post-image

សន្និសិទសង្គមពាណិជ្ជកម្មទូរសព្ទ ចល័តនៅក្នុងប្រទេសកម្ពុជា

កាលពី​ថ្ងៃ​ទី 5 ខែ​កក្កដា​នៅរាជធានី​ភ្នំពេញមានរៀបចំ​ ស​ន្និ​សិ​ទសង្គមពាណិជ្ជកម្មទូរស័ព្ទ ចល័ត​ (MSOC​) ក្រោមការ​ផ្តួ​ច​ផ្តើ​ម​របស់ក្រុមហ៊ុន PIKOM និងក្រុមហ៊ុន RESOLVO ។ក្នុងនោះមានវត្តមានប្រតិភូ​មកជាង 120 នាក់មកពី​ប្រទេស​កម្ពុជា​ ម៉ាឡេស៊ី​ សហរដ្ឋអាមេរិក​ អារ៉ាប់​ និង​ប្រទេស​អ៊ីរ៉ង់​​ត្រូវ​បាន​ចូលរួម​ស​ន្និ​សិ​ទក្រោមអធិបតី​ភាព​លោករដ្ឋ​ម​ន្រ្តី​ក្រសួង​ព័​ត៌​មាន​នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​អគ្គ​លេខា​ធិ​ការ​នៃ NiDA (National IT Development Authority ​) ។ Geeks in Cambodia ​ពិតជាមានសំណាងណាស់​ដែលបានជួបអ្នក​តំណាងរបស់ក្រុមហ៊ុន PIKOM និង​ត្រូវ​បានគេ​អញ្ជើញ​ឱ្យ​ចូលរួម​ព្រឹត្តិការណ៍​នោះ​។
PIKOM គឺ​ជា​សមាគម​តំណាង​ឱ្យ​វិស័យព័ត៌មានវិទ្យា​និង​​ប​ច្ចេ​ក​វិទ្យា​ទំនាក់​ទំនង ICT​) មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​​។ ក្រុមហ៊ុនPIKOM ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ1986 ដែលមាន​គោលដៅធ្វើអោយវិស័យ ICT ​មានការ​រីកចំរើន​នដើម្បីអោយ​មានផល​ប្រយោជន៍​និង​ប្រកបដោយការ​ប្រកួត​ប្រជែង។
សព្វថ្ងៃ​សមាគមនេះបានរួមបញ្ចូលក្រុម​ហ៊ុនជាង 1500 ក្រុម​ហ៊ុន​ដែលបំរើការ​ក្នុងវិស័យ ICT​ ហើយកំពុងប្រតិបត្តការបានជាង 80​% នៃ​ពាណិជ្ជកម្ម ICT ទាំងមូល​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​
ក្រុមហ៊ុន RESOLVO ​កម្ពុជា​ផ្តល់​នូវ​ដំណោះ​ស្រាយខាងផ្នែក IT និង​ធានាអោយបាន​នូវភាព ល្អប្រសើរនៃធនធាន​សម្រាប់​គ្រប់ប្រភេទ​​អាជីវកម្ម​ទាំងអស់​។ ពួកគេ​ក៏​មាន​បទ​ពិសោធ​ន៏​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ជំនួញ​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។
ប្រធានក្រុមហ៊ុន PIKOM និង RESOLVO បានរៀបចំសន្និសិទ MSOC នេះឡើងក្នុង​គោល​បំណង​ដើម្បី​ផ្តល់​នូវ​សារៈ​សំខាន់​បន្ថែម​ទៀតក្នុងការ​លើកកម្ពស់​វិស័យ ICT នេះ​។ ក្រុមហ៊ុន PIKOM គាំទ្រ​ដល់​សមាជិក​របស់​ខ្លួន​ដើម្បី​បង្កើន​សកម្មភាព​នាំចេញ​និង​ការ​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​។ មានឱកាសថ្មី​ៗជាច្រើន​ដែល​លេចឡើង​ពី​តំបន់សេ​ដ្ឋ​កិច្ចអាស៊ាន​នា​ពេល​ខាង​​មុខនេះ​ដែល​នឹង​រួម​ចំណែកយ៉ាងខ្លាំង​ដល់​ការ​អភិ​វ​ឌ្ឍន៍វស័យ ICT នេះ​។
ប្រធានបទ​ជាច្រើន​ត្រូវ​បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ ស​ន្និ​សី​ទ​​សង្គមពាណិជ្ជ​កម្ម​ទូរស័ព្ទ​ចល័តនេះ។ ស​ន្និ​សិ​ទ​នេះ​​បានដាក់កិច្ចពិភាក្សា​ចំនួន​ពីរ​ចំនុច ​: ប្រធានក្រុមហ៊ុន … More

post-image

សិក្សាស្វែងយល់ពី Geeks in Cambodia ជាភាសាខ្មែរ!

សួស្តីអ្នកទាំងអស់គ្នា !
យើងមានសេចក្តីរីករាយខ្លាំងណាស់ដែលបានប្រកាសថាកំណែជាភាសាខ្មែររបស់ Geeks in Cambodia ឥឡូវនេះចប់រួចរាល់អស់ហើយ !
ឥឡូវនេះមិត្តអ្នកអានរបស់យើងអាចស្វែងយល់ពីព័ត៌មានប្រចាំថ្ងៃរបស់យើងដែលមានទាំងនៅក្នុងភាសាខ្មែរនិងភាសាអង់គ្លេសបានដោយរីករាយ
យើងនៅតែមានការរៀបចំមួយចំនួនដើម្បីធ្វើឱ្យប្រសើរឡើងដូច្នេះយើងបើកចំហដើម្បីទទួលយកសំណូមពរណាមួយពីមិត្តអ្នកអានជាទីស្រឡាញ់របស់យើង !
សូមរក្សាការតាមដានសម្រាប់ព័ត៌មានបន្ថែមទៀតអំពីបច្ចេកវិទ្យានិងការចាប់ផ្តើមថ្មីៗទៀតនៅ Geeks in Cambodia

post-image

ឧបករណ៍ Leap Motion

ឧបករណ៍ Leap Motion ហាក់​បី​ដូច​ជាការធ្វើ​បដិវត្តក្នុងរបៀបដែល​យើង​ប្រើ​កំ​ព្យូ​ទ័​ជាមួយ​លក្ខណៈ​ពិសេសមួយចំនួន​ដែលអាចគ្រប់គ្រងចលនា 3​D ​។
ដូច្នេះតើ​ Leap Motion ជា​អ្វី​ ? វា​ជា​ឧបករណ៍​ថ្មី​មួយដែល​បានផលិតឡើងដោយ​ក្រុម​ហ៊ុន​គ្រប់គ្រង​ចលនា​ ដោយបង្កើតជាកម្មវិធី​ដែល​អនុញ្ញាត​ឱ្យ​យើង​អាច​គ្រប់គ្រង​កុំព្យូទ័រ​ជាមួយ​នឹង​ចលនា​ដៃ​និង​ម្រាមដៃរបស់​ពួក​គេ​ ​​។
ដោយមាន​អ្នក​អភិវឌ្ឍន៍​មក​ពី​ជាង 20ប្រទេស​ កម្មវិធី​នេះ​ច្បាស់ជា​នឹង​ផ្លាស់​ប្តូ​រ​ទម្លាប់នៃការប្រើប្រាស់​កុំព្យូទ័រ​របស់​យើង ​! ប​ច្ចេ​ក​វិទ្យា​នេះ​អាច​ត្រូវ​បាន​ប្រើ​យ៉ាងទូលំ​ទូលាយ​មួយ​នៃ​ប្រភេទ​ដូច​ជា​ការ​តែង​តន្ត្រី​ ហ្គេម​និង​គំរូ​ក្រាហ្វិក…។ ឧបករណ៍​បញ្ជា​ Leap Motion ​គឺ​ជា​កម្មវិធី​ជំនួយ​មិនមែន​​មាន​ន័យ​ថា​វា​បាន​ជំនួស ​keyboards, mouses ​ឬ stylus នោះទេ ។ វា​គឺ​ជា​ប​ច្ចេ​ក​វិទ្យា​ដ៏​អស្ចារ្យ​និង​ទំនើប​ដែល​នឹង​តាមដាន​ចលនា​ទាំងអស់​របស់​អ្នក​និង​បង្ហាញ​​សកម្មភាពទាំងនោះ​នៅ​លើ​អេក្រង់​។

លោក David Holz ជា​និស្សិត Ph.D ​នៅ​ក្នុងផ្នែក​គណិតវិទ្យា​មក​ពី​សាកល​វិទ្យា​ល័​យ​មួយនៃ​រដ្ឋ Carolina ខាងជើង​នាំមក​នូវ​គំនិត​នៃ​ Leap Motion នេះ​ ។​ នាពេលឥឡូវ​នេះ​លោក​មាន​ការ​រំពឹង​ទុក​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃ​ឧប​ករ​ណ៏​ចលនា​របស់​គាត់​ដែលជឿជាក់​ថា​វា​អាច​នឹង “ផ្លាស់​ប្តូ​រ​ពិភពលោក​នេះ​” នៅ​ក្នុង​មធ្យោបាយមួយ ។
ដោយគ្រោង​ចាប់​ផ្តើ​ម​នៅ​ថ្ងៃទី19 ខែ​ឧសភា​ motion controller ​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវការ​ត្រូវ​បាន​កំណត់​ឡើងនៅថ្ងៃទី 22 ខែ​កក្កដា​​។ «​យើង​មាន​ឱកាស​​ដើម្បីបង្ហាញទៅកាន់​ពិភពលោកថា Leap Motion ​គឺ​ជា​មធ្យោបាយ​ល្អ​ប្រសើរ​បំផុត​នៃ​ការ​ធ្វើ​អន្តរកម្មជាមួយ​កុំព្យូទ័រ​ “។
រហូត​មក​ដល់​ពេលនេះ​ … More

post-image

ទូរស័ព្ទ Smartphones 3 គ្រឿងដែល អាចរកបានក្នុងតំលៃសមរម្យនៅក្នុង ប្រទេសកម្ពុជា

សព្វថ្ងៃនេះយើងកំពុងណែនាំទូរស័ព្ទដៃចំនួនបីគ្រឿងដែលមានតំលៃសមរម្យដែលបានចេញផ្សាយនៅឆ្នាំ 2013 ដែលអាចរកបាននៅក្នុងប្រទេសកម្ពុជាដែល មានតំលៃតិចជាង 150ដុល្លារអាមេរិក។
យើងប្រៀបធៀបដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យផ្សេងៗគ្នាដូចជាប្រសិទ្ធិភាពនៃការថតរូបនិងវីដេអូនិងការបញ្ជាក់ពីទំហំអេក្រង់មួយចំនួន។​
ទូរសព្ទទាំងអស់នេះធានាថានឹងផ្តល់នូវប្រតិបត្តិការកម្រិតខ្ពស់និងផ្តល់នូវជម្រើសរូបរាងដ៏គួរឱ្យទាក់ ទាញសម្រាប់តម្លៃរបស់ពួកវា ។
ដូច្នេះប្រសិនបើអ្នកមានបំណងចង់ទិញទូរស័ព្ទដៃមួយជាមួយតម្លៃដ៏ល្អបំផុតនោះសូមពិនិត្យមើលការ ជ្រើសរើសរបស់យើងដូចខាងក្រោម ​​:

post-image

ការណែនាំពីឧបករណ៍ Google Chromecast

Google  Chromecast  ត្រូវបានគេ​ពិពណ៌នាថា ​ជាឧបករណ៍ដែលមាន ”លឿន​លឿនតំលៃថោក សមរម្យ​និង​ងាយ​ស្រួល​ស្ទ្រីម​វីដេអូដែលគួរជាទីពេញចិត្តរបស់​អ្នក​” ។
ជា​ដំបូង​ដើម្បី​អោយយល់​កាន់​តែ​ច្បាស់​ថាតើឧបករណ៍នេះ​ជាអ្វី​ Google Chromecast  គឺជាឧបករណ៍​ USB ដ៏តូច​មួយ (ប៉ុន្តែ​ជាមួយ​នឹងរន្ធបញ្ចេញមកក្រៅ HDMI​) ដែល​អាច​រកជាវបានក្នុង​តម្លៃ​នៃ 35 $ នោះ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​​អាចស្ទ្រីមវីដេអូបាន​ពី YouTube​,  Netflix,​ Google Play Movie, Google play TV and Chrome ។
តើវា​ដំណើរការ​ដោយ​របៀប​ណា ​? Google Chromecast គឺ​មាន​ល្បឿន​លឿន​និង​ងាយ​ស្រួល​ក្នុង​ការ ប្រើប្រាស់​។ វា​តម្រូវ​ឱ្យ​តភ្ជាប់​ជាមួយនឹងទូរទស្សន៍​និង​បន្ទាប់​មក​វានឹងស្ទ្រីម​វីដេអូ​ពី​ចម្ងាយដោយ​ផ្ទាល់​ពី​អ៊ីនធឺណិត​តាម​រយៈ​កម្មវិធី​រុករក Chrome​) ឬ​តាម​រយៈ​សេវា​ផ្សេងៗដូច​ជា Netflix, YouTube​, Google Play ។ វា​អាចដំណើរការបានទាំង​ជាមួយ​កុំ​ព្យូ​ទ័​រឬបានទាំងទូរស័ព្ទ​ចល័តរួមជាមួយ​នឹងប្រព័ន្ធ​ប្រតិបត្តិការ Android និង​ប្រព័ន្ធ​ប្រតិបត្តិការ ​iOS​) ។

យើង​មិន​អាច​ជួយប្រៀបធៀប​​ Google Chromecast ទៅនឹង​សេវាកម្ម​ Smart​ TV ផ្សេង​ទៀត​ដែល​មាន​ស្រាប់​រួច​ទៅ​ហើយ​​ដូចជា Apple TV, Samsung Smart TV, Roku  នោះបានទេ ។
ប៉ុន្តែបើនិយាយ​ជា​ទូទៅ​នោះបើ​ទោះ​បី​ជា​សេវា​កម្ម​ … More

back to top BACK TO TOP