post-image

GEEKY ជួបគ្នានៅលើឆ្នេរសមុទ្រ

Webgeek Philippines​ ​​បាន​ចេញ​ផ្សាយ​នៅថ្ងៃ​នេះ​ពីអត្ថបទមួយ​ប្រកាស​ពី​ព្រឹត្តិការណ៍​ “Geeks នៅ​លើ​ឆ្នេរ​សមុទ្រ​” ។
ជា​ការពិត​ណាស់ Geeks នៅ​លើ​ឆ្នេរ​គឺ​ជា​សន្និសីទស្តីពីបច្ចេកវិទ្យា ការចាប់ផ្ដើមនិងការរៀបចំបទ​បង្ហាញ​។ ​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះកើត​ឡើង “នៅ​លើ​ឆ្នេរ​សមុទ្រ​​”មួយដែលគេហៅថាកោះ​បូ​រ៉ា​ខេនៅ​ក្នុង​ប្រទេស​ហ្វីលីពីន ។

ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី26 និង27ខែ​កញ្ញា​នេះ​អ្នក​នឹង​អាច​ចូល​រួម​ក្នុង​ការ​ជជែកពី​បច្ចេកវិទ្យា​ដោយ​មានអ្នក​ជំនាញ​មក​ពី​ទូទាំង​ពិភព​លោក​។ ប៉ុន្តែ​អ្នក​ក៏​នឹង​អាច​រីករាយ​ជាមួយ​នឹង​ឆ្នេរសមុទ្រតាម​រយៈ​សកម្មភាព​សប្បាយៗផ្សេងៗផងដែរ​។

post-image

គំនិតដែលជំរុញដោយ ហ្វេសប៊ុកហូម

ក្រុម​ហ៊ុន​កូរ៉េ Kakao ដែលត្រូវបាន​គេ​ស្គាល់​ថាជា កម្មវិធី​ផ្ញើ​សារ KakaoTalk ទើបតែប្រកាសនូវគំនិត​ថ្មី​មួយ​ដែលដូចទៅនិង Facebook Home ​។ គំនិត​នេះ​ត្រូវ​បាន​គេអោយ​ឈ្មោះ​ថា ”KakaoHome​”  ដូចជាហ្វេ​ស​ប៊ុ​ក​ហូមដែរ វា​​បង្កើត​នៅ​លើស្មាតហ្វូនមួយ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ការ​ចូល​ដំណើរការ​ទៅ​កាន់​ Kakao ។

អ្នក​អាច​មើល​​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​:

post-image

ជម្រើសទីផ្សារកម្មវិធីទូរស័ព្ទមួយ ផ្សេងទៀតដែលផលិតនៅអាស៊ី

នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ទីផ្សារ​កម្មវិធី​ទូរស័ព្ទ​ជា​ធម្មតា​យើង​​គិតទៅដល់​​ហាងស្តុក​កម្មវិធី​ដូចជា ​Apple ឬ​ Google Play Store ។
ប៉ុ​ន្ដែ​ទីផ្សារផ្សេងៗជាច្រើន​បាន​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ពេល​ខ្លះ​ការ​ផ្តល់​នូវ​ប្រភេទ​ដូចគ្នា​នៃ​កម្មវិធី​ឬ​ក៏​ផ្តោ​ត​សំខាន់​លើអ្វីមួយ​ដែល​ជាក់លាក់​ដូច​ជា​ហ្គេមជាដើម​ ។ ​
Mobile9 Store ​ផ្តោ​ត​លើ​​ហ្គេម​ទូរស័ព្ទនិង​កម្មវិធីកំសាន្តផ្សេងៗដែលអាច​ត្រូវ​បាន​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ ។

ហាងកម្មវិធីនៅ Mobile9 ​ក៏​បាន​ផ្តល់​ការ​ចូល​ដំណើរការ​ទៅ​កាន់​លក្ខណៈ​បណ្តាញ​សង្គម​មិន​មែន​ជា​ការ​កាត់​បន្ថយ​ផ្តល់​សេវា​របស់​ខ្លួនទេគឺ​ដើម្បី​សំរាប់ទាញ​យក​កម្មវិធី​តែ​ប៉ុណ្ណោះ​។

កម្មវិធីសម្រាប់ទូរស័ព្ទដៃ Pinterest  JazzMyApp អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់ចែក​រំលែក​បាន​យ៉ាង​ងាយ​ស្រួល​និង​ការ​បង្ហាញ​កម្មវិធី​ទូរស័ព្ទ​ដៃ​ដែល​ពួក​គេ​ចូល​ចិត្ត​។ ក្នុង​ចំ​នោម​ចំនួន​ដ៏​ធំ​នៃ​កម្មវិធី​ដែល​អាច​ប្រើ​បាន​ ការ​ចាប់ផ្ដើម​នេះ​បាន​រក​ឃើញ​វិធី​មួយ​ដើម្បីជំរុញ​អ្នក​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​អ្នក​ផ្សេង​ទៀត​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​កម្មវិធីណាមួយ​។ រហូត​មកទល់​ពេលនេះ​ជាង 35 000 កម្ម​វិធី​ត្រូវ​បាន Jazzed​ ​នេះជាវីដេអូ​​ដើម្បី​ស្វែង​យល់​ពី​របៀប​ដែល​វា​ដំណើរការ :

អាជីវកម្ម​ទីផ្សារ​កម្មវិធី​ទូរស័ព្ទ​ចល័តអាចនិងរីកចំរើន​នាំ​មក​នូវ​តម្លៃ​ពិត​មិន​អាច​ប្រកែកបានទៅនិង​ស្ថាបនិក​របស់​ពួក​គេ ​។

ដូច​​​ដែល​ពួក​គេ​បាន​លើក​កម្ពស់​អនាគតដ៏មានសក្តា​នុ​ពល​នៃ​ទីផ្សារ​របស់​ខ្លួន​ដោយ​អះអាង​ថា​ដើម្បី​ឱ្យ​មាន​ទី​ផ្សារ​កម្មវិធីអោយរីក​លូតលាស់​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​ចិន Xiaomi បានអញ្ជើញ​អ្នក​អភិវឌ្ឍន៍​ទាំងអស់​ដើម្បី​ដាក់បញ្ចូល កម្មវិធី​របស់​ពួក​គេ​ ​។ នៅ​ចំណុច​មួយ​ចំនួន​ទាំង​នោះ​ទីផ្សារ​ជំនួស​អាច​មាន​ប្រយោជន៍​ដល់​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ដែល​មិន​បាន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ដែល​ត្រូវ​ដាក់​បញ្ចួលក្នុង App Store ​។
 

post-image

សំលេងម្ចាស់ឆ្នោតកម្ពុជាជាកម្មវិធី ទូរស័ព្ទសំរាប់ជាជំនួយដល់អ្នកបោះ ឆ្នោត

សំ​លេងម្ចាស់ឆ្នោត​កម្ពុជា​ គឺ​ជា​វេទិកា​ប្រមូល​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​បោះ​ឆ្នោត​។ ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​និងធ្វើ​ឡើងនៅខែ​កក្កដា​នេះ។
វេទិកា​នេះ​មាននៅក្នុងវេ​ប​សាយ​ www.cambodianvotervoice.org ប៉ុន្តែ​វា​ក៏​មាន​នៅក្នុងកម្មវិធី​ទូរស័ព្ទ​ដៃ​ដែល​អាច​រក​បាន​នៅ​លើ​ឧបករណ៍ Android ។
ដោយ​ការ​ប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​និង​អន្តរជាតិ កម្មវិធីនេះ​​អនុញ្ញាត​ឱ្យ​ទទួល​បាន​ព័ត៌មានពី​ការ​បោះ​ឆ្នោត​​និង​ព័ត៌មាន​នយោបាយ​ចុង​ក្រោយ​បំផុតហើយ​លើស​ពី​នេះទៅ​ទៀតគឺដើម្បី​មើល​វីដេអូពី​ការ​បោះ​ឆ្នោត​និង​ស្តាប់​ការផ្សព្វផ្សាយអំពីការ​បោះ​ឆ្នោត​។
វា​ក៏មានសារៈសំខាន់​ផង​ដែរ​ក្នុង​ការ​និយាយ​ថា​គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​ការងារ​របស់​អ្នក​ស្មាក់​ចិត្ត​ដែល​ប្រមូល​ព​ត៌​មាន​និងធ្វើការ​អាប់ដេត​ក្នុង​គោលបំណង​ដើម្បី ”លើក​កំពស់​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​និង​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​នយោបាយ​” ​។
អ្នក​អាច​សិក្សា​បន្ថែម​ពី​​គម្រោង​នេះនៅក្នុង​វីដេអូ​ដូច​ខាង​ក្រោម​ :

post-image

ការណែនាំពីឧបករណ៍ CELLUON MAGIC CUBE

ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយណាស់ដើម្បីលើកយកនូវឧបករណ៍​ Celluon Magic Cube ដែលប្រើនៅលើក្តារចុចវានាំមកជាមួយនូវនិម្មិត្តកម្មមួយហៅថា Multi-Touch Mouse ។

តើវាដំណើរការយ៉ាងដូចម្តេច ?
វាមានភាពងាយស្រួលជាងនេះទៅទៀតយើងអាចតភ្ជាប់ CMC (Celluon Magic Cube) ជាមួយនឹងឧបករណ៍ប្លូធូសគ្រប់ប្រភេទដោយផ្គួបពួកវាជាមួយគ្នាដោយមិនចាំបាច់តខ្សែ (ប្រភេទទូរស័ព្ទទំនើប​ Tablet Desktop និង Laptop) ។
បន្ទាប់មកយើងគ្រាន់តែចុចបើកហើយវានឹងដំណើរការទៅលើក្តារចុចតែម្តង​។ CMC​ អាច​ប្រើបានជាមួយនឹង iOS (mini 4)  Android (mini 2.2)​ Mac OS (mini 10) និង Window XP/Vista/7 ។
អ្នកអាចបើកមើលវីដេអូខាងក្រោមនេះបន្ថែមទៀត ៖

back to top BACK TO TOP