ពានរង្វាន់ OzAPP : ការប្រកួតប្រជែងអាជីវកម្មបច្ចេកវិទ្យា

ការ​ប្រកួត​ប្រជែង​កម្មវិធីដ៏​គួរ​ឱ្យ​រំភើប​បំផុត​និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​​គឺ​បានមកដល់ហើយ​ ហើយពានរង្វាន់ OzAPP កំពុង​តែស្វែងរក​កម្មវិធី​​ទូរស័ព្ទ web ឬក៏ cloud app ​ដ៏​ល្អ​បំផុត​ប្រចាំ​តំបន់​នេះ​។

ពានរង្វាន់ OzAPP គឺ​ជា​ការ​ប្រកួត​ប្រជែង​អាជីវកម្មបច្ចេកវិទ្យា​ដែល​ត្រូវ​បាន​ផ្តួ​ច​ផ្តើ​ម​ឡើង​ដោយ​ក្រុមហ៊ុន VC Global Bill Tai និង​សាកលវិទ្យាល័យ​ Curtin នៅប្រទេស​អូ​ស្រ្តា​លី ដែលមាន​រយៈ​ពេល​បួន​ឆ្នាំ​កន្លង​មក​ហើយ​និង​កំពុង​តែ​ស្វែង​រក​អាជីវកម្ម​បច្ចេកវិទ្យា​​ថ្មីនៅ​ក្នុង​ប្រទេសកម្ពុជា​ដើម្បី​ចូលរួម​។ តើ​យើង​និយាយ​ពី​រង្វាន់​ធំ​ចំនួន 100,00 ដុល្លារ​អាមេរិក​មែនទេ ?

ប្រសិនបើកម្មវិធី​របស់​អ្នក​ក្លាយ​ជា​ផ្នែក​មួយនៃបេក្ខភាពចុង​ក្រោយទាំង​ប្រាំ​ អ្នក​នឹង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីក្រុង Perth ប្រទេស​អូ​ស្រ្តា​លី​ភាគ​ខាង​លិច ​នៅ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ 2015 ។ ទទួល​បាន​ការចូលរួម​នៅក្នុង​កម្មវិធី​ដោយទទួលបានការ​យល់​ដឹងពីការធ្វើបទបង្ហាញ សិក្ខាសាលា​ ការណែនាំ​និង​ការទំនាក់ទំនង​។ បេក្ខភាពចុង​ក្រោយ​នឹង​បង្ហាញ​កម្មវិធី​របស់​ពួក​គេ​ទៅ​កាន់ទស្សនិកជន​ក៏​ដូច​ជា​ចៅក្រមអន្តរជាតិ​មក​ពីក្រុមហ៊ុន Google​, Samsung​, Facebook ​និង​មានក្រុមហ៊ុនជាច្រើន​ទៀត​។

សូម​ចូល​ទស្សនានៅ ទី​នេះ សម្រាប់​បញ្ជី​ពេញ​លេញ​នៃ​រង្វាន់​និង នៅ​ទី​នេះ សម្រាប់​លក្ខខណ្ឌ​

ការ​ប្រកួត​ប្រជែង​នេះ​បង្ហាញ​ពី​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​​អាជីវកម្ម​ថ្មី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ពង្រីក​និង​ទទួល​បាន​ការ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​។ ទិដ្ឋភាពអាជីវកម្មបច្ចេកវិទ្យា​ថ្មីៗនៅ​ក្នុង​ប្រទេស​កម្ពុជាកំពុងតែ​មានការកើនឡើង ហើយ​វា​ជាការដ៏​ល្អ​បំផុត​ដើម្បី​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បែប​នេះ​ អ្នកអាចធ្វើជាអ្នកចូល​រួម​ឬក៏ធ្វើជាអ្នក​​ប្រកួត​ប្រជែងបានផងដែរ ​!

អ្នកស្រី Catherine Eibner មកពី​គម្រោង Tripod​ ដែលជាអ្នក​ឈ្នះ​ទឹកប្រាក់ចំនួន $ 10,000 សំរាប់រង្វាន់​ប្រាក់​ចំណូលជា​មុន បាននិយាយថា

“ការ​ឈ្នះ​ពានរង្វាន់ OzApps ដែលជាប្រភេទផ្តល់ប្រាក់​ចំណូលមុន​​បាន​ផ្ដល់​ឱ្យ​យើង​នូវ​ភាព​ជឿជាក់​ពេញ​មួយ​យប់… បន្ថែម​ពី​ការ​ចូល​ទៅកាន់កម្រិត​នៃ​ជំនាញ​តាមរយៈចៅក្រម​និងអ្នកបង្ហាត់​បានផ្ដល់​អោយ​យើង​នូវការ​គាំទ្រ​ដ៏​មានតម្លៃ​និង​ទំនាក់ទំនង​” ។

សូមពិនិត្យ​មើល​ការបង្ហាញ​មួយ​ចំនួន​ពីការ​ឈ្នះ​មុនៗ​ នៅ​ទី​នេះ ។