post-image

វេបសាយ 7 MAKARA ជាទីតាំងផ្សារអនឡាញមួយផ្សេងទៀតដែលទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា

យើង​​មាន​សេចក្តី​រីករាយ​ណាស់ដែលបាន​ជួប​លោក​ម៉េ​ង​គឹ​ម ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៅក្រុមហ៊ុន Kalicee ដែល​ជា​ក្រុមហ៊ុន​មួយ​ដែលទទួល​បាន​ជោគជ័យ​ផ្តោ​ត​លើ​ដំណោះស្រាយ IT ក្នុង​ប្រទេស​កម្ពុជា​ ​។ ក្នុង​ចំ​នោម​​សេវាកម្មទាំងអស់​ដែល​ពួក​គេ​មានផ្តល់ (ការ​បង្ហោះ​វ៉ិ​ប​សាយ ​និងអភិឌ្ឍន៏​កម្មវិធី​ទូរស័ព្ទ​ដៃ … ) យើងចាប់អារម្មណ៍ជា​ពិសេស​អំពីវេបសាយ 7 មករា ដែល​ជា​ទី​ផ្សារ​លើ​ប​ណ្តា​ញអ៊ីនធឺណេតមួយ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​យើង ​។
ឥឡូវ​នេះ​យើងបាន​​រក​ឃើញ​​អ្នកដើរតួយ៉ាងសំខាន់​​ដែលចំនួនទូរលេខអាច និយាយប្រាប់អំពីខ្លួនរបស់គេ​ផ្ទាល់ ​:

​វ៉ិ​ប​សាយ 7មករា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ 1ឆ្នាំ​កន្លងទៅ
ឥឡូវ​​វ៉ិ​ប​សាយនេះ​​បាន​ប្រមូល​ផ្តុំអ្នកទស្សនាជាង 10 000 នាក់ក្នុង​មួយ​ថ្ងៃ
មាន​សមាជិក 6000 នាក់តែងតែប្រកាស​ផ្សព្វផ្សាយ​ជា​ទៀងទាត់​
មានការផ្សព្វផ្សាយចំនួនជាង 300 ​ត្រូវ​បានប្រកាស​រៀងរាល់ថ្ងៃ

ពួកគេនៅ​តែ​ផ្តោ​តលើការ​យកចិត្តទុកដាក់​របស់​អ្នក​ប្រើ​ប្រាស់​របស់​ពួក​គេ​ក៏​បាន​បង្កើត​ជា “ការ​ផ្តល់ជូនជាពិសេសប្រចាំ​ថ្ងៃ​”  ការ​បង្ហាញ​ការ​ផ្តល់​ជូន​ជា​ ពិសេស​ដែល​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​​សម្រាប់​អ្នក​ទស្សនា​វែ​ប​សាយ​នេះ​ ។

ដូច​ដែល​បាន​រំពឹងទុក វេបសាយ7មករា​គឺ​ត្រូវ​បាន​ពឹងផ្អែក​លើ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ដែល​អនុញ្ញាត​ឱ្យទូទាត់ពី​កម្រៃ​សេវា​ប្រតិ​បត្តិការណ៍​ណា​មួយ​។ ការ​ទូទាត់​ត្រូវ​បាន​ដោះស្រាយ​ដោយ​ផ្ទាល់​ពី​អ្នក​ទិញ​ទៅ​អ្ន​​ក​លក់​។ ទោះ​បី​ជា​ជម្រើស​ខ្លះ​នឹង​ចូល​មក​នៅ​ក្នុង​ពេល​អនាគត​ដើម្បី​កែ​លម្អ​ដំណើរ​ការ​ទិញ​នេះ ការប្រកាស​ផ្សព្វផ្សាយ​នៅ​លើ​វេ​ប​សាយ​នេះ​នឹង​តែង​តែ​នៅ​តែឥតគិតថ្លៃ។

post-image

ឧបករណ៍ IBLAZR FLASH

ថ្ងៃ​នេះយើងជ្រើស​យក​​ឧបករណ៍​ថ្មីមួយ​សម្រាប់អ្នកចូលចិត្ត​កាមេរ៉ា​ទូរស័ព្ទ iPhone ។

ប្រសិន​បើ​អ្នក​​ជួប​ការ​លំបាក​ជាមួយ​នឹង​ការថតរូប​​របស់​អ្នក​នៅពេលយប់​ឧបករណ៍ iblazr អាច​ផ្តល់នូវពន្លឺ​ដែល​មាន​ប្រយោជន៍​សម្រាប់ជាជំនួយក្នុងការ ថត ​រូបនៅពេល​ងងឹត​។
iblazr តភ្ជាប់​ជា​មួយនិងរន្ធ​អូឌីយ៉ូ Jack និងមានថ្ម​ផ្ទាល់​ខ្លួនរួចជាស្រេច​ដូច្នេះ​វា​នឹង​មិន​ប្រើប្រាស់​ថាម្មពល​ទូរស័ព្ទ​របស់​អ្នកទេ ​។ វា​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ថត​រូប​និងថត​វីដេអូ​។ ការ​បង្វិល​របស់​វា​អនុញ្ញាត​ឱ្យ​​មាន​ពន្លឺជុំវិញខ្ឡួន​របស់​អ្នក​រួមទាំង​មុខ​របស់​អ្នក​ក្នុង​កំឡុង​ពេល​សន្ទនា​ទូរស័ព្ទជា​វីដេអូក្នុងទីងងឹត​។
ដោយមានកម្រាស់តិច​ជាង10មីល្លីម៉ែត ​ឧបករណ៍នេះងាយស្រួលដាក់តាម ខ្លួនរ​បស់​អ្នក​នៅ​គ្រប់​ទី​កន្លែងទាំងអស់ដែល​អ្នក​ទៅ​។

Iblazr ដំណើរការ​ជាមួយ​អំពូល LEDs ផ្តល់នូវ Flash mode ជាង180 lux ​ដែល មាន​ប្រសិទ្ធិភាព​ចំនួន​បួន​ដងសំរាប់ការ​ថត​រូបនិង​ប្រាំពីរ​ដង​ហើយ​សម្រាប់ការ​ការថតវីដេអូ​​​សំរាប់ទូរស័ព្ទ iPhone​ ។

Source

post-image

កម្មវិធី DEVCUP 2013 រៀបចំដោយ WEBGEEK ហ្វីលីពីន

នេះជាលើក​ទីពីរ​ហើយដែល DevCup hackathlon  ដែលត្រូវរៀបចំ​​ដោយ ​Webgeek.ph នឹង​ប្រព្រឹត្ត​ទៅ​នៅ​សាលា Meralco នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ទី18 និង 19  ខែ​សីហា​​ ។ មានអ្នក​អភិវឌ្ឍន៍​កម្មវិធី​ជាង 200នាក់​ត្រូវ​បានអញ្ជើញអោយចូល រួមដើម្បីបង្ហាញ​ចំ​នេះ​ដឹង​របស់​ពួក​គេអំពី​ការផលិតកម្មវិធីរបស់ពួកគេ​។
រហូត​មក​ដល់​ពេលនេះមានក្រុម​ប្រហែលជា 60 ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចូលរួម ។ ការ​ច្នៃ​ប្រឌិត​និង​ប​ច្ចេ​ក​ទេស​នឹង​ត្រូវ​បានក្លាយ​ជា​ពាក្យ​ដែល​សំខាន់​នៃ​ការ​ប្រកួត​ប្រជែង​នេះ​។ អ្នក​ចូល​រួម​ត្រូវ​បាន​គេ​ហៅអោយ​អភិវឌ្ឍន៏​និង​រចនា​កម្មវិធី​យ៉ាងល្អិតល្អន់ដើម្បីសំរេចអោយបានទៅតាមលក្ខខណ្ឌ​ន​នៃ​ប្រធានបទ​ដែល គេផ្ដល់អោយ​ ។

post-image

ក្រាបពត៌មានអំពីហាងលក់ទំនិញលើ បណ្តាញអ៊ីនធឺណេតនៅក្នុងតំបន់អាស៊ី

ថ្មី​ៗនេះ Jana Blog ​បាន​ចេញ​ផ្សាយ​ការ​ស្ទង់​មតិ​ដែល​ទាក់ទង​នឹង​ការ​​ទិញ​ឥវ៉ាន់​លើ​ប​ណ្តា​ញអ៊ីនធឺណេត​ក្នុង​តំបន់​អាស៊ី​ ។
មានមនុស្សជាង 3000 នាក់​ត្រូវ​បានគេ​ស្ទង់​មតិ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ឥណ្ឌូ​នេ​ស៊ី ​ម៉ាឡេស៊ី​ ហ្វីលីពីន ​និង​វៀតណាម​អំពី​ទម្លាប់​​នៃការទិញឥវ៉ាន់​នៅ​លើ​បណ្ដាញ​អ៊ីនធឺណេត​របស់​ពួក​គេ​ ។
យើង​គិត​ថា​ការ​យល់​ដឹង​ទាំង​នេះ​អាច​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ពិសេស​ដូច​ដែល​យើង​យកចិត្តទុកដាក់​ទៅ​លើ​ការវិវត្តន៍​ហាង​លើ​ប​ណ្តា​ញអ៊ីនធឺណេត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជា​ការពិត​ណាស់​យើង​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ឱ្យ​ទាន់​សម័យ ដល់​អ្នកអាន​របស់​យើង​ជាមួយ​នឹង​វត្តមាន​នៃ​ការ​ទិញ​ឥវ៉ាន់​លើ​ប​ណ្តា​ញ អ៊ីនធឺណេត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បើ​ទោះ​បី​ជា​យើង​ដឹង​ថា​ការ​ទូទាត់​លើ​ប​ណ្តា​ញ​នៅ​តែ​ជា​បញ្ហា​ដ៏​ធំ​មួយ​ក៏ដោយ ​។
ទាក់​ទង​ទៅ​នឹង​ការ​ស្ទង់​មតិ​ដែល​ចេញ​ផ្សាយ​ដោយ Jana នេះ​យើង​គិត​ថា​វា​អាចនឹង​​​គួ​រ​ឱ្យ​ចាប់​អារម្មណ៍​ដើម្បី​រក​ឱ្យ​ឃើញ​ពី​របៀប​ដ៏​សំខាន់​នៃការ​ទិញ​ឥវ៉ាន់​លើ​ប​ណ្តា​ញ​នេះ​កាន់តែមានចំនួនច្រើន​ឡើង​នៅ​ក្នុង​តំបន់អាស៊ី​និង​ទទួល​បានការ​ជំរុញ​និង​លើកទឹកចិត្ត​ដោយ​ព័ត៌មាន​ទាំងនោះ​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា:

Online Shopping in Emerging Asia | Create infographics

post-image

ទូរស័ព្ទ SINGTECH SAPPHIRE P470

ដោយមានដាក់លក់តាំងពីខែមុននៅក្នុងប្រទេស​កម្ពុជាទូរស័ព្ទ​ Sapphire P470 ​នាំមក​ដោយ Singtech ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ប្រទេស​សិង្ហបុរី​ដែលមាន​ឯក​ទេសខាងបច្ចេកវិជ្ជានិង​ផលិតផល​ទូរស័ព្ទ​ដៃ ​។
ដោយមាន​សាខា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​កម្ពុជា​ Singtech បាន​រីកចំរើន​យ៉ាងខ្លាំង​នៅ​ក្នុង​ទ្វីប​អាស៊ី​នេះ​។
Singtech បាន​បង្កើត​ឱ្យ​មាន​វត្តមាន​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ 2011 ដោយ​ពឹង​ផ្អែក​លើ Showroom របស់​ពួក​គេ​រួម​ជាមួយ​ទី​ផ្សាលើប​ណ្តា​ញអ៊ីនធើណេត​ដើម្បី​ចែកចាយ​ផលិតផល​របស់​ខ្លួន​។
​ទូរស័ព្ទ​នេះ​បាន​នាំ​មក​នូវ​លក្ខណៈ​ពិសេស​ដូច​ខាង​ក្រោម​នេះ​:

ដំណើរការ 1.2GHz Quad core ​ 4CPUs
ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean
អេក្រង់ 4.7 អ៊ីញ​ Capacitive touchscreen ជាមួយពណ៌ 16M
កាមេរ៉ា​ខាង​ក្រោយ 8​-megapixel ​ជាមួយ​នឹង​ពន្លឺ​
កាមេរ៉ា​ផ្នែក​ខាង​មុខ 2​-megapixel
អាចរកមើល​រូបភាព​ចលនា 3D បាន
វីដេអូ​ការ​គាំទ្រ AVI​, MP4, 3GP​, RMVB
RAM ទំហំ 1 ជីកាបៃ
មេមម៉ូរីខាងក្នុង 4 ជីកាបៃ
Micro SD … More

back to top BACK TO TOP