post-image

ស្វែងយល់ពីឧទាហរណ៍នៃការអប់រំក្នុងវិស័យ ICT នៅក្នុងប្រទេសកម្ពុជា

Development Innovations នឹងងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃស្អែកនេះដែលផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទ ចល័តដើម្បីជួយយុវជនកម្ពុជានៅក្នុងការអាននិងសរសេរអក្សរខ្មែរ។
លោក Run Ul មកពីវិទ្យាស្ថានអប់រំពិភពលោកនឹងនិយាយអំពីកម្មវិធីទូរស័ព្ទដៃខ្មែរ Smart4Kids ។
គោលបំនងរបស់កម្មវិធី Smart4Kids នោះគឺដើម្បីអនុញ្ញាតឱ្យកុមារកម្ពុជារៀននិងអនុវត្ត តាមរយៈការអាន និង សកម្មភាពនៃការលេងហ្គេម បើទោះបីជាឪពុកម្តាយរបស់គេរវល់ ការងារក៏ដោយ ។
គ្រូបង្រៀនអក្ខរកម្ម និង ឪពុកម្ដាយអាចតាមដានភាពរីកចំរើនរបស់សិស្សតាមរយៈកម្មវិធី នេះដោយផ្ដល់នូវសេចក្ដីសង្ខេបនៃជំនាញដែលទទួលបាន ។
វាជាឧទាហរណ៍ដ៏អស្ចារ្យមួយពីរបៀបដែលបច្ចេកវិទ្យាអាចធ្វើឱ្យមានភាពខុសប្លែកនៅក្នុង កម្មវិធីអប់រំជាតិ ។
ជាមួយនឹងបទពិសោធន៍ជាងប្រាំបីឆ្នាំនៅក្នុងការគ្រប់គ្រងកម្មវិធី និង សំរបសំរួលបច្ចេកទេស ដល់បុគ្គលិកជំនាញជាង 40 នាក់នៅក្រោមកម្មវិធីអប់រំពិភពលោក ។ លោក Run Ul នឹងចែក រំលែកនូវបទពិសោធន៍របស់លោកនៅក្នុងការអភិវឌ្ឍកម្មវិធី នឹង ចែករំលែកព័ត៌មានអំពីគំរោង Total Reading Approach for Children ( TRAC ) ដោយមានការរួមចំនែកពីកម្មវិធីអក្ខរកម្ម នេះផងដែរ។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី 13 ខែកុម្ភៈ … More

post-image

ស្រោមទូរស័ព្ទប្រចាំខែ : ម៉ូតនៃសេចក្តី ស្រលាញ់ !

ជា​រៀង​រាល់​ខែ Geeks នៅ​ក្នុង​ប្រទេស​កម្ពុជាបានជ្រើសរើសម៉ូតស្រោមទូរស័ព្ទដៃ​​ iPhone ​ដើម្បីធ្វើជា “ស្រោមទូរស័ព្ទ iPhone ប្រចាំខែ​” ។ យើង​ក៏សូម​អញ្ជើញដល់មិត្តអ្នកអាន​របស់​យើងដើម្បី​ផ្តល់យោបល់ពីការយល់​ឃើញ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​ផងដែរ​ ​។ដោយនៅក្នុង​ខែ​កុម្ភៈ​នេះ​ជា​ខែ​នៃ​សេចក្តី​ស្រឡាញ់​ ​យើងក៏សូមណែនាំ​នូវស្រោមទូរស័ព្ទ ដៃនៃសេចក្តីស្រលាញ់ដ៏គួជាទីពេញចិត្ត​របស់​យើង ​!
1.ការ​រចនា​ដ៏​សាមញ្ញ​ប៉ុន្តែ​ត្រូវគ្នាល្អ​ឥត​ខ្ចោះ​ !
បំ​ពាក់​ទូរស័ព្ទ iPhone របស់​អ្នក​ជាមួយ​នឹង​ស្រោមទូរស័ព្ទលំនាំ​ឈើ​សម្រាប់​គូ​ស្វាមីភរិយា​។ជ្រើស​យក​ប្រភេទកាន់ដៃ​​ឬក៏​បេះដូង​មាន​ពណ៌ខៀវ​និង​ពណ៌ក្រហម​ដើម្បីជា​និមិត្ត​រូប​នៃ​សេចក្ដី​ស្រឡាញ់​ពិត …

2.  ស្រោមទូស័ព្ទដៃរូបកូនជ្រូក
ស្រោម​ទូរស័ព្ទដៃ iPhone ដែលតុបតែង​ជាមួយ​នឹង​រូបកូនជ្រូកមួយគូ​ដ៏គួរអោយស្រលាញ់​​នេះបានបង្ហាញ​ពី​សេចក្តីស្នេហា​ដែល​មាន​នៅ​គ្រប់​ទីកន្លែង​នៅ​ក្នុងថ្ងៃ​បុណ្យនៃសេចក្តី ស្រលាញ់ !

3.ស្រោមទូរស័ព្ទដៃ Mr. និង​ Mrs
ប្រសិន​បើ​អ្នក​បាន​ធ្វើ​វា​ជា​ផ្លូវ​ការ​ នេះ​គឺ​ជា​ស្រោមទូរស័ព្ទដៃដើម្បី​អបអរ​វា​។ ទូរស័ព្ទ iPhone របស់​អ្នក​នឹង​មាន​ចិញ្ចៀន​អា​ពា​ហ៍​ពិពាហ៍​របស់​ខ្លួន​ផង​ដែរ ​!

យើង​សង្ឃឹម​ថា​អ្នក​នឹងរីករាយ​ជាមួយស្រោមទូរស័ព្ទដៃដ៏គួរ​ឱ្យ​ស្រឡាញ់ទាំងនេះ ហើយយើង ក៏​សូម​អញ្ជើញ​ឱ្យ​​អ្នកដាក់​ស្នើ​នូវជម្រើស​ស្រោមទូរស័ព្ទ iPhone របស់​អ្នក​សម្រាប់​ការ​ចេញ​ផ្សាយ​នៅ​ខែ​ក្រោយ​ !
Sources : Mashable - Etsy

post-image

ការណែនាំអំពីការប្រារព្វពិធីបុណ្យ នៃប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក

ពិធីបុណ្យ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក​ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយដ៏​ធំ​បំផុត​ដែលឈានមុខគេនៅ​ក្នុង​អនុ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយមាន​កិច្ចស្វាគមន៍ចំពោះ​គណៈ ប្រតិភូ​មក​ពី​ប​ណ្តា​ប្រទេស​ជាង 23​​ ដែលជាម្ចាស់នៃប្រព័ន្ធ​ផ្សព្វផ្សាយ​ ភ្នាក់ងារ​និង​ម៉ាក ផលិតផល ។ ​សម្រាប់កិច្ចប្រជុំដែលមានរយៈពេល​បីថ្ងៃ​នេះមានការចូលរួមពីវាគ្មិន​និង​មានពេលវេលាសំរាប់ភ្ជាប់ទំនាក់ទំនង​។
នៅ​ឆ្នាំ​នេះ​ដែរ ពិធី​បុណ្យនេះ​នឹង​ផ្តោ​ត​លើ​ប្រធាន​បទ​ “ភាពរហ័សរហួន” ដោយ​មាន​ស​ន្និ​សិ​ទ​និង​កិច្ច​ពិភាក្សា​ដើម្បីដោះស្រាយ​នូវតម្រូវ​ការ​កើន​ឡើង​នៃអាជីវកម្ម​ដើម្បី​ឱ្យ​មានភាពរហ័ស រហួន​ឆ្លើយតប​ទៅ​នឹង​​ការផ្លាស់​ប្តូ​របរិស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ​។
ម្យ៉ាងវិញទៀតចំពោះ​វាគ្មិន ព្រឹត្តិការណ៍​នេះ​ក៏​នឹង​មាន​ពិធី​មួយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក​ដែលគេស្គាល់ថាជាកម្មវិធីពាន​រង្វាន់ ​ដោយប្រារព្ធអំពីគំនិតរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលល្អ​ជាងគេបំផុត​​នៅ​ក្នុង​តំបន់​ក៏​ដូច​ជាពាន​រង្វាន់​ Rising Star Award ដោយផ្តល់​រង្វាន់​ដល់ប្រព័ន្ធ​ផ្សព្វផ្សាយ​វ័យ​ក្មេង​ដែលមាន​ទេពកោសល្យ​​នៅ​ក្នុង​តំបន់​អាស៊ី​។
តើពិធីនេះប្រារព្វនៅ​ពេល​ណា​?
ពិធីនេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី 16 ដល់​ទី 18 ខែ​មីនា​ ឆ្នាំ 2014
នៅ​កន្លែង​ណា​?
កន្លែង​ដែល​ធ្វើព្រឹត្តិការណ៍​នេះ​គឺ​សណ្ឋាគារ Capella ក្នុង​ប្រទេស​សិង្ហបុរី
តើមាននរណាខ្លះចូលរួម ​?
នៅ​ឆ្នាំ​នេះ​ពិធី​នេះ​នឹង​មាន​វាគ្មិន​ដ៏​ល្បីល្បាញ​មួយ​ចំនួន​ដែល​មានតួនាទីដ៏សំខាន់​នៅក្នុង​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី ​:
លោក Steve Mosko​ ជាប្រធាន​ក្រុមហ៊ុន Sony Pictures Television
លោកសា​ស្រ្តា​ចា​រ្យ​ Jerry Wind Wharton Future of Advertising Program
លោក Rose Tsou ជាអនុប្រធាន​ជាន់ខ្ពស់​របស់ក្រុមហ៊ុន Yahoo! APAC
លោក … More

post-image

Facebook បានបើកដំណើរការ កម្មវិធីទូរស័ព្ទ Reader ថ្មីមួយ ដែលហៅថា « Paper »

កាល​ពី​លើកមុន ​​ពួក​គេ​បាន​បញ្ចេញ​លក្ខណៈ​វីដេអូនៅលើ Instagram​ ពាក្យ​ច​ចាម​អារាម​ទាំងឡាយបាន​និយាយ​ផង​ដែរ​ថា ​ហ្វេ​ស​ប៊ុ​ក ​នឹង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​អាន​មួយ​ដើម្បី​យក​ឈ្នះ​លើ​ការ​បាត់​បង់​នៃ​អ្នកប្រើប្រាស់ Google Reader … នៅ​ពេល​នោះ​ពាក្យ​ច​ចាម​អារាម​នេះ​ហាក់​ដូច​ជាខុសហើយបន្ទាប់​មក​ព័ត៌មាន​ដ៏ធំ​មួយ​​បាន​បង្ហាញនៅលើ Instagram ។
ប៉ុន្តែនាពេលចុងក្រោយនេះ នៅថ្ងៃទី 30 ខែ​មករា​ ​ហ្វេ​ស​ប៊ុ​ក​ បានបង្ហាញព័ត៌មាន​ជា​ផ្លូវការមួយ នោះគឺកម្មវិធី​ « Paper » ដែលជាកម្មវិធីអាន​ពត៌មានមួយដែល​មាន​នៅ​លើ​​ទូរស័ព្ទ​ដៃ​។ សម្រាប់​មនុស្ស​ដែល​​ចូលចិត្តអភិរក្ស​ កម្មវិធីអាននេះ​គឺ​តែង​តែ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​មើល​ប្រភព​និង​ខ្លឹមសារ​។
ដូច​ជាកម្មវិធី ​« Paper » ​ត្រូវ​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​កាល​ពី​ម្សិល​មិញ​នៅ​សហរដ្ឋ​អាមេរិក​ នោះ​យើង​អាច​និយាយ​បាន​ថា​វា​មិន​​ជា​ស្រដៀង​គ្នា​ទៅ​នឹង​កម្មវិធី​អាន​ធម្មតាទេ​។ កម្មវិធី Paper ​ពឹង​ផ្អែក​តែ​លើ​ប្រភព Facebook ហើយអនុញ្ញាត​ឱ្យអ្នក​ផ្សាស់ប្ដូរ​បទ​ពិសោធ​នៅលើហ្វេ​ស​ប៊ុ​ក​​តាម​បំណង​របស់​អ្នកបាន​​នៅពេលដែល​វា​​អាន​និង​ការ​ចែក​រំលែក​ព័ត៌មាន​។ កម្មវិធីនេះមានមុខងារ​ដូច​ខាង​ក្រោម​ :  ​អ្នក​អាច​រុករក​រឿងរ៉ាវទាំងឡាយ​ពី​មិត្ត​ភក្តិ​នៅក្នុងហ្វេ​ស​ប៊ុ​ក​របស់​អ្នក​និង​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលអ្នក​ចូលចិត្ត​ អ្នកក៏​អាច​ចូល​ទៅកាន់​ផ្នែកណាមួយ​នៃ​ប្រធាន​បទ​ដែលអ្នកចូលចិត្តផងដែរ ​បន្ទាប់​មក​អ្នក​អាច​ចែក​រំលែក​មាតិកា​ណា​មួយ​។

ការរក​មើលពត៌មាន​ពី ​Facebook News Feed  ​គឺអាច​ធ្វើទៅ​បាន​នៅ​លើ​កម្មវិធីហ្វេ​ស​ប៊ុ​ក​ធម្មតា​ ប៉ុន្តែ​ជាមួយ​នឹង​ Paper ទម្រង់និងរូបរាងគឺកាន់តែងាយស្រួលមើល ជាងមុនទៅទៀត ​។ លើស​ពី​នេះ​ទៅទៀត​ចំនុចល្អ​នោះ​គឺ​ថា ​អ្នកអាន​អាចផ្លាស់ប្ដូរ​​ផ្នែកនីមួយតាម​បំណងបាន​ដោយ​​ផ្តោ​ត​លើ​ចំនាប់អារម្មណ៍របស់​អ្នកនិង ប្រធាន​បទ​ដែលអ្នកចូលចិត្ត​ ​។ អ្នក​ជ្រើសយក​ប្រភពពី​ហ្វេ​ស​ប៊ុ​ក អ្នក​ជ្រើសយកចំនាប់់អារម្មណ៍ដ៏​សំខាន់​របស់​អ្នក ហើយ Peper … More

post-image

កិច្ចប្រជុំក្រុមអ្នកអភិវឌ្ឍន៍ Google

នៅ​ថ្ងៃ​ទី 8 ខែ​កុម្ភៈ ចាប់ពី​ម៉ោង 9 ព្រឹក​ដល់ម៉ោង 12 ថ្ងៃត្រង់ ក្រុមអ្នកអភិវឌ្ឍន៍​​ Google នៅ​រាជធានី​ភ្នំពេញ​នឹង​រៀបចំកិច្ចប្រជុំជា​លើក​ដំបូងប្រចាំ​ឆ្នាំមួយ ​​។ នៅពេលនោះ​នឹង​ក្លាយ​ជា​ឱកាស​មួយ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវសកម្មភាពដែលបាន​ធ្វើ​ឡើងតាំងពី​ឆ្នាំ 2012 និង​ដើម្បី​ណែនាំ​ពី​សកម្មភាពរបស់​ក្រុមនិងពីព្រឹត្តិការណ៍នាពេលខាងមុខសម្រាប់​ឆ្នាំ 2014 ។
កិច្ចប្រជុំនេះត្រូវ​បានផ្តោ​ត​លើព្រឹត្តិការណ៍ Google Women Techmakers ដែល​ធ្វើ​ឡើង​នៅ ក្នុងខែ​មីនា​ ឆ្នាំ 2014 នា​ពេល​ខាង​មុខ​នេះ ។
កិច្ចប្រជុំនេះនឹងត្រូវ​បាន​ធ្វើ​ឡើង​នៅឯ Sithi Hub ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះលេខ # 06​, ផ្លូវ 264​ សង្កាត់​ចតុមុខ ​រាជធានី​ភ្នំពេញ​។
នេះ​គឺ​ជា​​របៀប​វារៈនៅក្នុងកិច្ចប្រជុំ :
09:00 – 09:30 ព្រឹក : ការ​ចុះឈ្មោះ​អ្នក​ចូល​រួម​និង​ទំនាក់ទំនង
09:30 – 10:30 ព្រឹក​ : ការណែនាំអំពីគំរោង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំរបស់ GDG​
- សង្ខេប​ព្រឹត្តិការណ៍ GDG ឆ្នាំ 2012 និង​ឆ្នាំ 2013
- … More

back to top BACK TO TOP