post-image

ព្រឹត្តិការណ៍ Startup Weekend នៅប្រទេសកម្ពុជាដើម្បីចូលទៅកាន់ GSB : Peeler

ចំណាត់ថ្នាក់លេខពីរ​នៅ​ក្នុង​ព្រឹត្តិការណ៍ Startup Weekend នៅក្នុងប្រទេស​កម្ពុជា​ឆ្នាំ 201​​3 នោះគឺ​ Peeler ជា​ឧបករណ៍​ដែល​អនុញ្ញាត​ឱ្យយើងអាចតាមដាន​នូវអ្វី​ដែល​មនុស្សទាំងឡាយ​និយាយ​អំពី​ម៉ាក​ឬ​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ពេល​វេលា​ពិត​ប្រាកដនិង​នៅ​ក្នុង​កន្លែង​តែមួយ​។
បញ្ហា​
អ្នក​អាច​ចំណាយ​ពេល​រាប់​ម៉ោង​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​របស់​អ្នក​ដើម្បី​ពិនិត្យមើល​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​សង្គម​និង​ព័ត៌មាន​លើ​ប​ណ្តា​ញ​អ៊ីនធើណេតអំពី​ម៉ាកផលិតផល​មួយ​។ វាជា​ការ​ពិត​ណាស់​ដែលថា:

មាន​ការ​កើន​ឡើងនៃចំនួន​​មនុស្ស​ដែល​ពិភាក្សា​អំពី​ម៉ាក​ផលិតផល​នៅ​លើ​ប​ណ្តា​ញ អ៊ីនធើណេត

បើ​យោង​ទៅតាម​ការ​ស្ទង់​មតិ​មួយ​លើ​ប​ណ្តា​ញអ៊ីនធើណេត”មានមនុស្សជាង 55​% ​ចំនាយ ពេលអនឡាញ​​ដែលបាន​ពិភាក្សា​អំពី​រឿងរ៉ាវនានា​អំពី​ម៉ាក​ផលិតលនិង​សេវាកម្ម​របស់​ពួក​គេ​។វេ​ប​សាយ​ប​ណ្តា​ញ​សង្គម​នានាបាន​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​​នេះ (ប្រភព: http://fr.slideshare.net/amitkapoors/what-people-talk-about-online-26933498 ) ។ ជាមួយ​នឹង​វត្តមាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ ​ចំនួន​នេះ​ទំនង​ជា​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។

ម៉ាស៊ីន​ស្វែងរក​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​តាមដាន​នូវអ្វី​ដែល​មនុស្ស​បាន​និយាយ​នោះទេ

នៅ​ពេល​ដែល​ស្វែង​រក​ព័ត៌មាន​អំពី​ម៉ាក​ឬ​ក្រុមហ៊ុន​អ្វីមួយ​​អ្នកតែងតែ​ចូលដោយផ្ទាល់​ទៅ​កាន់ Google​, Mozilla Firefox​, Bing និង​ម៉ាស៊ីន​ស្វែងរក​ផ្សេង​ទៀត​ដើម្បី​វាយ​ឈ្មោះ​ក្នុង​របារ​ស្វែង រក​។
លទ្ធផល​បង្ហាញ​ជា​តំណ​ភ្ជាប់​ជាងរាប់​លាន​ទំព័រ​។

ពិនិត្យ​មើល​ការ​សន្ទនា​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពីមួយទៅមួយ​​នៅ​ក្នុង​ផ្ទាំងបង្ហាញ​ដែលដាច់​ដោយ​ឡែកពីគ្នាគឺ​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា​មួយ

ជា​ការពិត​ណាស់​តើមានតំណ​ភ្ជាប់ចំនួនប៉ុន្មាន​ដែលទាក់ទងនឹងម៉ាកផលិតផល​ដែលអ្នកត្រូវ បើកដើម្បី​ស្វែង​រក​ការ​សន្ទនា​នៅលើប​ណ្តា​ញ​អ៊ីនធើណេត ​? ប្រហែលជាមានចំនួន 10 ឬ 20 បណ្តាញដែលជាការខ្ជះខ្ជាយពេល​វេលា​ដ៏សម្បើមមួយ​ ។
ដូច្នេះ​អ្នក​មិន​អាច​រក​ឃើញ​នូវ​អ្វី​ដែល​មនុស្ស​ទាំងឡាយ​និយាយ​​អំពី​សេវាកម្មនិងការ យល់ឃើញលើម៉ាកផលិតផលរបស់​អ្នក​ជា​សាធារណៈ​បាន​យ៉ាង​ងាយ​ស្រួលនោះទេ​។
ដំណោះស្រាយ​នេះគឺ ​: Peeler
Peeler ត្រូវបានបង្កើតឡើងដោយពឺងផ្អែកលើការ​ត្រួតពិនិត្យ​ដោយ​ផ្ទៃ​បង្ហាញ​ឌីជីថល​មួយ​ជា​កន្លែង​ដែលអ្នកជំនួញទាំងឡាយអាច​ចូល​ដំណើរ​ការគ្រប់ប​ណ្តា​ញ​សង្គម​ទាំង​អស់​​និង​ព័ត៌មាន​លើ​ប​ណ្តា​ញ​នៅ​ក្នុង​កន្លែង​តែមួយ​នៅ​ក្នុង​ពេល​វេលា​ដ៏ពិត​ប្រាកដ៏​ហើយ​ជ្រើស​រើសទិន្នន័យ​ដែលពាក់ព័ន្ធ​បំផុត​សម្រាប់​អាជីវកម្ម​របស់​ខ្លួន​។
អ្នក​ប្រើ​ប្រាស់​អាចសំរង់​ការ​ជ្រើស​រើស​ក្នុង​ការ​បង្កើត​របាយការណ៍​សង្ខេបនៅ​ក្នុង Excel ឬ​ឯកសារ​ប្រភេទ PDF … More

post-image

ព្រឹត្តិការណ៍ Startup Weekend Cambodia 2013

ព្រឹត្តិការណ៍ Startup Weekend នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​បញ្ចប់។ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ដែលមាន16 ក្រុម​ត្រូវបាន​ចូល​រួម​ប្រកួតប្រជែងក្នុងរយៈពេល 54 ម៉ោង​ដើម្បី​ធ្វើ​ឱ្យ​ការ​ចាប់​ផ្តើ​មអាជីវកម្ម​របស់​ពួក​គេ​លេច ចេញជារូប​រាងបាន។ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចូលរួមនៅ​ក្នុង​ការ​ប្រកួត​ប្រជែង​និង​ផ្តល់​ឱ្យ​អ្នក​នូវ​ពត៌មាននៅ​ក្នុងទិដ្ឋភាពនោះ ។
ទិដ្ឋភាព​ទូទៅ​នៃព្រឹត្តិការណ៍
នៅក្នុង​អំឡុង​ពេលការចាប់ផ្ដើម​អាជីវកម្មនាចុង​ស​ប្តា​ហ៍មាន​អ្នក​អភិវឌ្ឍន៍កម្មវិធីនិង​អ្នកប្រកប អាជីវកម្មជាច្រើនបាន​លើកឡើងពីគំនិតរបស់ពួកគេ​ហើយ​បង្កើត​ជាក្រុម​បង្កើតផលិតផល ​អភិវឌ្ឍ​ន៍អាជីវកម្ម​និងនៅទី​បំផុត​ការ​ពារ​​វា​នៅ​ទល់​មុខ​គណៈកម្មការទាំងប្រាំមួយ​មួយ​នា​រសៀល​ថ្ងៃ​អាទិត្យ​។ សម្រាប់​អ្នក​ចូលរួម​នាចុង​ស​ប្តា​ហ៍​នោះ​មានសម្ពាធជាច្រើនជាមួយនឹង ការចំនាយ​រយៈ​ពេល​យូររហូតដល់​យប់និង​គេង​បានតែប៉ុន្មាន​ម៉ោង​តែប៉ុននោះ​។ ការចាប់ផ្ដើម​អាជីវកម្មនាចុង​ស​ប្តា​ហ៍នេះទាមទារ​ឱ្យ​អ្នក​ចូលរួម​ដែល​មានចំនាប់អារម្មណ៍​អោយ​នៅ​តែមាន ចិត្តចង់ធ្វើតាម​ការ​ប្រកួត​ប្រជែងនោះ​បើទោះបីជាមានរឿងអ្វី​​កើត​ឡើងក៏​ដោយ​​។
Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​មានបទ​ពិសោធន៍​ផ្ទាល់យ៉ាង​ពេញលេញ​និង​បាន​ជួប​ក្រុម​នីមួយៗដើម្បី​ប្រមូល​មតិ​និង​ចំនាប់អារម្មណ៍​របស់​ពួក​គេ​អំពី​ការ​ប្រកួត​ប្រជែង​ការ​ចាប់​ផ្តើ​មអាជីវកម្មនាចុង​ស​ប្តា​ហ៍នោះ ​។
ឆ្នាំ​នេះ​ព្រឹត្តិការណ៍ Startup Weekend​ នៅប្រទេស​កម្ពុជាកើតឡើង​ស្រប​ពេល​ជាមួយ​នឹងព្រឹត្តិការណ៍ Global Startup Battle ដោយ​ប្រមូល​អ្នកឈ្នះ​ពី​ទីក្រុងចំនួន 200 នៅ​ជុំវិញ​ពិភពលោក​។ ​ចំនែកឯប្រទេសកម្ពុជា​ពិតជាមាន​មោទនភាព​​ខ្លាំងណាស់​ចំពោះ​ក្រុម​​ពីរ​ដែល​បច្ចុប្បន្ន​កំពុងតែ​ត្រៀមខ្លួនដើម្បីប្រកួត​ប្រជែង​ការ​ចាប់ផ្ដើមអាជីវកម្ម​ដ៏​ធំ​បំផុតមួយ​នៅ​លើ​ពិភពលោក​។ អ្នក​អាច​ជួយ​ក្រុម​ទាំង​នេះ​ដោយផ្ទាល់​ដើម្បី​ធ្វើ​ឱ្យ​គម្រោង​របស់​ពួក​គេ​អាចចូល ទៅ​កាន់​សហរដ្ឋ​អាមេរិក​បានដោយការ​បោះឆ្នោត​ឱ្យ​ពួក​គេ​នៅ​ក្នុង​គេហទំព័រជា​ផ្លូវការ​នេះ​ជា​រៀង​រាល់​ថ្ងៃ​។
ថ្ងៃទី1 – ថ្ងៃ​សុក្រ​ ទី22 ខែ​វិច្ឆិកា
ម៉ោង18:00 – ការ​ចាប់​ផ្តើ​ម​ជា​ផ្លូវ​ការ​នៃ​ Startup Weekend Cambodia
លោក Darren James ជាអ្នកតំនាងអោយអ្នករៀបចំកម្មវិធី Startup Weekend នៅក្នុង ប្រទេស​កម្ពុជា​បានណែនាំពី​ក្រុម​ការងារ ម្ចាស់​ឧបត្ថម្ភ​ ​គ្រូ​បង្វឹក​ គណៈកម្មការ​និង​ដំណើរ​ការ​នៅក្នុងកម្មវិធីនេះ​។
18:30 – វាគ្មិន​បង្ហាញ​គំនិត​ពីការចាប់ផ្ដើមអាជីវកម្ម
More

post-image

ព្រឹត្តិការណ៍ Hackathon ដើម្បីការអប់រំនៅកម្ពុជា

នៅ​ថ្ងៃ​ទី 30 ខែ​វិច្ឆិកា​នេះ iLab Instedd នឹងរៀបចំ​ព្រឹត្តិការណ៍ Hack​-a-Thon ​ដែល​ជាព្រឹត្តិការណ៍​ថ្នាក់​ជាតិ​មួយ​ដែល​មានអ្នក​សរសេរ​កម្មវិធី​កំ​ព្យូ​ទ័​រជាជនជាតិ​ខ្មែរ​​នឹងមក​សហការ​គ្នា​នៅលើ​គម្រោងមួយ​។ សម្រាប់​លើក​នេះ​គម្រោង​នេះ​មាន​គោល​បំណង​ជួយ​សម្រួល​ដល់​​ដំណើរ​ការ​នៃ​ការសិក្សាដោយបកប្រែវេបសាយ Khanacademy.org ​ទៅជា​ភាសា​ខ្មែរ​។ ដោយមានការឧបត្ថម្ភពី eponym ដែលជាអង្គការ​មិនស្វែងរក​ប្រាក់​ចំណេញ​​ជាមួយ​នឹងវេ​ប​សាយដែលមានគោលដៅ​ដើម្បី​ផ្តល់នូវ​ការ​អប់រំ​ថ្នាក់​ពិភពលោក​ដោយ​ឥតគិតថ្លៃ​សម្រាប់មនុស្សម្នាទាំងឡាយ​នៅ​ក្នុង​ពិភពលោក​។
Hack​-a-Thon ​គឺ​ជា​ព្រឹ​ត្ត​ការណ៍​ដែលកើតមានឡើងផ្ទួនៗនៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅខែ​កញ្ញាអ្នកសរសេរប្លុក អ្នកសរសេរកូដនិងអ្នកឌីសាញបានចូលរួម​សម័យ​ប្រជុំសម្រាប់​កូដ​បើក​ចំហ​។ កិច្ចប្រជុំ Hack​-a-Thon ​គឺ​ជា​ឱកាសដ៏​ពិសេស​មួយដើម្បី​រៀន​ពី​អ្នក​ជំនាញ​និង​​ចំណាយ​ពេល​ពីរ​ថ្ងៃដើម្បី​ធ្វើការ។
អ្នក​ចូលរួមទទួល​បាននូវ​វិ​ញ្ញា​បន​ប័ត្រ​នៃ​វត្តមាន​និង​ការ​ចូលរួម​​សិក្ខាសាលា​នេះដោយបានបង្ហាញ​ពីចំ​នេះ​ដឹង​របស់​ពួក​គេ​​។ ពួក​គេទំនង​ជានឹង​ត្រូវ​បាន​នាំមុខទៅកាន់​ឱកាស​អាជីវកម្ម​ថ្មី​ៗដូចជា​ជា​ប​ណ្តា​ញ​មួយដែលជាចំនុចសំខាន់នៅក្នុងព្រឹត្តិការណ៍​នេះ​។
សម្រាប់លើក​នេះ​អ្នកអភិ​វ​ឌ្ឈ​ន៍​​នឹង​ផ្តោ​ត​ទៅ​លើ​ការ​បកប្រែវេ​ប​សាយ Khanacademy.org ​ដែល​ផ្តល់​នូវ​មេរៀន​​គណិតវិទ្យា​ វិទ្យា​សា​ស្រ្ត​ សេដ្ឋកិច្ច​ ប្រវត្តិ​សា​ស្រ្ត​ ការ​សរសេរ​កម្មវិធី​កំ​ព្យូ​ទ័​រចាប់ពី​ថ្នាក់​​ទី 8 ដល់ថ្នាក់​ទី 3 ។ មេរៀន​នីមួយ​ៗមាន​នៅ​តាម​​វីដេអូ Youtube ដែលមាន​គ្រូ​បង្រៀន​ជាសំលេង។
ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថាចង់ចូលរួមនៅក្នុង​គម្រោង​នេះ​និង​ជួយសំរួល​ដល់​ដំណើរ​ការ​នៃ​ការ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​លោកអ្នក​អាច​ចូលរួម​ជាមួយ​ក្រុម​ការងារ​នៅ​ក្នុង មជ្ឈមណ្ឌល​ភ្នំពេញ​ជាន់​ទី 4 អគារ B1។
អ្នក​ក៏​អាច​ពិនិត្យ​មើល​ទំព័រហ្វេសប៊ុករបស់​ពួកគេ​ដើម្បី​រក្សាការដាន។

 

post-image

សន្និសិទអ្នកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Samsung

នាពេលថ្មីៗនេះក្រុមហ៊ុន Samsung បាន​រៀបចំ​ស​ន្និ​សិ​ទ​អ្នកអភិ​វ​ឌ្ឈ​ន៍​របស់​ពួក​គេ​ជា​លើក​ដំបូង​នៅ​ក្នុងរដ្ឋ San Francisco​​ ដោយមានអ្នក​ចូល​រួមជាង 1300 នាក់ ​ដែល​ភាគ​ច្រើន​សុទ្ធសឹងតែ ជា​អ្នកជំនាញ​កម្មវិធី ​អ្នក​អភិវឌ្ឍន៍កម្មវិធី​ អ្នក​ជំនាញ​ឧស្សាហកម្ម​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Samsung ។
ព្រឹត្តិការណ៍​នេះបានផ្តោតយកចិត្តទុកដាក់លើ​ឧបករណ៍​អភិវឌ្ឍន៍ចុងក្រោយ​បំផុត​របស់ Samsung និង SDKs​ ហើយ​មាន​បំណង​ផ្តល់​នូវ​ការ​អនុវត្តន៍ដ៏​ល្អ​បំផុត​និង​ការ​ស្វែងយល់​ពី​ឱកាស​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រព័ន្ធ​អេកូ​របស់ក្រុមហ៊ុន Samsung ទាំងមូល ។
លោក Curtis Sasaki ​​ជា​ប្រធាន​​មជ្ឈមណ្ឌល​ដំណោះស្រាយ​ខាងផ្នែកប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិ​ចនៅ​ក្រុមហ៊ុន Samsung Electronics បាននិយាយថា “នេះ​គឺ​ជា​សន្និសីទ​មួយ​ដែលអ្នក អភិវឌ្ឍន៍​អាច​សិក្សា​អំពី​ដង្ហើម​នៃផលិតផល​របស់ក្រុមហ៊ុន Samsung ” ​។
ស​ន្និ​សិ​ទ​នេះ​មានវគ្គ​​សិក្សាជាង 40 ដែល​លើកឡើងពីប្រធានបទ​​ដ៏​ទូលំទូលាយ​​រួម​ជាមួយ “ការអនុវត្តជាក់ស្តែង​” សិក្ខាសាលា​និង​ការ​ពិភាក្សា​​។ សុន្ទរកថា​ដែល​បាន​ផ្ដល់​ដោយ​អ្នក​ជំនាញ​លើវិស័យ​នេះបាន​ផ្តោ​ត​លើ​បញ្ហា​ជាច្រើន​ដូចជាការ​អនុវត្តន៍​ដ៏​ល្អ​បំផុត​​នៅ​ក្នុង​ការ​ប្រកួតលេងហ្គេម​ដែលមាន​អេក្រង់​ច្រើនដោយមាននិន្នាការ​នៅ​ក្នុង​ប​ច្ចេ​ក​វិទ្យាដែលអាច ប្រើប្រាស់បាន ​ការបង្កើតកម្មវិធី​សម្រាប់​ Smart TV និងមានអ្វី​ជា​ច្រើន​ទៀត ។
អ្នក​អភិវឌ្ឍន៍​មាន​ឱកាស​ដើម្បី​ស្វែងយល់​និងទទួលបាន​បទពិសោធន៍​ពីការច្នៃប្រឌិត​ចុងក្រោយ​បំផុត​របស់ក្រុមហ៊ុន Samsung ដូចជាពេលថ្មីៗនេះ​មានចេញ​នូវ Mobile SDK s ។ ជាការពិត​ណាស់ SDKs ថ្មីៗចំនួន​ប្រាំត្រូវ​បាន​ប្រកាស​ថានឹងចេញផ្សាយក្នុងគោលបំណង … More

post-image

ឧបករណ៍ MUKU SHUTTR ជាឧបករណ៍បញ្ជាម៉ាស៊ីនថតពីចម្ងាយ

ថ្ងៃ​នេះ​យើងនឹង​ណែនាំ​អ្នក​អោយស្គាល់​ឧបករណ៍អេឡិចត្រូនិចមួយដែលមានឈ្មោះថា Muku Shuttr ដែលធ្វើអោយអ្នក​ប្រើ​ប្រាស់អាចការ​បញ្ជា​ម៉ាស៊ីន​ថតពី​ចម្ងាយបាន​តាម រយៈកម្មវិធី​ថតរូបពី​ទូរស័ព្ទ​ iPhone និង Android របស់​​គេបាន​។ គេអាចភ្ជាប់វាបានភ្លាមដោយគ្រាន់តែ​​ចុចពីដងតែប៉ុននោះ​ជាមួយ Shuttr ដោយមិន​ត្រូវ​ការ​កម្មវិធី​ដើម្បីដំណើរការជាមួយ Apple និង​ឧបករណ៍​របស់ Samsung ។
“តើអ្នកធ្លាប់​​ព្យាយាម​ថតរូប​ជា​ក្រុមក៏​ប៉ុន្តែ​តែងតែ​បាត់មុខមនុស្សម្នាក់នៅក្នុងរូបថតនោះដែរឬទេ​?​”
នៅ​លើគេហទំព័រជា​ផ្លូវការ​របស់ Muku Labs ​ផ្តោតលើស្ថានភាព​ប្រចាំថ្ងៃដែល​ Shuttr អាច​ត្រូវ​បាន​ប្រើ​ប្រាស់សម្រាប់​បទ​ពិសោធកំរិត​ខ្ពស់បាន​។
នេះគឺ​ជាស្ថានភាព​ ​:
“តើអ្នកធ្លាប់​បាន​ព្យាយាម​ថតរូបខ្លួន​ឯង​ជាមួយ​ទូរស័ព្ទ​របស់​អ្នក​​ប៉ុន្តែ​មើល​ឃើញ​ថា​ការថតនេះ​ត្រូវ​បាន​កំណត់​​ទៅតាមប្រវែង​ដៃរបស់​អ្នកឬទេ​?​”  “តើអ្នកធ្លាប់បាន​ព្យាយាម​​ថតរូបជា​ក្រុម​ក៏ប៉ុន្តែ​​តែងតែ​បាត់​មុខមនុស្សម្នាក់នៅ​ក្នុង​រូបថត​នោះដែរឬទេ​?​” ប្រសិន​បើ​អ្នក​មិនមានសំណាង ហើយ​ត្រូវបានមិត្តភក្តិ​របស់អ្នក​សុំអោយថតរូបជា​​ក្រុមនោះ​អ្នកនឹងគ្មាន​នរណា​ម្នាក់​នឹងចងចាំ​អ្នក​នៅពេលដែលយើងបង្ហាញវានាថ្ងៃណាមួយនៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខនេះ​។
ចម្លើយ​នៃ​បញ្ហា​ទាំង​នេះ​គឺមាននៅ​ក្នុង​ហោប៉ៅ​របស់​អ្នក​ជាមួយ​នឹងទំហំ​របស់​ខ្លួន 61 X 26 X 6 និងទម្ងន់​ 10g ​នោះគឺ Muku Shuttr ។ ឧបករណ៍​នេះត្រូវបានភ្ជាប់​ជាមួយទូរស័ព្ទតាមរយៈ​ប៊្លូ​ធូ​ស ​បន្ទាប់​មក​វា​ផ្ដល់​ឱ្យ​អ្នក​នូវ​ភាពរីករាយសម្រាប់ការថតរូបដោយខ្លួនឯង​។
តើវា​តំណើរការ​ដោយ​របៀប​ណា​ ?
ឧបករណ៏​ Shuttr នេះ​ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់​ទូរស័ព្ទ​តាមរយៈ​ប៊្លូ​ធូ​ស​​បន្ទាប់ពី​មើល​ឃើញថា​​វាជាឧបករណ៍​មួយដែលជួយអោយអ្នក​អាច​រីករាយ​ជាមួយ​នឹង​ទូរ​ស័ព្ទ​របស់អ្នក។ វា​ត្រូវ​បានភ្ជាប់ទៅ​កាន់ទូរស័ព្ទ​របស់​អ្នក​រហូត​ដល់ពេល​អ្នកភ្ជាប់វា​ឡើងវិញ​ជាមួយឧបករណ៍​​ផ្សេង​ទៀត​​។ ដូចគ្នា​នេះ​ផង​ដែរ​អ្នក​អាច​ប្រើ​វាដើម្បីបញ្ជា​ PowerPoint ពី​ចម្ងាយប្រសិន​បើ​អ្នក​ផ្ជាប់វាជាមួយ​​ Mac ឬ​កុំព្យូទ័រ Window​។
លក្ខណៈពិសេស
ឧបករណ៍នេះអាចប្រើប្រាស់បានក្នុងរយៈចម្ងាយ​ប្រមាណ 10 ម៉ែត្រ​និង​ថាមពលថ្ម​មាន​រយៈពេល 2 … More

back to top BACK TO TOP