post-image

CCIM បានបើកដំណើរការបណ្តាញ ផ្សព្វផ្សាយថ្មីមួយនៅក្នុងប្រទេស កម្ពុជា

យើង​បាន​ណែនាំ​រួចមកហើយនូវ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅ​ក្នុងអត្ថបទមួយកាលពី​​ខែមុន​ហើយយើងរីករាយ​ដើម្បី​ចែករំលែកវាទៅកាន់ពិភពលោក។
ស​ប្តា​ហ៍​មុន​ CCIM បាន​បើក​ដំណើរ​ការ​ជា​ផ្លូវការនូវបណ្តាញផ្សព្វផ្សាយ​ថ្មីមួយ​ដែល​ហៅ​ថា ព​ត៌​មាន​ទាន់ហេតុការណ៍ VOD  VOD​ តំណាងអោយ “សំ​លេង​​ប្រជាធិបតេយ្យ​”​) ដែល​អាច​ប្រើប្រាស់បានជា​ភាសា​ខ្មែរ​។ បណ្តាញផ្សព្វផ្សាយនេះ​មាន​គោលបំណងដើម្បី​ចែក​រំលែក​ព័ត៌មាន​ដែលផ្តោ​ត​ទៅលើ​ប្រទេស​កម្ពុជាដែលទាក់ទងនិង វប្បធម៌​ នយោបាយ​ សេដ្ឋកិច្ច​ ប​ច្ចេ​ក​វិទ្យា​និងមានអ្វីៗផ្សេងទៀត​ជា​ច្រើន… គ្រប់ព័ត៌មាន​ទាំងអស់​ត្រូវ​បានរាយការណ៍ដោយ​អ្នក​យក​ព័ត៌មាន​ជាប្រជា​ពល​រដ្ឋ​ ហើយប្រព័ន្ធផ្សព្វផ្សាយ​បែប​នេះ​មាន​គោល​បំណងសំខាន់នៅ​ក្នុង​ការ​ជួយដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ ផ្លាស់ប្តូរនៅ​ក្នុង​សហគមន៍​របស់​ពួក​​តាមរយៈព​ត៌​មាន​និង​ការ​អប់រំ​។

លោក ស៊ុន​ណា​រិ​ន ដែលជាអ្នកសរសេរអត្ថបទលើ​ប​ណ្តា​ញពត៌មាននេះបាន និយាយថា ” ​គេហទំព័រ​ថ្មី​មួយ​នេះគឺមានបំណងដើម្បី​ផ្តល់​ព​ត៌​មាន​ ការអប់រំ​និង​ការ​កម្សាន្ត​ផង​ដែរ​”​​ ។
ចំនុចខ្លាំងនៃ​គេហទំព័រ​នេះ​គឺ​ពឹងផ្អែកលើប្រជាពលរដ្ឋរាយការណ៍ពត៌មានចំនួន​2412២៤រូបដែលមកពី​ ១២ខេត្តផ្សេង​គ្នា​ដែល​នឹង​រាយ​ការ​ណ៏ពីព័ត៌មាន​ចុងក្រោយ​បំផុតនៅ​ទូទាំង​ប្រទេស​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​តាមរយៈ​ប​ច្ចេ​ក​វិទ្យាទូរស័ព្ទ​ចល័ត​។
យើង​ទាំងអស់​គ្នា​កាន់តែ​មានសេចក្តី​រំភើបចិត្ត​អំពី​គម្រោងនេះ​ដូច​ដែល​យើង​បាន​ជឿ​រ​ជាក់​យ៉ាង​ខ្លាំង​ដែល​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្ដាញអ៊ីនធើណេតនឹង​បន្ត​ការរីកចំរើននៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​នាំ​យកមកនូវ​ព​ត៌​មាន​ថ្មីៗ​ទៅកាន់អ្ន​​កអាន​តាមដែលអាចធ្វើទៅបាន។
នេះជាភស្តុតាងមួយ​ក្នុងការបញ្ជាក់​ពី​អនាគតដ៏ភ្លឺស្វាង​នៃប្រព័ន្ធផ្សព្វផ្សាយលើ​ប​ណ្តា​ញអ៊ីនធឺណេតនៅ​ក្នុង​ប្រទេស​កម្ពុជាដែលទើបនិង​បង្កើតថ្មី ​វេ​ប​សាយ​នេះ​បាន​ប្រមូល​អ្នកទស្សនាបានជាង1លាន​នាក់​​។
 
 
 

post-image

Geeks ជាភាសាខ្មែរកំពុងតែដំណើរការ

ដូច​​​ដែល​បាន​ប្រកាស​កាល​ពីលើកមុន​ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹងមានជា​ភាសា​ខ្មែរក្នុងពេលឆាប់ៗនេះ​។
ដូច​​​ជា​សំរាប់​ពេលនេះ​យើង​កំពុង​តែបង្ហើយការបកប្រែជាភាសាខ្មែរហើយឆាប់ៗនេះ​យើងនឹងផ្សព្វផ្សាយព័ត៌មានថ្មីៗ​អំពី​ប​ច្ចេ​ក​វិទ្យា​និង​ចំនុច​ផ្តើម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ !
សូមរក្សាការតាមដានសម្រាប់​ពត៌មានថ្មីៗបន្ថែមទៀត​ដែលនឹងមកដល់ទាំង​នៅ​ក្នុង​ភាសាអង់គ្លេស​និង​ភាសាខ្មែរ ។

post-image

ទូរស័ព្ទ NOKIA LUMIA 1020 EOS

កាល​ពី​ខែ​មុន​យើង​បាន​និយាយ​ពី​​ពាក្យ​ច​ចាម​អារាម​អំពី Nokia Lumia Eos ថា​នឹង​ចេញនាពេលឆាប់ៗនេះ។ ឥឡូវ​នេះវាចេញជា​ផ្លូវការហើយ Nokia Lumia 1020 Eos ​នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​ទី26 ខែ​កក្កដា​ឆ្នាំ​២០១៣ខាងមុខនេះ ។
Nokia Lumia 1020 Eos ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ជា​មួយ​នឹង​លក្ខណៈ​ពិសេស​ដូច​ខាង​ក្រោម​នេះ :
លក្ខណៈទូទៅ​ :

ប្រព័ន្ធ​ប្រតិបត្តិការ ​: ម៉ៃក្រូសូហ្វ​វីនដូហ្វូន 8
អេក្រង់​: 4,5 អ៊ីញ​ – 768 X 1280 ភិ​ច​សែល – ដង់ស៊ីតេ​ភីកសែល​: 334 ppi
ឧបករណ៍ដំណើរការ​ : Qualcomm MSM8960 Snapdragon 1,5 GHz dual​-core
អង្គ​ចងចាំ ​: 32 ជីកាបៃ – បន្ថែមការ​ផ្ទុកលើ cloud storage ​​ដោយ​ឥតគិតថ្លៃចំនួន : 7 ជីកាបៃ
សតិអង្គ​ចងចាំ​: … More

post-image

កម្មវិធីទូរសព្ទ័ដៃ តំលៃក្នុងទីផ្សារខ្មែរ

ក្រុម SWOT KS ជាក្រុម​មួយ​ដែល​អភិវឌ្ឍន៏កម្មវិធីទូរស័ព្ទដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជាក្នុងនោះមាន​កម្មវិធី​មួយដែលមានឈ្មោះថា​តំលៃនៅ ក្នុង​ទីផ្សារខ្មែរ ។
​កម្មវិធី​​ទូរស័ព្ទ​ដៃជា​ភាសា​ខ្មែរនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​នូវ​ព័ត៌មាន ដែល​មាន​ប្រយោជន៍​ដែលទាក់ទង​ទៅ​នឹង​ផលិតផល​ដ៏​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។
ឧទាហរណ៍​ផលិតផល​ដូចជា​ (ទូរស័ព្ទ​ដៃ​ កុំព្យូទ័រខ្នាតតូច) អចលនទ្រព្យ ​ឬ​យានជំនិះត្រូវ​បាន​គេរាយ​បញ្ជី​នៅ​លើ​កម្មវិធី​នេះ​ជាមួយ​នឹងពត៌មាន​អំពី​តម្លៃ​ទំនិញរបស់ពួកគេ កន្លែង​នេះ​ជា​កន្លែង​ដែល​អ្នក​អាច​រក​ឃើញនូវ​អ្វីៗផ្សេងទៀតជា​ច្រើន​ ។

មាតិកា​នៅក្នុងកម្មវិធី​នេះ​ត្រូវ​បាន​បង្ហាញ​ទាំង​ក្នុង​ភាសា​ខ្មែរ​និងភាសា​អង់គ្លេស​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ទាំង​ជនជាតិ​ខ្មែរ​និង​បរទេស​អាច ប្រើប្រាស់ កម្មវិធីនេះ​បាន។
ក្រុម​ការងារ SWOT KS ​បាន​ពន្យល់​យើង​ថា​ពួក​គេ​បាន​បង្កើត​កម្មវិធី​នេះ​ដោយ​សារ​តែ​ពួក​គេ​គិត​ថា​វា​មិន​មែន​តែង​តែ​មាន​ភាព​ងាយ​ស្រួល​ទេ​ដើម្បី ទទួល ​បាន​ការ​យល់​ដឹង​អំពី​តម្លៃ​ទំនិញ​និង​ផលិតផល​ដែល​មាន​នៅ​លើ​ទីផ្សារ​កម្ពុជា ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ជា​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័តដោយប្រព័ន្ធ 3G ​មានចំនួន​ច្រើន​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វា​គឺ​ជា​ការ​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​នូវ​កម្មវិធី មួយ​ដែល​អាច​ត្រូវ​បាន​ចូល​ដំណើរការ​ពី​ទូរស័ព្ទចល័ត។ ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិ ការ Android គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការដែលមានការ​ពេញនិយម​បំផុតដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពួក​គេក៏​បាន​សម្រេច​ចិត្ត​ផ្តោ​ត​ទៅ​លើ​ការ​អភិវឌ្ឍន៏​កម្មវិធីនៅក្នុងប្រព័ន្ធ​ប្រតិបត្តិការ Android ។
រហូត​មក​ដល់​ពេលនេះយើងរាប់​ចំនួនអ្នកទាញយក​កម្មវិធីមានប្រមាណ​ 63609 ដង និងចំនួនអ្នកប្រើ​ប្រាស់សកម្មចំនួន 30572 នាក់ ​។
នៅ​ក្នុង​ពេល​អនាគត​ក្រុម​ការងារ​នេះ​នឹងមាន​គោលបំណង​ក្នុងការ​នាំ​មក​នូវ​ផលិតផល​បន្ថែម​ទៀត​ទៅ​ក្នុងកម្មវិធី​ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​នូវ​ព​ត៌​មាន​ដែល​មាន​ប្រយោជន៍​​ទៅកាន់​អ្ន​​ក​លក់​និង​អ្នក​ទិញ​ក្នុង​ប្រទេស​កម្ពុជា​។ ពួក​គេ​ក៏​មាន​គម្រោង​ក្នុង​ការ​អភិវឌ្ឍ​ន៍កម្មវិធីទូរ​ស័​ព្ទនេះសម្រាប់ Windows Phone ផង ដែរ។

post-image

ទូរស័ព្ទ HTC 8XT

HTC 8XT ភ្ជាប់មកជាមួយនូវប្រព័ន្ធ​ប្រតិបត្តិការ Windows 8 ជា​ផ្លូវការ​នៅ​ថ្ងៃទី 19 ខែ​កក្កដា​ ។​
ទូរស័ព្ទនេះមានតំលៃ​ប្រហែល $ 99,99 ជាមួយនិងប្រតិបត្តិករទូរស័ព្ទមួយចំនួន ទូរស័ព្ទ HTC Windows Phone នេះ​មាន​លក្ខណៈ​ពិសេស​ដូច​ខាង​ក្រោម​នេះ​ :

ឧបករណ៍ដំណើរការ Qualcomm MSM8930​, 1.4GHz Dual core
អង្គចងចាំ ​: 8GB
សតិ​ចងចាំ​: RAM 1GB DDR2
អេក្រង់​: 4.3 អ៊ីញ
កាមេរ៉ា​: ផ្នែក​ខាង​ក្រោយ 8 megapixel CMOS BSI with Auto focus / កាមេរ៉ាមុខ ​: 1.6​-megapixel
ឧបករណ៍​ចាប់​សញ្ញា​: Ambient Light and Proximity
ថាម្មពលថ្ម ​: … More

back to top BACK TO TOP