយាយថាទូរស័ព្ទ iPhone ​ដែលមានតំលៃទាប​អាច​ត្រូវ​បាន​ចេញ​ផ្សាយ​នៅចុង​ឆ្នាំ​នេះប្រហែល​ជា​នៅ​ក្នុង​ខែ​កញ្ញា​) ។
ក្រុមហ៊ុន Apple អាច​ចាប់​ផ្តើ​ម​អភិវឌ្ឍ​ន៍​ទូរស័ព្ទ iPhone ប្រភេទ​ថ្មីមួយ​ទៀតដែលមានលំដាប់ថ្នាក់​ក​ណ្តា​ល​ជាមួយនឹង​តំលៃទាប​ដើម្បីចូលទៅកាន់ទីផ្សារដូចជាទីផ្សា​អាស៊ីជាដើម​​) ។
ទូរស័ព្ទ iPhone ត​ម្លៃ​ទាប​នេះ​ត្រូវ​បាន​គេ​ប្រកាស​ជាមួយ​នឹង​តម្លៃ​ 300$ ដែល​មានតំណភ្ជាប់ 3G មិនមាន 4G ទេ​) ។ លក្ខណៈ​ពិសេស​របស់​វា​អាច​អនុញ្ញាត​អោយ​អ្នកប្រើអ៊ីធឺណេតធម្មតាបាន​និង​ការ​ហៅ​ទូរស័ព្ទបានជាធម្មតា​​ប៉ុន្តែ​មិន​មាន​អ្វី​​ច្រើន​ទេ។
បំ​លាស់​ប្តូ​រ​នេះ​គួរ​តែ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Apple ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​និង​ជាពិសេស​នៅ​ក្នុង​ប្រទេស​ចិន​។ បើ​ទោះ​បី​ជា​វា​ហាក់​ដូច​ជា​សំដៅលើ​ទីផ្សារ​របស់​ប្រទេស​ចិន​ ​យើង​មិនទាន់​ដឹង​នៅ​ឡើយ​ទេ​ថាទូរស័ព្ទនេះអាច​នឹង​មានវត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

post-image

វិស័យធនាគារទូរស័ព្ទចល័តនៅក្នុង ប្រទេសកម្ពុជា

ជា​មួយ​នឹងអ្នកដែល​បាន​ចុះ​ឈ្មោះ​​ប្រើទូរស័ព្ទ​​មាន​ច្រើន​ជាង 5លាន​នាក់​ អតិថិជនចំនួន 3,5 លាន​នាក់ប្រើប្រាស់ប្រព័ន្ធ​ 3G និងទូរស័ព្ទ​ទំនើប​ដែលមានសកម្មភាព​អ៊ី​ន​ធឺ​ណេតចំនួន 23​% ។
នោះ​ហើយ​ជា​អ្វី​ដែល​ធនាគារ​បាន​យល់​​ហើយ​ធ្វើការ​ក្នុងរបៀបដែលអ៊ីនធឺណេត​ផ្តល់​នូវ​ការ​ចូល​ដំណើរ​ការ​ងាយ​ស្រួល​ដល់ការ​គ្រប់​គ្រង​គណនី​ធនាគារ​របស់អ្នក​ប្រើ​ប្រាស់​របស់​ពួក​គេ​។
“យើង​មាន​ការ​រំភើបចិត្តខ្លាំងណស់​អំពី​អត្ថប្រយោជន៍​នៃ​សេវា​ធនាគារ​ចល័ត​ដែល​យើង​អាច​ផ្ដល់​ទៅ​ឱ្យ​អតិថិជន​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង​ពី​ការ​គ្រប់​គ្រងសាច់​ប្រាក់ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែមានភាពរីកចំរើន​”  ​។
កម្មវិធី​នេះ​មាន​លក្ខណៈអាច​ចូល​ដំណើរ​ការ​គណនី​ធនាគារ​ក៏​ដូច​ជា​ការ​គ្រប់​គ្រង​ប្រាក់​ (ការទិញ​ ការ​ផ្ទេរប្រាក់…) ។ វា​ក៏​អនុញ្ញាត​ឱ្យ​អ្នក​រក​ឃើញ​សាខា​ធនាគារ​និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹមដែលនៅជិតអ្នក​បំផុត​ ។

post-image

ម៉ាស៊ីនបញ្ចាំងស្លាយចល័ត LIGHTPLAY

“បទ​ពិសោធ​ថ្មី​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​” នោះ​ហើយ​ជា​អ្វី​ដែល​​អ្នក​នឹង​ទទួល​បាន​ជាមួយ​នឹង​ឧបករណ៍ដែលយើង​ជ្រើសរើស​យក​មក​ផ្សាយ​ដោយ Geeks នៅ​ក្នុង​​ប្រទេស​កម្ពុជា​នៅ​ស​ប្តា​ហ៍​នេះ​។

Phonesuit Lightplay គឺ​ជាម៉ាស៊ីនបញ្ចាំងស្លាយមួយដែល​អាច​ត្រូវ​បាន​តភ្ជាប់​ជាមួយ​ទូរស័ព្ទ smartphone ទាំង​ឧបករណ៍ iOS ឬបានទាំងប្រព័ន្ធ​ប្រតិបត្តិការ Android របស់​អ្នក​និង​សូម្បី​តែ​ជាមួយ​កុំព្យូទ័រខ្នាតតូចរបស់​អ្នក​។ វាមានទំហំប៉ុនបាតដៃដូច្នេះវាតូច​បំផុត​និង​ងាយ​ស្រួល​ក្នុង​ការ​យកតាមខ្លួន​នៅ​គ្រប់​ទីកន្លែង ​។
Phonesuit Lightplay ផ្តល់​ឱ្យ​អ្នក​នូវ​ការ​ប្រើ​ដូច​គ្នាទៅនិងម៉ាស៊ីនបញ្ចាំងស្លាយ​ធម្មតា​លើសពីនេះទៅទៀត​អ្នក​​អ្នក​អាច​ដោត​វា​ភ្ជាប់​ទៅ​ទូរស័ព្ទ​ឬ​កុំព្យូទ័រ​ខ្នាតតូច​​របស់​អ្នក​ហើយ​អាចបញ្ចាំងបានទាំង​ខ្សែភាពយន្ត​ បទ​បង្ហាញ (Powerpoint​, keynotes​, PDF​, រូបភាព … ) ។
ម្យ៉ាងវិញ​ទៀត​​ឧបករណ៍​នេះ​គឺ​ជា​មុខងារឥតខ្សែ (Wireless)​ ។ ជា​ការពិតណាស់​អ្នក​អាច​តភ្ជាប់ម៉ាស៊ីនបញ្ចាំងស្លាយនេះជាមួយ​នឹង​ឧបករណ៍​របស់​អ្នក​ដោយ​មិន​ចាំបាច់​ប្រើខ្សែ​ ​។ ដូចគ្នា​នេះ​ដែរឧបករណ៍នេះមានរន្ធ USB ​ពីរ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​​តភ្ជាប់ឧបករណ៍​ដទៃ​ទៀត​មានដូចជា flashdrive​, Mouse​, Keybord, Hard drive … ។

post-image

សន្និសិទស្តីអំពីអ៊ីនធឺណេតលើទូរស័ព្ទចល័តលើពិភពលោកនៅក្នុងទីក្រុងប៉េកាំង

ស​ន្និ​សិ​ទស្តីអំពីអ៊ី​ន​ធឺ​ណេតលើទូរស័ព្ទចល័តពិភពលោកនៅក្នុងទីក្រុង​ប៉េកាំង​គឺ​ជា​​ព្រឹត្តិការណ៍​ឈានមុខ​គេមួយសម្រាប់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័តដែលចាប់​អារម្មណ៍​ក្នុង​ការ​ដែល​ផ្ដោត​​សំខាន់​ទៅ​ទីផ្សារ​អាស៊ី​។
ក្នុងនោះអ្នក​ចូលរួមមានដូចជា​ អ្នក​វិនិយោគ​ ​អ្នក​ជំនាញ​ផ្នែក​ឧស្សាហ​កម្ម​នានា​នៅ​ទូទាំង​ពិភពលោក​សន្និសីទ​នេះ​មាន​លក្ខណៈ​ជា​ការ​តាំង​ពិ​ពណ៌​ ធ្វើ​បទ​បង្ហាញ​និងការ​ភ្ជាប់​ទំនាក់​ទំនង (​កិច្ចប្រជុំរហ័ស ជួបជុំ​សមាជិក​ បរិភោគអាហារ​ពេល​ល្ងាច …) ។
ព្រឹត្តិការណ៍​នេះ​អ្នក​អាច​មើល​បាន​នៅ​លើ​ស្ទ្រីម​ដោយ​ផ្ទាល់​នៅ​ក្នុង​តំណ​ភ្ជាប់​ខាង​ក្រោម :
http://beijing.thegmic.com/live
ប្រសិន​បើ​អ្នក​ចង់​ដឹង​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ​អ្នក​អាច​ចូល​ទៅ​កាន់តំណ​ភ្ជាប់​នៅ​ទី​នេះ ។​

post-image

ការបោះជំរុំមេគង្គអាយស៊ីធីឆ្នាំ2013

ការបោះ​ជំរុំមេគង្គ​អាយ​ស៊ីធី ថ្មីៗនេះ​កំពុងតែប្រព្រឹត្តឡើង​រហូត​ដល់ថ្ងៃទី10ខែ​ឧសភា។ ព្រឹត្តិការណ៍​នេះ​កើត​មាន​ឡើង​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​នៅ​ក្នុងតំបន់​មេគង្គ​ដោយបាន​រៀបចំ​ឡើងនៅ​ក្នុង​ប្រទេស​ថៃ​​។
ព្រឹត្តិការណ៍​នេះ​មាន​នៅ​ក្នុង​សិក្ខាសាលា​ធ្វើ​បទ​បង្ហាញ​និង​ការ​ពិភាក្សា​បាន​ផ្តោ​ត​​លើ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ការ​ប្រាស្រ័យ​ទាក់ទង​សម្រាប់​អង្គការសង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រជា​ពល​រដ្ឋ​។ អ្នកចូលរួម​នៅ​ក្នុងព្រឹត្តិការណ៍នេះមក​ពីបណ្តាអ្នក​ដែលចូលចិត្ត​បច្ចេកវិទ្យា​ ។
អ្នក​អាច​ពិនិត្យ​មើលស្លាយ​មួយ​ដូច​ខាង​ក្រោម​ដែល​ទាក់ទង​នឹង​ការ​រៃអង្គាស​មូលនិធិ​លើ​ប​ណ្តា​ញ​អ៊ីនធើណេត :

ទិន្នន័យស្តីពីមូលនិធិរៃ​អង្គាស​ ​: ការអង្កេត​ ពី Patipat Susumpow
 
ប្រសិន​បើ​អ្នក​​ចាប់​អារម្មណ៍​ក្នុង​ប្រធានបទ​ដែល​បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​នេះ​​អ្នក​អាច​​ចុះ​ឈ្មោះ​សម្រាប់​សម័យប្រជុំលើក​ក្រោយរឺ​តាម​ដានតាម​រយៈ  Tw​itter ឬ Facebook​ ។

back to top BACK TO TOP