post-image

រីករាយឆ្នាំថ្មីជាមួយហ្វេសប៊ុក

ហ្វេ​ស​ប៊ុ​ក​ទើបបានបាន​ចេញ​ផ្សាយ​​នូវឧបករណ៍​ថ្មី​មួយ​ដែលបាន​ក​ត់គ្រា​ពីព្រឹត្តិការណ៍​ចំនួន 20 សំខាន់ៗ​បំផុតប្រចាំ​ឆ្នាំ 201​​3 របស់​អ្នក ។ ជា​មួយ​នឹង​​ឧបករណ៍រំលឹកព្រឹត្តិការណ៍ប្រចាំ​ឆ្នាំ 201​​3 របស់​អ្នក អ្នក​នឹងដឹងពីព្រឹត្តិការណ៍ប្រចាំឆ្នាំ​របស់​អ្នក​តាម​រយៈ​រឿងរ៉ាវ​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ រូបថត ​ប្រកាស​របស់​អ្នក​និង​ព្រឹត្តិការណ៍​ដ៏​សំខាន់បំផុតនៅក្នុងជីវិត​របស់​អ្នក​។
ទទួល​បានជាគំនិត​នេះអ្នកអាចសាកល្បងឧបករណ៍​នេះដោយ​ចូល​ទៅ​កាន់ Facebook Year In Review ។ អ្នក​អាច​ពិនិត្យ​មើល​ព្រឹត្តិការណ៍ចំនួន 20 ដ៏សំខាន់​បំផុតរបស់មិត្ត​ភក្តិរបស់​អ្នក​ដោយ​បញ្ចូល​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ​នៅ​ក្នុង​URL http://www.facebook.com/yearinreview/ friendsname ។
ឧបករណ៍​នេះគឺ​មិន​អាច​ប្រើ​បាន​សម្រាប់​ម៉ាកផលិតផល​និង​ក្រុមហ៊ុនទេ​។
នៅពេល​ដែលអ្នករំលឹកពីព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​អ្នក​ ​អ្នក​អាច​ចែក​រំលែក​វា​ជាមួយ​នឹង​មិត្ត​ភក្តិ​របស់​អ្នកបាន​។
ព្រឹត្តិ្កការណ៍ដ៏មានសារៈ​សំខាន់​បំផុត​ចំនួន 20 ជា​ការ​ប្រកាស​​ច្រើនបំផុត​និង​រូបភាព​ដែល​ទទួល​បាន​ការចូលចិត្ត​និង​មតិ​ជាច្រើន​ពី​មិត្ត​ភក្តិ​របស់​អ្នក​។ ឧបករណ៍​នេះ​ក៏​បាន​បង្កើត​ជា​ផ្ទៃ​បង្ហាញ​ឌីជីថល​ដោយ​រូបភាព​ផ្សេង​ៗគ្នា​ដែល​អ្នក​បាន​ជ្រើសរើស​នៅ​ក្នុង​អាល់ប៊ុម​រូបថត​ជា​សាធារណៈ​។

post-image

Geeks នៅក្នុងប្រទេសកម្ពុជានឹង ឈប់សម្រាក!

ក្រុមការងាររបស់យើងខ្ញុំនឹងត្រូវបានឈប់សម្រាកពីរបីថ្ងៃដើម្បីរីករាយជាមួយនិងថ្ងៃ លំហែកាយ ហើយយើងខ្ញុំនឹងត្រឡប់មកវិញនៅថ្ងៃទី 6 ខែមករាដោយពាំនាំមកជាមួយ នូវព័ត៌មានបច្ចេកវិទ្យាជាច្រើននៅជុំវិញពិភពលោក។
រីករាយថ្ងៃឈប់សម្រាកអ្នកទាំងអស់គ្នា រីករាយថ្ងៃណូអែល និង រីករាយឆ្នាំថ្មី !
ជាមួយនិងសេចក្ដីស្រឡាញ់ដល់មិត្តអ្នកអានរបស់យើងទាំងអស់គ្នា

post-image

នៅសល់មួយខែទៀតនឹងចូលដល់ ព្រឹត្តិការណ៍ Emtech សិង្ហបុរី

នៅសល់តែ​មួយ​ខែទៀតទេចូលដល់​ព្រឹត្តិការណ៍ Emtech Sigapore ជាសន្និសីទ​ប​ច្ចេ​ក​វិទ្យា​មួយ​ដែល​រៀបចំ​ដោយទស្សនា​វ​ដ្តី​​ប​​ច្ចេ​ក​វិទ្យា​​របស់ MIT ។
សន្និសីទ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅអគារ Marina Bay Sands ​នៅថ្ងៃទី 20-21 ខែ​មករា​នា​ដើម​ឆ្នាំ​ក្រោយ​។
​ថ្មីៗនេះ Emtech ទើប​បាន​ប្រកាសឈ្មោះ​បេក្ខជន​ចុងក្រោយដែលមកពី​តំបន់​អាស៊ី​អាគ្នេយ៍ ​អូស្ត្រាលី ​និង ញូ​វែ​ល​សេ​ឡង់​សម្រាប់​ខួបប្រចាំ​ឆ្នាំ​​លើក​ទី 13 របស់ទស្សនា​វ​ដ្តី​ការ​​ប​ច្ចេ​ក​វិទ្យា​ MIT :

 
1. កញ្ញា Juliana Chan មកពីប្រទេស​សិង្ហបុរី​
2. លោក Michael Hochberg មកពីប្រទេស​សិង្ហបុរី​
3. លោក Goh Ai Ching មកពីប្រទេស​ម៉ាឡេស៊ី​
4. លោក​ Iqbal Mudasser មកពីប្រទេសសិង្ហបុរី​
5. លោក Matthew Hill មកពី​ប្រទេស​អូស្ត្រាលី​
6. លោក Nripan Mathew មកពីប្រទេសសិង្ហបុរី
7. លោក Suranga Chandima Nanayakkara មកពីប្រទេសសិង្ហបុរី​
More

post-image

Brainsquare : ជាហ្គេមផ្ដុំរូបមួយ ដែលបានផលិតឡើងនៅក្នុងប្រទេស កម្ពុជា

Brainsquare គឺ​ជាហ្គេមផ្ដុំ​រូបមួយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ដែល​បង្កើត​ឡើង​ដោយ Sompom​ ដែលជាស្ទូឌីយោ​វីដេអូ​ហ្គេម​មួយ​ដែលទទួល​បានជោគជ័យ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។
ហេតុ​អ្វី​បាន​ជាការបញ្ចេញសមត្ថភាពខួរក្បាល​នេះល្អសម្រាប់​អ្នក​?
ដូច​ជា​រាង​កាយ​របស់​អ្នកដែរ​ អ្នក​ត្រូវ​អនុវត្ត​សមត្ថភាពខួរក្បាល​របស់​អ្នក​អោយបាន​ច្រើន​ដង​តាមដែលអាច​ធ្វើ​ទៅបាន​។ ក្រុម​អ្នក​ជំនាញ​បាន​អះអាង​ថា​បើអ្នកកាន់តែបង្កើត​សកម្មភាព​​ខួរក្បាលនោះ​អ្នកកាន់តែអាច​ការពារពី​ការធ្លាក់ចុះនៃការយល់ដឹងរបស់អ្នកដែលទាក់ទងនិង អាយុរបស់អ្នកបានកាន់តែប្រសើរ​ជាង​មុន​។ ពួក​គេ​ថែមទាំង​ជឿ​ជាក់ថា​អ្នក​អាច​បង្កើន​​នូវ​សមត្ថភាព​ខួរ​ក្បាល​របស់​អ្នក​ជាមួយ​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​បន្តិចបន្តួច​ក្នុង​ជីវិត​​ប្រចាំ​ថ្ងៃ របស់​អ្នក​។ បើតាមការ​សិក្សា​បាន​បង្ហាញ​ថា បើទោះបីជាអ្នកចំនាយពេលវេលាហ្វឹកហាត់ ខួរក្បាលបានត្រឹមតែ 10 នាទី​ក៏ដោយក៏អ្នកអាច​បង្កើន​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល​និង​អាចបង្កើន​សមត្ថភាពខួរក្បាលបានផងដែរ​។ ជា​លទ្ធផលហ្គេមវាស់ស្ទង់សមត្ថភាពខួរក្បាល​ហាក់ដូច​ជា​​វីតាមីន​ដែលជួយ​ជ​ម្រុ​ញសមត្ថភាព​ខួរ​ក្បាល​របស់​អ្នក ។
តើ Brainsquare យកឈ្នះ​​ហ្គេម​ផ្គុំរូប​ពីជំនាន់មុន​ដោយ​របៀប​ណា​?
ហ្គេមផ្ដុំ​រូប​​ស្តាប់​មើលទៅ​ហាក់ដូចជា​គួរ​ឱ្យ​ធុញ​និង​មិនសប្បាយលេងទាល់តែសោះ​។ ហ្គេម Brainsquare បានណែនាំ​នូវហ្គេម​ផ្ដុំ​រូប​ថ្មី​មួយ​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​បទ​ពិសោធ​ន៏​អ្នក​លេង​ហ្គេមជាមួយ​នឹង​ពណ៌​ខុស​គ្នាៗ​ជាង 10 ​ពណ៌​ដែលយើងត្រូវរួមវា​បញ្ចូល​គ្នាតាម​ដែលអាច​ធ្វើ​ទៅ​បាន​​ដើម្បី​បញ្ចប់​កម្រិត​ដ៏​លំបាក​បំផុត​។

វាជាហ្គេម​យុទ្ធ​សា​ស្រ្ត​មួយ
នៅ​ក្នុងហ្គេម Brainsquare តំរូវអោយអ្នក​ដោះស្រាយ​ល្បែង​ផ្គុំ​រូប​​ជាមួយ​នឹង​ការផ្លាស់ទី​រូ​បនោះ យ៉ាងរហ័ស​និង​មាន​ប្រសិទ្ធិ​ភាព​។ ​​អ្នកលេងវា​ដើម្បី​ដោះស្រាយ​ការ​ផ្គុំ​រូប​នៅ​ក្នុង​ចំនួន​នៃ​ការ​ផ្លាស់ទីដ៏​ខ្លី​និង​ចែក​រំលែក​លទ្ធផល​របស់​អ្នក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​។
​ជាហ្គេមមួយសំរាប់អ្នករាល់គ្នាដែលបានបង្កើតចេញ​អាជីវកម្មដែលទើបនិងចាប់​ផ្ដើមនៅ​កម្ពុជា
​ស្ទូឌីយោច្នៃប្រឌិត Sompom ​គឺជា​ស្ទូឌីយោ​វីដេអូ​ហ្គេម​​មួយដែលទទួលបានជោគជ័យ​នៅ​ក្នុងប្រទេស​កម្ពុជាហើយ​មាន​ឯកទេសខាងហ្គេម​សម្រាប់ទូរស័ព្ទ​​។ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍កម្មវិធី​ចំនួនបួននាក់​និង​អ្នក​រចនា​រូបភាព​ម្នាក់​ដែល​ខិតខំធ្វើ​ការយ៉ាង​លំបាក​ដើម្បីសំរេចកិច្ចការនេះ​។ មក​ដល់​ពេល​នេះ​ពួក​គេ​បាន​បង្កើតហ្គេម Numbees​ ជាប្រភេទហ្គេមម្យ៉ាងដែលជួយបង្វឹកខួរក្បាល​របស់​អ្នក​និង​ផ្ដល់​ឱ្យ​អ្នក​នូវ​ភាព​រីករាយក្នុង​ពេលតំនាលគ្នា​។ ជាមួយនិង Numbees ដែលជា​ហ្គេម​នៃពិភព​គណិតវិទ្យា​បានផ្តល់​អោយអ្នកនូវ​ការ​ចងចាំ​យ៉ាងល្អ​ជាមួយនឹងការ​សាកល្បងចងចាំលេខ 1,2,3 ។
ចូរក្រឡេកមើលហ្គេម Brainsquare នៅក្នុងវីដេអូខាងក្រោម :

post-image

ខ្សែដៃ Jawbone UP24

ឧបករណ៍ Jawbone UP24 គឺ​ជា​ខ្សែ​ដៃ​ដែល​តាមដានរបៀប​រស់​នៅ​របស់​អ្នក​ 24/24h ដែល​ធ្វើអោយអ្នកដឹងពីការ​រស់នៅរបស់អ្នកបានប្រសើរ​ជាង​មុន​​​។ ឧបករណ៍ UP24 បាន​កត់ត្រា​ពីទំលាប់នៃ​គេង​របស់​អ្នក​ កត់ត្រាសកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​និង​វិភាគ​អាហារ​របស់​អ្នក​។
ឧបករណ៍ UP24 ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ទូរស័ព្ទ​របស់​អ្នក​តាមរយៈ​ប៊្លូ​ធូ​ស ​ហេតុដូច្នេះហើយ​អ្នក​អាចធ្វើ​ការតាមដានពីដំណើរការរបស់​អ្នក​នៅ​ក្នុង​ពេល​វេលាដ៏​ពិត​ប្រាកដមួយ ​។ វា​ធ្វើការ​ជាមួយនិង​កម្មវិធី​មួយ​ដែលត្រូវបានផ្តល់ទៅអោយអ្នក​​ដោយ​ផ្អែក​លើ​កំណត់​ត្រា​ផ្ទាល់​ខ្លួន​របស់​អ្នក​។ កម្មវិធី​នេះ​អាច​ជួយ​​រៀបចំ​របស់​ពេលវេលាប្រចាំថ្ងៃរបស់អ្នក​​រវាង​សកម្មភាព​ប្រចាំថ្ងៃ​និងការ​គេង​របស់​អ្នក​។ ជាឧទាហរណ៍​ ដោយពឹងផ្អែកលើ​អ្វី​ដែល​អ្នក​បាន​ធ្វើសម្រេច​បាននៅ​ថ្ងៃ​នេះ​វា​នឹង​ផ្ដល់​អនុសាសន៍អោយអ្នក​ចូល​គេងក្នុងពេលវេលាដ៏​ជាក់លាក់​មួយនៅយប់​នោះ​។
ជួយដាស់ដំណេករបស់​អ្នក
ឧបករណ៍ Jawbone បានចេញ​​កំណែ​ដំបូងនៃ​ខ្សែដៃ​របស់ខ្លួន​បានប្រមាណ​មួយ​ឆ្នាំ​កន្លង​មក​ហើយ ​​ដែលជា​ធម្មតាត្រូវបាន​គេ​ហៅ​ថា UP Wireless ។ ឧបករណ៍ UP24 បាន​បង្ហាញ​លក្ខណៈ​ពិសេស​ថ្មីមួយ​ដូចជា “ការរំលឹក​ដ៏ឆ្លាតវៃ​” ដោយជួយដាស់​អ្នក​ជាមួយ​នឹងការ​កំណត់ពេល​ញ័រ​​។ ដូច​ជា​មុខងារ “ដាស់ដំណេក​”  កម្មវិធីនេះ​ព្យាយាម​លៃ​តម្រូវ​ទំលាប់នៃការ​គេង​របស់​អ្នក​ដោយ​តាមដានថាតើអ្នក​គេងលក់រលីវៗ ឬ ​​គេងលក់ខ្លាំង និងពេលវេលាចូល ដំណេកនិង​​ក្រោកពីដំណេក​។
ជួយជំរុញ​​ខ្លួន​អ្នក
មុខងារ “ថ្ងៃ​នេះ​ខ្ញុំ​នឹង​” អនុញ្ញាត​ឱ្យ​អ្នក​កំណត់​កិច្ចការអ្វីមួយជា​រៀង​រាល់​ថ្ងៃ​ដូច​ជា​ការបង្កើន ការ​ប្រើ​ប្រាស់ជាតិប្រូតេអ៊ីន​​ឬ​ដើរ​បន្ថែម​ទៀត​។ ការឈ្នះ​ជាប្រចាំ​ថ្ងៃ​របស់​អ្នក​អាច​ចែក​រំលែក​ទៅកាន់​មិត្ត​ភក្តិ​របស់​អ្នក​ហើយ​អ្នកក៏​​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​សហគមន៍​ទាំងមូល​ក៏បានដែរ។ ជាឧទាហរណ៍​ ថាតើ​អ្នកត្រូវការរយៈពេលប៉ុន្មាន​ថ្ងៃ​ដើម្បី​សម្រេច​អោយបាន​មួយ​លានជំហាន​ ​? គោលដៅ​ប្រចាំ​ថ្ងៃ​ទាំង​នេះ​ដោយ​អាស្រ័យលើ​ទំលាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែល​ជា​ពិសេស​ទទួលបានពីការ​អភិវឌ្ឍ​ន៍ផ្ទាល់​ខ្លួន​របស់​អ្នក​។
ជួយ​លើក​ទឹក​ចិត្ត
មុខងារ “Streaks“ និង “Milestones“ គឺ​ជា​មុខងារមួយ​ដែល​លើកទឹកចិត្ត​ដោយផ្តល់​រង្វាន់​ដល់​អ្នក​ពី​ការ​រីក​ចម្រើន​រយៈ​ពេល​ខ្លី​និង​រយៈ​ពេល​វែង​របស់​អ្នក​។ បន្ទាប់​ពី​រយៈ​ពេល​នៃ​ការ​ទទួលបានជ័យជំនះរាប់លាន​​ជំហានរួចមក ​កម្មវិធី​នេះនឹងប៉ាន់ស្មានអោយ​អ្នកនូវអ្វីដែលអ្នក​សមនឹង​ទទួល​បាន​ដូចជា​ការ​ប្រារព្ធ​ពិធី​អ្វីមួយដែលអ្នកអាច​មើល​ឃើញ​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​​បន្តជំហានបន្ថែម​ទៀត​។
​រក្សាការ​តភ្ជាប់
ឧបករណ៍ UP24 ជូន​ដំណឹង​អ្នក​នៅពេល​ដែល​អ្នក​បាន​ឈាន​ដល់​គោល​ដៅ​របស់​អ្នក​ជាមួយ​នឹង​ការ​ជូន​ដំណឹង​នៅ​ក្នុង​ពេល​វេលា​ពិត​ប្រាកដ​​លើ​ឧបករណ៍​របស់​អ្នក​។ វា​ក៏​បានផ្ញើ​ការ​ជូន​ដំណឹងអោយ​អ្នកផងដែរ​នៅពេល​ដែល​វា​មាន​អារម្មណ៍​ថា​អ្នក​ជិត​បំពេញ​គោល​ដៅរបស់​អ្នកចប់សព្វគ្រប់​ឬ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ទទួល​បាន​ជោគជ័យ ​។ ឧបករណ៍ UP24 ក៏​អាចធ្វើ​របាយការណ៍​សង្ខេប​ពេញលេញ​នូវសកម្មភាព​នៃ​​ការគេង​និង​ការហាត់ប្រាណរបស់​អ្នក​ផងដែរ ដូច្នេះ​អ្នក​អាច​រក្សា​ទុក​ការតាមដាន​មួយ​។
តម្លៃ​និងកន្លែងដែលអាចរកបាន
ឧបករណ៍ UP24 អាច​រក​បាន​នៅ​ក្នុង​ទំហំ​បី (ខ្នាត​តូច … More

back to top BACK TO TOP